សាខាគណបក្ស ភ.ព២៦ ចំណុះឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • សាខាគណបក្ស ភ.ព២៦ ចំណុះឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

សាខាគណបក្ស ភ.ព២៦ ចំណុះឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា បង្កើតដោយប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន

ឯកឧត្ដម​ ឃួង​ ស្រេង​៖​ នាព្រឹកនេះ​ ខ្ញុំបាទ​ រួមជាមួយឯកឧត្តម ង្វៀន ម៉ិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គ...
18/09/2026

ឯកឧត្ដម​ ឃួង​ ស្រេង​៖​ នាព្រឹកនេះ​ ខ្ញុំបាទ​ រួមជាមួយឯកឧត្តម ង្វៀន ម៉ិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានចូលរួមពិធីសម្ពោធជាផ្លូវការនូវសណ្ឋាគារឡាវីអា (Lavia Hotel)។

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្ដម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមលក្ខ...
18/09/2026

ឯកឧត្ដម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមលក្ខណៈសម្រាប់រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។

រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះពិនិត្យស្ថានភាពទឹក និងស្ថានភាពបងប្អូនប្រជាពលរដ្ឋរស់នៅស្របមាត់អូរព្រំដែនក្នុងភូមិសាស្ត្រ...
18/09/2026

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះពិនិត្យស្ថានភាពទឹក និងស្ថានភាពបងប្អូនប្រជាពលរដ្ឋរស់នៅស្របមាត់អូរព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត
================
ក្រុងប៉ោយប៉ែត. នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ គិតចាប់ពីម៉ោង ៧:០០ ព្រឹករហូតពេញមួយថ្ងៃ ឯកឧត្តមបណ្ឌិតប៉ាន់ ខែម ប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ដោយមានការចូលរួមពី លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ លោកអធិការនគរបាលក្រុងប៉ោយប៉ែត លោក មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត លោកចៅសង្កាត់ ផ្សារកណ្ដាល លោកចៅសង្កាត់និមិត្ត លោកចៅសង្កាត់អូរជ្រៅ ព្រមទាំងអាជ្ញាធរកងកម្លាំង សមត្ថកិច្ច ពាក់ព័ន្ធជាច្រើនរូបបាន ចុះពិនិត្យស្ថានភាពផ្ទាល់ តាមខ្នងផ្ទះ ប្រជាពលរដ្ឋ រស់នៅ ស្របមាត់អូរព្រំដែន និងតាមកន្លែងមួយចំនួន ដែលរងផលប៉ះពាល់ ទឹកជនើលិច ដោយសារទឹកជំនន់ ទឹកភ្លៀងហូរ មកពី ថៃ បង្កឲ្យរងផលប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ និង វត្តអារាម( វត្តស្ទឹងបទ ) សាលារៀនមួយចំនួន ផងដែរ ។ ក្រោយការ ចុះពិនិត្យជា ច្រើនកន្លែង ភ្លាមៗនោះឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន បាននាំយកគ្រឿងចក្រ មកកាយ រំដោះទឹក ដើម្បីបង្ហូរចុះ ឲ្យបានលឿន ដោយបានស្រក តាមកន្លែង ដែលបានលិច បានយ៉ាងឆាប់រហ័ស និងបានចេញបទបញ្ជាជូន ដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំង ប្រជាការពារ កម្លាំងយុវជនស្រលាញ់សន្តិភាព ខេត្តបន្ទាយមានជ័យ ត្រៀមខ្លួន ព្រមទាំង កម្លាំងសរុប មធ្យោបាយសរុប ត្រៀមអន្តរាគមន៍ ជួយសង្គ្រោះបងប្អូនប្រជាជន ក្នុងករណីចាំបាច់ណាមួយ ដោយឯកឧត្តមបណ្ឌិតប្រធាននៅប្រចាំបញ្ជា២៤/២៤ម៉ោង ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ៕

«ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​សៀមរាបឆ្នាំ២០២៦-២០​៣​០​​» នឹងប្រែក្លាយខេត្តសៀមរាប ជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពល...
18/09/2026

«ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​សៀមរាបឆ្នាំ២០២៦-២០​៣​០​​» នឹងប្រែក្លាយខេត្តសៀមរាប ជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោកដែលផ្សារភ្ជាប់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយភាពធន់ បរិយាបន្ន ចីរភាព និងការទទួលខុសត្រូវ។
=========
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យ​អនុ​វត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​សៀមរាបឆ្នាំ២០២៦-២០​៣​០​​» ដែលផែនការនេះ ជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាព​អនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ខេត្តសៀមរាប​ ​ក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក ដើម្បីផ្តល់បទពិសោធដ៏វិសេសវិសាលដល់ភ្ញៀវទេសចរ​ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពល​រដ្ឋក្នុងមូលដ្ឋាន។

ក្នុងពិធីដ៏អធិកអធមនាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរង តំណាង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល​នៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពនិងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, លោកអ៊ំ ពូ មីង បងប្អូនប្រតិបត្តិករទេសចរណ៍, សហគមន៍ទេសចរណ៍, គ្រឹះស្ថានសិក្សា, សិស្សានុសិស្ស, និងប្អូនៗអ្នកផលិតមាតិការព័ត៌មាន ប្រមាណ ២០០រូប នៅសាលាខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរដ្ឋបាលខេត្តសៀមរាប​, មន្ទីរពាក់ព័ន្ធជុំវិញ, អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់, និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជានិច្ចជាកាលតែងតែបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងការសម្របសម្រួល​​សព្វគ្រប់បែបយ៉ាង ជាមួយ​ក្រសួងទេស​ចរ​ណ៍ នៅគ្រប់ព្រឹត្តិការណ៍ទេស​ចរណ៍ទាំងអស់ ជាពិសេស ការចូលរួមយ៉ាងសកម្មតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀម​រាប ការសម្របសម្រួលជូនភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តសៀមរាប។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏គូសរំលេចជូនថា ខេត្តសៀមរាបប្រៀបបាននឹងដួងព្រលឹងនៃព្រះរាជាណាចក្រ​កម្ពុជា ជាទឹកដីអរិយធម៌ដ៏រុងរឿង និងជាទីតាំងនៃប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ និងជាកំណប់ទ្រព្យដ៏វិសេសវិសាលរបស់មនុស្សជាតិ។ ខេត្តសៀម​រាប​មិនត្រឹមតែឆ្លុះបញ្ចាំងពីតថភាពនៃប្រវត្តិសាស្ត្រ សិល្បៈដ៏រស់រវើកនិងវប្បធម៌ អរិយធម៌ដ៏ឧត្ដុង្គឧត្ដមរបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ដែលតំណាងឱ្យអត្ត​​សញ្ញា​​ណ​ កិត្យានុភាព និងមោទនភាពជាតិខ្មែរនៅលើឆាកអន្តរជាតិផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា នៅក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍នៅក្នុងតំបន់​កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ, បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ (សៀមរាប លើសពីតំបន់អង្គរ) , កែលម្អនិងពង្រឹងគុណភាពសេវាកម្មទេសចរណ៍, បង្កើនភាពទាក់ទាញ ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថាខេត្តសៀមរាប អាច​​ឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យនៃការប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និង​សកលលោកបាន​។

ថ្លែងមុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន៖ ទី១).ការបន្តច្នៃប្រឌិត និងបង្កើតទីតាំងដែលជាអត្តសញ្ញាណរបស់ខេត្តសៀមរាប និងពិនិត្យលទ្ធភាពបំផុសសក្តានុពលនៃទីតាំង ឬលំហសាធារណៈក្នុងខេត្ត ដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ ដើម្បីបម្លែងឱ្យក្លាយជាផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញខ្ពស់។ ទី២).ការរៀបចំឱ្យមាននិទានកថា (Story Telling) នៅតាមទីតាំងសក្តានុពលទេសចរណ៍ ដោយក្នុងសម័យទេសចរណ៍ទំនើប យើងមិនត្រឹមតែ “លក់ទីកន្លែង” ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ “លក់រឿងរ៉ាវ លក់បទពិសោធ និងលក់អារម្មណ៍” ត្រូវផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រ, វប្បធម៌, ស្ថាបត្យកម្ម ជីវភាពរស់នៅ, អាហារ, និងលក្ខណៈពិសេសរបស់ទីតាំង ដែលមានភាពទាក់ទាញ និងមានភាពខុសប្លែក។ ទី៣).ការបង្កើត Branding របស់ខេត្តសៀមរាប ដែលផ្តោតលើការកសាងម៉ាកគោលដៅទេសចរណ៍ខេត្តសៀមរាប ឱ្យមានអត្តសញ្ញាណពិសេស និងអាចដក់ជាប់ក្នុងការចងចាំរបស់ភ្ញៀវទេសចរ។ និងទី៤).ត្រូវពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍នាពេលរាត្រីដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។

