Slp news

Slp news គេហទំព័រយើងខ្ញុំមានទទួលផ្សាយព័ត៌មានពាណិជ្ជកម្ម គេហទំព័រយើងខ្ញុំមានទទួលផ្សាយព័ត៌មានពាណិជ្ជកម្មទូទាំងប្រទេស

31/05/2026

#មន្ត្រីបង្ក្រាបបទល្មើសព្រៃឈើប្រណិតដើមធ្នង់ប្រហែលជាសើមមាត់សើមកហើយ បានជារង់ចាំមិនឃើញចុះមកបង្ក្រាបទីតាំងដែលផ្ដល់ព័ត៌មានជាក់ស្ដែងជូនពួកគាត់សោះ #ស្រុកគិរីវង្ស តើឱ្យប្រជាពលរដ្ឋសង្ឃឹមអ្វីទៀតបើរាយការណ៍ហើយអាជ្ញាធរមិនបង្ក្រាបផង
ចេញផ្សាយថ្ងៃទី 31 ខែឧសភាឆ្នាំ 2026 វគ្គ១

31/05/2026

#ស្រុកកណ្ដាលស្ទឹង ថ្ងៃទី 31 ខែឧសភាឆ្នាំ 2026
នេះជាគម្រោងមូនិធិ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សាងសង់ដោយក្រុមហ៊ុន (យោយីម)
1 បើកឡានជាន់ដែក
2 ក្រាលកៅស៊ូមិនពេញ
3 ក្រាលថ្មមិចស្ដើងៗ មួយគ្រាប់ៗដូចព្រួសស្រូវ
4 បាតដីជ្រាយៗវ៉ល់ៗ
5 លាយបេតុងរាវដូចទឹកអណ្ដូង

តើគួដាក់ពិន្ទុយ៉ាងណាដែរ លោកមេឃុំ
លោកអភិបាលស្រុក កណ្ដាលស្ទឹង
មន្ត្រីបច្ចេកទេសខេត្តកណ្ដាល
មានបានពិនិត្យមើលទេ សម្ដីដែលអស់លោកនិយាយពេលប្រជុំបើកសំណើរដេញថ្លៃយកជាការទេ?

សូមលោកនាយកទីចាត់ការផែនការវិនិយោគខេត្តកណ្ដាល មេត្តាពិនិត្យមើល
ក្រុមហ៊ុន( យោ យីម )នេះផង កុំឲ្យរឿងដដែលៗកើតនៅស្រុកកណ្ដាលស្ទឹងអី



អង្គភាពយើងរង់ចាំការបំភ្លឺពីរមន្ត្រីពាក់ព័ន្ធគ្រប់ម៉ោងពេលធ្វើការ 096 903 0224 សូមអរគុណ

31/05/2026

#កន្លែងស្តុបឈើធ្នង់ មួយកន្លែងនៅផ្សារទម្លាប់ស្រុកគិរីវង្សខេត្តតាកែវអាជ្ញាធរហាក់ដូចជាមិនអាពើ។ដែលគេបានផ្ដល់ព័ត៌មានទៅហើយធ្វើកង្កើយទុកឲ្យឈ្មួញទុច្ចរិតនៅដឹកជញ្ជូនឈើខុសច្បាប់
ផ្សាយផ្ទាល់ថ្ងៃទី 31 ខែឧសភាឆ្នាំ 2026

៖ តើមន្ត្រីរាជការសាធារណៈអាចដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់បានឬទេ?ចម្លើយ÷មន្ត្រីរាជការសាធារណៈ មិនត្រូវបានអនុញ្ញាត ឱ្យដេញថ្...
30/05/2026

៖ តើមន្ត្រីរាជការសាធារណៈអាចដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់បានឬទេ?

ចម្លើយ÷មន្ត្រីរាជការសាធារណៈ មិនត្រូវបានអនុញ្ញាត ឱ្យដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ឡើយ។ ការធ្វើបែបនេះត្រូវបានចាត់ទុកថាជាការបំពានក្រមសីលធម៌វិជ្ជាជីវៈ និងជារំលោភបំពានផលប្រយោជន៍ ព្រោះមន្ត្រីរាជការមានតួនាទីជាអ្នកត្រួតពិនិត្យ ឬជាអ្នករៀបចំលទ្ធកម្ម។
ក្រសួងមហាផ្ទៃ បានធ្វើការហាមឃាត់ និងព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមន្ត្រីរាជការ ស្មៀនឃុំ/សង្កាត់ ឬសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ណាដែលពាក់ព័ន្ធនឹងអំពើពុករលួយ ការគប់គិតគ្នា ការក្លែងបន្លំ ឬចូលរួមដាក់សំណើដេញថ្លៃគម្រោងក្នុងឃុំ-សង្កាត់របស់ខ្លួន
ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ គឺបើកចំហរជូនតែក្រុមហ៊ុនឯកជន ឬអ្នកទទួលការទាំងឡាយណាដែលមានអាជ្ញាបណ្ណ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ស្របតាមច្បាប់ប៉ុណ្ណោះ។

