ATH Box

ATH Box ខ្ញុំរីករាយក្នុងការចែករំលែកចំណេះដ?

27/01/2017

បទ៖ ស្នេហាស៊ីមិនកើត
ច្រៀង៖ ស៊ុងក្រាន រ៉ាំសាន់
ប្រែ៖ អាត់ រស្មី / B**g Mey / page: ATH Box
(ដើម្បីទទួលបានអារម្មណ៍ពិតនៃចម្រៀង សូមស្តាប់និងអានអត្ថបទជាភាសាខ្មែរជាមួយគ្នា)
--------------------------------
ស្រីពោល៖ ចង់រៀនឱ្យឆាប់ចប់ និងអាល៎...រកលុយបាននឹងគេ.........................................
ច្រៀង៖
ត្រូវហើយ ស្នេហាស៊ីមិនកើត ដូចមនុស្សភាគច្រើនគេនិយាយពិតមែន
ត្រឹមតែស្នេហាមួយមុខមិនគ្រប់គ្រាន់ទេ...ត្រូវហើយ
ពេលគិតថានឹងចង់ចាប់ផ្ដើមជាថ្មី មានត្រឹមតែចិត្តមួយមុខនោះ
គឺអូនមិនត្រូវការឡើយ...

ប្រសិនជាអូនវាយតម្លៃស្នេហារបស់យើងទាំងពីរ
តើតម្លៃប៉ុណ្ណាទៅ ដែលអូនចង់បានគ្រប់គ្រាន់? ដែលនឹងមិនចាញ់គេម្នាក់នោះ...
បងអស់ផ្លូវហើយ ក្នុងការដែលចង់ឱ្យអូនត្រឡប់មកវិញ... ......................................
ATH Box
- មានបង្រៀនភាសា "ថៃ" តាមរយៈ Youtube Page នៃ Link ខាងក្រោម៖
- https://www.youtube.com/channel/UCZTp2aJSc-11DUlFcT4diTQ
- សូមជួយ Subscribe Youtube Page ខាងលើនេះផង
- សូមអរគុណ!
.......................................
ច្រើនជាងស្នេហា គឺជីវិតរបស់បងតើអូនយកទេ? អស់ហើយ
បងឱ្យទៅអូនអស់ហើយ តែអូនមិនត្រូវការ...
វាគឺច្រើនជាងស្នេហាដែលជាគេមានចំពោះអូន
តែថាតើអ្វីទៅដែលធ្វើឱ្យអូនប្រាប់បងថា
ស្នេហារបស់បងស៊ីមិនកើតរហូតមកនោះ?
ល្អហើយ ដែលគេឱ្យអូនគ្រប់យ៉ាង ប្រសិនបែបនោះ
គឺជាស្នេហាដែលអូនត្រូវការ ក៏ទៅតាមណ្ណឹងចុះ! .....................................................
(សន្ទនា)
ប្រុស៖ ហេតុអ្វីទៅ? យើងប្រគល់ក្តីស្រឡាញ់អស់ពីជីវិតឱ្យហើយ... តើវាមិនគ្រប់គ្រាន់ទៀតហ៎?
ស្រី៖ ស្នេហាណ្ណឹងហ៎? ប្រគល់ឱ្យទាំងជីវិតចឹងហ៎? អាស្នេហាឆ្កួតឡប់ដូចក្មេងចឹង ស៊ីមិនកើតទេវ៉ើយ...! (ស៊ីមិនកើតទេវ៉ើយ...!)........................................................... ផ្កាសួគ៌ ដេគ័រ - Phka Suor - មានទទួលរៀបចំផ្កាគ្រប់កម្មវិធី - តំលៃសមរម្យ - មានគំរូស្រស់ស្អាតសំរាប់ជ្រើសរើស - ព័តមានលំអិតទំនាក់ទំនង៖ 089555442 ...........................................................
ពាក្យ៖
១. อย่างที่ /យ៉ាង-ធី/ = ដូចដែល
២. ชีวิต /ឈី-វីត/ = ជីវិត, សង្ខារ
៣. มากาว่า /ម៉ាក-ក្វា/ = ច្រើនជាង
៤. แค่เพียง /ឃែ-ផៀង/ = ត្រឹមតែ, គ្រាន់តែ
៥. พ่อ /ផ/ = គ្រប់, គ្រាន់, គ្រប់គ្រាន់, ល្មម, ឆ្អែត (ញ៉ាំ)
៦. ถูกแล้ว /ធូក-ឡែវ(ឡ+អ៊ែ+វ)/ = ត្រូវហើយ
៧. เริ่มใหม่ /រ៉ឺម-ម៉ៃ/ = ចាប់ផ្តើមជាថ្មី, ផ្តើមសារជាថ្មី
៨. ตีราคา /ទី-រ៉ា-ខា/ = វាយតម្លៃ, ឱ្យតម្លៃ
៩.ไม่แพ้ /ម៉ៃ-ផែ(ផ+អ៊ែ)/ =មិនចាញ់
១០. หมดหนทาง /ម៉ុត-ហ៊ុន-ថាង/ = អស់វិធី, អស់ផ្លូវ, អស់ដំណោះស្រាយ, គ្មានគំនិត
(បើមានសំណួរ ឬចម្ងល់សូមមេត្តា Comment ខាងក្រោមវីដេអូ យើងខ្ញុំនឹងឆ្លើតតមភ្លាម សូមអរគុណ)

