01/09/2026
[English Below]
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួម “សន្និសិទ្ធពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការអនុវត្តគម្រោង“ ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង (The 11th Global Conference of the Alliance for Healthy Cities and the 2026 WHO Healthy Cities Recognition Awards) ដែលពានរង្វាន់នេះមានទីក្រុងជាង ១៥០ទីក្រុងមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានដាក់ពាក្យដេីម្បីទទួលបានការវាយតម្លៃ និងជ្រើសរើសប្រគល់ពានរង្វាន់នេះ ហេីយទីក្រុងដែលទទួលបានពានរង្វាន់នេះមានតែចំនួន៨ប្រទេសប៉ុណ្ណោះរួមទាំងរាជធានីភ្នំពេញ។
ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន តាមរយៈការកែលម្អ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ការពង្រឹងប្រព័ន្ធអប់រំ និងសុខាភិបាលនៅថ្នាក់មូលដ្ឋាន ការអភិវឌ្ឍប្រព័ន្ធចរាចរណ៍ និងដឹកជញ្ជូន តាមរយៈការរៀបចំឱ្យមានរថយន្តក្រុងសាធារណៈ និងការរៀបចំផែនការមេសម្រាប់ការងារដឹកជញ្ជូន និងការកាត់បន្ថយជាអតិបរមានូវអត្រាគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺមិនឆ្លង ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ មធ្យោបាយធ្វើដំណើរ និងសំណង់នគររូបនីយកម្មយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ។
ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយអង្គការ Partnership for Healthy Cities (PHC) បានដាក់ឱ្យដំណើរការ “គម្រោងសុវត្ថិភាពនៅតំបន់ជុំវិញសាលារៀន” កាលពីខែសីហា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សុវត្ថិភាពនៅតាមតំបន់ជុំវិញសាលារៀន។ គម្រោងបានរើសយកសាលាបឋមសិក្សាចំនួនពីរជាអាទិភាពរួមមាន៖ សាលាមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋមសិក្សា ហ៊ុន សែន ចាក់អង្រែ ធ្វើជាទីតាំងសាលាគំរូក្នុងការរៀបចំសុវត្ថិភាពឱ្យប្រសើរជាងមុនសម្រាប់សិស្សានុសិស្ស តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយអំពី “ការបន្ថយល្បឿន” ការបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ និងការកំណត់ល្បឿន ជាដើម។
ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (PHC) ចាប់ពីឆ្នាំ២០១៧ រហូតមកដល់ សព្វថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ បានសហការអនុវត្តនូវគម្រោងធំៗមួយចំនួន ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដោយជម្ងឺមិនឆ្លងដោយក្នុងនោះរួមមាន៖ គម្រោងលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា, គម្រោងកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង និងគម្រោង គ្មានការបង្ហុយផ្សែងបារីនៅតំបន់ទេសចរណ៍ផ្លូវថ្មើរជើងចតុមុខជាដើម។ល។
ទីក្រុងសុីដនី ប្រទេសអូស្រ្តាលី, ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។
His Excellency Khuong Sreng, Governor of the Phnom Penh Capital Administration, led a delegation to attend the 11th Global Conference of the Alliance for Healthy Cities and the 2026 WHO Healthy Cities Recognition Awards, which Phnom Penh Capital was honored with a 2026 World Health Organization (WHO) Healthy Cities Recognition Award for its efforts to promote road safety through the implementation of the project entitled “Safe, Active and Healthy Transport: Promoting Health and Reducing Inequalities in Urban Mobility.”More than 150 cities from Asia Pacific Region submitted applications for assessment and consideration for the award. Following the evaluation and selection process, only 8 cities were selected as award recipients, including Phnom Penh Capital.
Under the leadership of His Excellency Khuong Sreng, the Phnom Penh Capital Administration has consistently attached the highest priority to improving the health and well-being of its residents. Phnom Penh Capital Administration has undertaken a wide range of initiatives, including the improvement and development of physical infrastructure, the strengthening of education and healthcare services at the local level, and the enhancement of traffic and public transport systems through the introduction of public bus services and the development of a comprehensive transport master plan.
Through cooperation between the Phnom Penh Capital Administration and the Partnership for Healthy Cities (PHC), the “School Zone Safety Project” was launched in August 2025 with the objective of improving safety in areas surrounding schools. Two primary schools were selected as priority model sites, namely Cambodia–Vietnam Friendship Primary School and Hun Sen Chak Angre Primary School. The project aims to create a safer environment for students through a number of key interventions, including improvements to physical infrastructure, public awareness and education campaigns on speed reduction, road traffic safety training, strengthened law enforcement, and the enforcement of speed limits, among other measures.
Since 2017, the Phnom Penh Capital Administration has maintained close cooperation with the Partnership for Healthy Cities (PHC) and has jointly implemented a number of major initiatives aimed at promoting public health and improving the overall well-being of residents, particularly through efforts to reduce the risks, harmful impacts associated with non-communicable diseases. These initiatives include the School Health and Food Safety Promotion Project, the Drink-Driving Risk Reduction Project, and the Smoke-Free Initiative in the Chaktomuk Pedestrian Tourism Area, among other public health and urban well-being initiatives.
Sydney Australia, September 01, 2026.
#រាជធានីភ្នំពេញ