សមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • សមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា

សមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា To enhance and promote effectively to employ Cambodian Workers as well as to contribute economic and social development.

Association of Cambodian Recruitment Agencies (ACRA) is a professional organization has been registered No.1244 dated 17 October 2007 by the Ministry of Labour and Vocational Training of Cambodia. Its main objectives are building a harmonized Cambodian migration and contributing the development of social economy of Cambodia. ACRA’s Board of Directors has a high commitment to provide the social responsibility as well as sustainability of oversea and local employment professional in Cambodia by cooperating with all stakeholders such as governments, private companies, Trade Unions, International agencies and NGOs, to promote a safe migration for all Cambodian Migrant Worker in using legal channels for going to work abroad.

កិច្ចសហការរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការអប់រំភាសាជប៉ុន ជាមួយការិយាល័យទំនាក់ទំនងភ្នំពេញ នៃមូលនិធិជប៉ុន (The Japan ...
04/09/2026

កិច្ចសហការរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការអប់រំភាសាជប៉ុន ជាមួយការិយាល័យទំនាក់ទំនងភ្នំពេញ នៃមូលនិធិជប៉ុន (The Japan Foundation, Phnom Penh Liaison Office)

ភ្នំពេញ, នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ សមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា (ALMAC) និង The Japan Foundation, Phnom Penh Liaison Office បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី ការអប់រំភាសាជប៉ុន ក្នុងការគាំទ្រការសិក្សា និងការប្រាស្រ័យទាក់ទង ជាភាសាជប៉ុន សម្រាប់ការរស់នៅ និងធ្វើការនៅប្រទេសជប៉ុន ជូនដល់គ្រូបង្គោលង្រៀនភាសាជប៉ុនរបស់សមាជិករបស់សមាគមអលម៉េកដែលជាទីភ្នាក់ងារជ្រើសរើសឯកជន ដែលជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងជនទេសន្តប្រវេសន៍ការងារខ្មែរទៅធ្វើការនៅប្រទេសជប៉ុន។

សិក្ខាសាលានេះរៀបចំឡើងក្រោមការគាំទ្រផ្នែកថវិកា និងបច្ចេកទេសពី The Japan Foundation, Phnom Penh Liaison Office និងប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC Angkor-Kizuna Hall) និងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ អនុប្រធាន សហការី នៃស្ថាប័នទាំងពីរ ព្រមទាំងទីភ្នាក់ងារជ្រើសរើសឯកជន សរុប ១១២ រូប (ស្រី៤១) ស្មើនឹង ៥៦ ក្រុមហ៊ុន។

ក្នុងសិក្ខាសាលានេះ លោក ខ្លេង សុខហ៊ ប្រធានសមាគមអលម៉េក បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការដ៏ល្អប្រសើរជាមួយ The Japan Foundation និងបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពភាសាជប៉ុន សម្រាប់កម្មសិក្សាការី និងពលករជំនាញកម្ពុជាដែលត្រៀមទៅរស់នៅ និងធ្វើការនៅប្រទេសជប៉ុន។ បន្ថែមពីនេះលោកបានរំលឹកពីកិច្ចសហការកន្លងមក ជាពិសេសការគាំទ្រសៀវភៅ IRODORI និងការរៀបចំសិក្ខាសាលាពាក់ព័ន្ធក្នុងឆ្នាំ២០២៣ និង២០២៥ ដែលបានរួមចំណែកពង្រឹងសមត្ថភាពគ្រូបង្គោលភាសាជប៉ុន និងចំណេះដឹងអំពីវប្បធម៌ និងការរស់នៅក្នុងប្រទេសជប៉ុនផងដែរ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់សមាជិក ALMAC ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាពការបណ្តុះបណ្តាលភាសាជប៉ុន អនុវត្តការងារឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងផ្តល់ព័ត៌មានត្រឹមត្រូវ និងការពារសិទ្ធិ និងសុខុមាលភាពរបស់ជនទេសន្តរប្រវេសន៍ការងារកម្ពុជា។

កិច្ចសហការរវាង ALMAC និង The Japan Foundation នឹងបន្តពង្រឹង និងកាន់តែមានប្រសិទ្ធភាព ព្រមទាំងអាចបង្កើតឱកាសបន្ថែមសម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជន ក្នុងការទទួលបានការបណ្តុះបណ្តាល អាហារូបករណ៍ និងបទពិសោធន៍សិក្សានៅប្រទេសជប៉ុន។

ជាចុងក្រោយ លោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសហការីរបស់ The Japan Foundation ព្រមទាំងលេខាធិការដ្ឋាន ALMAC ចំពោះកិច្ចសហការក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ និងជូនពរឱ្យសិក្ខាសាលាប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ។

នៅចុងបញ្ចប់នៃសិក្ខាសាលានេះ គ្រូបង្គោលបង្រៀនភាសាជប៉ុនទាំងអស់ទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការចូលរួមវគ្គនេះគ្រប់ៗគ្នាផងដែរ។

04/09/2026
02/09/2026
សូមគោរពជូនពរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា នាថ្ងៃទី១...
01/09/2026

សូមគោរពជូនពរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

រាជធានីភ្នំពេញ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

31/08/2026
សមាគមអលម៉េក ចូលរួមសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តកម្មវិធីការងារសមរម្យប្រ...
31/08/2026

សមាគមអលម៉េក ចូលរួមសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨

នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ លោក ខ្លេង សុខហ៊ ប្រធានសមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា (អលម៉េក) បានអញ្ជើញចូលរួម សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។

សិក្ខាសាលានេះរៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងគោលបំណងពិនិត្យ និងផ្តល់យោបល់លើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម លទ្ធផលសម្រេចបាន និងទិសដៅសម្រាប់ការអនុវត្តបន្ត។

Address

St VI-13, Phum Toul Sompov, Sangkat Toul Songkae, Khan Russeykeo
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Alerts

Be the first to know and let us send you an email when សមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា:

Shortcuts

Share