18/01/2017

បទ៖ ឱ្យបងបានបណ្ដើរអូនទៅផ្ទះផង
ច្រៀង៖ ស៊ុតស៊ី អ៊ីតធិគុន
ប្រែ៖ អាត់ រស្មី / B**g Mey / page: ATH Box
(ដើម្បីទទួលបានអារម្មណ៍ពិតនៃចម្រៀងសូមស្តាប់និងអានអត្ថបទជាភាសាខ្មែរជាមួយគ្នា)
--------------------------------
យប់នេះមានតែយើងពីរនាក់
ដូច្នោះគួរតែបំភ្លេចពិភពលោកមួយស្របក់សិនទៅ បើកបេះដូងរបស់អូន
បើកភ្នែករបស់អូន គឺមានបងនៅចំពោះមុខអូន។

អូនមើលទៅស្រស់ស្អាត់ណាស់ពេលស្លៀកសម្លៀកបំពាក់មួយឈុតនេះ មើលទៅបងទោះជាហាក់ដូចមានវិបត្តិ តែបងនឹងខិតខំធ្វើឱ្យល្អ
ធ្វើយ៉ាងណាដើម្បីអាចយកឈ្នះបេះដូងអូន
ដូច្នេះយប់នេះតើបងអាចសុំបណ្ដើរអូនទៅផ្ទះផងបានទេ? ......................................
ATH Box
- មានបង្រៀនភាសា "ថៃ" តាមរយៈ Youtube Page នៃ Link ខាងក្រោម៖
- https://www.youtube.com/channel/UCZTp2aJSc-11DUlFcT4diTQ
- សូមជួយ Subscribe Youtube Page ខាងលើនេះផង
- សូមអរគុណ!
.......................................
សូមប្រាប់បងមកថា តើអូនមានអារម្មណ៍យ៉ាងណា?
មែនហើយ បងដឹងថាក្តីស្រឡាញ់
វាបានកំពុងចាក់ស្រេះចូលទៅក្នុងបេះដូងបងបាត់ទៅហើយ។
បងសូមសន្យាថាបងនឹងនៅក្បែរអូនរហូត... ម្ចាស់បេះដូងអើយ...
ផ្តល់ឱកាសឱ្យបងទៅ ឱ្យបងបានបណ្ដើរអូនទៅផ្ទះផង

មុននឹងពេលព្រឹកមកដល់ មុនពេលដែលព្រះអាទិត្យរះ
មុនពេលដែលក្តីសុបិនរបស់បងរលត់ទៅ
ប្រាប់បងមកតើអូនមានអារម្មណ៍ដូចបងដែរទេ?........................................................... ផ្កាសួគ៌ ដេគ័រ - Phka Suor - មានទទួលរៀបចំផ្កាគ្រប់កម្មវិធី - តំលៃសមរម្យ - មានគំរូស្រស់ស្អាតសំរាប់ជ្រើសរើស - ព័តមានលំអិតទំនាក់ទំនង៖ 089555442 ...........................................................

10/12/2016

បទ៖ ឱបបងម្ដងទៀតបានទេ?
ច្រៀង៖ ថាត់ ណ តាក់កួធុង
ប្រែ៖ អាត់ រស្មី / B**g Mey / page: ATH Box
(ដើម្បីទទួលអារម្មណ៍ពិតនៃចំរៀង ស្តាប់និងអានអត្ថបទភាសាខ្មែរជាមួយគ្នា)
--------------------------------
(២ឆ្នាំកន្លងទៅ)
ដឹង បងដឹង កំហុសពេលនោះកើតឡើងលើសលុប
ហើយចង់សុំឱ្យអូនបំភ្លេចចោល និងចង់និយាយម្ដងទៀតថា
បងមិនបានតាំងចិត្តទេ អូនក៏ប្រហែលជាលែងត្រូវការដែរ

