ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development

ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development Official page of the Ministry of Rural Development in Cambodia.

សេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំត្រី-វិស័យលើកទី៧ ស្ដីពី កសិកម្ម-ទឹក-ជនបទ
05/09/2026

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី
កិច្ចប្រជុំត្រី-វិស័យលើកទី៧ ស្ដីពី កសិកម្ម-ទឹក-ជនបទ

05/09/2026

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួម “ពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ”

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួម “ពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)។

#អគុណសន្តិភាព #ក្រសួងអភិវឌ្ឍន៍ជនបទ #ឯកឧត្តមឆាយឫទ្ធិសែន #គ.វ.រ

🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង
📱Website
📱Facebook
📱Telegram
📱YouTube
📱Tiktok
📱 X
📱 Instagram

ឯកឧត្តម ជា ស្រ៊ុន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីដាក់ឆ្លងសេចក្តីព្រាង"...
05/09/2026

ឯកឧត្តម ជា ស្រ៊ុន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីដាក់ឆ្លងសេចក្តីព្រាង"វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៦-២០២៨

[English Below] នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីដាក់ឆ្លងសេចក្តីព្រាង"វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៦-២០២៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គ.អ.ទ.ស. នៅសាលប្រជុំA អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ផងដែរ។

Phnom Penh: In the morning of Wednesday, September 2, 2026, His Excellency Chea Srun, Secretary of State and high-level representing the high esteem of His Excellency Chhay Rithisen, Minister of Rural Development, attended a meeting of the Siem Reap–Angkor Tourism Management and Development Committee.

The meeting was held to present and review the draft “Key Measures for the Development of Siem Reap–Angkor Tourism 2026–2028”, under the chairmanship of His Excellency Dr. Thong Khon, Minister Attached to the Prime Minister and Chairman of the Siem Reap–Angkor Tourism Management and Development Committee.

The meeting took place in Meeting Hall A, Friendship Building, Office of the Council of Ministers. It was also attended by Their Excellencies and Lok Chumteav, Secretaries of State, Undersecretaries of State, and representatives of relevant ministries and institutions.

04/09/2026

កិច្ចប្រជុំអន្ដរក្រសួងក្រោមយន្តការ “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៧ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងក្រោមយន្តការ “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៧ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ។ អង្គប្រជុំប្តូរវេនលើកទី៧នេះ ប្រព្រឹត្តទៅនៅក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទដែលជាក្រសួងម្ចាស់ផ្ទះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

#អគុណសន្តិភាព #ក្រសួងអភិវឌ្ឍន៍ជនបទ #ឯកឧត្តមឆាយឫទ្ធិសែន #ត្រី-វិស័យ -Soctor

🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង
📱Website
📱Facebook
📱Telegram
📱YouTube
📱Tiktok
📱 X
📱 Instagram

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួម “ពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ”[E...
04/09/2026

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួម “ពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ”

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួម “ពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)។

ពិធីប្រកាសនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារសាំងគ្រីឡា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រីក្រសួង ស្ថាប័ន, ឯកឧត្តម លោកជំទាវ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ឬអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួង ស្ថាប័ន ពាក់ព័ន្ធផងដែរ៕

Phnom Penh: In the afternoon of Friday, September 4, 2026, His Excellency Chhay Rithisen, Minister of Rural Development, attended the "Official Launching Ceremony of the Network of Secretaries-General of Ministries and Institutions under the Executive Branch." The ceremony was presided over by His Excellency Hun Many, Deputy Prime Minister, Minister of Civil Service, and Standing Vice Chairman of the National Committee for Promoting the Implementation of Key Measures in Public Administration Reform of the Royal Government of the 7th Legislature of the National Assembly.
This ceremony was held at the Shangri-La Hotel in Phnom Penh, with the participation of Ministers, Secretaries-General of General Secretariats, and Directors-General of General Departments of Administration and Finance from relevant ministries and institutions.

កិច្ចប្រជុំអន្ដរក្រសួងក្រោមយន្តការ “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៧ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និ...
04/09/2026

កិច្ចប្រជុំអន្ដរក្រសួងក្រោមយន្តការ “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៧ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងក្រោមយន្តការ “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៧ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ។ អង្គប្រជុំប្តូរវេនលើកទី៧នេះ ប្រព្រឹត្តទៅនៅក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទដែលជាក្រសួងម្ចាស់ផ្ទះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ដ្រីលើកទី៧នេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងទាំង៣ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន មន្ទីរជំនាញខេត្តគោលដៅ និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ និងមានគោលបំណងចម្បងចំនួន ២ គឺ៖ ទី១. ពិនិត្យលើវឌ្ឍនភាព និងលទ្ធផលការងារសម្រេចបានចុងក្រោយនៅតាមបណ្ដាសហគមន៍ ជាពិសេសនៅតាមបណ្តាសហគមន៍ទាំង ១០ ដែលបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍រួមគ្នា និងទី២. ពិនិត្យ ពិភាក្សា និងសម្រេចជាគោលការណ៍ លើសមាសភាពសហគមន៍ដែលត្រូវជ្រើសរើសបន្ថែមសម្រាប់កិច្ចអន្តរាគមន៍ត្រី-វិស័យនៅក្នុងឆ្នាំ២០២៦-២០២៧ និង២០២៨ ។