មហាជនរង់ចាំមើលថាតើបុគ្គលទាំងពីរនាក់ដែលជាម្ចាស់ក្រុមហ៊ុនដើរដេញថ្លែងគម្រោងមូនិធិឃុំសង្កាត់ នៅសង្កាត់សួង ក្រុងសួង គាត់ជាមន្ត្រីរាជការមាន វាសនាយ៉ាងណា ?
ដូច្នេះសូម ឯកឧត្តមអភិបាលខេត្ត ត្បូងឃ្មុំ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា មេត្តាជួយពិនិត្យមើលបុគ្គលទាំងពីរនាក់នេះផង។

អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពីសាមីពាក់ព័ន្ធគ្រប់ម៉ោងពេលធ្វើការ។
សូមអរគុណ

 #ខេត្តកំពង់ចាម ថ្ងៃទី 29 ខែឧសភាឆ្នាំ 2026 មហាជនកំពុងតែឆ្ងល់ ថាការដេញថ្លៃគម្រោងមូនិធិ ឃុំសង្កាត់ ជ្រៃវៀន ស្រុកព្រៃឈរ ខេត...
29/05/2026

#ខេត្តកំពង់ចាម ថ្ងៃទី 29 ខែឧសភាឆ្នាំ 2026 មហាជនកំពុងតែឆ្ងល់ ថាការដេញថ្លៃគម្រោងមូនិធិ ឃុំសង្កាត់ ជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ខុសពីឃុំនិងខេត្តផ្សេង ឃុំនិងខេត្តផ្សេងក្រុមហ៊ុនដេញចុះហូតទៅដល់ 50-60-70ទៅ80 %ក៏មាន តែខេត្តកំពង់ចាម នៅឃុំជ្រៃវៀន ការដេញថ្លៃ មូលនិធិឃុំសង្កាត់ ចុះតែបន្តិចបន្តួចប៉ុណ្ណោះ
កិច្ចសន្យាទី 1 សាងសង់ផ្លូវបេតុងអាមេ ប្រវែង0. 332គ.ម ខ្នង 5 ម៉ែត្រ កម្រាស់ 0.15 ម សាងសង់លូកាត់ផ្លូវមួយកន្លែងអង្កត់ផ្ចិត 0.60 ម
តម្លៃប៉ាន់ស្មាន 189 072 854រៀល
ដេញបានដោយក្រុមហ៊ុន (ហង្សគួយគួយហេង ខន់ត្រាក់សិន)ក្នុងតម្លៃ 184 000 000រៀល
ចុះប្រហែល 4 លានរៀលជាង
កិច្ចសន្យាទី 2 ជួសជុលផ្លូវក្រាលកម្ទេចថ្ម ប្រវែង 2.050 គ.ម ទទឹងខ្នង4ម៉ែត្រ តម្លៃប៉ាន់ស្មាន 144 492 749រៀល
ដេញបានដោយក្រុមហ៊ុន (កេត គឹមស្រស់)ក្នុងតម្លៃ 140 000 000 រៀល ចុះត្រឹមតែ 3 លានជាងរៀលប៉ុណ្ណោះ
កិច្ចសន្យាទី3 ជួសជុលផ្លូវបេតុងអាមេ ប្រវែង 0.400.គ.ម ទទឹងខ្នងបួនម៉ែត្រ តម្លៃប៉ាន់ស្មាន 132 010 584 រៀល ដេញបានដោយក្រុមហ៊ុន(ហង្សគួយហេង ខន់ត្រាក់សិន)ក្នុងតម្លៃ 127 000 000រៀល
ចុះប្រហែល 4 លានជាងរៀលប៉ុណ្ណោះ

តើនេះមានអាថ៌កំបាំងអ្វីដែរឬទេ?

