នាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ - DFEM

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ - DFEM

នាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ - DFEM នាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ Department of Fi****ms & Explosives Management

Join us via Telegram https://t.me/Fi****msandExplosivesManagement

រាជធានីភ្នំពេញ ៖ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នាយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្...
03/09/2026

រាជធានីភ្នំពេញ ៖ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នាយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញនៃនាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ បានចូលរួមសហការជាមួយក្រុមការងារចល័តត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់។

🌐 https://www.facebook.com/share/1AxssfvGfU/?mibextid=wwXIfr
🌐 https://t.me/Fi****msandExplosivesManagement

#នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
#នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
#អគ្គស្នងការដ្ឋាននគរបាលជាតិ
#ក្រសួងមហាផ្ទៃ

រាជធានីភំ្នពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំក្រុមប...
03/09/2026

រាជធានីភំ្នពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំក្រុមប្រចាំបញ្ជាវេនទី៤ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅនាយកដ្ឋានអង្គរក្ស។

ក្រុមប្រចាំបញ្ជាវេនទី៤នេះ មានការអញ្ជើញចូលរួមពី អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ប្រធាន-អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អនុប្រធាននាយកដ្ឋានអក្សរសម្ងាត់ អនុប្រធានប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា វេនប្រចាំបញ្ជានេះគឺជាសញ្ញាបង្ហាញអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការរក្សាសុវត្ថិភាព និងស្ថិរភាព តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងកាលៈទេសៈ ដែលទាមទារនូវការប្រុងប្រយ័ត្នខ្ពស់៕

🌐 https://www.facebook.com/share/1AxssfvGfU/?mibextid=wwXIfr
🌐 https://t.me/Fi****msandExplosivesManagement

#នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
#នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
#អគ្គស្នងការដ្ឋាននគរបាលជាតិ
#ក្រសួងមហាផ្ទៃ

#កម្ពុជា

ទីស្តីការក្រសួងមហាផ្ទៃ ៖ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ បានដឹកនាំមន្រ្តីពាក់ពន្ធ័ នៃ...
03/09/2026

ទីស្តីការក្រសួងមហាផ្ទៃ ៖ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ បានដឹកនាំមន្រ្តីពាក់ពន្ធ័ នៃនាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ បន្តចូលរួមកិច្ចប្រជុំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ុន ហុន និងឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ដោយមានការចូលរួមចូលរួម ឯកឧត្តម សន្តិបណ្ឌិត អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងមហាផ្ទៃ អនុប្រធាននាយកដ្ឋាន នាយការិយាល័យជំនាញ និងក្រុមប្រឹក្សាអ្នកច្បាប់ដែលពាក់ព័ន្ធផងដែរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦៕

🌐 https://www.facebook.com/share/1AxssfvGfU/?mibextid=wwXIfr
🌐 https://t.me/Fi****msandExplosivesManagement

#នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
#នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
#អគ្គស្នងការដ្ឋាននគរបាលជាតិ
#ក្រសួងមហាផ្ទៃ

#កម្ពុជា

ទីស្ដីការគណ:រដ្ឋមន្ត្រី ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ត...
02/09/2026

ទីស្ដីការគណ:រដ្ឋមន្ត្រី ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងសហការី បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការគោលនយោបាយស្តីពីសកម្មភាពមីនឆ្នាំ២០២៦-២០៣៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ C អគារមិត្តភាព ទីស្ដីការគណ:រដ្ឋមន្ត្រី។

🌐 https://www.facebook.com/share/1AxssfvGfU/?mibextid=wwXIfr
🌐 https://t.me/Fi****msandExplosivesManagement

#នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
#នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
#អគ្គស្នងការដ្ឋាននគរបាលជាតិ
#ក្រសួងមហាផ្ទៃ

#កម្ពុជា

រាជធានីភ្នំពេញ ៖ មន្រ្តីនគរបាលជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ប...
01/09/2026

រាជធានីភ្នំពេញ ៖ មន្រ្តីនគរបាលជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមខ្នងផ្ទះ និងវេទិកាសាធារណ: ដល់ប្រជាពលរដ្ឋ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីមីន និង សំណល់យុទ្ធភណ្ឌពីសង្រ្គាម តាមបណ្ដាស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

🌐 https://www.facebook.com/share/1AxssfvGfU/?mibextid=wwXIfr
🌐 https://t.me/Fi****msandExplosivesManagement

#នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
#នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
#អគ្គស្នងការដ្ឋាននគរបាលជាតិ
#ក្រសួងមហាផ្ទៃ

#កម្ពុជា

ទីស្តីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ...
01/09/2026

ទីស្តីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ បានអញ្ជើញដឹកនាំប្រជុំរបាយការណ៍ និងធាតុចូល ស្តីពីការប្រជុំពិនិត្យ និងពិភាក្សាអំពីការផ្លាស់ប្តូរទិន្នន័យជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា «ថ.ផ.ទ» (CamDX) ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំនាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ។

🌐 https://www.facebook.com/share/1AxssfvGfU/?mibextid=wwXIfr
🌐 https://t.me/Fi****msandExplosivesManagement

#នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
#នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
#អគ្គស្នងការដ្ឋាននគរបាលជាតិ
#ក្រសួងមហាផ្ទៃ

#កម្ពុជា

ទីស្ដីការក្រសួងមហាផ្ទៃ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តម...
01/09/2026

ទីស្ដីការក្រសួងមហាផ្ទៃ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ (CamDX) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំខេត្តតាកែវ ទីស្ដីការក្រសួងមហាផ្ទៃ។

🌐 https://www.facebook.com/share/1AxssfvGfU/?mibextid=wwXIfr
🌐 https://t.me/Fi****msandExplosivesManagement

#នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
#នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
#អគ្គស្នងការដ្ឋាននគរបាលជាតិ
#ក្រសួងមហាផ្ទៃ

#កម្ពុជា

កណ្ដាល ៖ នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញ...
31/08/2026

កណ្ដាល ៖ នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមជូនដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសដែលឯកឧត្ដម នាយឧត្ដមសេនីយ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ ទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី តបតាមការអញ្ជើញរបស់នគរបាលសហព័ន្ធអូស្រ្តាលី(AFP) និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ និងគណ:ប្រតិភូ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ៕

🌐 https://www.facebook.com/share/1AxssfvGfU/?mibextid=wwXIfr
🌐 https://t.me/Fi****msandExplosivesManagement

#នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
#នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
#អគ្គស្នងការដ្ឋាននគរបាលជាតិ
#ក្រសួងមហាផ្ទៃ

#កម្ពុជា

ព្រែកប្រា៖ លោកឧត្ដមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ បានអញ្ជើញដឹកនាំកម្លាំងគោរពទង់ជាតិ នៃព្រះរា...
31/08/2026

ព្រែកប្រា៖ លោកឧត្ដមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ បានអញ្ជើញដឹកនាំកម្លាំងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវរជនពលីជីវិត ដើម្បីជាតិមាតុភូមិ នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

🌐 https://www.facebook.com/share/1AxssfvGfU/?mibextid=wwXIfr
🌐 https://t.me/Fi****msandExplosivesManagement

#នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
#នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
#អគ្គស្នងការដ្ឋាននគរបាលជាតិ
#ក្រសួងមហាផ្ទៃ

#កម្ពុជា

ព្រែកប្រា៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ បានចាត់តាំងឱ្យលោកវរ...
26/08/2026

ព្រែកប្រា៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ បានចាត់តាំងឱ្យលោកវរសេនីយ៍ឯក សោម បូនី អនុប្រធាននាយកដ្ឋាន ទទួលដឹកនាំការងារការិយាល័យគ្រប់គ្រងមុខរបរងាយប៉ះពាល់ដល់សន្តិសុខសង្គម បានរៀបចំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ដើម្បីផ្សព្វផ្សាយការពង្រឹងវិន័យរបស់មន្ត្រី និងពាក់ព័ន្ធលើឯកសារ ចេញ ចូល ក្នុងការិយាល័យ នៅការិយាល័យគ្រប់គ្រងឃ្លាំងអាវុធ គ្រឿងផ្ទុះ ដោយមានការចូលរួមពីមន្រ្តីជំនាញ និងមន្ត្រីពាក់ព័ន្ធផងដែរ នារសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៦។

🌐 https://www.facebook.com/share/1AxssfvGfU/?mibextid=wwXIfr
🌐 https://t.me/Fi****msandExplosivesManagement

#នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
#នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
#អគ្គស្នងការដ្ឋាននគរបាលជាតិ
#ក្រសួងមហាផ្ទៃ

#កម្ពុជា

Address

#275 Preah Norodom Boulevard, Khan Chamkarmon, Kingdom Of Cambodia
Phnom Penh
12000

Alerts

Be the first to know and let us send you an email when នាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ - DFEM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share