រដ្ឋបាលខណ្ឌចំការមន

រដ្ឋបាលខណ្ឌចំការមន Government official រដ្ឋបាលខណ្ឌចំការមន

យុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាល និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Online Scams) ក្នុងខណ្ឌចំការមន🗓️ ថ្ងៃអាទិត្យ ទី៦ ខែកញ្...
06/09/2026

យុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាល និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Online Scams) ក្នុងខណ្ឌចំការមន

🗓️ ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦
ក្រោមការយកចិត្តទុកដាក់ និងអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយ លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ ព្រមទាំងមានការសម្របសម្រួលផ្លូវច្បាប់ពី លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងគោលដៅក្នុងមូលដ្ឋាន។

📊 លទ្ធផលនៃការចុះប្រតិបត្តិការ៖
👉 🏢 បានត្រួតពិនិត្យចំនួន ២គោលដៅ (ស្មើនឹង ១៥បន្ទប់) រួមមាន ផ្ទះជួលលេខ៣០ និងផ្ទះជួលលេខ២៤អឺ ស្ថិតនៅផ្លូវលេខ២៩ ភូមិ៥ សង្កាត់ទន្លេបាសាក់។
👉 👥 រកឃើញមនុស្សស្នាក់នៅសរុប ១៦នាក់ (ស្រី ១០នាក់) មកពី ១០សញ្ជាតិផ្សេងគ្នា ដែលជនបរទេសទាំងអស់មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ។
👉 🚫 មិនមានករណីជនបរទេសស្នាក់នៅខុសច្បាប់ និងមិនមានរកឃើញទីតាំងប្រព្រឹត្តបទល្មើស Online Scams នោះឡើយ។

📣សូមបងប្អូនប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មទាំងអស់ បន្តចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច តាមរយៈការរាយការណ៍ និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីជនបរទេសអន្តោប្រវេសន៍ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមយើងទាំងអស់គ្នា។ 🛡️

#រដ្ឋបាលខណ្ឌចំការមន

លិខិតអបអរសាទរ គោរពជូន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានទទួលពានរង្វាន់ «ការដឹកជញ្ជូនដែលមានសុវត្ថិ...
06/09/2026

លិខិតអបអរសាទរ គោរពជូន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានទទួលពានរង្វាន់ «ការដឹកជញ្ជូនដែលមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធ្វើដំណើរក្នុងទីក្រុង» ក្នុងសន្និសីទពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង ដែលជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងចំណោមទីក្រុងជាង ១៥០ មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៕

📣សេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។🧑🏻‍💻ប្រធានបទ៖ «ការកើនឡើងគ...
05/09/2026

📣សេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

🧑🏻‍💻ប្រធានបទ៖ «ការកើនឡើងគុណភាពអប់រំបែបឌីជីថល» (ឬ «អក្ខរកម្មដើម្បីការអភិវឌ្ឍសហគមន៍ឌីជីថល»)។

🧑‍🎓រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាពពាក់ព័ន្ធ។ ការរៀបចំនេះធ្វើឡើងដើម្បីបណ្តុះស្មារតី និងលើកកម្ពស់គុណភាពនៃការអប់រំប្រកបដោយចីរភាព។

🧍🧍‍♂️សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ ទាំងអស់គ្នា🙏

#រដ្ឋបាលខណ្ឌចំការមន
#រដ្ឋបាលរាជធានីភ្នំពេញ

សេចក្តីជូនដំណឹងស្តីពីការបែងចែកមណ្ឌលប្រឡងប្រណាំងប្រជែងអនឡាញ (Online) ចូលរៀននៅសាលារៀនជំនាន់ថ្មី (NGS) ឆ្នាំសិក្សា ២០២៦-២០២...
04/09/2026

សេចក្តីជូនដំណឹងស្តីពីការបែងចែកមណ្ឌលប្រឡងប្រណាំងប្រជែងអនឡាញ (Online) ចូលរៀននៅសាលារៀនជំនាន់ថ្មី (NGS) ឆ្នាំសិក្សា ២០២៦-២០២៧។

