23/04/2026
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានអញ្ជើញជាអធិបតីក្នុងពីធីការស្តារ និងសម្អាតលូ ប្រឡាយ ក្នុងភូមិសាស្ត្រខខណ្ឌបឹងកេងកង ព្រមទាំងមានការអញ្ជើញចូលរួមពី៖
-លោក-លោកស្រីអភិបាលរងខណ្ឌ
-លោកនាយក-នាយករងរដ្ឋបាលខណ្ឌ
-លោក-លោកស្រីប្រធានការិយាល័យទាំង១១
-លោកចៅសង្កាត់ទាំង៧
-ភ្នាក់ងារអនាម័យសង្កាត់ទាំង៧ និងក្រុមហ៊ុនស៊ិនទ្រី ។
ការរៀបចំពិធីនេះក្នុងគោលបំណងការស្តារតំបន់កកស្ទះនិងធ្លាប់លិចកន្លងមកព្រមជាមួយការទាញអារម្មណ៍និងស្មារតីចូលរួមពីប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទាំងអស់ឱ្យមានការថែរក្សាបរិស្ថានផង និងទុកដាក់សម្រាមឱ្យបានល្អកុំបោះចោលតាមប្រឡាយ-លូដែលនាំឱ្យស្ទះនូវប្រព័ន្ធបង្ហូរទឹកបណ្តាលឱ្យជន់លិចទីក្រុង។