ក្រសួងពាណិជ្ជកម្ម Ministry of Commerce

ក្រសួងពាណិជ្ជកម្ម Ministry of Commerce Welcome and thank you for visiting our social media platform, the Ministry of Commerce page!

សូមស្វាគមន៍ការមកកាន់ទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម!
បើបងប្អូនមានសំណួរ ឬបញ្ហាផ្សេងៗពាក់ព័ន្ធនឹងក្រសួងពាណិជ្ជកម្ម សូមហៅចូលមកកាន់លេខទូរស័ព្ទ 1266 ដោយឥតគិតថ្លៃ។ យើងខ្ញុំរង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប នៅរៀងរាល់ម៉ោងធ្វើការដោយក្តីរីករាយ។
សូមអរគុណ🙏🙏🙏 We are very pleased to provide you with all the services that can facilitate your business endeavor. At the Ministry, we are your facilitator and your resource person to turn your inquiry into a solution for you and your business. We invite you to use all of our services and to explore ways that we can help you grow your trade and investment. If you cannot find what you are looking for on our Official page or new website (moc.gov.kh), we invite you to contact us directly via Facebook Message, or email ([email protected]), so that we can help you. We welcome your valuable suggestions and recommendations to improve our page and website as well as our services to better serve you and Cambodia.

ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Diego Pelufo Acosta Y Lara ឯកអគ្...
12/09/2026

ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Diego Pelufo Acosta Y Lara ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋបូព៌ាអ៊ុយរូហ្កាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា..
(ភ្នំពេញ)៖ នាព្រឹក[ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Diego Pelufo Acosta Y Lara ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋបូព៌ាអ៊ុយរូហ្កាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើង តាមរយៈការបង្កើតនូវក្របខ័ណ្ឌជាក់លាក់សម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ុយរូហ្កាយ។ ភាគីទាំងពីរក៏បានពិភាក្សាលើយន្តការជំរុញពាណិជ្ជកម្មលើមុខទំនិញដែលមានសក្តានុពល និងមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ជាមួយនឹងការតភ្ជាប់រវាងធុរជននៃប្រទេសទាំងពីរ ពិសេសតាមរយៈសភាពាណិជ្ជកម្ម ក៏ដូចជាការរៀបចំបេសកកម្មធុរកិច្ច និងការផ្គូផ្គងធុរកិច្ចផងដែរ។
---
His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, Receives His Excellency Diego Pelufo Acosta Y Lara, Newly Appointed Ambassador of the Oriental Republic of Uruguay to the Kingdom of Cambodia..
(Phnom Penh): On the morning of Thursday, 10 September 2026, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, received His Excellency Diego Pelufo Acosta Y Lara, Ambassador of the Oriental Republic of Uruguay to the Kingdom of Cambodia, for a working meeting.

During the meeting, both sides exchanged views on further strengthening and expanding bilateral trade and investment cooperation, including through the establishment of concrete frameworks for cooperation between Cambodia and Uruguay. Both sides also discussed mechanisms to promote trade in potential and complementary products, strengthen linkages between the business communities of the two countries, particularly through chambers of commerce, and organize business missions and business matching activities.

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «TEDxPhnom Penh Salon» ដែលជាព្រឹត្តិ...
12/09/2026

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «TEDxPhnom Penh Salon» ដែលជាព្រឹត្តិការណ៍អមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣»..
(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «TEDxPhnom Penh Salon» ដែលជាព្រឹត្តិការណ៍អមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» ដែលកម្មវិធីនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រុមការងារ TEDxPhnomPenh វាគ្មិនកិត្តិយស សហគ្រិន និងយុវជន ជាច្រើនរូប។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងថា សម្រាប់ក្រសួងពាណិជ្ជកម្ម ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលមិនមែនផ្តោតតែលើបច្ចេកវិទ្យាតែមួយមុខនោះទេ ប៉ុន្តែគឺជាការតភ្ជាប់បច្ចេកវិទ្យាទៅនឹងអាជីវកម្ម ទីផ្សារ ទំនុកចិត្ត ជំនាញ និងឱកាសរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដើម្បីប្រែក្លាយការធ្វើឌីជីថលរូបនីយកម្មឱ្យទៅជាលទ្ធផលពាណិជ្ជកម្មជាក់ស្តែងសម្រាប់សហគ្រាសកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការ បន្តថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន និងសហគ្រិននៅតាមបណ្តាខេត្ត ដោយមិនកម្រិតត្រឹមតែក្នុងរាជធានី ឬអាជីវកម្មធំៗនោះឡើយ។ លើសពីនេះ ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗដូចជា AI ត្រូវតែឈរលើមូលដ្ឋានគ្រឹះនៃសន្តិសុខសាយប័រ សុវត្ថិភាពប្រព័ន្ធ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដើម្បីធានានូវចីរភាព និងការចូលរួមដោយជឿជាក់។