ដឹង បងដឹង បងមកពេលនេះ គឺក្នុងឋានៈជាមិត្តនឹងអូន
ហើយបងក៏មិនសង្ឃឹមថាអូន និងអភ័យទោសឱ្យបងដែរ
តែបងមានរឿងមួយចង់សុំអូន ឱបបុរសម្នាក់នេះម្ដងទៀតបានទេ? ......................................
ATH Box
- មានបង្រៀនភាសា "ថៃ" តាមរយៈ Youtube Page នៃ Link ខាងក្រោម៖
- https://www.youtube.com/channel/UCZTp2aJSc-11DUlFcT4diTQ
- សូមជួយ Subscribe Youtube Page ខាងលើនេះផង
- សូមអរគុណ!
.......................................
ចង់ចងចាំឱ្យច្បាស់ទុកក្នុងចិត្ត មនុស្សដែលស្រឡាញ់បង មនុស្សដែលល្អចំពោះបង
តែបងខ្លួនឯងទេដែលបំផ្លាញខ្លួនឯង
ឱ្យភាពកក់ក្តៅដែលអូនមានស្ថិតនៅក្នុងចិត្តរបស់បង

ពីថ្ងៃនេះទៅរហូតដល់ថ្ងៃស្លាប់
ស្វែងរក បងស្វែងរកបេះដូងរបស់បង មកជួបនៅថ្ងៃដែលយឺតបាត់ទៅហើយ
ចង់ត្រឡប់មក ដើម្បីសុំចាប់ផ្ដើមជាថ្មី អូនគឺលែងត្រូវការ។......................................
ពាក្យ៖
១. วิงวอน = អង្វរក, អង្វរសុំ
២. เกิน = លើសលុប, កើន, ហួសកំណត់
៣. ซึ้ง = ច្បាស់, ជ្រួតជ្រាប
៤. ไออุ่น = ចំហាយអ៊ុនៗ (ភាពកក់ក្តៅ)
៥. ค้น = ស្វែងរក
៦. สาย = យឺត
៧. ย้อนคลับ = ត្រឡប់

30/10/2016

បទ៖ ក្តីប្រាថ្នារបស់គ្រូ
ច្រៀង៖ ប៉ាន រ៉ុនផន វ៉េកប្រៈយូន
ប្រែ៖ អាត់ រស្មី / B**g Mey / page: ATH Box
(ដើម្បីទទួលបានអារម្មណ៍ពិតនៃចម្រៀងសូមស្តាប់និងអានអត្ថបទជាភាសាខ្មែរជាមួយគ្នា)
--------------------------------
(ពុទ្ធស័ករាជ ២៥៣៩)
ប្រធានថ្នាក់៖ សិស្សទាំងអស់គ្នាប្រុងប្រៀប...គោរព...!
សិស្សទាំងឡាយ៖ សូមជំរាបសួរអ្នកគ្រូ.....

ច្រៀង៖ គ្រប់ពាក្យគ្រប់ម៉ាត់ដែលតែងតែត្អូញត្អែស្តីបន្ទោសឲ្យ គឺជាក្តីប្រាថ្នាគ្រាន់តែចង់ឲ្យកូនគ្រប់គ្នាក្លាយជាបុគ្គលល្អ។ ប្រើក្តីមេត្តាត្រាប្រណីជាញឹកញាប់គឺគ្រាន់តែចង់ចង្អុលបង្ហាញផ្លូវល្អៗឲ្យកូនដើរ។

សេចក្តីនឿយហត់ធ្ងន់ស្រាលរាប់រយរាប់ពាន់ គឺគ្រាន់តែចង់បញ្ជាក់ថាវាជាក្តីស្រឡាញ់ និងការបារម្ភ ដើម្បីបំពេញតួនាទីជាឪពុកម្ដាយទី២ និងជាអ្នកផ្តល់ចំណេះដឹងម្នាក់ដល់កូនគ្រប់គ្នាប៉ុណ្ណោះ។

ការលះបង់ដើម្បីកូនៗទាំងអស់គ្នាដែលជាសិស្សគឺវាកើតចេញពីចិត្តស្រឡាញ់របស់គ្រូ... និងជាពន្លឺទៀនបំភ្លឺផ្លូវក្នុងការសិក្សា គ្រូនៅតែតស៊ូ នៅតែទ្រាំបង្រៀនរហូតមក គឺចង់ឲ្យកូនៗសម្រេចក្តីសុបិន ដោយក្តីសង្ឃឹម និងជឿជាក់ ទោះបីជាត្រូវលះបង់សេចក្តីសុខរបស់ខ្លូនប៉ុណ្ណាក៏ដោយ។......................................
ATH Box
- មានបង្រៀនភាសា "ថៃ" តាមរយៈ Youtube Page នៃ Link ខាងក្រោម៖
- https://www.youtube.com/channel/UCZTp2aJSc-11DUlFcT4diTQ
- សូមជួយ Subscribe Youtube Page ខាងលើនេះផង
- សូមអរគុណ!
.......................................
ភាពរីករាយរបស់គ្រូគឺមិនមែនក្នុងថ្ងៃ"បុណ្យដឹងគុណគ្រូ"នោះទេតែវាគឺនៅថ្ងៃដែលដឹងថាកូនៗទាំងអស់មានអនាគតល្អ ទូកដែលចេញពីផែទៅគឺត្រូវតែរឹងមាំ គ្រូនៅតែខំជួយអុំឲ្យអស់ពីកម្លាំងដែលមាន លោកគ្រូអ្នកគ្រូថ្ងៃនេះ នៅតែជាគ្រូដែលជាកំលាំងចិត្តដ៏ល្អរបស់កូនៗជានិច្ច។

