ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង

ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ផេកផ្លូវការរបស់ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង

ប្រតិភូក្រុមសមាជិកសភាវ័យក្មេង អញ្ជើញចូលគោរពជូនពរសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាសបុណ្យចូលឆ្នាំថ្...
09/04/2026

ប្រតិភូក្រុមសមាជិកសភាវ័យក្មេង អញ្ជើញចូលគោរពជូនពរសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
------------
ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេងនៃរដ្ឋសភា គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី នាឱកាសដ៏មង្គលសិរីសួស្តីឧត្តុង្គឧត្តម នៃពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងបរិយាកាសដ៏រីករាយនេះ ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានសម្តែងនូវគារវកិច្ច និងសូមគោរពកោតសរសើរចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលតែងតែលះបង់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងនាមជាវីរជនស្នេហាជាតិមួយរូប ដែលបានកសាងនូវសមិទ្ធផលជាច្រើន ជូនជាតិមាតុភូមិយើងនាពេលកន្លងមក។

ក្នុងនាមក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ឯកឧត្តម សួស យ៉ារ៉ា បានលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេពធីតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាមរាក្យសាទេវី សូមតាមជួយថែរក្សាការពារ និងប្រោសប្រទានសាធុការពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមសមប្រកបទៅនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គណៈប្រតិភូក្រុមសមាជិកសភាវ័យក្មេង អញ្ជើញចូលគោរពជូនពរឯកឧត្ដម វង សូត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ---------------------នៅក្នុ...
08/04/2026

គណៈប្រតិភូក្រុមសមាជិកសភាវ័យក្មេង អញ្ជើញចូលគោរពជូនពរឯកឧត្ដម វង សូត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
---------------------
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ គណៈប្រតិភូក្រុមសមាជិកសភាវ័យក្មេង ដឹកនាំដោយ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានក្រុមសមាជិកសភាវ័យក្មេង បានអញ្ជើញចូលគោរពជូនពរ ឯកឧត្ដម វង សូត អនុប្រធានទី២រដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

ជាមួយកន្រ្កកផ្កាដ៏ស្រស់ស្អាត និងសារលិខិតជូនពរ ក្រុមសមាជិកសភាវ័យក្មេង បានលើកឡើងពីគុណបំណាច់ដ៏ឧត្តុង្គឧត្តម របស់ឯកឧត្ដម វង សូត អនុប្រធានទី២រដ្ឋសភា ក្នុងបុព្វហេតុជាតិ និងបានចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរហូតមក។ ក្នុងនាមអនុប្រធានទី២ រដ្ឋសភា ជាង២ឆ្នាំកន្លងមកឯកឧត្ដម បានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ស្ថាប័នរដ្ឋសភាឱ្យកាន់តែមានប្រសិទ្ធភាពក្នុងដំណើរអនុម័តច្បាប់ ការតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងប្រជាពលរដ្ឋ។

នៅក្នុងសារលិខិតជូនពរ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំង៣ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី សូមព្រះអង្គតាមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្ដម វង សូត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ឯកឧត្ដម វង សូត អនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ គណៈប្រតិភូ និងសូមទេវតាឆ្នាំថ្មី តាមជួយថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ព្រមទាំងប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ក្រុមសមាជិកសភាវ័យក្មេង ចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្ម...
08/04/2026

ក្រុមសមាជិកសភាវ័យក្មេង ចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
--------------------
វិមានរដ្ឋសភា៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) និងជាប្រធានក្រុមសមាជិកសភាវ័យក្មេង នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមសមាជិកសភាវ័យក្មេង ចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាមុខឆាប់ៗនេះ។

ក្នុងបរិយាកាសដ៏សប្បាយរីករាយនេះ ឯកឧត្តមប្រធានសមាជិកសភាវ័យក្មេង បានសម្តែងនូវមនោសញ្ចេតនាកតញ្ញូដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមគ្គុទេសក៍ដឹកនាំដ៏ឈ្លាសវៃ និងបទពិសោធន៍ដ៏សម្បូរបែបរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលជានិច្ចកាលតែងតែផ្ដល់នូវការតម្រង់ទិស និងជាគំរូដ៏ឧត្តុង្គឧត្តមសម្រាប់សមាជិកសភាវ័យក្មេង ក្នុងការបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ជាពិសេសក្នុងការជំរុញយន្តការនីតិប្បញ្ញត្តិឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងនាមក្រុមសមាជិកសភាវ័យក្មេង ឯកឧត្តមប្រធាន និងក្រុមសមាជិកសភាវ័យក្មេង សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាថែរក្សាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អបអរសាទរ ទិវាអន្តរជាតិនារី ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាពនិងសន្តិសុខ សម្រាប់ស្រ្តីនិងគ្រួសារ» 🌸🌺
07/03/2026