លោកជំទាវរដ្ឋលេខាធិការ គូសបញ្ជាក់ថា ចំណុចសំខាន់ៗក្នុងកម្មវិធី TEDxPhnom Penh Salon គឺដើម្បីស្វែងយល់ពីកត្តាជំរុញឱ្យកម្ពុជាឈានទៅមុខបានយ៉ាងឆាប់រហ័សក្នុងសេដ្ឋកិច្ចឌីជីថល ជំរុញឱកាសដល់សហគ្រិន និងយុវជននៅតាមបណ្តាខេត្ត និងតំបន់ជនបទ ការពិភាក្សាលើឥទ្ធិពលនៃ AI និងការបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាពខ្ពស់ ព្រមទាំងការតភ្ជាប់សហគ្រិនទៅអតិថិជន ផលិតផលទៅទីផ្សារ និងការតភ្ជាប់កម្ពុជាទៅសេដ្ឋកិច្ចតំបន់ និងពិភពលោក។

សូមជម្រាបជូនថា កម្មវិធីនេះ ក៏បានរៀបចំឱ្យមានការបោះឆ្នោតលើគំនិតអាទិភាពចំនួន ៥ សំដៅរួមគ្នាកសាងទិសដៅយុទ្ធសាស្ត្រឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេក្នុងពាណិជ្ជកម្មឌីជីថលមុនឆ្នាំ២០៣៥ ហើយក្រសួងពាណិជ្ជកម្ម ប្តេជ្ញាចិត្តប្រែក្លាយរាល់កិច្ចសន្ទនា និងគំនិតផ្តួចផ្តើមទាំងនេះ ឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង ការសាកល្បង ការផ្សារភ្ជាប់ទីផ្សារ និងការបង្កើតប្រតិបត្តិការពាណិជ្ជកម្មពិតប្រាកដ ក្នុងគោលបំណងកសាងប្រព័ន្ធអេកូស៊ីស្ទឹមពាណិជ្ជកម្មឌីជីថលកម្ពុជាប្រកបដោយភាពប្រកួតប្រជែង បរិយាបន្ន និងទំនុកចិត្តខ្ពស់៕

#ក្រសួងពាណិជ្ជកម្ម #ពាណិជ្ជកម្មឌីជីថលកម្ពុជា២០៣០

📸 [រូបភាពសកម្មភាព ថ្ងៃទី២] សូមអញ្ជើញទស្សនាសកម្មភាពសង្ខេបក្នុងថ្ងៃទី២ នៃ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ...
12/09/2026

📸 [រូបភាពសកម្មភាព ថ្ងៃទី២]
សូមអញ្ជើញទស្សនាសកម្មភាពសង្ខេបក្នុងថ្ងៃទី២ នៃ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» ..
ℹ️ ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍៖
📍ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ
📅កាលបរិច្ឆេទ៖ ថ្ងៃទី១១–១៣ ខែកញ្ញា ឆ្នាំ២០២៦
⏰ម៉ោង៖ ៩:០០ ព្រឹក–៩:០០ យប់
🎟️ ចូលរួមដោយសេរី!
👉 ចុះឈ្មោះចូលរួមតាមរយៈ QR Code ឬតំណនេះ៖ https://dtf.moc.gov.kh/join-registration

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CambodiaTrade Product Hacka...
12/09/2026