សាលាខេត្តសៀមរាប រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ឯកឧត្តមអភិស...
17/09/2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី និងស្ថាប័នពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់លើការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបការចរាចរបារីក្លែងក្លាយ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធទម្ងន់ប្រមាណ ៨០០ តោន ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងភូមិសាស្ត្រខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ការផលិត និងការចែកចាយផលិតផលក្លែងក្លាយ រួមទាំងបារី គឺជាបញ្ហាចម្បងដែលកំពុងរីកសាយភាយក្នុងសហគមន៍ និងទីផ្សារ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ អាជីវករ អ្នកជក់ និងប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវវ័យ។ ការក្លែងបន្លំម៉ាក ស្លាកសញ្ញា និងសំបកវេចខ្ចប់ មិនត្រឹមតែធ្វើឱ្យអ្នកទិញយល់ច្រឡំ និងប៉ះពាល់ដល់សិទ្ធិរបស់ម្ចាស់ម៉ាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈទៀតផង។

បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីដំណោះស្រាយថា ការដោះស្រាយបញ្ហានេះ ត្រូវពឹងផ្អែកលើការបញ្ជាក់ពីម្ចាស់ម៉ាកពិតប្រាកដនិងការត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមលក្ខណៈបច្ចេកទេស និងមានមូលដ្ឋានត្រឹមត្រូវពីស្ថាប័នមានសមត្ថកិច្ច ក្នុងការកំណត់ថាផលិតផលណាមួយ ដែលជាបារីក្លែងក្លាយ ឬពិតប្រាកដ។ ធ្វើដូច្នេះ គឺដើម្បីបង្កើនទំនុកចិត្តដល់អាជីវករ អ្នកជក់ និងប្រជាពលរដ្ឋ តាមរយៈយន្តការសមស្រប និងមិនត្រូវផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការការពារសុខភាពសាធារណៈ និងបរិស្ថាន ដែលពាក់ព័ន្ធនឹងផលិតផលថ្នាំជក់។

ពាក់ព័ន្ធនឹងការដុតបំផ្លាញវត្ថុតាង នៅថ្ងៃនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បញ្ជាក់ថា នេះជាវិធានការចាត់ចែងវត្ថុតាងជាបណ្តោះអាសន្នស្របតាមនីតិវិធីច្បាប់ ក្រោមការសម្រេចពីស្ថាប័នអយ្យការ ដើម្បីទប់ស្កាត់ដាច់ខាតមិនឱ្យយកបារីក្លែងម៉ាកទាំងនោះទៅប្រើប្រាស់ លក់ ចែកចាយ ឬបង្វិលចូលទីផ្សារឡើងវិញឡើយ។ ដោយឡែក ទិន្នន័យ និងបរិមាណវត្ថុតាងទាំងអស់ ត្រូវបានកត់ត្រាក្នុងសំណុំរឿងយ៉ាងត្រឹមត្រូវ ដើម្បីទុកជាមូលដ្ឋានផ្លូវច្បាប់សម្រាប់ស្ថាប័នតុលាការ ក្នុងការបន្តនីតិវិធីចោទប្រកាន់ និងផ្តន្ទាទោសជនល្មើសតាមច្បាប់។

យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ចបានរិបអូសបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារពាក់ព័ន្ធ រួមមាន បារីក្លែងម៉ាក ចំនួន ៣១ប្រភេទ ដែលភាគច្រើនជាបារីម៉ាក ESSE, JET, MEVIUS, Manchester និងបារីពាក់ម៉ាកក្លែងរបស់ប្រទេសចិន ដែលសុទ្ធសឹងជាទំនិញពាក់ម៉ាកល្បី និងពេញនិយម។ ជាក់ស្តែងសមត្ថកិច្ចបានបង្ក្រាប សំបកវេចខ្ចប់ពាក់ម៉ាកក្លែង និងសម្ភារពាក់ព័ន្ធនឹងការផលិតបារីក្លែងម៉ាក នៅទីតាំងរោងចក្រ ដែលបានបំប្លែងការផលិតបារី មកជាបារីក្លែងម៉ាក និងឃ្លាំងស្តុក ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទម្ងន់សរុបប្រមាណ ៨០០តោន។

តាមរបាយការណ៍ដដែល ការដុតបំផ្លាញបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារផលិតប្រមាណ ៨០០តោននេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងមន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងសន្តិសុខសាធារណៈចិន តាមរយៈការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានសម្ងាត់ដើម្បីស្រាវជ្រាវស៊ើបអង្កេត។ ប្រតិបត្តិការនេះដឹកនាំសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយមានការសហការពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកផ្ទាល់៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ គូឡា សូហ្វីអានូ (Koula Sophianou) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីប (Cypr...
17/09/2026

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ គូឡា សូហ្វីអានូ (Koula Sophianou) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីប (Cyprus) ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Koula Sophianou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស៊ីប (Cyprus) ចូលជួបជូនសារតាំងនិងសម្តែងការគួរសមវិមានសាមគ្គីភាព។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានអោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបទទួលសារតាំងនេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រ បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ Koula Sophianou ដែលទទួលបានការតែងតាំង ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានសម្ដែងក្តីសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ នឹងចូលរួមចំណែកជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងស៊ីប ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប លោកជំទាវ Koula Sophianou បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបជូនសារតាំង និងសម្ដែងការគួរសម។ លោកជំទាវ បានសម្ដែងការគោរពចំពោះសម្ដេចតេជោ ក្នុងនាមជាឥស្សរជន ដែលមានភាពល្បីល្បាញទាំងក្នុងឆាកជាតិ និងអន្តរជាតិ ហើយបានគូសបញ្ជាក់ពីចំណងទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងស៊ីប។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងពង្រីក និងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ព្រមទាំងវិស័យសេដ្ឋកិច្ច។

សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើង របស់លោកជំទាវ និងបានចាត់ទុកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុចសំខាន់មួយសម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេច បានលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីប បន្តខិតខំស្វែងរកឱកាស និងយន្តការថ្មីៗ ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម ទ្វេភាគី ឱ្យកាន់តែរីកចម្រើន។ សម្ដេចក៏បានសម្ដែងក្តីសង្ឃឹមថា សាធារណរដ្ឋស៊ីប នឹងមានឱកាស និងលទ្ធភាពបង្កើន ការវិនិយោគនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរ លោកជំទាវ Koula Sophianou ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូត និងភារកិច្ចរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា៕

ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ។មន្ទីរពេទ្យ ហ្លួង ម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ត្រូវប...
16/09/2026

ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ។
មន្ទីរពេទ្យ ហ្លួង ម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដំបូងផ្តោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី។ ក្នុងអំឡុងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញមន្ទីរពេទ្យនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ហើយបានប្តូរឈ្មោះជា មន្ទីរពេទ្យ ហ្លួង ម៉ែ នៅឆ្នាំ២០២១។ ក្រោយស្ថានភាពកូវីដ-១៩ បានបញ្ចប់, មន្ទីរពេទ្យត្រូវបានអភិវឌ្ឍឱ្យក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក ដោយជួសជុលកែលម្អអគារ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដូចជា ម៉ាស៊ីនបាញ់កាំរស្មី Linac, CT-Scan, MRI, Brachytherapy, Mammography, Angiography និងឧបករណ៍ធ្វើរោគវិនិច្ឆ័យផ្សេងៗ។
គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពេទ្យបានផ្តល់សេវាពិគ្រោះជំងឺក្រៅជាង ២៣ម៉ឺននាក់ និងអ្នកជំងឺសម្រាកពេទ្យជាង២ម៉ឺននាក់ ព្រមទាំងបានរកឃើញអ្នកជំងឺមហារីកថ្មី ៣,៤២០ នាក់។ លើសពីនេះ បានចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនជាង៥ពាន់ដូស និងផ្តល់ការពិនិត្យរកមហារីកមាត់ស្បូនដោយឥតគិតថ្លៃជាង ១ម៉ឺនករណី។
មន្ទីរពេទ្យ ហ្លួង ម៉ែ កំពុងក្លាយជាមជ្ឈមណ្ឌលសុខាភិបាលឯកទេសដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការពិនិត្យធ្វើរោគវិនិច្ឆ័យ វះកាត់ និងព្យាបាលជំងឺមហារីក ដោយប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងធនធានមនុស្សជំនាញ។
ការអភិវឌ្ឍនេះស្របនឹងទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការពង្រឹងគុណភាព និងសមត្ថភាពប្រព័ន្ធសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការពង្រីកសេវាសុខាភិបាលឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៦ កញ្ញា ២០២៦

សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដ...
16/09/2026

សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព

នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ, នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បន្តចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស» គឺជាអាទិភាពគោលនយោបាយទី ១ ដោយបន្តលើកកម្ពស់ និងពង្រឹងវិស័យសុខាភិបាល ស្របតាមទិសស្លោក «ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និង លើការអភិវឌ្ឍប្រកបដោយសមធម៌ និង ចីរភាព របស់ប្រទេសជាតិ» ដែលក្នុងនោះ, រាជរដ្ឋាភិបាលបានដាក់ចេញ «ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤» និង «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» ព្រមទាំងអនុវត្តអភិក្រមពង្រឹងមូលដ្ឋានពីក្រោមឡើងលើ (ចាប់ពីប៉ុស្ដិ៍សុខភាព, មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក) និងការពង្រឹងពិពិធកម្មសមត្ថភាពពីលើចុះក្រោម តាមរយៈការរៀបចំកម្លាំង និងពង្រឹងមន្ត្រី និងបុគ្គលិកសុខាភិបាលនៅថ្នាក់ជាតិ ស្របតាមតម្រូវការជាក់ស្ដែង និងស្របតាមឃ្លា «រៀបឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។

សម្ដេចធិបតីបានបន្តថា មន្ទីរពេទ្យ ហ្លួង ម៉ែ ដំបូងឡើយបានដើរតួនាទីជាមន្ទីរពេទ្យផ្ដល់សេវាព្យាបាលជូនស្ត្រី (អតីតមន្ទីរពេទ្យនគរទេព) ហើយត្រូវបានរាជរដ្ឋាភិបាលដែលពេលនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវនិងបានប្រែក្លាយជាកន្លែងជួយសង្គ្រោះជីវិតមនុស្សយ៉ាងសំខាន់ក្នុងសម័យកូវីដ-១៩។ បច្ចុប្បន្ន, មន្ទីរពេទ្យបានបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ជាមួយនឹងការបំពាក់ឧបករណ៍បរិក្ខារទំនើបៗកម្រិតស្តង់ដារអន្តរជាតិ ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយ និងជួយសង្គ្រោះពលរដ្ឋពីជំងឺរាំរ៉ៃ ដោយប្រកាន់ខ្ជាប់ស្មារតី «គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញ និងបេះដូង» និងអនុវត្តគោលការណ៍ «៣ ឆាប់» គឺ «រកឃើញឆាប់, បញ្ជូនឆាប់, ព្យាបាលឆាប់»។ បន្ថែមពីនេះ, សម្ដេចធិបតីបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យវិស័យឯកជនយកទីតាំងរដ្ឋទៅផ្តល់សេវាឯកជនឡើយ ដោយទីតាំងពេទ្យរដ្ឋត្រូវតែគ្រប់គ្រងដោយរដ្ឋ ១០០ ភាគរយ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ព្រមពេលជាមួយគ្នានេះ, សម្ដេចធិបតីគូសរំលេចអំពីសមិទ្ធផលសំខាន់ៗ ៦ចំណុច ក្នុងវិស័យសុខាភិបាល សម្រាប់រយៈពេល៣ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៖ (១) គិតមកដល់បច្ចុប្បន្ន, មណ្ឌលសុខភាពទូទាំងប្រទេសផ្ដល់សេវា ២៤ម៉ោង/៧ថ្ងៃ បានរហូតដល់ ៩៩,៣%, (២) រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ១៨លានដុល្លារ ដើម្បីកែលម្អមន្ទីរពេទ្យបង្អែក ៦១ មូលដ្ឋានមន្ទីរពេទ្យ, (៣) ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងជនរងគ្រោះ និងបណ្តុះបណ្តាលគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស ពាក់ព័ន្ធនឹងការសង្គ្រោះបឋម និងការសង្គ្រោះបន្ទាន់ ជិត ២ ៧០០នាក់ នៅគ្រប់រាជធានី-ខេត្ត, (៤) ពង្រឹងគុណភាពឱសថ និងសម្ភារបរិក្ខារ ព្រមទាំងផ្តល់ថ្នាំលើសសម្ពាធឈាម និងទឹកនោមផ្អែមជូនអ្នកជំងឺបាន ១៥ ទៅ ៣០ថ្ងៃ, (៥) ក្រសួងសុខាភិបាលបានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាតេស្ត HPV PCR នៅតាមមណ្ឌលសុខភាពចំនួន ៥៤០ កន្លែង, មន្ទីរពេទ្យបង្អែកចំនួន ១៥ កន្លែង ក្នុងខេត្តចំនួន៨, (៦) ក្រសួងសុខាភិបាលបានពង្រឹង «ក្រមប្រតិបត្តិវិស័យឯកជន» ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តក្នុងការផ្តល់សេវាសុខាភិបាល។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលបានចុះហត្ថលេខាកាត់ដីឱ្យប្រទេសណាមួយឡើយ ទាំងពេលនេះ និងពេលណាទាំងអស់ ដោយកម្ពុជាផ្អែកលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងអនុសញ្ញាឆ្នាំ១៩០៧។ កិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ គឺការបោះជំហានឆ្ពោះទៅកាន់ការដោះស្រាយដោយសន្តិវិធី និងទប់ស្កាត់សង្គ្រាម ប៉ុន្តែការវាស់វែង និងផ្ទៀងផ្ទាត់ទីតាំងនៃបង្គោលព្រំដែន ត្រូវធ្វើឡើងដោយគណៈកម្មាធិការព្រំដែនចម្រុះ (JBC)។ ទោះបីជាមានការបាត់បង់ការគ្រប់គ្រងនៅទីតាំងមួយចំនួនក្រោយការប្រយុទ្ធគ្នាក៏ដោយ, កម្ពុជានៅតែបន្តតវ៉ា និងទាមទារសិទ្ធិស្របច្បាប់នៅលើគ្រប់វេទិកាអន្តរជាតិ និងរក្សាសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការច្បាប់, ការទូត និងបច្ចេកទេស ទាំងទ្វេភាគី, តំបន់ និងអន្តរជាតិ ដើម្បីទាមទារយកដែនអធិបតេយ្យដីគោកមកវិញ រួមទាំងយន្តការ UNCLOS ដើម្បីការពារដែនសមុទ្ររបស់ខ្លួន៕

ឯកឧត្តម សុខ សូកេន បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន...
15/09/2026

ឯកឧត្តម សុខ សូកេន បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ
=========
បន្ទាប់ពីពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរអធិការកិច្ចខេត្តក្រចេះ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកនូវអំណោយ និងថវិកាមួយចំនួនចែកជូនដល់អ្នកជំងឺ និងក្រុមគ្រួសារ ដើម្បីរួមចំណែកសម្រាលបន្ទុក និងបានជូនពរបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់ទទួលបាននូវសុខភាពល្អប្រសើរឡើងវិញ ដើម្បីឆាប់បានជាសះស្បើយ និងត្រឡប់ទៅជួបជុំគ្រួសារវិញ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងរវៀសរវៃ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់សេវាសាធារណៈដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ, ខេត្តក្រចេះ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦៕

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke R...
15/09/2026

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

Address

Phnom Penh

Telephone

+85592474570

Website

Alerts

Be the first to know and let us send you an email when សាខាគណបក្ស ភ.ព២៦ ចំណុះឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សាខាគណបក្ស ភ.ព២៦ ចំណុះឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ:

Shortcuts

Share