01/05/2026
សូមអនុមោទនា ពិធីបុណ្យវិសាខបូជា
ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ របស់ព្រះសម្មាសម្ពុទ្ធ សមណគោតមគឺ៖
១- ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា
២- ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ
៣- ជាថ្ងៃព្រះអង្គយាងចូលព្រះបរមបរិនិព្វាន
ពុទ្ធសាសនិកខ្មែរយើង តែងតែប្រារព្ធធ្វើបុណ្យវិសាខបូជា នៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកជាការសាងនូវកុសលដ៏ថ្លៃថ្លាបំផុត។