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»..
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ដែលពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាង ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដៃគូសហការ គណៈកម្មការ ក្រុមការងារ CambodiaTrade.com និងបេក្ខជន-បេក្ខនារីជាច្រើនរូប។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា CambodiaTrade Product Hackathon មានគោលបំណងជំរុញការបម្លែងផលិតផលរូបវន្តទៅជាផលិតផលដែលអាច ស្វែងរកបាន បង្ហាញបាន និងលក់បានតាមប្រព័ន្ធឌីជីថលនលើសពីនេះ វាមានលក្ខណៈខុសពី Hackathon ទូទៅ ដោយមិនផ្តោតជាចម្បងលើការសរសេរកម្មវិធី ឬការបង្កើតបច្ចេកវិទ្យាថ្មីនោះទេ ប៉ុន្តែផ្តោតលើបញ្ហាប្រឈមជាក់ស្តែងមួយ គឺ៖ «តើយើងអាចបម្លែងផលិតផលកម្ពុជាដែលមានស្រាប់ ឱ្យក្លាយជាផលិតផលដែលអតិថិជនអាចស្វែងរក យល់ដឹង និងបញ្ជាទិញបាននៅលើទីផ្សារឌីជីថលដោយរបៀបណា?»

ឯកឧត្តមរដ្ឋលេខាធិការបន្តថា បច្ចុប្បន្ន សហគ្រាសកម្ពុជាជាច្រើនមានផលិតផលដែលមានគុណភាព តម្លៃ និងអត្តសញ្ញាណជាផលិតផលខ្មែរ ប៉ុន្តែផលិតផលល្អតែមួយមុខមិនទាន់គ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចឌីជីថលនោះទេ គឺផលិតផលត្រូវការរូបភាពប្រកបដោយគុណភាព ព័ត៌មានច្បាស់លាស់ មាតិកាដែលទាក់ទាញអតិថិជន តម្លៃសមរម្យ ទិន្នន័យដែលអាចស្វែងរកបាន និងប្រព័ន្ធដែលធ្វើឱ្យដំណើរការបញ្ជាទិញមានភាពងាយស្រួល។ ក្នុងន័យនេះ CambodiaTrade.com មានតួនាទីជាថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក B2B2C ថ្នាក់ជាតិ ដែលផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការដាក់លក់ផលិតផល និងផ្សារភ្ជាប់ទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា គោលដៅរបស់កម្មវិធីមិនមែនគ្រាន់តែបង្កើនចំនួនផលិតផលដែលបានបញ្ចូលទៅក្នុង CambodiaTrade.com នោះទេ តែអ្នកចូលរួមអាចអនុវត្តទាំងការចុះបញ្ជីផលិតផលនៅលើ CambodiaTrade.com និងការស្វែងរកវិធីសាស្ត្រជំរុញការបញ្ជាទិញពីទីផ្សារផងដែរ។ លើសពីនេះ បន្ទាប់ពីបញ្ចប់កម្មវិធីនេះ អ្នកចូលរួមនឹងអាចប្រើប្រាស់ និងទាញយកប្រយោជន៍ពី CambodiaTrade.com ព្រមទាំងយកចំណេះដឹង និងជំនាញដែលទទួលបានពីការអនុវត្តផ្ទាល់ ទៅជួយសហគ្រាសកម្ពុជា ឱ្យមានសមត្ថភាពធ្វើទីផ្សារ និងលក់ផលិតផលតាមប្រព័ន្ធឌីជីថលកាន់តែប្រសើរ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តដល់បេក្ខជន-បេក្ខនារីទាំងអស់ ឱ្យចាត់ទុកកម្មវិធីនេះជាឱកាសសម្រាប់ការរៀនសូត្រ និងអនុវត្តជាក់ស្តែង ព្រមទាំងបានជូនពរដល់បេក្ខជន-បេក្ខនារីទាំងអស់ ឱ្យទទួលបានបទពិសោធន៍ថ្មីៗ បង្កើតលទ្ធផលជាក់ស្តែង និងប្រកួតប្រជែងប្រកបដោយស្មារតីមិត្តភាព សុចរិតភាព និងការច្នៃប្រឌិត៕

12/09/2026

[ផ្សាយផ្ទាល់] ពិធីបើកកម្មវិធី «TEDxPhnom Penh Salon» ដែលជាព្រឹត្តិការណ៍អមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» ..
សូមអញ្ជើញទស្សនាការផ្សាយផ្ទាល់ពិធីបើក កម្មវិធី «TEDxPhnom Penh Salon» ដែលជាព្រឹត្តិការណ៍អមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» ក្រោមអធិបតីភាព លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រុមការងារ TEDxPhnomPenh វាគ្មិនកិត្តិយស សហគ្រិន និងយុវជន ជាច្រើនរូប។