គួរជម្រាបជូនផងដែរថា ដើម្បីចូលរួមឱ្យសម្រេចជោគជ័យនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានសហការគ្នាជាសហថាមពល ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយបង្កើតជាក្រុមការងារយន្តការត្រី-វិស័យ កសិកម្ម ទឹក ជនបទ ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពអភិវឌ្ឍន៍ជនបទនានាពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ក្នុងគោលដៅធ្វើការឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍដោយផ្ទាល់នៅតំបន់ជនបទ សម្រាប់ការលើកកម្ពស់និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងមានចីរភាព៕

Phnom Penh: On Friday morning, September 4, 2026, the Agriculture–Water–Rural Development Tri Sector working group convened the 7th ministerial level inter ministerial meeting on coordinating the implementation of policy programs and activities related to modern agricultural communities, farmer water user communities, and model villages. The rotating 7th session was hosted at the Ministry of Agriculture, Forestry and Fisheries under the high presidency of H.E. Dith Tina, Minister of Agriculture, Forestry and Fisheries; H.E. Chhay Rithisen, Minister of Rural Development; and H.E. Thor Chetha, Minister of Water Resources and Meteorology.
The meeting was attended by Excellencies, Ladies and Gentlemen from the leadership of the three ministries; leaders representing line ministries, institutions, target provincial departments; and representatives of development partners and relevant organizations. The session pursued two main objectives: (1) Review progress and the latest results across communities, especially the 10 communities selected for joint interventions; and (2) Review, discuss, and decide in principle on additional communities to be selected for Tri Sector interventions during 2026–2027 and 2028.
It should be noted that, to contribute to the success of Phase I of the Pentagonal Strategy of the Royal Government’s 7th legislative term and advance the Royal Government’s vision under the leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, the Ministry of Agriculture, Forestry and Fisheries, the Ministry of Water Resources and Meteorology, and the Ministry of Rural Development have joined forces under the “Dynamic Stakeholder System” approach. Through this, they established the Agriculture–Water–Rural Development Tri Sector mechanism to coordinate policy programs and rural development activities related to modern agricultural cooperatives, farmer water user communities, and model villages, aimed at directly addressing rural development needs, improving livelihoods, and building resilience with high effectiveness, efficiency, and sustainability.

04/09/2026

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីគ្រោងរៀបចំវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីត្រៀមរៀបចំវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងលោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេសផ្នែកទឹកស្អាត និងអនាម័យ ផងដែរ។

#អគុណសន្តិភាព #ក្រសួងអភិវឌ្ឍន៍ជនបទ #ឯកឧត្តមឆាយឫទ្ធិសែន

🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង
📱Website (https://www.mrd.gov.kh/)
📱Facebook (https://www.facebook.com/mrdcambodia)
📱Telegram (https://t.me/MinistryofRuralDevelopment)
📱YouTube (https://www.youtube.com//videos)
📱Tiktok (https://www.tiktok.com/.gov?is_from_webapp=1&sender_device=pc)
📱 X (https://X.com/mrdCambodia)
📱 Instagram (https://www.instagram.com/ministry_of_rural_development?utm_source=qr&igsh=MWZnaTF0dTg1M28yYg==)

ឯកឧត្តម ជី ស៊ីថា បានដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវ...
04/09/2026

ឯកឧត្តម ជី ស៊ីថា បានដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ

[English Below] ខេត្តកណ្តាល ៖នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ និងជាអនុប្រធាន គណៈកម្មាធិការ អ.ន.ក. វិស័យអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងាររួមមាន ឯកឧត្តម បាន បូរ័ត្ន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានលេខាធិការដ្ឋាន អ.ន.ក. លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល លោក ឆេង សុផាណារម្យ អនុប្រធាននាយកដ្ឋានរដ្ឋបាល និងមន្ត្រីនៃលេខាធិការដ្ឋាន អ.ន.ក. វិស័យអភិឌ្ឍន៍ជនបទ ដើម្បីចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន នៅសាលប្រជុំទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំ និងប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យទាំង១៧ ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ សមាជិកគណៈអចិន្រ្តៃយ៍សមាគម និងសមាជិកសមាជិកាជាច្រើនរូបផងដែរ៕

Kandal Province: On September 3, 2026, His Excellency Chy Sitha, Secretary of State and Vice-Chairman of the Committee for the Cambodia Agricultural and Rural Development Council (CARD), representing the high esteem of His Excellency Chhay Rithisen, Minister of Rural Development, led a working team comprising His Excellency Ban Borat, Director General of the General Department of Administration and Finance and Head of the CARD Secretariat; Mr. Phal Sok Samnang, Director of the Administration Department; Mr. Cheng Sophanarom, Deputy Director of the Administration Department; and officials from the CARD Secretariat for Rural Development, to participate in a review and discussion meeting on the work of the Sectoral Committees of the Veterans and Retirees Association of Cambodia. The meeting was held at the meeting hall of the headquarters of the Veterans and Retirees Association of Cambodia, under the high presidency of His Excellency Kitti Sathabandit Kun Kim, Minister of State, Vice-President and Secretary-General of the Veterans Association. located in Slap Ta On Village, Kokir Commune, Kien Svay District, Kandal Province,

The meeting was attended by leaders and heads of secretariats from the 17 sectoral committees of the Veterans and Retirees Association of Cambodia across ministries and institutions, as well as leaders, members of the association's standing committee, and numerous other members.

