21/08/2026
ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី: កាលពីថ្ងៃទី១០-១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន គឹមស៊ីន ប្រធាននាយកដ្ឋានផ.ស.ទ. នៃអាជ្ញាធរមីនកម្ពុជា បានចូលរួមជាវាគ្មិនតំណាងកម្ពុជា ក្នុងសិក្ខាសាលាតំបន់ស្តីពី ការពង្រឹងការគ្រប់គ្រងព័ត៌មានសម្រាប់សកម្មភាពមីនមនុស្សធម៌ក្នុងអាស៊ាន ដែលរៀបចំដោយ ARMAC និង GICHD ។
ក្នុងឱកាសនេះ ឯកឧត្តមបានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការគ្រប់គ្រងទិន្នន័យសកម្មភាពមីនថ្នាក់ជាតិ (IMSMA Core) ការពង្រឹងគុណភាពទិន្នន័យ និងការប្រើប្រាស់ទិន្នន័យដើម្បីគាំទ្រការរៀបចំផែនការ និងការសម្រេចចិត្ត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន។
សូមអរគុណ ARMAC, អង្គការ GICHD និងរដ្ឋសមាជិកអាស៊ានទាំងអស់ ដែលបានបង្កើតវេទិកាដ៏មានតម្លៃសម្រាប់ការចែករំលែកបទពិសោធន៍ និងការរៀនពីគ្នាទៅវិញទៅមក។