កូនៗគ្រប់គ្នាគឺសិស្ស របស់គ្រូរហូតអស់មួយជីវិត ពាក្យសសើរមិនបាច់ឲ្យគ្រូក៏បាន ត្រឹមតែកូនៗដឹងត្រូវដឹងខុស មានជីវិតថ្លៃថ្នូរ រឿងនោះហើយដែលគ្រូប្រាថ្នា និងជាកំលាំងចិត្តមួយដែលគ្រូចង់បានពីកូនៗទាំងអស់គ្នា។

សិស្សនិយាយ៖ ជម្រាបសួរអ្នកគ្រូ.....!........................................................... ផ្កាសួគ៌ ដេគ័រ - Phka Suor - មានទទួលរៀបចំផ្កាគ្រប់កម្មវិធី - តំលៃសមរម្យ - មានគំរូស្រស់ស្អាតសំរាប់ជ្រើសរើស - ព័តមានលំអិតទំនាក់ទំនង៖ 089555442 ...........................................................

25/09/2016

ឃឹម ឌីម៉ា និង ស៊ូភើរ អ៉ិច កម្មវិធី បេតធើលរបស់ថៃ

24/07/2016

បទ៖ វីវៈបុរសម្ចាស់ស្នេហ៍អូន
ច្រៀង៖ ការៈ កេត អាសៈយ៉ាម
ប្រែ៖ អាត់ រស្មី / B**g Mey / page: ATH Box
(ដើម្បីទទួលបានអារម្មណ៍ពិតនៃចម្រៀង
សូមស្តាប់និងអានអត្ថបទជាភាសាខ្មែរជាមួយគ្នា)
--------------------------------
ច្រៀង៖ អូនជានារីថៃឦសានពិតជាមានមោទនភាពលើបងណាស់
ដែលអូនបានមកមានទំនាក់ទំនងស្រឡាញ់បងដែលជាទាហានថៃ
ភ្លៀងធ្លាក់ពេញមួយយប់ បងប្រហែលជាកំពុងឈរឱបកាំភ្លើងជាប់កាយ
ស្ថានភាពភាគខាងត្បូង នៅមិនទាន់សុខស្រួល
ដឹងទេថាអូនបារម្ភពីបងណាស់។

ប្រហែលជាពេលយប់គេងនៅលើដី និងញ៉ាំបាយនៅលើខ្សាច់
រាល់ពេលគិតដល់បងពេលណាអូនពិតជាខ្លោចចិត្តណាស់
អូនសុំទោសដែលទឹកភ្នែកអូនស្រស់ចុះបែបនេះ រក្សាខ្លួនណា៎
សូមផ្តល់កំលាំងចិត្តដល់បងរហូត ដឹងទេថាអ្នកផ្ទះកំពុងរង់ចាំ
ពុកគាត់ផ្តាំផ្ញើថាម៉ែគាត់នឹកបង។......................................

ATH Box
- មានបង្រៀនភាសា "ថៃ" តាមរយៈ Youtube Page នៃ Link ខាងក្រោម៖
- https://www.youtube.com/channel/UCZTp2aJSc-11DUlFcT4diTQ
- សូមជួយ Subscribe Youtube Page ខាងលើនេះផង
- សូមអរគុណ!

