អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

  • Home
  • Cambodia
  • Phnom Penh
  • អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្ពោះទៅបញ្ចប់អេដស៍ឆ្នាំ២០២៥

នៅរសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង៣:២០ ឯកឧត្តមទេសរដ្...
01/09/2026

នៅរសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង៣:២០ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រ និងជាអតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅគេហដ្ឋានសព លេខ៦០ ផ្លូវ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

28/08/2026
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះនៅព្រឹ...
28/08/2026

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ
នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ នៅសាលាខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ សមាជិកគណៈកម្មាធិការប្រយុទ្ធជំងឺនឹងអេដស៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង លោក លោកស្រី តំណាងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិនានាក្នុងខេត្ត ព្រមទាំងប្រតិភូអមដំណើរឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ មានចំនួន១០២រូប។

កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារះដូចខាងក្រោម ៖
· ប្រកាសហេតុ និងប្រកាសគណៈអធិបតី
· គោរពទង់ជាតិ និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ព វីរនគរបាល
· របាយការណ៍វឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ខេត្តក្រចេះ ដោយលោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន
· មតិស្វាគមន៍ របស់លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ
· មតិសំណេះសំណាល និងអនុសាសន៍ដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍

គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ បានអនុវត្តកម្មវិធីអេដស៍ មានសេវាព្យាបាលជំងឺអេដស៍ នៅមន្ទីរពេទ្យបង្អែកខេត្ត។ មានមណ្ឌលសុខភាពធ្វើតេស្តឈាម ផ្តល់ប្រឹក្សារក្សាការសម្ងាត់មួយកន្លែង និងសេវាជោះឈាម។ សម្រេចគោលដៅបាន ៩៥ ៩៦ ៩៨។ បានបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រុង ស្រុក និងឃុំ សង្កាត់។ មានអង្គការដៃគូរចំនួនបី គឺKWWA, AHF និងWOMAN។

អនុសាសន៍ ៖
· រាជរដ្ឋាភិបាលវិភាជន៍ថវិកាសម្រាប់ខេត្តក្រចេះចំនួន៤០លានរៀលក្នុងមួយឆ្នាំ ដើម្បីរៀបចំបង្កើត និងដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ បើកវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការអប់រំផ្សព្វផ្សាយ និងចុះបេសកកម្ម។ គ្របដណ្ដប់ក្រុមគោលដៅងាយរងគ្រោះដូចជា ក្រុមយុវវ័យ បុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមប្រើប្រាស់ និងចាក់គ្រឿងញៀន។
· បញ្ជ្រាបពីហានិភ័យនៃការចម្លងជំងឺអេដស៍។
. កម្ពុជាសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥​ មុនកាលកំណត់សម្រាប់ឆ្នាំ២០៣០ ក្នុងក្របខ័ណ្ឌការបញ្ចប់អេដស៍ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវអនុវត្តតាមគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតបជំងឺអេដស៍ ឆ្នាំ២០២៣-២០២៨ ។ បញ្រ្ជាបការយល់ដឹងនៃងំងឺអេដស៍ ផ្សព្វផ្សាយពីវិធីបង្ការការពារ ដោយជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% PrEP PEP និងធ្វើតេស្តដោយខ្លួនឯង។ កុំឱ្យមានការរើសអើង និងមាក់ងាយ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងពង្រឹងប្រព័ន្ធតាមដាន វាយតម្លៃជាតិឱ្យបានទូលំទូលាយគ្រប់ជ្រុងជ្រោយ។ ពង្រីកមណ្ឌលសុខភាពឱ្យធ្វើតេស្តឈាមរកមេរោគអេដស៍ ចំពោះប្រជាជនគន្លឹះដែលមកធ្វើតេស្តឈាម ត្រូវរៀបចំបណ្ណ ប.ស.ស ជូនពួកគាត់។

ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនមន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងបងប្អូន កម្មករ កម្មការិនីនៅព្រឹកថ្ងៃអ...
23/08/2026

ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនមន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងបងប្អូន កម្មករ កម្មការិនី
នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនមន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងបងប្អូន កម្មករ កម្មការិនី ក្នុងបរិវេណអនុវិទ្យល័យកាត់ភ្លុក ស្ថិតក្នុងឃុំព្រះខែ ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីលោក ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឯកឧត្តម លី ចាន់សុភក្តី សមាជិកគណៈកម្មាធិការកណ្តាលស.ស.យ.ក និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ឯកឧត្តម តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី និងសំណង និងជាប្រជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះខែ លោក សំអឿន សុបញ្ញា អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាពលរដ្ឋ ចំនួន២២៤៥នាក់ អញ្ជើញមកពិនិត្យសុខភាពចំនួនបីឃុំ គឺឃុំព្រះខែ ឃុំកាត់ភ្លុក និងឃុំកក់។