លោក អឿន ធារិទ្ធ អញ្ជើញចុះសិក្សាអំពីសក្តានុពល នៅតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សា និងតំបន់ទេសចរណ៍ធម្មជាតិទេទឹកពុះ នៃខេត្តកំពង់...
04/09/2026

លោក អឿន ធារិទ្ធ អញ្ជើញចុះសិក្សាអំពីសក្តានុពល នៅតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សា និងតំបន់ទេសចរណ៍ធម្មជាតិទេទឹកពុះ នៃខេត្តកំពង់ស្ពឺ

[English Below] រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បត្តិ៍ ៦រោច ខែស្រាវ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ អមដំណើរដោយមន្ត្រីជំនាញ មានការចូលរួមសហការពីមន្ត្រីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសិក្សាអំពីសក្តានុពល នៅភូមិតាំងបំពង់ ឃុំតាសាល ដែលស្ថិតក្នុងតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សា និងភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលស្ថិតក្នុងតំបន់ទេសចរណ៍ធម្មជាតិទេទឹកពុះ។

នាឱកាសនោះក្រុមការងារ បានចុះជួបពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ គណៈកម្មារធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ព្រមទាំងប្រជាពលរដ្ឋ និងបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃទីតាំងនីមួយៗ ដើម្បីសិក្សាអំពីសក្តានុពល ក្នុងការដាក់បញ្ចូលជាបេក្ខភាពសម្រាប់អភិវឌ្ឍជា ភូមិគំរូគន្លឹះ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

Kompong Speu Province: On September 3, 2026, Mr. Oeun Thearith, Director of the Community Development Department, accompanied by technical officers and with cooperation from technical staff of the Rural Development Department of Kampong Speu Province, visited and studied the potential of Tang Bompong Village in Tasal Commune, which is in the Khnorng Phsa natural tourism area, and Kodonti Village in Trapang Chhou Commune, Oral District, Kampong Speu Province, located in the Tetoek Pus natural tourism area.

On this occasion, the team met and discussed with the commune council, the village development committee, and local residents and conducted on-site inspections of each location to study their potential for being considered as key model villages for development by the Ministry of Rural Development.

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីគ្រោងរៀបចំវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា[Engl...
03/09/2026

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីគ្រោងរៀបចំវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីត្រៀមរៀបចំវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងលោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេសផ្នែកទឹកស្អាត និងអនាម័យ ផងដែរ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្ដីព្រាងឯកសារនានា ដែលក្រុមការងារបច្ចេកទេសបានរៀបចំ ព្រមទាំងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ដែលធ្វើឱ្យការរៀបចំឯកសារកាន់តែល្អប្រសើរ។ អញ្ជើញមានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី បានមានគូសបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបំពេញតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅតំបន់ជនបទ ជាពិសេសការជំរុញឱ្យសម្រេចបាននូវការបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល (ODF) ទាំង ២៥រាជធានី-ខេត្ត ដែលជាសមិទ្ធផលជាប្រវត្តិសាស្ដ្រថ្មីមួយរបស់កម្ពុជា។ ក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងរៀបចំវេទិកាជាតិស្ដីពីអនាម័យនៅកម្ពុជា ស្របពេលនឹងការអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ ដែលនឹងខិតជិតមកដល់នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ៕

Phnom Penh: On Thursday afternoon, September 3, 2026 at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a review and discussion meeting to prepare the 3rd National Forum on Sanitation in Cambodia. The meeting was attended by the Permanent Secretary of State; Excellencies, Ladies and Gentlemen from the Ministry’s leadership; and also Mr. Yi Kimthan, Acting Country Director of Plan International Cambodia, and Mr. Chim Charany, Technical consultant for Water, Sanitation and Hygiene.

The meeting thoroughly reviewed and discussed draft documents prepared by the technical working group and provided numerous important inputs to further improve them. In his chair’s remarks, the Minister underlined that, as part of the Royal Government, the Ministry of Rural Development has been and continues to be actively and significantly engaged in improving rural living conditions through clean water services and the promotion of rural sanitation especially by driving progress toward achieving Open Defecation Free (ODF) status across all 25 capital–provinces, a new historic achievement for Cambodia. In this spirit, the Ministry plans to convene the National Forum on Sanitation in Cambodia to coincide with the celebration of the National Day for the Promotion of Rural Sanitation, which will fall on November 13, 2026.

Address

ក្រសួងអភិវឌ្ឍន៍ជនបទ
Phnom Penh

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Telephone

+85512669535

Alerts

Be the first to know and let us send you an email when ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development:

Shortcuts

Share