.......................................
ម្ចាស់ព្រៃភ្នំសូមជួយមើលថែបុរស់ម្នាក់នេះឲ្យខ្ញុំផង
ពេលណាក៏ដោយសុំជួយរក្សាគ្រប់គ្រង ហើយឲ្យគាត់អាចត្រឡប់មកវិញ
ឲ្យខ្ញុំបានឱបម្តងទៀត វីវៈបុរសម្នាស់ស្នេហ៍អូន
បើសិនជាបងបានដឹងថាអូនកំពុងនឹក សុំឲ្យបងស្រឡាញ់អូនរហូតតទៅដែរ
ពេលណាភ្លើងសង្គ្រាមចប់នឹងអាលបានមកត្រកងអូនជំនួសកាំភ្លើងវិញ។

មានបាញ់មានស្លាប់ គេអធិប្បាយតាមទូរទស្សន៍ ដឹងទេថាម្ចាស់ចិត្តបងម្នាក់នេះ
គ្រាន់ឮសំឡេងទូរទស្សន៍ភ្លាម អូនភ្ញាក់ផ្អើលក្តុកក្តួលខ្លាំងណាស់
ជាសង្សាទាហ៊ាននៅផ្ទះរាល់យប់
បន់ស្រន់សុំឲ្យខ្យល់ឆាប់រំសាយផ្សែងភ្លើងនៃសង្គ្រាម
ឲ្យបងបានដាក់កាំភ្លើងចុះ ហើយត្រឡប់មកផ្ទះវិញ៕
........................................................... ផ្កាសួគ៌ ដេគ័រ - Phka Suor - មានទទួលរៀបចំផ្កាគ្រប់កម្មវិធី - តំលៃសមរម្យ - មានគំរូស្រស់ស្អាតសំរាប់ជ្រើសរើស - ព័តមានលំអិតទំនាក់ទំនង៖ 089555442 ...........................................................

17/07/2016

បទ៖ ចាប់ទុកថាមិនបែកគ្នា (បទខ្មែរ៖ ស៊ីបានចេះតែស៊ីទៅ)
ច្រៀង៖ កងឡា យ៉តចាំប៉ា (កង ហួតរ៉ៃ)
ប្រែ៖ អាត់ រស្មី / B**g Mey / page: ATH Box
(ដើម្បីទទួលបានអារម្មណ៍ពិតនៃចម្រៀង
សូមស្តាប់និងអានអត្ថបទជាភាសាខ្មែរជាមួយគ្នា)
--------------------------------
ពោល៖ មិត្តតួឯក = នេះមិត្តភ័ក្រ្តខ្ញុំអាកង វាពិបាកចិត្តរឿងស្នេហា
ដោយវាទៅលង់ស្នេហ៍នឹងស្រីម្នាក់ វាមានសញ្ញាថាគេសុំបែក......
តួរប្រុស = សន្យាជាមួយនឹងបងណាថាមានរឿងអ្វីយើង
"ចាត់ទុកថាមិនបែកគ្នាទេ"....
តួរស្រី = អូនសន្យាពួកយើងមិនបែកគ្នាទេ..........................................។
(មិត្តតួរប្រុសប្រើជំពាមបាញ់ការទឹក)
តួរប្រុស = អឺរ!....ហ្អែងកុំឲ្យអញឃើញមុខទៀត ប្រយ័ត្នខ្លួនវ៉ើយ......

ច្រៀង៖ស្រឡាញ់គ្នាតាំងពីពេលដែលយើងត្រូវរ៉ូវគ្នា
មិនមានសញ្ញាណាមួយថាផ្លាស់ប្តួរឡើយ តាំងតែដែលឫកពារអូនដូចមុន
តែយ៉ាងណាវាគឺនៅតែមានការផ្លាស់ប្តួរផ្សែងៗ
ដប់ដងដែលបែកគ្នាឬសែសិបដងដែលបែកគ្នា
នៅតែចាប់ដៃគ្នាមិនថាពេលណាទេ បេះដូងស្អាតអូនមិនអាក្រក់
តែពេលវេលាមិនអាចឲ្យយើងទៅជាមួយគ្នាបាន។

ចាប់ទុកថាមិនបែកគ្នា ចាប់ទុកថាយើងនៅតែស្រឡាញ់គ្នា
ចាប់ទុកថាក្តីស្រឡាញ់របស់យើងមានតម្លៃ
ចាប់ទុកថាយើងនៅតែមានគ្នារហូតទៅ ចាប់ទុកថាមិនបែកគ្នា
ចាប់ទុកថានៅមានគ្នាជារឿយៗរហូតទៅ
ចាប់ទុកថាយើងមិនទាន់អស់ចិត្តនឹងគ្នាទេ ចាត់ទុកថាគ្រាន់តែនៅមានបងទៅ៕......................................

ATH Box
- មានបង្រៀនភាសា "ថៃ" តាមរយៈ Youtube Page នៃ Link ខាងក្រោម៖
- https://www.youtube.com/channel/UCZTp2aJSc-11DUlFcT4diTQ
- សូមជួយ Subscribe Youtube Page ខាងលើនេះផង
- សូមអរគុណ!

