23/05/2026
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ប្រចាំខែឧសភា ឆ្នាំ២០២៦
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹក រ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ប្រចាំខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអនុវត្តគម្រោងទាំងអស់នៅការិយាល័យគ្រប់គ្រងគម្រោងអេមស៍ និងមន្រ្តីបង្គោលទាំង ១៨ ខេត្តគោលដៅរបស់គម្រោង។
កិច្ចប្រជុំនេះត្រូវបានរៀបចំក្នុងគោលបំណងដើម្បីរាយការណ៍ និងតាមដានវឌ្ឍនភាពការងារ លើកពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ សម្រាប់ការអនុវត្តគម្រោង អេមស៍ ស្របតាមផែនការសកម្មភាព និងថវិកាក្នុងឆ្នាំ២០២៦។
ជាលទ្ធផល ក្រុមការងារគម្រោងទាំង ១៨ ខេត្តគោលដៅ បានអនុវត្តការងារទៅតាមផែនការ និងកំណត់ទិសដៅការងារក្នុងខែបន្ទាប់។ ក្នុងនេះដែរ កិច្ចប្រជុំក៏បានពិភាក្សា និងដោះស្រាយបញ្ហាប្រឈមមួយចំនួន សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីអនុវត្តគម្រោង និងក្រុមការងារការិយាល័យគ្រប់គ្រងគម្រោង ដើម្បីបន្តជំរុញការអនុវត្តគម្រោងឆ្ពោះទៅមុខប្រកបដោយវឌ្ឍនភាព និងជោគជ័យ។
សូមរងចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀតពីក្រុមការងាររបស់យើងនៅខែបន្ទាប់!
-----------------------------
Her Excellency Tekreth Kamrang, Secretary of State at the Ministry of Commerce, Presides Over the May 2026 Monthly Meeting of the Accelerating Inclusive Markets for Smallholders (AIMS) Project
On the morning of Friday, 22 May 2026, at the Ministry of Commerce, Her Excellency Tekreth Kamrang, Secretary of State at the Ministry of Commerce, presided over the May 2026 monthly meeting of the Accelerating Inclusive Markets for Smallholders (AIMS) Project, with the participation of the Project Management Office (PMO) team, project officers, and focal points from all 18 targeted Provincial Departments of Commerce.
The purpose of the meeting was to report on and review project implementation progress, identify challenges, and propose solutions for the AIMS Project in line with the Annual Work Plan and Budget 2026.
As a result, the AIMS Project teams across all 18 target provinces have implemented their activities in accordance with their work plans and set work directions for the coming months. During the meeting, key challenges were also discussed and addressed to ensure the continued effective and successful implementation of project activities.
Stay tuned for more updates from us!