នី ផល្លី - Ny Phaly

នី ផល្លី - Ny Phaly Official Page of HE. Mr Ny Phaly, Secretary of State of Tourism of Cambodia

ទេសចរណ៍ដើម្បីទាំងអស់គ្នា! កំណើនទេសចរណ៍គុណភាព ភាពប្រកួតប្រជែង ប្រកបដោយចីរភាព បរិយាបន្ន ភាពធន់ និងភាពជាខ្មែរ!រដ្ឋ ឯកជន សហគ...
03/09/2026

ទេសចរណ៍ដើម្បីទាំងអស់គ្នា! កំណើនទេសចរណ៍គុណភាព ភាពប្រកួតប្រជែង ប្រកបដោយចីរភាព បរិយាបន្ន ភាពធន់ និងភាពជាខ្មែរ!

រដ្ឋ ឯកជន សហគមន៍ និងបុគ្គលគ្រប់រូប ដើម្បីកំណើនវិស័យទេសចរណ៍!

តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍវិស័យទេសចរណ៍ឆ្នាំ2026-2035ជាមួយរដ្ឋបាលខេត្តភូមិភាគពាយព្យ វិស័យ​ឯកជន សហគមន៍ សមាគម និងគ្រឹះស្ថានឧត្តមសិក្សា!

ខេត្តសៀមរាប, ថ្ងៃទី02 ខែកញ្ញា ឆ្នាំ2026

កិច្ចប្រជុំពិភាក្សាការងារ រវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា ជាមួយក...
01/09/2026

កិច្ចប្រជុំពិភាក្សាការងារ រវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា ជាមួយក្រសួងទេសចរណ៍

​ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ដើម្បីធ្វើសេចក្តីរាយការណ៍ស្តីពី វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

កិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការទី៧ និងគណៈកម្មការជំនាញនានានៃរដ្ឋសភា, ព្រមទាំងគណៈប្រតិភូក្រសួងទេសចរណ៍ មាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង ថ្នាក់អគ្គនាយក និងលោក លោកស្រី ប្រធាននាយកដ្ឋាន សរុបចំនួន ៨២រូប នៅវិមានរដ្ឋសភា។

ក្នុងឱកាស​ដ៏ឧត្តុង្គឧត្តម ឯក​ឧត្ដមរដ្ឋមន្ត្រី បាន​ធ្វើ​សេចក្ដី​រាយការណ៍​អំពីស្ថានភាពទូទៅនៃវិស័យទេសចរណ៍កម្ពុជា, បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបាន, ​លើកឡើងពីបញ្ហាប្រឈមដែលជាកត្តាខាងក្នុង និង កត្តាខាងក្រៅ, ព្រមទាំងកាលានុវត្តភាពថ្មីៗដែលអនុគ្រោះដល់វិស័យទេសចរណ៍, ក៏ដូចជាដាក់ចេញនូវទិសដៅការងារអនុវត្តបន្តដើម្បីរក្សាភាពធន់នៃវិស័យទេសចរណ៍ និងរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូន អំពីវិធានការអន្តរាគមន៍ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដោយក្នុងនោះ រាជរដ្ឋាភិបាល នីតិកាលទី៦ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចេញនូវវិធានការ ១១ជុំ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។ ដោយឡែក រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តដាក់ចេញនូវវិធានការអន្តរាគមន៍ ចំនួន ១១ទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ឱ្យកាន់តែមានភាពធន់ទប់ទល់នឹងវិបត្តិ, បន្តរក្សាភាពប្រកួតប្រជែង, ព្រមទាំងពង្រឹងទំនុកចិត្ត និងបង្កើនភាពជឿជាក់លើវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនបន្ថែមថា វិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡាដែលត្រូវការចូលរួមយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានដាក់ចេញនូវសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការចំនួន ៦ រួមមាន៖ ទី១).កិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ជាមួយអន្តរក្រសួង ស្ថាប័ន, ទី២).កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ, ទី៣).កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក, ទី៤).កិច្ចសហប្រតិបត្តិការអន្តរជាតិ, ទី៥).កិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មាន, Influencers, KoLs និងទី៦).ការចូលរួមពីបុគ្គលម្នាក់ៗ។

ជាការឆ្លើយតប ឯកឧត្តមប្រធានគណៈកម្មការទី៧ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និង សមិទ្ធផលនៅក្នុងវិស័យទេសចរណ៍ ក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់ជាប់ប្រចាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាការអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ និង ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងទេសចរណ៍។