.......................................
ទឹកភ្នែកស្រក់យ៉ាងស្រស្រាក់ស្រស្រាំ
ត្រូវមនុស្សស្រីប្តូរចិត្តធ្វើឲ្យទាល់តែវង្វេងវង្វាន់
មិនធ្លាប់គិតមិនធ្លាប់សុបិន្តថាស្នេហាត្រូវបែកបាក់អញ្ចឹងទេ
ដឹងតែតាឡែតែនឹងកុលាបមួយទងនេះដែលមានក្លិនក្រអូប
បងក៏ដឹងដែរថាមិនបានចិត្តអូនទាំងអស់ទេ
គឺត្រូវទ្រាំទទួលការពិតថាត្រូវតែបែកគ្នា គឺឲ្យបងត្រូវឈឺចាប់ គឺឲ្យបងនេះស្លាប់
ដោយសារតែមនុស្សដែលភ្លេសន្យា។ ............................................................................................
ទាមទារសន្យាមកវិញ សុំចរិកអូនដែលអូនមានពីមុនមកវិញ
សុំឲ្យទៅជាកាលដូចពីមុន ដែលវាមិនត្រឡប់មកវិញឡើយ៕

សន្ទនា៖ តួរប្រុស៖
ភ្លេងនេះខ្ញុំច្រៀងដើម្បីផ្ញើជួននារីម្នាក់...ថាទោះជាយ៉ាងណាយើង
"ចាត់ទុកថាមិនបែកគ្នា"........................................................... ផ្កាសួគ៌ ដេគ័រ - Phka Suor - មានទទួលរៀបចំផ្កាគ្រប់កម្មវិធី - តំលៃសមរម្យ - មានគំរូស្រស់ស្អាតសំរាប់ជ្រើសរើស - ព័តមានលំអិតទំនាក់ទំនង៖ 089555442 ...........................................................

17/07/2016

បទ៖ ស្រីកាកី
ច្រៀង៖ ក្រុមតន្រ្តីថៃថាំ
ប្រែ៖ អាត់ រស្មី / B**g Mey / page: ATH Box
(ដើម្បីទទួលបានអារម្មណ៍ពិតនៃចម្រៀង
សូមស្តាប់និងអានអត្ថបទជាភាសាខ្មែរជាមួយគ្នា)
--------------------------------
សន្ទនា៖ ស្រី = ប៉ាន...ស្រឡាញ់បងណាស់....(ប៉ានជាឈ្មោះតួរអង្គប្រុស)

ច្រៀង៖ ពាក្យថាស្រឡាញ់ដែលអូនបានឲ្យបងមក វាធ្វើឲ្យបងឈឺចាប់ណាស់
ពេលអូនទៅស្រវាអ្នកថ្មី ទឹកភ្នែកដែលហូរចេញមក
ស្រែកប្រាប់មេឃហើយត្រូវដួលទាំងជំហរ នឹងមិនស្ទាក់ស្ទើរ
នឹងមិនទ្រាំតទៅទៀតទេ។

បងត្រូវខូចចិត្ត ដោយសារតែអូនរាប់រយដងហើយ តែបងតែងតែទ្រាំត្រដរ
ដើម្បីនៅជាមួយអូនបានជាច្រើនឆ្នាំ ពេលនេះអូននៅជាមួយបង
អូនប្រាប់ថាស្រឡាញ់បងយ៉ាងនេះ ថាស្រឡាញ់បងយ៉ាងនោះ
អាមនុស្សបែបនេះ ឲ្យវាទៅទៅទោះទុកវានៅក៏គ្មានបានការអីដែរល្អជាង៕......................................

ATH Box
- មានបង្រៀនភាសា "ថៃ" តាមរយៈ Youtube Page នៃ Link ខាងក្រោម៖
- https://www.youtube.com/channel/UCZTp2aJSc-11DUlFcT4diTQ
- សូមជួយ Subscribe Youtube Page ខាងលើនេះផង
- សូមអរគុណ!

.......................................
ថ្ងៃនេះបងមិនព្រមធ្វើជាទាសករស្នេហ៍របស់អូនតទៅទៀតទេ
សូមឲ្យអូនចាំទុកថា សូមឲ្យប្រុសឯទៀតបោះបង់អូនចោល
ឲ្យអូនឈឺចាប់ដូងបងពេលនេះ ។

មនុស្សដូចអូនត្រូវតែជួបការឈឺចាប់
ចង់និយាយឲ្យឮសុះសាយថាអូនគឺចិត្តរាយមាយ គឺសន្ដានស្រីកាកី
ទោះបីជានៅជាមួយទៀតក៏គ្មានតំលៃអ្វីឡើយ គឺអូនមនុស្សចិត្តសាវា
ស្រឡាញ់ប្រុសរាប់មិនអស់៕