🧑‍🧑‍🧒 សូមមាតាបិតា អាណាព្យាបាល និងបេក្ខជនទាំងអស់ មេត្តាជ្រាបពីការបែងចែកមណ្ឌលប្រឡងសម្រាប់សម័យប្រឡង ថ្ងៃទី០៧ កញ្ញា ២០២៦ ដូចខាងក្រោម៖
1️⃣ មណ្ឌលទី១ (វិទ្យាល័យព្រះយុគន្ធរ)៖ សម្រាប់បេក្ខជនដែលបានចុះឈ្មោះប្រឡងចូលរៀននៅ វិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធរ។
2️⃣ មណ្ឌលទី២ (វិទ្យាល័យបឹងត្របែក)៖ សម្រាប់បេក្ខជនដែលបានចុះឈ្មោះប្រឡងចូលរៀននៅ វិទ្យាល័យបឹងត្របែក។

👉 សូមពិនិត្យមើលឈ្មោះ និងមណ្ឌលប្រឡងរបស់បេក្ខជនឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការខុសច្រឡំ (គណៈកម្មការប្រឡងមិនទទួលខុសត្រូវចំពោះការយឺតយ៉ាវ ឬការចូលខុសមណ្ឌលឡើយ)។

វេទិកាសាធារណៈប្រជុំភូមិ-សង្កាត់មានសុវត្ថិភាព នៅភូមិ១០ សង្កាត់ទន្លេបាសាក់⏰នៅរសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក...
04/09/2026

វេទិកាសាធារណៈប្រជុំភូមិ-សង្កាត់មានសុវត្ថិភាព នៅភូមិ១០ សង្កាត់ទន្លេបាសាក់

⏰នៅរសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាសាធារណៈប្រជុំភូមិ-សង្កាត់មានសុវត្ថិភាព នៅភូមិ១០ សង្កាត់ទន្លេបាសាក់។

🔹វេទិកាសាធារណៈនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

🔹របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
1️⃣ មតិស្វាគមន៍របស់លោកចៅសង្កាត់
2️⃣ ការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក និងបញ្ហាគ្រឿងញៀន
3️⃣ ការផ្សព្វផ្សាយពីការពង្រឹងសេវាសាធារណៈរបស់ការិយាល័យច្រកចេញចូលតែមួយ ខណ្ឌចំការមន និងការិយាល័យប្រជាពលរដ្ឋខណ្ឌចំការមន
4️⃣ មតិចូលរួមរបស់គណៈអធិបតី (ថ្នាក់ក្រសួង រដ្ឋបាលខណ្ឌ)
5️⃣ ការចូលរួមមតិរបស់ប្រជាពលរដ្ឋ អំពីបញ្ហានានា និងការចូលរួមដោះស្រាយរបស់អ្នកពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលសង្កាត់ នគរបាលប៉ុស្ដិ៍ រដ្ឋបាលខណ្ឌ និងគណៈអធិបតី
5️⃣ បញ្ហាផ្សេងៗ
6️⃣ មតិបិទរបស់ប្រធានគណៈអធិបតី

🙏រដ្ឋបាលសង្កាត់ទន្លេបាសាក់ សូមអរគុណ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ជាពិសេស នៅភូមិ១០ ដែលបានចូលរួមតាមកាលកំណត់ ដើម្បីស្វែងយល់ និងរួមចំណែកកែលម្អសេវាសាធារណៈ ក៏ដូចជាលើកកម្ពស់សុវត្ថិភាពសង្គមយើងទាំងអស់គ្នា។

#រដ្ឋបាលខណ្ឌចំការមន
#រដ្ឋបាលសង្កាត់ទន្លេបាសាក់

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិ...
04/09/2026

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំបូកសរុបវេទិកាសាធារណ:ភូមិ-សង្កាត់មានសុវត្ថិភាពប្រចាំខែកក្កដា សីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន។

03/09/2026

វិធីសាស្ត្របង្កើតពាក្យសម្ងាត់ (Password) ឱ្យរឹងមាំ ដើម្បីការពារសុវត្ថិភាពគណនីរបស់លោកអ្នក!