ℹ️ ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍៖
📍ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ
📅កាលបរិច្ឆេទ៖ ថ្ងៃទី១១–១៣ ខែកញ្ញា ឆ្នាំ២០២៦
⏰ម៉ោង៖ ៩:០០ ព្រឹក–៩:០០ យប់
🎟️ ចូលរួមដោយសេរី!
👉 ចុះឈ្មោះចូលរួមតាមរយៈ QR Code ឬតំណនេះ៖ https://dtf.moc.gov.kh/join-registration

📸 សូមទស្សនាសកម្មភាពសង្ខេបនៅថ្ងៃទី១ នៃ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» (3rd Cambodia Digital Trad...
12/09/2026

📸 សូមទស្សនាសកម្មភាពសង្ខេបនៅថ្ងៃទី១ នៃ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» (3rd Cambodia Digital Trade Forum and Online Expo – DTF 3)
ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»
“Advancing Cambodia’s Digital Trade Towards 2030”

🌐 សកម្មភាពថ្ងៃទី១ បានប្រព្រឹត្តទៅដោយផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីពាណិជ្ជកម្មឌីជីថល នវានុវត្តន៍ បច្ចេកវិទ្យាថ្មីៗ ការតភ្ជាប់ធុរកិច្ច និងការបង្កើតឱកាសទីផ្សារសម្រាប់សហគ្រាសកម្ពុជា។

🤝 ព្រឹត្តិការណ៍នេះជាវេទិកាសម្រាប់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគ្រិន អ្នកជំនាញ និងយុវជន រួមគ្នាចែករំលែកចំណេះដឹង បទពិសោធន៍ និងគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថលកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង។
📍 ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ
📅 កាលបរិច្ឆេទ៖ ថ្ងៃទី១១–១៣ ខែកញ្ញា ឆ្នាំ២០២៦
⏰ ម៉ោង៖ ៩:០០ ព្រឹក–៩:០០ យប់
🎟 ចូលរួមដោយសេរី!
👉 ចុះឈ្មោះចូលរួមតាមរយៈ QR Code ឬតំណនេះ៖
https://dtf.moc.gov.kh/join-registration
#ក្រសួងពាណិជ្ជកម្ម #វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា

ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នា...
12/09/2026

ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និង «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា»..
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំ ស្តីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» និងកិច្ចពិភាក្សា ស្តីពី «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា» ដែលជាព្រឹត្តិការណ៍អមនៃ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»។

ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងការផ្លាស់ប្តូរទស្សនៈរវាងតំណាងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូពាក់ព័ន្ធ សំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ជំរុញការច្នៃប្រឌិត និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ចកម្ពុជា ក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

🔹 កិច្ចពិភាក្សាថ្នាក់ដឹកនាំ «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ផ្តោតលើការពិភាក្សាអំពីទិសដៅ និងអាទិភាពក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាព និងបញ្ហាប្រឈមនានា ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ពាណិជ្ជកម្មឌីជីថល និងការធ្វើសមាហរណកម្មធុរកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចឌីជីថល។

🎙 អ្នកសម្របសម្រួល៖
- ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

វាគ្មិនកិត្តិយសរួមមាន៖
- ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- អ្នកឧកញ៉ា សៀ ឬទ្ធី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group
- លោក ឡេង សិរីវឌ្ឍន៍ ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា
- លោក Nathan Phillips នាយកគ្រប់គ្រងទូទៅប្រចាំប្រទេសវៀតណាម និងកម្ពុជា នៃក្រុមហ៊ុន Flexport

🔹 កិច្ចពិភាក្សា «ភាពជាដៃគូ UK-U.S. សម្រាប់ធុរកិច្ចកម្ពុជា» ផ្តោតលើកាលានុវត្តភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអាជីវកម្មរវាងកម្ពុជា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងការជំរុញការតភ្ជាប់ធុរកិច្ច ការវិនិយោគ ការច្នៃប្រឌិត និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល។

កិច្ចពិភាក្សានេះ ក៏ជាវេទិកាសម្រាប់អ្នកជំនាញ និងតំណាងវិស័យឯកជន ចែករំលែកបទពិសោធន៍ ទស្សនៈ និងអនុសាសន៍ជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពរបស់ធុរកិច្ចកម្ពុជា និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឱកាសនៃពាណិជ្ជកម្មឌីជីថល។

🎙 អ្នកសម្របសម្រួល៖
- លោកស្រី Victoria Wymark នាយិកាផ្នែក AI និងការផ្លាស់ប្តូរទិន្នន័យ នៃ PwC Southeast Asia Consulting