ទន្ទឹមនេះ ជាមួយការទទួលស្គាល់ និងកត់សម្គាល់នូវរាល់បញ្ហាប្រឈមនានានៅក្នុងវិស័យទេសចរណ៍ អង្គប្រជុំក៏បានឯកភាពលើយុទ្ធសាស្ត្រគន្លឹះ និងទិសដៅការងារដែលក្រសួងទេសចរណ៍បានដាក់ចេញ ព្រមទាំងបានផ្តល់នូវអនុសាសន៍សំខាន់ៗដ៏មានសារៈប្រយោជន៍មួយចំនួនទៀត ដើម្បីជាមូលដ្ឋានសម្រាប់ក្រសួងទេសចរណ៍យកទៅសម្រួចផែនការសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់ សំដៅជំរុញវិស័យទេសចរណ៍បន្តជាចន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់។

វិមានរដ្ឋសភា ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «ការពង្រឹងសមត្ថភាពមន្ត្រីលើការងារនីតិកម្ម មិនមែនគ្រាន់តែជាការបង្កើនចំណេះដឹងបច្ចេកទេសប៉ុណ្ណោ...
31/08/2026

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «ការពង្រឹងសមត្ថភាពមន្ត្រីលើការងារនីតិកម្ម មិនមែនគ្រាន់តែជាការបង្កើនចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាពស្ថាប័ន និងមូលធនមនុស្ស ដើម្បីចូលរួមពង្រឹងនីតិរដ្ឋ អភិបាលកិច្ច និងធានាឱ្យការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន»

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «វគ្គបណ្ដុះបណ្ដាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីលើការងារនីតិកម្មក្នុងវិស័យទេសចរណ៍» ដែលវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ពុទ្ធិថ្មីៗ និងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងទេសចរណ៍ ទាំងនៅថ្នាក់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត អំពីមូលដ្ឋានគ្រឹះនៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ ឱ្យមានឯកភាព អនុលោមភាព សង្គតិភាព និងសុវត្ថិភាពគតិយុត្តទាំងទម្រង់ និងខ្លឹមសារ។

ពិធីដ៏អធិកអធមនាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ាង​ ផល្លា អនុ​រដ្ឋ​លេខាធិការ និង​ជា​ប្រធាន​លេខា​ធិការដ្ឋាន​ក្រុម​ប្រឹក្សា​នីតិ​កម្ម​​នៃ​​ក្រសួង​សេដ្ឋ​កិច្ចនិង​ហិរញ្ញវត្ថុ​,​ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាវាគ្មិនកិត្តិយស និងសិក្ខាកាមទាំងអស់ ប្រមាណ ៣០០នាក់ នៅសាលប្រជុំធំ ទីស្តីការក្រសួងទេសចេរណ៍។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គឺជាការងារដ៏មានសារៈសំខាន់ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ ជាពិសេស ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដើម្បីពង្រឹងនីតិរដ្ឋ ប្រសិទ្ធភាព សន្តិសុខគតិយុត្ត និងការគោរពច្បាប់។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ បានឆ្លើយតបទៅនឹងផែនការការងារអាទិភាពទាំង៤ របស់ក្រសួងទេសចរណ៍ សម្រាប់ការពង្រឹងស្ថាប័នផ្ទៃក្នុង រួមមាន៖ ការកសាងលិខិតបទដ្ឋានគតិយុត្តសម្រាប់បម្រើវិស័យទេសចរណ៍, ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាមូលធនមនុស្សក្នុងវិស័យទេសចរណ៍, និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យបន្តខិតខំបង្កើន និងអភិវឌ្ឍចំណេះដឹង វិជ្ជាជីវៈ និងសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្តែង ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ និងបន្តចែករំលែកចំណេះដឹង និងបទពិសោធដល់សហការីនៅក្នុងអង្គភាពរៀងៗខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «មន្ត្រីម្នាក់ៗត្រូវបន្តរៀនសូត្រ បង្កើនសមត្ថភាព និងប្រែក្លាយចំណេះដឹងដែលទទួលបានទៅជាលទ្ធផលការងារជាក់ស្តែង។ ការមានវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធ គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងស្ថាប័នឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព»។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំចំនួន ២ វគ្គ ដោយវគ្គទី១ មានសិក្ខាកាមចំនួន ១២០នាក់ និងវគ្គទី២ មានសិក្ខាកាមចំនួន ១១៤នាក់ តាមរយៈការចូលរួមដោយផ្ទាល់ និងប្រព័ន្ធ Video Conference។