អបអរសាទរ ទិវាអន្តរជាតិនារី ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាពនិងសន្តិសុខ សម្រាប់ស្រ្តីនិងគ្រួសារ» 🌸🌺

សមាជិកសភាវ័យក្មេង ថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា បង្ហាញសាមគ្គីភាពដ៏មុះមុតជាមួយវីរកងទ័ព និងប្រជាពលរដ្ឋ ត...
31/12/2025

សមាជិកសភាវ័យក្មេង ថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា បង្ហាញសាមគ្គីភាពដ៏មុះមុតជាមួយវីរកងទ័ព និងប្រជាពលរដ្ឋ តាមរយៈការបរិច្ចាគឈាម

ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចូលរួមក្នុងកម្មវិធី Cocktails Reception និងសិក្...
27/11/2025

ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចូលរួមក្នុងកម្មវិធី Cocktails Reception និងសិក្ខាសាលាស្តីអំពី «ការងើបឡើងនៃប្រទេសលោកខាងត្បូង និងផលបច្ច័យសម្រាប់ភាពជាដៃគូជប៉ុន-អាស៊ាន»
-----------------------------------------------------------
ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី Cocktails Reception នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបានចូលរួមក្នុងសិក្ខាសាលាស្តីអំពី «ការងើបឡើងនៃប្រទេសលោកខាងត្បូង និងផលបច្ច័យសម្រាប់ភាពជាដៃគូជប៉ុន-អាស៊ាន» នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ីនៅសណ្ឋាគាររ៉ាហ្វលឡឺរូយ៉ាល់ភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ ឧត្តមមន្ត្រី ថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នពាក់ព័ន្ធ បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា និងតំណាងមកពីវិទ្យាស្ថានស្រាវជ្រាវជាច្រើនផងដែរ។ ស្របគ្នានេះដែរ ឯកឧត្តមអនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញឡើងថ្លែងសុន្ទរកថាសាទរក្នុងកម្មវិធី Cocktails Reception និងផ្តល់ជាធាតុចូលផ្សេងៗទៅកាន់កិច្ចពិភាក្សានៃសិក្ខាសាលាខាងលើថែមទៀតផង។
សូមជម្រាបថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីពិនិត្យលើទិដ្ឋភាពទូទៅនៃស្ថានភាពបច្ចុប្បន្ន និងវិភាគពីផលប៉ះពាល់នៃការងើបឡើងនៃប្រទេសលោកខាងត្បូងផ្អែកលើទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្រ្តនៃទំនាក់ទំនងកម្ពុជា-ជប៉ុន និងជប៉ុន -អាស៊ាន៕

សេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេងPress Statement of Young Parliamentarian Group
04/08/2025

សេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង
Press Statement of Young Parliamentarian Group

ឯកឧត្ដម សួស យ៉ារ៉ា ប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ចូលរួមជាអធិបតីក្នុងពិធីបើកនៃកម្មវិធីបណ្ដុះបណ្ដាល ស្ដីពី «សុចរិ...
02/05/2025

ឯកឧត្ដម សួស យ៉ារ៉ា ប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ចូលរួមជាអធិបតីក្នុងពិធីបើកនៃកម្មវិធីបណ្ដុះបណ្ដាល ស្ដីពី «សុចរិតភាពព័ត៌មាន»

នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចូលរួមជាអធិបតីថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកនៃកម្មវិធីបណ្ដុះបណ្ដាល ស្ដីពី «សុចរិតភាពព័ត៌មាន» ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ (KAS) ប្រចាំកម្ពុជា ដោយមានការគាំទ្រពីក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្ដម ឃុត ចាន់ដារ៉ា ឯកឧត្ដម សុះ មុះសិន និងលោកជំទាវ កុប ម៉ារីយ៉ាស ដែលជាអនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង។