ការពិនិត្យ និងព្យាបាលជំងឺប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម ៖
· គោរពទង់ជាតិ និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ព
· មតិស្វាគមន៍របស់ លោក សំអឿន សុបញ្ញា អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ
· មតិសំណេះសំណាល និងអនុសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍

សកម្មភាព ៖ បានដឹកនាំប្រតិភូដាំកូនឈើ ចូលសួរសុខទុក្ខអ្នកជំងឺតាមបន្ទប់នីមួយៗ សំណេះសំណាល់ និងសួរសុខទុក្ខកូនៗ ជាសុខទុក្ខប៉ា ម៉ានី

អនុសាសន៍ នេះជាកាព្យាបាលបន្ថែម ពីលើសេវាសាធារណៈដែលមានស្រាប់ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ សូមក្រុមការងារសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បន្តអនុវត្តពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យបានញឹកញាប់។ សូមឱ្យប្រជាពលរដ្ឋដែលមកពិនិត្យ និងព្យាបាលជំងឺបានជាសះស្បើយគ្រប់ៗគ្នា។ សូមលេបថ្នាំតាមការណែនាំរបស់គ្រូពេទ្យ ត្រូវតាមដានសុខភាពឱ្យបានទៀងទាត់ សូមរក្សាអនាយ័យឱ្យបានខ្ជាប់ខ្ជួន

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្ទឹងត្រែងនៅ...
13/08/2026

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្ទឹងត្រែង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្ទឹងត្រែង​ នៅសាលាខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្ទឹងត្រែង អភិបាលរងខេត្ត ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង លោក លោកស្រី តំណាងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិនានាក្នុងខេត្ត ព្រមទាំងប្រតិភូអមដំណើរឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ មានចំនួនសរុបប្រមាណ២៤១រូប។

កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម ៖
-ប្រកាសហេតុ និងប្រកាសគណៈអធិបតី
-គោរពទង់ជាតិ និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ព វីរនគរបាល
-របាយការណ៍វឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្ទឹងត្រែង ដោយលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត
-មតិស្វាគមន៍ និងបំពេញបន្ថែម របស់ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្ទឹងត្រែង
-មតិសំណេះសំណាល និងអនុសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍

អនុសាសន៍៖
-រាជរដ្ឋាភិបាលវិភាជន៍ថវិកាសម្រាប់ខេត្តស្ទឹងត្រែង ចំនួន៤០លានរៀលក្នុងមួយឆ្នាំ ដើម្បីរៀបចំបង្កើត និងដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត និងពិនិត្យលទ្ធភាពបង្កើនថវិកាសម្រាប់កម្មវិធីអេដស៍។
-គ្របដណ្ដប់ក្រុមគោលដៅងាយរងគ្រោះដូចជា ក្រុមយុវវ័យ បុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមប្រើប្រាស់ និងចាក់គ្រឿងញៀន។
-បញ្ជ្រាបការងារអេដស៍ក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់។
-កម្ពុជាសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥​ មុនកាលកំណត់សម្រាប់ឆ្នាំ២០៣០ ក្នុងក្របខ័ណ្ឌការបញ្ចប់អេដស៍
-គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវអនុវត្តតាមគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតបជំងឺអេដស៍ ឆ្នាំ២០២៣-២០២៨ ។
-ត្រូវផ្សព្វផ្សាយពីវិធីបង្ការការពារ ដោយជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% PrEP PEP និងធ្វើតេស្តដោយខ្លួនឯង។
-កុំឱ្យមានការរើសអើង និងមាក់ងាយ
-ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងពង្រឹងប្រព័ន្ធតាមដាន វាយតម្លៃជាតិឱ្យបានទូលំទូលាយគ្រប់ជ្រុងជ្រោយ។

03/08/2026
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅបន្ត ឆ្នាំ២០២៦ និងប្រកាសស្តីពីការតែងតាំង...
17/07/2026

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅបន្ត ឆ្នាំ២០២៦ និងប្រកាសស្តីពីការតែងតាំងប្រគល់ភារកិច្ចមន្រ្តីរាជការ

នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅបន្ត ឆ្នាំ២០២៦ និងប្រកាសស្តីពីការតែងតាំងប្រគល់ភារកិច្ចមន្រ្តីរាជការចំនួន១៧រូប។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ។

កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
-មតិស្វាគមន៍ និងដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឹអេដស៍
-របាយការណ៍ស្តីពីលទ្ធផលការងារខែកក្កដា ទិសដៅបន្ត ឆ្នាំ២០២៦ ដោយឯកឧត្តមបណ្ឌិតអគ្គលេខាធិការ
-មតិសំណេះសំណាល និងអនុសាសន៍ណែនាំ ដោយឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានអាជ្ញាធរ
-អានប្រកាសស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្រ្តីរាជការចំនួន១៧នាក់ ដោយលោកប្រធាន នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
-ពិធីប្រគល់ប្រកាសជូនមន្រ្តីរាជការដែលទទួលបានការតែងតាំងទាំង១៧រូប និងថតរូបអនុស្សាវរីយ៍។

06/07/2026
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គ...
25/06/2026

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨៖០០ នៅសាលប្រជុំD ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦។ កិច្ចប្រជុំពេញអង្គនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន១៩០នាក់។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ពីរ៖ ១) ពិនិត្យ និងវាយតម្លៃរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាព នៃការងារប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល ៦ ខែដើមឆ្នាំ២០២៦, ២) ប្រមូល និងពិភាក្សាលើធាតុចូល ព្រមទាំងអនុសាសន៍នានាពីសមាជិក សមាជិកាចូលរួម។
មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថាក្នុងបរិបទនេះ ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ៣ឆ្នាំរំកិល (២០២៧-២០២៩) និងការលើកគម្រោងថវិកាប្រចាំឆ្នាំ២០២៧ ត្រូវតែធ្វើឡើងដោយស្មារតីហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់ ស្របតាម សារាចរលេខ ០៦ សរ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ផងដែរ។ ក្នុងគោលបំណងបង្កើននូវភាពម្ចាស់លើវឌ្ឍនភាពនៃគុណវិស័យ និងការរៀបចំយន្តការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំផែនការយុទ្ធសាស្ត្រ និងអនុវត្តសកម្មភាព រួមទាំងការតាមដាន និងវាយតម្លៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។ ផែនការនេះបានផ្តោតសំខាន់លើ គោលដៅ ៩៥-៩៥-៩៥ ចំនួនប្រជាជនគន្លឹះនិងអត្រានៃការប្រើប្រាស់ស្រោមអនាម័យ។ ផែនការយុទ្ធសាស្ត្រដ៏ទូលំទូលាយ គ្របដណ្ដប់គ្រប់វិស័យ និងមានលក្ខណៈវែងឆ្ងាយនេះ គឺជាមគ្គទេសក៍តម្រង់ផ្លូវ ដែលគោរពយ៉ាងខ្ជាប់ខ្ជួនទៅនឹងផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីប្រកាសនៃការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍របស់រាជរដ្ឋាភិបាល។ រហូតមកដល់ពេលនេះនៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ដែលមាន គោលនយោបាយចំនួន៧ និងវិធានការចំនួន៥៣ ជាលទ្ធផលបានបង្ហាញថានៅថ្នាក់ជាតិមានក្រសួង-ស្ថាប័នចំនួន៣០ បានធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងនោះក្រសួង-ស្ថាប័នចំនួន២៥បានរៀបចំ និងបញ្ចូលផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ទៅក្នុងផែនការស្នូលរបស់ក្រសួង-ស្ថាប័នខ្លួន ដែលក្នុងនោះមានចំនួន១៥ បានទទួលការអនុម័តថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាទីបញ្ចប់ឯកឧត្តមប្រធានបានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់ជំងឺអេដស៍ ហើយការប្តេជ្ញាចិត្តនេះ ត្រូវបានអនុវត្តតាមរយៈការពង្រឹងភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ និងការសម្របសម្រួលសហការជាចរន្តជាតិតែមួយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកសកម្មភាពឆ្លើយតបទ្វេដង។ ទន្ទឹមនឹងនេះ យើងក៏នឹងពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃជាតិ ដើម្បីធានាបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ រក្សាបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ពីគ្រប់ស្ថាប័ន ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ ហើយយើងបង្កើតបាននូវស្ថាប័នដឹកនាំគ្រប់គ្រងនិងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាពិសេសមានផែនការយុទ្ធសាស្ត្រជាតិតែមួយ មានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។

Address

271
Phnom Penh
12156

Alerts

Be the first to know and let us send you an email when អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍:

Shortcuts

Share