វាគ្មិនកិត្តិយសរួមមាន៖
- លោក Ian Wharton នាយកប្រតិបត្តិការប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃ LogChain
- លោក Warren Daly សហប្រធានគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT Committee) នៃ AmCham Cambodia
- សាស្ត្រាចារ្យ Claudio Dordi ប្រធានក្រុមការងារសសរស្តម្ភពាណិជ្ជកម្មបើកចំហ UK-ASEAN។

📍 ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ
📅 កាលបរិច្ឆេទ៖ ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦
⏰ ពេលវេលា៖ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៩:០០ យប់
🎟 ការចូលរួម៖ ដោយសេរី (ឥតគិតថ្លៃ)
👉 សូមចុះឈ្មោះចូលរួមជាមុនតាមរយៈតំណភ្ជាប់៖ https://dtf.moc.gov.kh/join-registration

#ក្រសួងពាណិជ្ជកម្ម #វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា

12/09/2026

[ផ្សាយផ្ទាល់] ពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក»..
សូមអញ្ជើញទស្សនាការផ្សាយផ្ទាល់ ពិធីបើកកម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម។

«វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា លើកទី៣ និងពិព័រណ៍អនឡាញ» (The 3rd Cambodia Digital Trade Forum & Online Expo) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។
📍ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ
📅កាលបរិច្ឆេទ៖ ថ្ងៃទី១១–១៣ ខែកញ្ញា ឆ្នាំ២០២៦
⏰ម៉ោង៖ ៩:០០ ព្រឹក–៩:០០ យប់
🎟️ ចូលរួមដោយសេរី!

👉 ចុះឈ្មោះចូលរួមតាមរយៈ QR Code ឬតំណនេះ៖ https://dtf.moc.gov.kh/join-registration
📣 កុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ! ជួបគ្នានៅវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា!

#ក្រសួងពាណិជ្ជកម្ម #វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីជំនួបបណ្តាញទំនាក់ទំនងកម្ពុជា-ព្រីតថេន-សហរដ្ឋអ...
12/09/2026

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីជំនួបបណ្តាញទំនាក់ទំនងកម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក (Cambodia-UK-U.S. Joint Networking Reception) ក្នុង "វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣"..
(ភ្នំពេញ)៖ នាល្ងាចថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជំនួបបណ្តាញទំនាក់ទំនងកម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក (Cambodia-UK-U.S. Joint Networking Reception) ក្នុង "វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣"។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជា លោក Andrew Leyva ទីប្រឹក្សាផ្នែកនយោបាយ និងសេដ្ឋកិច្ចនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ភ្ញៀវកិត្តិយស ធុរជន សហគ្រិន និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

ក្នុងមតិស្វាគមន៍ លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកចូលរួមទាំងអស់ និងបានថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាម៉េរិក និងស្ថានទូតព្រីតថេន ដែលតែងតែផ្ដល់កិច្ចសហការ និងភាពជាដៃគូយ៉ាងរឹងមាំជាមួយក្រសួងពាណិជ្ជកម្ម។ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការជួបជុំនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមក្នុងការជំរុញភាពជាដៃគូឱ្យឈានហួសពីកិច្ចសន្ទនា តាមរយៈការបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យរវាងរាជរដ្ឋាភិបាល វិស័យធុរកិច្ច បច្ចេកវិទ្យា និងទីផ្សារ។

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្មឌីជីថល ក្នុងការតភ្ជាប់ផលិតករ និងសហគ្រាសកម្ពុជាជាមួយអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់នៅទូទាំងពិភពលោក កាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម បង្កើនតម្លាភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ច។ លោកជំទាវរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់ការផ្ដល់សេវាសាធារណៈ តាមរយៈប្រព័ន្ធបញ្ជរតែមួយជាតិ ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាកម្មកម្មសិទ្ធិបញ្ញាតាមប្រព័ន្ធអនឡាញ ថ្នាលទីផ្សារអេឡិចត្រូនិក CambodiaTrade ប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញអេឡិចត្រូនិក និងប្រព័ន្ធលិខិតអនុញ្ញាតរៀបចំពិព័រណ៍អេឡិចត្រូនិកដែលនឹងដាក់ឱ្យដំណើរការនាពេលខាងមុខ។

