ហ៊ឺ តារា - Hei Dara

ហ៊ឺ តារា - Hei Dara អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសាររបស់ឯកឧត្តម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា
01/06/2026

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសាររបស់ឯកឧត្តម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា

កិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិ...
31/05/2026

កិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ

ទីស្នាក់ការ ស.ស.យ.ក. ខេត្តព្រៃវែង
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦

លោកគ្រូ នេត ប៉េ ជាព្រឹទ្ធាចារ្យផ្នែកចាប៉ីដងវែង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដោយលោកមានជំងឺច្រ...
29/05/2026

លោកគ្រូ នេត ប៉េ ជាព្រឹទ្ធាចារ្យផ្នែកចាប៉ីដងវែង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដោយលោកមានជំងឺច្រើនមុខដូចជា ក្រពះពោះវៀន រលាកសួត និងក្រពេញប្រូស្តាត។ ក្នុងឱកាសនោះ ខ្ញុំបាទតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងថវិកាមួយចំនួនជូនព្រឹទ្ធាចារ្យផងដែរ។ សូមជូនពរលោកព្រឹទ្ធាចារ្យឆាប់បានជាសះស្បើយពីរោគាពាធក្នុងពេលឆាប់ៗនេះ៕

មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦

26/05/2026

កម្រងវីដេអូ៖ ពិធីសំណេះសំណាលជាមួយព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី នៃវិស័យវប្បធម៌ និងវិចិត្រសិល្បៈ

ពិធីសំណេះសំណាលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដោយមានវត្តមាន មត៌កមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ...
23/05/2026

ពិធីសំណេះសំណាលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដោយមានវត្តមាន មត៌កមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានសាងស្នាដៃយ៉ាងច្រេីនរាប់មិនអស់សម្រាប់សិល្ប:កម្ពុជាបានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលជាមួយព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ដាំ ដារីនី ប្រធានផ្នែកសិល្បៈ និងកីឡា និងឯកឧត្តម ហ៊ឺ វីរ: ប្រធានក្រុមការងារសិល្បៈទស្សនីយភាពចម្រុះនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត។
ទន្ទឹមនឹងនេះក៏មានការចូលរួមដោយសិល្បករ សិល្បការិនី ក្រុមការងារសិល្បៈទស្សនីយភាពនគរសង្ក្រាន្ត និងក្រុមការងារផ្នែកសិល្បៈ និងកីឡា ប្រមាណជិត ២០០នាក់ផងដែរ។

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦

22/05/2026
ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ...
22/05/2026

ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្មវិធីនេះមានការអញ្ជេីញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាប្រមាណជាង ៦០០នាក់ផងដែរ។

ស.ស.យ.កវិស័យវប្បធម៌ និងវិចិត្រសិល្បៈ បានដេីរតួនាទីយ៉ាងសំខាន់ក្នុងការងារសង្គម និងមនុស្សធម៌ សកម្មភាពវប្បធម៌ ការងារសិក្ខាសាលា សកម្មភាពកីឡា និងសកម្មភាពផ្សេងៗជាច្រេីនទៀត៕

សាលសន្និសីតចតុម្មុខ
ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦

អរសាទរ និងសូមក្រាបថ្វាយព្រះពរជ័យដល់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិ...
13/05/2026

អរសាទរ និងសូមក្រាបថ្វាយព្រះពរជ័យដល់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ

13/05/2026

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធយ៉ាងដាច់ខាតចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈនៃព្រះរាជាណាចក្រថៃ ក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានទាំងឡាយតាមបណ្ដោយព្រំដែនស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ។

សកម្មភាពនេះ គឺខុសច្បាប់ ទុកជាមោឃៈ និងគ្មានអានុភាពផ្លូវច្បាប់ឡើយ។ ការចុះបញ្ជីបែបនេះ គ្មានមូលដ្ឋានស្របច្បាប់នោះទេ ហើយមិនអាចប្រើប្រាស់ជាភស្តុតាងសម្រាប់អះអាងអធិបតេយ្យភាពទឹកដី ឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែនបានឡើយ។ បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនរវាងកម្ពុជា និងថៃ ត្រូវដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងលិខិតូបករណ៍ពាក់ព័ន្ធផ្សេងៗ ព្រមទាំងតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000), ផែនការមេឆ្នាំ២០០៣ (TOR 2003) និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC)។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកការចុះបញ្ជីនេះថាជាការប៉ុនប៉ងខុសច្បាប់ ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើនេះជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ លុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។
ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាដែលនៅសេសសល់ ដោយគោរពពេញលេញតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលបានបង្កើតឡើង។

ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦

12/05/2026

Address

Phnom Penh

Alerts

Be the first to know and let us send you an email when ហ៊ឺ តារា - Hei Dara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share