05/09/2026
សង្កាត់ស្ទឹងមានជ័យទី២
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម យុន ហេង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ដឹកនាំឯកឧត្តម លោកជំទាវ លោកលោកស្រី ក្រុមការងារ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះអនុគណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តនន្ទមុនី លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ ដឹកនាំក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារសង្កាត់ភូមិ អញ្ជើញនិងនិមន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១០គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅក្រុម ៨ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ក្នុងនោះឯកឧត្តមប្រធានបានឧបត្ថម្ភក្នុងមួយគ្រួសារទទួលបាន
-មុង ២
-ភួយ ២
-ឆ្នាំងបាយ ២
-ចានសម្ល ៦
-ចានបាយ ៦
-ស្លាបព្រា ១០
-មី ១កេស
-ទឹកសុទ្ធ ១កេស
-អង្ករ ២៥គីឡូ និងថវិកាមួយចំនួន
និងសំភារះវត្តនន្ទមុនីមានគ្រឿង ឧបភោគ បរិភោគ និងបច្ច័យមួយចំនួន។