ក្នុងបរិបទដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅខែធ្នូ ឆ្នាំ២០២៩ និងអាស៊ានកំពុងជំរុញកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ឱ្យប្រែក្លាយទំនាក់ទំនងទៅជាកិច្ចសហការ និងឱកាសធុរកិច្ចជាក់ស្ដែង។ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងសហគ្រាសកម្ពុជា ឱ្យរួមគ្នាពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យា ចំណេះដឹង ហិរញ្ញប្បទាន និងទីផ្សារ ដើម្បីរួមចំណែកកសាងសហគ្រាសកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានជូនពរឱ្យអ្នកចូលរួមទាំងអស់ទទួលបានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា បង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងភាពជាដៃគូយូរអង្វែង ព្រមទាំងបានប្រកាសបើកជាផ្លូវការនូវកម្មវិធីជំនួបបណ្តាញទំនាក់ទំនងកម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក។
- - -
Her Excellency CHAM Nimul, Minister of Commerce, Presides Over the Cambodia–UK–U.S. Joint Networking Reception at the 3rd Cambodia Digital Trade Forum and Online Expo..
(Phnom Penh): On the evening of Friday, 11 September 2026, at the Diamond Island Convention and Exhibition Center, Her Excellency CHAM Nimul, Minister of Commerce, presided over the Cambodia–UK–U.S. Joint Networking Reception, held on the occasion of the 3rd Cambodia Digital Trade Forum and Online Expo. The reception was attended by His Excellency Dominic Williams, British Ambassador to Cambodia; Mr. Andrew Leyva, Political and Economic Counselor of the U.S. Embassy in Phnom Penh; senior officials; distinguished guests; business leaders; innovators; entrepreneurs; and representatives of development partners.

In her opening remarks, Her Excellency Minister warmly welcomed all participants and expressed her sincere appreciation to the Embassy of the United States and the British Embassy in Cambodia for their strong partnership with the Ministry of Commerce. She emphasized that the gathering reflected a shared commitment to advancing partnerships that go beyond dialogue by creating meaningful connections among government, business, technology, and markets.

Her Excellency Minister highlighted the important role of digital trade in connecting Cambodian producers and enterprises with buyers and consumers worldwide, reducing trade costs, enhancing transparency, and strengthening business competitiveness. She also underscored the Royal Government’s continued efforts to facilitate trade and improve public services through key digital platforms and systems, including the National Single Window, online business registration and intellectual property services, the CambodiaTrade e-Marketplace, the Cambodia FTA Portal, e-Certificates of Origin, and the forthcoming Electronic Expo Permit.

As Cambodia prepares for its graduation from Least Developed Country status in December 2029 and ASEAN advances the Digital Economy Framework Agreement, Her Excellency Minister encouraged all participants to transform connections into concrete collaborations and commercial opportunities. She called upon technology companies, investors, development partners, and Cambodian enterprises to work together in expanding access to technology, knowledge, financing, and markets, thereby contributing to stronger and more competitive Cambodian enterprises. She concluded by wishing all participants fruitful discussions, meaningful connections, and lasting partnerships, before officially declaring the Cambodia–UK–U.S. Joint Networking Reception open.