តើនៅក្នុងការដេញថ្លៃនេះមានតម្លាភាពដែរឬទេ ?តើមានការឃុបឃិតសុីសំណូកសូកប៉ាន់គ្នាដែរទេ?

ដូច្នេះមហាជនសូមស្នើរសុំ ប្រធានគណៈកម្មការលទ្ធកម្ម លោកនាយកទីចាត់ការផែនការវិនិយោគខេត្ត ជាពិសេស ឯឧត្តមអភិបាលខេត្តកំពង់ចាម មេត្តាជួយពិនិត្យមើលផងទាន។
អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ សូមអរគុណ

28/05/2026

(ព័ត៌មានបឋម) : នាយកសាលាបឋមសិក្សារបោះអង្កាញ់ ទា.ស់ពាក្យសម្ដីជាមួយបុគ្គលិកបង្រៀន រហូតឈានដល់ការប្រើប្រាស់ហិ.ង្សា លើកញញួរវា.យលើស្ត្រីម្នាក់ ! ហេតុការណ៍ខាងលេីនេះបានកើត នាព្រឹកថ្ងៃ២៨ ឧសភា ២០២៦ ក្នុងបន្ទប់ប្រជុំ នៃសាលាបឋមសិក្សារបោះអង្កាញ់ ស្ថិតក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

28/05/2026

#ខេត្តកណ្ដាល ថ្ងៃទី 28 ខែឧសភាឆ្នាំ 2026 តើការសាងសង់ផ្លូវបេតុងគម្រោងមូលនិធិឃុំ សំរោងធំ ស្រុកស្វាយ ខេត្តកណ្ដាល
ដែលសាងសង់ដោយក្រុមហ៊ុន
(សច្ចសំណង់គុណខ្មែរ)យ៉ាងម៉េចដែរ--?
1 -ផ្លូវ 5 ម៉ែត្រ គាត់ចងតែងតែ 21 សរសៃ សល់កន្ទុយដៃកវែងៗ
2 -បើកឡានជាន់លើដែក ធ្វើឲ្យដៃកវៀច
3 -ក្រាលថ្មមិចស្ដើងៗ ប្រហែលជា2ទៅ 3 ហ៊ុនលាយជាមួយនឹងខ្សាច់ទៀត ហើយបើតាមប្លង់បច្ចេកទេសឲ្យដាក់ថ្មមិចយ៉ាងហោចណាស់ក៏ 7 ហ៊ុនទៅ1តឹកស្ពោតដែរ
ទាំងនេះជាភាពមិនប្រក្រតីនៅក្នុងការអនុវត្តគម្រោងដែរឬទេ? តើលោកមេឃុំដែលជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង និងមន្ត្រីបច្ចេកទេសប្រចាំស្រុកកៀនស្វាយ បានពិនិត្យមើលទេ?
ដូច្នេះសូមឯកឧត្តមអភិបាលខេត្តកណ្ដាល លោក (គួច ចំរើន )មេត្តាចាត់មន្ត្រីជំនាញចុះទៅពិនិត្យមើលផង ដើម្បីកុំឲ្យក្រុមហ៊ុនកិបកេង ធ្វើផ្លូវមិនមានគុណភាពជូនពលរដ្ឋប្រើប្រាស់

27/05/2026

#បើគ្រោះថ្នាក់អ្នកណាជាអ្នកទទួលខុសត្រូវ ម្ចាស់គ្រឿងចក្រឈ្មោះឆុងដឹកដីចាក់ភូមិចាក់រោងចក្រមិនគ្រប ឃុំជីខ្នារ ស្រុកទ្រាំង ខេត្តតាកែវ ផ្លូវជាតិលេខ 2
ចេញផ្សាយថ្ងៃទី 27 ខែឧសភាឆ្នាំ 2026

26/05/2026

#ស្រុកសាមគ្គីមុន្នីជ័យ ថ្ងៃទី 26 ខែឧសភាឆ្នាំ 2026 ពិធីប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026នៅសាលាឃុំជើងរាស់ សូមអស់លោកលោកស្រីរង់ចាំតាមដានជាមួយនឹងអង្គភាពយើង
ចប់ការដេញថ្លៃសារព័ត៌មានយើងពិនិត្យឃើញ មានតម្លាភាព សច្ច:ភាព និងយុត្តិធម៌ និងមានរបៀបរៀបរយ

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Slp news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Slp news:

Share

Category