ទីស្ដីការក្រសួងទេសចរណ៍, ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦

ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Compass Advertising ចាប់ដៃគ្នាជំរុញការទាក់ទាញព្រឹត្តិការណ៍លំដាប់អន្តរជាតិមកកម្ពុជា និងលើកកម្ព...
31/08/2026

ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Compass Advertising ចាប់ដៃគ្នាជំរុញការទាក់ទាញព្រឹត្តិការណ៍លំដាប់អន្តរជាតិមកកម្ពុជា និងលើកកម្ពស់ព្រឹត្តិការណ៍ទេសចរណ៍ជាតិ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន Compass Advertising Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្រិតជាតិ និងអន្តរជាតិនៅកម្ពុជា ព្រមទាំងរួមគ្នាបង្កើតតម្លៃបន្ថែមដល់ផលិតផល និងព្រឹត្តិការណ៍ទេសចរណ៍នានា សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។

នាឱកាសនៃកិច្ចជំនួបដ៏មានសារៈសំខាន់នេះ លោកស្រី ណេង ស៊ីណាត បានបង្ហាញពីបំណងពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍ និង CTB ដោយចូលរួមបង្កើតតម្លៃបន្ថែមដល់កម្មវិធី និងព្រឹត្តិការណ៍នានា ព្រមទាំងស្វែងយល់អំពីគម្រោង និងផែនការព្រឹត្តិការណ៍ទេសចរណ៍នាពេលខាងមុខ ដើម្បីសិក្សាលទ្ធភាពចូលរួម និងរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងចំទីផ្សារគោលដៅ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រុមហ៊ុន Compass Advertising Co., Ltd. ដែលបានចូលរួមរៀបចំ និងផ្សព្វផ្សាយព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិជាច្រើននៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តចូលរួមជាមួយក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) លើការធ្វើទីផ្សារ ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ដើម្បីពង្រីកការចូលរួមពីទេសចរក្នុងស្រុក និងទាក់ទាញទេសចរអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍ប្រចាំឆ្នាំ ដូចជា បុណ្យទន្លេ បុណ្យសមុទ្រ បុណ្យអេកូទេសចរណ៍ និងបុណ្យភ្នំ ព្រមទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផ្សេងៗទៀតដែលកម្ពុជាគ្រោងរៀបចំនាពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យមានការពង្រឹងកិច្ចសហការលើការទាក់ទាញសិល្បករ តារាចម្រៀង និងព្រឹត្តិការណ៍អន្តរជាតិល្បីៗមកកម្ពុជា ដោយប្រើប្រាស់បទពិសោធន៍ និងបណ្តាញដៃគូរបស់ក្រុមហ៊ុន ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ បង្កើនភាពរស់រវើកនៃគោលដៅ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនចូលរួមផ្សព្វផ្សាយរូបភាពវិជ្ជមាន និងសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈបណ្តាញ និងដៃគូរបស់ក្រុមហ៊ុននៅទីផ្សារបរទេស ជាពិសេសសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ព្រមទាំងគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)» និងការជំរុញអំណាចទន់ (Soft Power) តាមរយៈទេសចរណ៍ភាពយន្ត ទស្សនាប្រាសាទនាពេលរាត្រី ទេសចរណ៍ម្ហូបអាហារ ការប្រគំតន្ត្រីអន្តរជាតិ ទេសចរណ៍កីឡា និងព្រឹត្តិការណ៍ទេសចរណ៍នានា។

ដោយឡែក សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំ២០២៦ ដែលគ្រោងរៀបចំនៅខេត្តព្រះសីហនុ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Compass Advertising Co., Ltd. សិក្សា និងលើកសំណើមកក្រសួងទេសចរណ៍ ដើម្បីចូលរួមរៀបចំព្រឹត្តិការណ៍ឱ្យកាន់តែមានភាពច្នៃប្រឌិត ទាក់ទាញ និងបង្កើតតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមនឹងនេះ ករណីមានលទ្ធភាពទាក់ទាញព្រឹត្តិការណ៍ ឬតារាអន្តរជាតិល្បីៗមកសម្តែងនៅកម្ពុជា ក្រុមហ៊ុនអាចសិក្សា និងលើកជាសំណើ ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពសហការជាមួយក្រសួងទេសចរណ៍។