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡ...
11/09/2026

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦»..
(ភ្នំពេញ)៖ នាល្ងាចថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Cambodia Digital Trade Forum and Online Expo – DTF)» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគ្រិន និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកានេះត្រូវបានផ្តួចផ្តើមរៀបចំឡើងនៅឆ្នាំ២០២៤ ជាព្រឹត្តិការណ៍អមនៃពិព័រណ៍ពាណិជ្ជកម្មកម្ពុជា មុននឹងវិវត្តខ្លួនជាព្រឹត្តិការណ៍ដាច់ដោយឡែកក្នុងឆ្នាំ២០២៥។ ផ្អែកលើបទពិសោធន៍ និងលទ្ធផលវិជ្ជមាននៃការរៀបចំចំនួន ២លើកកន្លងមក ក្នុងឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្មបានពង្រីកវិសាលភាពនៃវេទិកា ដើម្បីជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល ដែលមានប្រសិទ្ធភាព ទំនុកចិត្ត និងបរិយាបន្ន ព្រមទាំងពង្រឹងផលិតភាព សមត្ថភាពប្រកួតប្រជែង និងលទ្ធភាពចូលទៅកាន់ទីផ្សាររបស់សហគ្រាសកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាត្រូវបន្តពង្រឹងទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់សម្រាប់ពាណិជ្ជកម្មឌីជីថល ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំ «ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» «យុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថល ២០២៥-២០៣០» សហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការរៀបចំ រៀបចំ «ប្រកាសអន្តរក្រសួង ស្តីពីការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» និងបន្តពង្រឹងថ្នាល CambodiaTrade.com ដើម្បីធានាបានថាកម្ពុជាមានរបៀបវារៈ យុទ្ធសាស្រ្ត និងបទប្បញ្ញត្តិជាក់លាក់និងគ្រប់គ្រាន់ ក្នុងការគាំទ្រនិងការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល និងធានាបានថាវិស័យឯកជន សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិននៅតាមជនបទ និងសហគ្រិនជាស្ត្រី អាចមានលទ្ធភាពពង្រីកឱកាសពាណិជ្ជកម្ម បង្កើនផលិតភាព បង្កើតតម្លៃបន្ថែម និងចូលរួមក្នុងខ្សែច្រវាក់តម្លៃឌីជីថលបានកាន់តែទូលំទូលាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយសុវត្ថិភាព ទំនួលខុសត្រូវ និងជំនឿទុកចិត្ត។ ជាមួយគ្នានេះ ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណ ១,១ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ និងអាចកើនដល់ប្រមាណ ១,៨ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៩។

ក្នុងឱកាសនោះ ក្នុងការសម្លឹងមើលទៅអនាគត និងដើម្បីរួមគ្នាក្នុងការជំរុញអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ចំនួន ៧ចំណុច រួមមាន៖ ១) កសាងបរិយាកាសពាណិជ្ជកម្មឌីជីថលដែលមានទំនុកចិត្ត ២) ប្រែក្លាយបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត ទៅជាផលិតភាព និងសមត្ថភាពប្រកួតប្រជែង ៣) ត្រៀមកម្ពុជាឱ្យទទួលបានផលប្រយោជន៍ជាក់ស្តែងពី DEFA និងទីផ្សារតំបន់ ៤) ភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យក្លាយជាប្រព័ន្ធពាណិជ្ជកម្មតែមួយដែលមានប្រសិទ្ធភាព ៥) សម្រួលការលក់ឆ្លងកាត់ព្រំដែនសម្រាប់សហគ្រាសកម្ពុជា ៦) ធានាថាឱកាសឌីជីថលក្លាយជាឱកាសសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់រូប និង៧) បង្កើតភាពជាដៃគូដែលនាំទៅរកលទ្ធផលជាក់ស្តែង និងអាចវាស់វែងបាន។

សូមបញ្ជាក់ផងដែរថា វេទិកានេះមានកម្មវិធីសំខាន់ៗជាច្រើនក្នុងរយៈពេល៣ថ្ងៃ រួមមាន៖ កិច្ចសន្ទនាថ្នាក់ដឹកនាំជាន់ខ្ពស់ កម្មវិធី Hackathon កម្មវិធី TEDxPhnomPenh Salon កម្មវិធី Women in Digital Trade កម្មវិធីជជែកដេញដោលយុវជន ពិព័រណ៍ផលិតផលខ្មែរ និងការប្រគំតន្ត្រី។ កម្មវិធីទាំងនេះមានគោលបំណងផ្សារភ្ជាប់កិច្ចពិភាក្សាផ្នែកគោលនយោបាយទៅនឹងការអនុវត្ត ការបណ្តុះបណ្តាល ការសាកល្បងបច្ចេកវិទ្យា ការតភ្ជាប់ធុរកិច្ច និងការបង្កើតឱកាសទីផ្សារជាក់ស្តែង។

Address

No. 19-61, Confederation De La Russie Boulevard (110)
Phnom Penh
12200

Opening Hours

Monday 08:30 - 12:00
14:00 - 17:00
Tuesday 08:30 - 12:00
14:00 - 17:00
Wednesday 08:30 - 12:00
14:00 - 17:00
Thursday 08:30 - 12:00
14:00 - 17:00
Friday 08:30 - 12:00
14:00 - 17:00

Telephone

+85516333673

Alerts

Be the first to know and let us send you an email when ក្រសួងពាណិជ្ជកម្ម Ministry of Commerce posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងពាណិជ្ជកម្ម Ministry of Commerce:

Shortcuts

Share