ពាក្យសម្ងាត់ (Password) គឺប្រៀបដូចជា «សោផ្ទះ» នៃប្រព័ន្ធអនឡាញរបស់លោកអ្នក។ ប្រសិនបើពាក្យសម្ងាត់របស់អ្នកងាយស្រួលទាយ ឬខ្សោយ ជនខិលខូចអាចជ្រៀតចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គម ធនាគារ ឬលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

កំហុសទូទៅក្នុងការបង្កើត Password គួរចៀសវាងដាច់ខាតប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដូចជា ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ ឈ្មោះខ្លួន ឬសមាជិកគ្រួសារ និងការប្រើពាក្យ ឬលេខរៀងស្វីតងាយៗ។ ជាមួយគ្នានេះការប្រើ Password តែមួយសម្រាប់គ្រប់គណនីគឺជាហានិភ័យធ្ងន់ធ្ងរ ដែលអាចធ្វើគណនីផ្សេងៗទៀតរបស់អ្នកនឹងត្រូវបាត់បង់ទាំងអស់ ប្រសិនបើមានការជ្រៀតចូល។

ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមចែករំលែកគន្លឹះសំខាន់ៗដូចខាងក្រោមដើម្បីបង្កើត Password ដែលរឹងមាំ (Strong Password)៖

១.គប្បីដាក់ Password ដែលមានប្រវែងយ៉ាងតិច ១២ តួអក្សរ ដែលមានលាយបញ្ចូលគ្នានៃតួអក្សរ និងសញ្ញាផ្សេងៗដូចជា អក្សរធំ (Uppercase) អក្សរតូច (Lowercase) លេខ (Numbers) និងសញ្ញាពិសេស (Special Characters : @, #, $, %, !, &, *)

២.ការពារគណនីដោយបើកប្រើប្រាស់ (Two-Factor Authentication - 2FA)នៅលើ Telegram, Facebook, Gmail, និង Mobile Banking

៣.ប្រើប្រាស់កម្មវិធីគ្រប់គ្រង Password (Password Manager) ដូចជា Bitwarden ឬ Google Password Manager ដើម្បីរក្សាទុក និងបង្កើត Password រាំងមាំដោយស្វ័យប្រវត្តិ

៤.ផ្លាស់ប្តូរ Password ជាប្រចាំបើសង្ស័យថាមានឧបករណ៍ចម្លែកចូលប្រើប្រាស់គណនី ឬបន្ទាប់ពីប្រើប្រាស់កុំព្យូទ័រសាធារណៈ

៥.កុំចែករំលែក Password ឬលេខកូដ OTP ទៅកាន់នរណាម្នាក់ជាដាច់ខាត ទោះបីជាគេអះអាងថាជាសមត្ថកិច្ច បុគ្គលិកធនាគារ ឬជាសមាជិកគ្រួសារ។

🚨 ចុះត្រួតពិនិត្យរដ្ឋបាល ដើម្បីទប់ស្កាត់ និងបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scams) ក្នុងខណ្ឌច...
03/09/2026

🚨 ចុះត្រួតពិនិត្យរដ្ឋបាល ដើម្បីទប់ស្កាត់ និងបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scams) ក្នុងខណ្ឌចំការមន

📅 ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦
ក្រោមការយកចិត្តទុកដាក់ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយ លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ ព្រមទាំងមានការសម្របសម្រួលផ្លូវច្បាប់ពី លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលយ៉ាងហ្មត់ចត់លើទីតាំងអាផាតមិនចំនួនពីរ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

📋 លទ្ធផលជាក់ស្តែងនៃកិច្ចប្រតិបត្តិការ៖
👉 🏢 ចុះត្រួតពិនិត្យចំនួន ២គោលដៅ (ស្មើនឹង ៤២បន្ទប់) រួមមាន អាផាតមិន Bassac Tower និងអាផាតមិន 25Z ស្ថិតក្នុងសង្កាត់ទន្លេបាសាក់។
👉 👥 រកឃើញមនុស្សស្នាក់នៅសរុបចំនួន ៦០នាក់ (ស្រី ២៩នាក់) មាន ១៩សញ្ជាតិផ្សេងគ្នា។
👉 🛂 ជនបរទេសទាំងអស់មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ (មិនមានជនបរទេសស្នាក់នៅខុសច្បាប់)។
👉 💻 មិនមានការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ណាមួយឡើយនៅតាមទីតាំងទាំងពីរនេះ។