ជំនួបនេះ បានបង្ហាញពីការបន្តពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការប្រើប្រាស់ការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងព្រឹត្តិការណ៍ជាចលករជំរុញទេសចរណ៍ ដើម្បីលើកកម្ពស់ភាពទាក់ទាញនៃ «គោលដៅកម្ពុជា» និងរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានភាពរស់រវើក ប្រកួតប្រជែង និងរីកចម្រើនប្រកបដោយចីរភាព។

ទីស្តីការក្រសួងទេសចរណ៍, ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងទេសចរណ៍ឯកឧត្តម ហួត ហាក់ រដ្...
30/08/2026

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងទេសចរណ៍ ព្រមទាំងស្តាប់របាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលសម្រេចបាន ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជំរុញការអនុវត្តភារកិច្ចរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកសាលា អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង សរុបចំនួន ៩៣រូប។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានគោលបំណង ពិនិត្យលើវឌ្ឍនភាពការងារសំខាន់ៗចំនួន ៤ រួមមាន ១). វឌ្ឍនភាពនៃការរៀបចំសេវាអេឡិកត្រូនិកសម្រាប់ធុរកិច្ចក្នុងក្របខណ្ឌក្រសួងទេសចរណ៍ នៅក្នុងប្រព័ន្ធ CAMDx ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្នើសុំអាជ្ញាបណ្ណ តាមប្រព័ន្ធអនឡាញ, ២). វឌ្ឍនភាពនៃគម្រោងកសាងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងទេសចរណ៍, ៣). វឌ្ឍនភាពនៃការធ្វើជំរឿនមន្ត្រី និងការរៀបចំការកំណត់ ការពិព័រណ៌នាមុខតំណែង វិជ្ជាជីវៈរបស់ក្រសួងទេសចរណ៍, និង៤). សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍។

ទីស្តីការក្រសួងទេសចរណ៍, ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦

កិច្ចប្រជុំការពារគម្រោងថវិកា ឆ្នាំ២០២៧ របស់ក្រសួងទេសចរណ៍ កម្រិតថ្នាក់ដឹកនាំ!ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បា...
30/08/2026

កិច្ចប្រជុំការពារគម្រោងថវិកា ឆ្នាំ២០២៧ របស់ក្រសួងទេសចរណ៍ កម្រិតថ្នាក់ដឹកនាំ!

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០២៧ របស់ក្រសួងទេសចរណ៍ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

តំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលជាមួយភាគីពាក់ព័ន្ធ រដ្ឋ វិស័យឯក...
29/08/2026

តំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលជាមួយភាគីពាក់ព័ន្ធ រដ្ឋ វិស័យឯកជន សមាគម និងសហគមន៍ខេត្តកំពង់ស្ពឺ កំពត កែប ព្រះសីហនុ និងកោះកុង លើសេចក្តីផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍវិស័យទេសចរណ៍2026-2035!

ការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ភាពប្រកួតប្រជែង ចីរភាព បរិយាបន្ន និងភាពជាខ្មែរ!

រមណីយដ្ឋានវីគិរីរម្យ ខេត្តកំពង់ស្ពឺ, ថ្ងៃទី28 ខែសីហា ឆ្នាំ2026

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ឯកឧត្តម ហួត ហា...
04/08/2026

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈម ឆ្លើយតបសំណូមពររបស់វិស័យឯកជន និងកំណត់វិធានការគន្លឹះសម្រាប់ស្តារ និងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។

ទីស្តីការក្រសួងទេសចរណ៍, នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតដល់ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Angkor Internati...
03/08/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតដល់ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ទទួលជួបពិភាក្សាការងារក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាស និងការវិនិយោគទេសចរណ៍នៅខេត្តសៀមរាប។

ខេត្តសៀមរាប, នារសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦

កិច្ចប្រជុំជីវភាពបក្សឃុំត្នោតជុំពិនិត្យការងារខែកក្កដាឆ្នាំ2026!ឃុំត្នោតជុំ ស្រុកបារាយណ៍, នាព្រឹកថ្ងៃទី02 ខែសីហា ឆ្នាំ202...
02/08/2026

កិច្ចប្រជុំជីវភាពបក្សឃុំត្នោតជុំពិនិត្យការងារខែកក្កដាឆ្នាំ2026!

ឃុំត្នោតជុំ ស្រុកបារាយណ៍, នាព្រឹកថ្ងៃទី02 ខែសីហា ឆ្នាំ2026

Address

Phnom Penh
855

Alerts

Be the first to know and let us send you an email when នី ផល្លី - Ny Phaly posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នី ផល្លី - Ny Phaly:

Shortcuts

Share