ថ្លែងក្នុងពិធីខាងលើ ឯកឧត្ដម សួស យ៉ារ៉ា បានគូសបញ្ជាក់ពីការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយការកើនឡើងនៃក្លែងបន្លំព័ត៌មានតាមប្រព័ន្ធឌីជីដល ការក្លែងបន្លំបច្ចេកវិទ្យា និងព័ត៌មានប្រឌិតដែលគ្រប់គ្រងដោយបញ្ញាសិប្បនិម្មិត (AI)។ ដោយទាញចេញពីឧទាហរណ៍ជាក់ស្ដែងក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ និងការបោះឆ្នោតសកលឆ្នាំ២០២៣ នៅកម្ពុជា ឯកឧត្ដមក៏បានលើកឡើងអំពីការប្រើប្រាស់យុទ្ធសាស្រ្តនៃព័ត៌មានប្រឌិតធ្វើជាអាវុធភូមិសាស្រ្តនយោបាយ។ ឯកឧត្ដមបានអំពាវនាវឱ្យមានកំណែទម្រង់ក្នុងវិស័យអប់រំពាក់ព័ន្ធទៅនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងទំនួលខុសត្រូវលើប្រព័ន្ធឌីជីថលរបស់ពលរដ្ឋ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ពាក់ព័ន្ធនឹងសន្តិសុខតាមលំហអ៊ីនធឺណិត និងការជំរុញឱ្យយុវជនចូលរួមការពារយ៉ាងសកម្មចំពោះសេចក្តីពិតនៅក្នុងលំហឌីជីថលប្រកបដោយសុចរិតភាព។

កម្មវិធីបណ្ដុះបណ្ដាល ស្ដីពី «សុចរិតភាពព័ត៌មាន» នឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃសុក្រ រយៈពេលបីខែ និងមានការចូលរួមពីសិក្ខាកាមមកពីអគ្គលេខាធិការដ្ឋានរដ្ឋសភា ស្ថាប័នផ្សព្វផ្សាយព័ត៌មាន និងស្ថាប័នស្រាវជ្រាវ ដើម្បីកសាងសមត្ថភាពនិងចូលរួមដោះស្រាយគម្លាតនៃសុចរិតភាពព័ត៌មាន ដោយផ្តល់នូវកម្មវិធីសិក្សាដ៏ទូលំទូលាយ និងផ្អែកលើភស្តុតាង លើគោលការណ៍ និងការអនុវត្តនៃសុចរិតភាពព័ត៌មាន។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ចែករំលែកបទពិសោធន៍ក្នុងវិស័យការងារសភាជូនដល់និស្សិតសាកលវិទ្យាល័យ...
23/04/2025

ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ចែករំលែកបទពិសោធន៍ក្នុងវិស័យការងារសភាជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
————————————
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញចែករំលែកបទពិសោធន៍ការងារការទូតសភា និងសភាវ័យក្មេង ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតសរុបចំនួន២,២៦៥នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចាប់យកឱកាស និងការអភិវឌ្ឍខ្លួនក្នុងយុគសម័យឌីជីថលសម្រាប់ប្រជាជនវ័យក្មេង ជាពិសេសយុវជន ដោយត្រូវចាប់យកឱ្យបាននូវធាតុសំខាន់ទាំង៤ គឺ ABCD ដែល A សំដៅដល់បញ្ញាសិប្បនិម្មិត (Artificial Intelligence) B គឺទិន្នន័យធំ (Big Data), C គឺបច្ចេកវិទ្យាពពក (Cloud Computing), និង D គឺឌីជីថល (Digital)។ ឯកឧត្តមបានជំរុញឱ្យយុវជនត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្រាវជ្រាវ និងចាប់យកឱកាសដើម្បីទទួលបានការងារល្អ និងប្រាក់ចំណូលខ្ពស់ ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេងប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត————————— ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:ក...
21/04/2025

ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេងប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត
—————————
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំនេះមានការចូលពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងលោក លោកស្រីជាក្រុមការងារលេខាធិការដ្ឋានមួយចំនួនផងដែរ៕

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម សួស យ...
07/04/2025

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញដឹកនាំអនុប្រធាននិងសមាជិកក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង គោរពជូនពរឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ដោយមានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាននៃក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេងផងដែរ។

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម សួស យ...
07/04/2025

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានអញ្ជើញដឹកនាំអនុប្រធាននិងសមាជិកក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង គោរពជូនពរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ដោយមានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាននៃក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេងផងដែរ។

Address

National Assembly Of The Kingdom Of Cambodia
Phnom Penh
12301

Alerts

Be the first to know and let us send you an email when ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង:

Share