🙏 រដ្ឋបាលខណ្ឌចំការមន សូមអំពាវនាវដល់ម្ចាស់ទីតាំងអាសន្នដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តជួយសហការផ្តល់ព័ត៌មាន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីអន្តោប្រវេសន៍ ដើម្បីរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋានយើងទាំងអស់គ្នា។

#រដ្ឋបាលខណ្ឌចំការមន

🏫 រដ្ឋបាលខណ្ឌចំការមន សូមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ ក្មួយៗជាសិស្សានុសិស្ស ទាំងអស់ក្នុងខណ្ឌចំការមន ដែលបានប្រឡង...
03/09/2026

🏫 រដ្ឋបាលខណ្ឌចំការមន សូមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ ក្មួយៗជាសិស្សានុសិស្ស ទាំងអស់ក្នុងខណ្ឌចំការមន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ពិសេសគឺក្មួយៗដែលទទួលបាន និទ្ទេស A គួរឱ្យមានមោទនភាពក្រៃលែង។👏👏👏

លទ្ធផលប្រឡង សរុបរបស់សិស្សរៀននៅវិទ្យាល័យបឹងត្របែក វិទ្យាល័យផ្សារដើមថ្កូវ និងវិទ្យាល័យទួលទំពូង
1️⃣ ជាប់និទ្ទេស A សរុប ២៣ នាក់
2️⃣ ជាប់និទ្ទេស B សរុប ៥៩ នាក់
3️⃣ ជាប់និទ្ទេស C សរុប ១៣៦ នាក់
4️⃣ ជាប់និទ្ទេស D សរុប ២៣៧ នាក់
5️⃣ ជាប់និទ្ទេស E សរុប ៣១៧ នាក់

សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរៀនសូត្រដោយព្យាយាម អត់ធ្មត់ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យាបាលគ្រប់រូប។👨‍🏫👩‍🏫

រដ្ឋបាលខណ្ឌចំការមន ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះក្មួយៗ ដែលបានរួមចំណែកលើកកម្ពស់កិត្តិនាម និងកម្រិតវប្បធម៌ក្នុងមូលដ្ឋានខណ្ឌរបស់យើង។ 🏫

សូមជូនពរក្មួយៗទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការសិក្សាកម្រិតឧត្តមសិក្សា និងក្លាយជាទំពាំងស្នងឫស្សីដ៏ឆ្នើម ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត។👩‍🎓🧑🏻‍🎓👨🏼‍🎓

#រដ្ឋបាលខណ្ឌចំការមន #បាក់ឌុប២០២៦ #និទ្ទេសA #អបអរសាទរ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦រដ្ឋបាលខណ្ឌចំការមន បានសហ...
03/09/2026

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦

រដ្ឋបាលខណ្ឌចំការមន បានសហការជាមួយមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បើកវគ្គអប់រំផ្សព្វផ្សាយស្តីពី ការទប់ស្កាត់ការរំលោភបំពានលើស្ត្រី និងក្មេងស្រី ក្រោមអធិបតីភាព លោកស្រី កែវ សាម៉ុល សមាជិកក្រុមប្រឹក្សាខណ្ឌចំការមន និងជាប្រធានគណៈកម្មាធិការពិគ្រោយោបល់ស្ត្រី និងកុមារខណ្ឌចំការមន លោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌចំការមន តំណាងលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោកស្រី សោម ម៉ានី អនុ ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ តំណាងលោកស្រី កាន់ រតន:ឧប្បល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ

Address

សាលាខណ្ឌចំការមន​ Chamkar Morn Administration Office
Phnom Penh
123001

Opening Hours

Monday 07:30 - 11:30
14:00 - 17:30
Tuesday 07:30 - 11:30
14:00 - 17:30
Wednesday 07:30 - 11:30
14:00 - 17:30
Thursday 07:30 - 11:30
14:00 - 17:30
Friday 07:30 - 11:30
14:00 - 17:30

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលខណ្ឌចំការមន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share