Cambodian Human Rights Committee

Cambodian Human Rights Committee This is an Official Page of Cambodian Human Rights Committee (CHRC), which will release all activities done by CHRC.

សាររំលែកទុក្ខរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជូនចំពោះលោកជំទាវ សុខ កែវ ច័ន្ទ ...
31/08/2026

សាររំលែកទុក្ខរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជូនចំពោះលោកជំទាវ សុខ កែវ ច័ន្ទ សារុន ភរិយាឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ព្រមទាំងក្រុមគ្រួសារ។

28/08/2026

យើងមិនអាចបំភ្លេចបានឡើយ ចំពោះការឈ្លានពានរបស់យោធាថៃ មកលើទឹកដីប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 Gripen គ្រាប់បែកចង្កោម និងផ្សែងពុល ព្រមទាំងលួចទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា។

អំពើទាំងនេះបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ និងរងរបួស ផ្ទះសម្បែង សាលារៀន វត្តអារាម ប្រសាទបុរាណ ជាពិសេសប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានបំផ្លិចបំផ្លាញ ហើយប្រជាពលរដ្ឋកម្ពុជាជាង ៦៤០ ០០០ នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅដ្ឋាន។

អំពើឈ្លានពាន និងការវាយប្រហារលើប្រជាពលរដ្ឋស៊ីវិលទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើ ច្បាប់អន្តរជាតិច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងពិធីសារបន្ថែមពាក់ព័ន្ធ ដែលមានគោលបំណងការពារប្រជាពលរដ្ឋស៊ីវិលក្នុងពេលមានជម្លោះប្រដាប់អាវុធ។
យើងចងចាំការឈឺចាប់។
យើងចងចាំការបាត់បង់។ #យុទ្ធសាស្ត្របញ្ចកោណ #ធនធានមនុស្សស
https://chrc.gov.kh/
https://x.com/Cambodian_Human
www.tiktok.com/
https://www.youtube.com/
https://t.me/joinchat/QGc1YaLDAYgwODA

ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធ...
28/08/2026

ក្រុមការងារគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ។

=============

នៅថ្ងៃ សុក្រ១៥ កើតខែ ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ២៨ខែ សីហា ឆ្នាំ២០២៦វេលាម៉ោង៣ និង៣០នាទី រសៀល ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក និងជាអគ្គនាយិកា បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង០៣បេ ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ចំពោះការជួយឧបត្ថម្ភនេះគឺជាការជួយជាប្រចាំ៕
#យុទ្ធសាស្ត្របញ្ចកោណ #ធនធានមនុស្សស
https://chrc.gov.kh/
https://x.com/Cambodian_Human
www.tiktok.com/
https://www.youtube.com/
https://t.me/joinchat/QGc1YaLDAYgwODA

28/08/2026
លោកជំទាវ ឡុង សូនីតា អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការផ្តល់ធាតុចូល លើផែនការសកម្មភាពតំបន់ (RPA...
27/08/2026

លោកជំទាវ ឡុង សូនីតា អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការផ្តល់ធាតុចូល លើផែនការសកម្មភាពតំបន់ (RPA) សម្រាប់សេចក្តីប្រកាសអាស៊ាន ស្តីពីបរិស្ថានស្អាត សុវត្តិភាព និងចីរភាព

ភ្នំពេញ៖ លោកជំទាវ ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធាន គ.ស.ម.ក. និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការផ្តល់ធាតុចូល លើផែនការសកម្មភាពតំបន់ (RPA) សម្រាប់សេចក្តីប្រកាសអាស៊ាន ស្តីពីបរិស្ថានស្អាត សុវត្តិភាព និងចីរភាព» នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ក្នុងឱកាសនោះ លោកជំទាវបានលើកឡើងថា សិទ្ធិមនុស្ស និងបរិស្ថាន គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងមិនអាចបំបែកចេញពីគ្នាបានឡើយ។ ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន ការបាត់បង់ព្រៃឈើ ជីវចម្រុះ និងការរិចរិលធនធានធម្មជាតិ កំពុងប៉ះពាល់ដោយផ្ទាល់ដល់ជីវិត និងសុខុមាលភាពរបស់ប្រជាជន។
លោកជំទាវបានបញ្ជាក់ថា ការការពារបរិស្ថាន គឺជាផ្នែកមួយនៃការការពារសិទ្ធិមនុស្ស ដោយប្រជាពលរដ្ឋគ្រប់រូបគួរតែមានសិទ្ធិរស់នៅក្នុងបរិស្ថានដែលស្អាត មានសុវត្ថិភាព មានសុខភាពល្អ និងប្រកបដោយចីរភាព ព្រមទាំងមានសិទ្ធិចូលរួមក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងបរិស្ថាន និងជីវិតរបស់ពួកគេ។
លោកជំទាវក៏បានគូសបញ្ជាក់ថា ការថែរក្សាបរិស្ថានមិនមែនជាកាតព្វកិច្ចរបស់ភាគីណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីរាជរដ្ឋាភិបាល សង្គមស៊ីវិល សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប។ សិក្ខាសាលានេះមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសអង្គការសង្គមស៊ីវិល និងតំណាងក្រុមងាយរងគ្រោះ ដើម្បីផ្តល់ធាតុចូលសម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់តំបន់របស់អាស៊ាន។
ធាតុចូលសំខាន់ៗដែលត្រូវបានលើកឡើង រួមមាន៖ ការទទួលបានព័ត៌មានបរិស្ថានដែលត្រឹមត្រូវ និងទាន់ពេលវេលា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្ត ការទទួលបានយុត្តិធម៌ និងយន្តការដោះស្រាយបញ្ហា ការការពារអ្នកការពារសិទ្ធិបរិស្ថាន និងការធានាឱ្យក្រុមងាយរងគ្រោះអាចចូលរួមបានដោយស្មើភាព។
លោកជំទាវបានបង្ហាញក្តីរំពឹងថា លទ្ធផលនៃសិក្ខាសាលានេះនឹងក្លាយជាធាតុចូលដ៏មានប្រយោជន៍សម្រាប់ ផែនការសកម្មភាពថ្នាក់តំបន់ (RPA) និងដំណើរការរបស់អាស៊ាននាពេលខាងមុខ។
លោកជំទាវបានសង្កត់ធ្ងន់ថា៖ « បរិស្ថានមានសុវត្ថិភាព ជាមូលដ្ឋានសម្រាប់ជីវិតដែលមានសេចក្តីថ្លៃថ្នូរ បរិស្ថានមាននិរន្តភាព ជាទំនួលខុសត្រូវរបស់យើងសម្រាប់ធនធានមនុស្សជំនាន់ក្រោយ
ការចូលរួមរបស់យើងទាំងអស់គ្នា ជាគន្លឹះដើម្បីធានាថាសិទ្ធិទាំងនេះនឹងក្លាយជាការពិតបាន»។
#យុទ្ធសាស្ត្របញ្ចកោណ #ធនធានមនុស្សស
https://chrc.gov.kh/
https://x.com/Cambodian_Human
www.tiktok.com/
https://www.youtube.com/
https://t.me/joinchat/QGc1YaLDAYgwODA

សេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ "Half Marathon For Charity" គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នឹងរៀបចំព...
26/08/2026

សេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ "Half Marathon For Charity" គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង “Half Marathon for Charity” ដើម្បីលើកកម្ពស់សុខភាព សាមគ្គីភាព និងការចូលរួមក្នុងសកម្មភាពសប្បុរសធម៌។
📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦
កម្មវិធីមានចម្ងាយរត់ចំនួន ៤ ប្រភេទ៖
🏃 ៣ គីឡូម៉ែត្រ
🏃 ៥ គីឡូម៉ែត្រ
🏃 ១០ គីឡូម៉ែត្រ
🏃 ២១ គីឡូម៉ែត្រ (Half Marathon)
ព្រឹត្តិការណ៍នេះបើកទូលាយសម្រាប់អ្នកចូលរួមដែលមានចំណាប់អារម្មណ៍ចំពោះការរត់ប្រណាំង កីឡា សុខភាព និងការងារសប្បុរសធម៌។

ប្រជាពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី"សិទ្ធិមនុស្ស និងច្បាប់"រៀបចំឡើងដោយគណៈកម្មាធិការសិទ្...
26/08/2026

ប្រជាពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ ចូលរួមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី"សិទ្ធិមនុស្ស និងច្បាប់"រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

=================

រាជធានីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់តាំងឯកឧត្តម អ៊ុំ ណារិន្ទ សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់ប្រជាពលរដ្ឋចំនួន៣៣នាក់ ស្រី៣នាក់ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ២៥៧០ ដែលត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
ការងារអប់រំផ្សព្វផ្សាយនេះផ្តោតសំខាន់លើប្រធានបទចំនួនបីគឺ ១.យន្តការការពារសិទ្ធិមនុស្សនៅកម្ពុជា ២.សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ និង៣.សិទ្ធិ សេរីភាព និងច្បាប់។

កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានកិច្ចសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សា លោក លោកស្រីតំណាងប្រជាពលរដ្ឋ ដែលញ៊ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕ #យុទ្ធសាស្ត្របញ្ចកោណ #ធនធានមនុស្សស
https://chrc.gov.kh/
https://x.com/Cambodian_Human
www.tiktok.com/
https://www.youtube.com/
https://t.me/joinchat/QGc1YaLDAYgwODA

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បួនហ៊ីង សុធីយ៉ា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្របសម្រួលនិងដឹកនាំក្រ...
25/08/2026

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បួនហ៊ីង សុធីយ៉ា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្របសម្រួលនិងដឹកនាំក្រុមការងារសម្បុសរធម៌ចុះទៅសួរសុខទុក្ខកូនៗ ក្មួយៗនៅមជ្ឈមណ្ឌលអភិវឌ្ឍកុមារកម្ពុជា ដោយនាំយកទៅជាមួយអង្កចំនួន៤ការ៉ុង ប្រេងឆា ត្រីខកំប៉ុង សៀវភៅសិក្សា ភីហ្សាសម្រាប់ក្មេងៗហូបនៅពេលថ្ងៃត្រង់ និងអមដោយថវិកាមួយចំនួនដើម្បីទ្រទ្រង់លើការចំណាយប្រចាំថ្ងៃរបស់អង្គការផងដែរ។​​ #យុទ្ធសាស្ត្របញ្ចកោណ #ធនធានមនុស្សស
https://chrc.gov.kh/
https://x.com/Cambodian_Human
www.tiktok.com/
https://www.youtube.com/
https://t.me/joinchat/QGc1YaLDAYgwODA

Address

Building 03, Street VI 13, Toulkok, Russey Keo
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85523882065

Alerts

Be the first to know and let us send you an email when Cambodian Human Rights Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cambodian Human Rights Committee:

Shortcuts

Share