សន្ទនា៖ ស្រី = ប៉ានសុំនិយាជាមួយបន្តិច...
ប្រុស = បានតាស៎...
ស្រី = ប៉ាន...អូនសុំទោសណា៎
ប្រុស = បើសន្ដានកាកីបែបនេះ...នៅម្នាក់ឯងបានសមមុខ...
ស្រី = ហ្អាស! ហ្អាស!..........ហ្អាស.................។........................................................... ផ្កាសួគ៌ ដេគ័រ - Phka Suor - មានទទួលរៀបចំផ្កាគ្រប់កម្មវិធី - តំលៃសមរម្យ - មានគំរូស្រស់ស្អាតសំរាប់ជ្រើសរើស - ព័តមានលំអិតទំនាក់ទំនង៖ 089555442 ...........................................................

02/07/2016

បទ៖ ចិត្តស្រមោច (ចិត្តកំសាក)
ច្រៀង៖ ប៉ាម
ប្រែ៖ អាត់ រស្មី / B**g Mey / page: ATH Box
(ដើម្បីទទួលបានអារម្មណ៍ពិតនៃចម្រៀង
សូមស្តាប់និងអានអត្ថបទជាភាសាខ្មែរជាមួយគ្នា)
--------------------------------
ច្រៀង៖ ស្រឡាញ់អូនយូរមកហើយ បានតែលួចសំឡឹងមើល
បានតែស្រម៉ើលស្រម៉ៃ នឹកភ្នករកតែអូនម្នាក់គត់
បេះដូងបងមួយនេះវាចេះតែរំភើបញាប់ញ័រភិតភ័យ
នៅពេលដែលអូនគ្រាន់តែសំឡឹងមើលមករកបង... ។

សំឡឹងមើលតែរូបថតអូន គឺបងបានតែមើលរូបថតអូនដែលមានក្នុងទូរស័ព្ទ
រាល់ថ្ងៃបងបានតែសំឡឹងមើលអូនរបៀបនេះ
មានពេលខ្លះចិត្តបងចង់ប្រគល់កូលាបជូនអូន តែបងខ្លាច
ខ្លាចអូនមិនព្រមទទួលយក តែវានៅតែស្ទាក់ស្ទើរនៅក្នុងចិត្ត
មិនហ៊ាននិយាយវាចេញមកទេ ៕......................................

ATH Box
- មានបង្រៀនភាសា "ថៃ" តាមរយៈ Youtube Page នៃ Link ខាងក្រោម៖
- https://www.youtube.com/channel/UCZTp2aJSc-11DUlFcT4diTQ
- សូមជួយ Subscribe Youtube Page ខាងលើនេះផង
- សូមអរគុណ!

.......................................
ចង់នឹងបង្ហើបក្តីស្នេហារបស់បងចំពោះអូន ដែលបងបានលាក់វាទុកនៅក្នុងចិត្ត
ហើយក៏មិនដឹងថាត្រូវធ្វើរបៀបណា ថានឹងបានប្រាប់នៅចំពោះមុខអូន ។

ចិត្តកំសាក (ចិត្តស្រមោច)ខ្លាំងណាស់ បងមិនហ៊ានប្រាប់អូនឡើយ
គ្រាន់តែពាក្យថា" ស្រឡាញ់" ពីរម៉ាត់សោះក៏និយាយមិនចេញដែរ
បេះដូងបងនេះស្រឡាញ់តែអូន តែថាប្រសិនខ្លាចលាក់វាទុកនៅក្នុងចិត្ត
ហើយមានគេមកប្រាប់អូនមុនបង វាពិតជាសោកស្ដាយណាស់ ៕ ........................................................... ផ្កាសួគ៌ ដេគ័រ - Phka Suor - មានទទួលរៀបចំផ្កាគ្រប់កម្មវិធី - តំលៃសមរម្យ - មានគំរូស្រស់ស្អាតសំរាប់ជ្រើសរើស - ព័តមានលំអិតទំនាក់ទំនង៖ 089555442 ...........................................................

01/07/2016

បទ៖ សុំពេលបំភ្លេច
ច្រៀង៖ ហ្វីបល ហាត និងបន្ទរដោយ អួយអាយ
ប្រែ៖ អាត់ រស្មី / B**g Mey / page: ATH Box
(ដើម្បីទទួលបានអារម្មណ៍ពិតនៃចម្រៀង
សូមស្តាប់និងអានអត្ថបទជាភាសាខ្មែរជាមួយគ្នា)
--------------------------------
អក្សរផុស៖ " វីដេអូចម្រៀងនេះដកស្រង់ចេញពីរឿងពិត "

ច្រៀង៖ សំឡេងបេះដូងនៅតែវិលវល់ ស្រែករកអូនជាញឹកញាប់
ចាប់ពីថ្ងៃនេះទៅអូនឃ្លាតឆ្ងាយពីបងហើយ បេះដូងបងនៅតែនឹកអូន
ហើយនៅតែបារម្ភ បារម្ភពីអូនជារឿយៗ ។

ចាប់ពីថ្ងៃនេះទៅ គឺជាថ្ងៃដែលអូនឃ្លាតឆ្ងាយពីបងហើយ
ឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់ហាក់ដូចជាបែកគ្នារហូតអញ្ចឹង
បន្សល់ត្រឹមតែដំបៅ ឲ្យបងត្រូវស៊ូទ្រាំឈឺចាប់ ។

ក្នុងមួយជីវិតនេះបងមានតែអូនម្នាក់គត់ពេលកន្លងមក ត្រូវហត់ ត្រូវក្ដៅ
ពេលបើកភ្នែកមក គឺបងឃើញតែអូនម្នាក់ប៉ុណ្ណោះ ។

(ឈុតឆាកសន្ទនា)
ប្រុស៖ របស់មិត្តភ័ក្ត្រឲ្យមែនទេ? ទិញបានល្អណាស់!
ស្រី៖ តែងតែបែបនេះរហូត!
ប្រុស៖ វាជ្រុលពេកហើយ...
ស្រី៖ អូនអស់សង្ឃឹមនឹងបងណាស់...........................................

ATH Box
- មានបង្រៀនភាសា "ថៃ" តាមរយៈ Youtube Page នៃ Link ខាងក្រោម៖
- https://www.youtube.com/channel/UCZTp2aJSc-11DUlFcT4diTQ
- សូមជួយ Subscribe Youtube Page ខាងលើនេះផង
- សូមអរគុណ!

.......................................
គ្រាន់តែសុំពេលវេ លាសម្រាក ដើម្បីបានបំភ្លេចក្តីស្នេហា វាធ្វើទៅគឺពិបាកណាស់
គឺមនុស្សទាំងមូល(ពិបាកបំភ្លេច) និងបេះដូងទាំងមូល(ឈឺចាប់យូរ)
ខួរក្បាលវាខំបំភ្លេចតែវាភ្លេចមិនបានលឿនសោះ ។

កន្លះជីវិតហើយដែលពួកយើងបានចំណាយពេលជាមួយគ្នាកន្លងមក
ពេលវេលាដែលធ្លាប់ឲ្យគ្នា អនុស្សាវរីយ៍ដែលអូនបានឲ្យបង
បងបំភ្លេចមិនបានឡើយ ។

គឺមនុស្សធ្លាប់ស្រឡាញ់
និងមានទំនាក់ទំនងលើសពីសង្សារដែលយើងមានជាមួយគ្នារហូតមក
គ្រប់កាយវិការដែលបងមានពេលនេះ
នៅតែបង្ហាញថាបងមានអូនរហូតទោះបីអូនត្រូវឃ្លាតឆ្ងាយក៏ដោយ ។

និយាយ៖ រាល់ខែប្រាំពីរ ខ្ញុំតែងតែទៅឧទ្ទិសឲ្យគេនៅវត្ត ខ្ញុំគិតតែម្នាក់ឯង
ហើយចង់ប្រាប់អ្នកទាំងអស់គ្នាថា បើសិនជាអ្នកទាំងអស់គ្នាបានជួនស្នេហាពិត
អ្នកស្រឡាញ់គេពិត ឬក៏ដឹងថាគេស្រឡាញ់អ្នកពិតប្រាកដ
ត្រូវរក្សាក្តីស្នេហានោះឲ្យបានគង់វង្ស
បើសិនអ្នកបានជួបរូបភាពដូចខ្ញុំមិនអាចនឹងឲ្យវាត្រឡប់មកវិញបានទេ វាត្រូវខូចិត្ត
ទោះបីពេលនេះខ្ញុំមានជីវិតថ្មី មានគ្រួសារ
តែខ្ញុំនៅតែមានកូនចិត្តមួយនៅនឹកគេរហូតមកដល់ពេលនេះ។........................................................... ផ្កាសួគ៌ ដេគ័រ - Phka Suor - មានទទួលរៀបចំផ្កាគ្រប់កម្មវិធី - តំលៃសមរម្យ - មានគំរូស្រស់ស្អាតសំរាប់ជ្រើសរើស - ព័តមានលំអិតទំនាក់ទំនង៖ 089555442 ...........................................................

05/06/2016

អយស្ទើរ មានដង្កូវព្រូនរស់រវើក ឃើញហើយលែងចង់
#អាហារសមុទ្ទ

Address

Phnom Penh
125

Website

Alerts

Be the first to know and let us send you an email when ATH Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category