បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ - Engineering Force Command, HC of RCAF

  • Home
  • Cambodia
  • Phnom Penh
  • បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ - Engineering Force Command, HC of RCAF

បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ - Engineering Force Command, HC of RCAF "កងកម្លាំងវិស្វកម្ម គឺជាកម្លាំងស្នូល កម្លាំងឆ្អឹងខ្នង និងជាកម្លាំងផ្តាច់ព្រ័ត្ររបស់រាជរ

ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ កងទ័ពប្រជាជនកម្ពុជាបានចាប់កំណើតឡើង រហូតមកដល់ឆ្នាំ ១៩៩៣ បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យទាំងស្រុង លើការអនុវត្តន៍ “មាគ៌ានយោបាយឈ្នះ!ឈ្នះ! បង្រួបង្រួមជាតិ ផ្សះផ្សាជាតិ” ដែលផ្តួចផ្តើម និងក្រោយការដឹកនាំយ៉ាងត្រឹមត្រូវ ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមឲ្យកងទ័ពយើងថា “កងយោធពលខេមរភូមិន្ទ” សារជាថ្មី។ ក្នុងអំឡុងពេលនោះដ

ែរ “កងកម្លាំងវិស្វកម្ម” ក៏បានប្រសូត្រឡើងជាលើកដំបូងបង្អស់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៨១ ក្រោមរូបភាព កងវរសេនាតូចលេខ ៧៣ សំណង់ និងលេខ ៧៤ ស្ពានសាឡាង ដែលបានចាប់ផ្តើមចេញមុខ បោះជំហានយ៉ាងសកម្មក្នុងការអនុវត្តន៍តួនាទីភារកិច្ចការពារ កសាង ស្តារ និងអភិវឌ្ឍនជាតិមាតុភូមិ។
ទន្ទឹមនឹងការរីកចម្រើនរបស់កងទ័ពប្រជាជនកម្ពុជា កងវរសេនាតូចលេខ ៧៣ សំណង់ និងលេខ ៧៤ ស្ពានសាឡាង ត្រូវបានអគ្គលេខាធិការចេញសេចក្តីសំរេចបង្កើតជា “មន្ទីរទ័ពជាង” ចំណុះអគ្គសេនាធិការផ្ទាល់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៨១ ដើម្បីបង្កឲ្យមានលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង ដឹកនាំបញ្ជា។ ហើយក្រោយមកក៏ត្រូវបានបំពេញបន្ថែមទៀតនូវកងវរសេនាធំលេខ ៧៥ ស្ពានថ្នល់ និងលេខ ៧៧ ហ្វឹកហ្វឺនទ័ពជាង។
ដើម្បីឲ្យកងទ័ពជាងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចជំនាញឲ្យកាន់តែមានគុណភាពនោះ អគសេនាធិការបានបំពេញបន្ថែមនូវពីរកងវរសេនាធំពីរទៀត ក្នុងអំឡុងឆ្នាំ ១៩៨៦ ហើយក៏បានបង្កើតទៅជា “ស្នងការទ័ពជាង” ដែលមានទីតាំងឈរជើងនៅតំបន់ក្រសួងការពារប្រទេស នៅថ្ងៃទី២៤ ខែ... ឆ្នាំ១៩៨៧។ ផ្អែកតាមស្ថានការណ៍របស់ប្រទេសជាតិដែលកំពុងរីកចម្រើនឥតឈប់ឈរ ហើយតបទៅនឹងសំណូមពរនៃភារកិច្ចជំនាញ បម្រើឲ្យកាតព្វកិច្ចការពារ កសាង និងស្តារសេដ្ឋកិច្ចជាតិ អគ្គសេនាធិការបានសំរេចបំពេញបន្ថែមមួយកងវរសេនាធំលេខ ៦២ ស្ពាន-ថ្នល់ ទៀតក្នុងឆ្នាំ១៩៨៨។
ចាប់ពីខែឧសភា ឆ្នាំ១៩៩៣ បន្ទាប់សន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលមានការរៀបចំការបោះឆ្នោតសេរី បង្កើតរដ្ឋធម្មនុញ្ញ ស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទីមួយមក កងកម្លាំងវិស្វកម្មក៏បានរៀបចំរចនាសម្ព័ន្ធចាត់តាំងរបស់ខ្លួន តាមលំនាំអន្តរជាតិទាំងស្រុង ហើយស្របនឹងលក្ខណៈជាក់ស្តែងនៃប្រទេសកម្ពុជា។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ អគ្គសេនាធិការនៃកងយោធពលខេមរភូមិន្ទ បានសម្រេចយកបណ្តាទ័ពជំនាញទាំងអស់ រួមទាំងស្នងការជំរុំទ័ព និងកងទ័ពមួយចំនួនផ្សេងទៀត រួមបញ្ចូលគ្នាជាមួយកងឯកភាពបង្កើតបានជា “បញ្ជាការដ្ឋានវិស្វកម្ម” ចំណុះអគ្គលេខាធិការផ្ទាល់។
ដោយមានការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ ឯកឧត្តម ខ្វាន់ ស៊ាម ជាមេបញ្ជាការនោះ កងកម្លាំងវិស្វកម្ម ទទួលបាននូវស្នាដៃយ៉ាងល្អប្រសើរ ត្រចះត្រចង់ពីមួយជំនាន់ទៅមួយជំនាន់ទៀត បង្កើតបានជាសមិទ្ធផលយ៉ាងធំធេង និងច្រើនឥតគណនាជូនសង្គមជាតិទាំងមូល ស្តែងឡើងជាសត្យានុម័តគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសសមិទ្ធផលស្ពាន ថ្នល់ថ្មីៗស្រឡាងនៅតំបន់ជនបទដាច់ស្រយាលចុងកាត់មាត់ញក។ មិនត្រឹមតែប៉ុណ្ណោះទេ កងកម្លាំងវិស្វកម្ម ក៏កំពុងកសាងប្រវត្តិសាស្ត្រ កសាងផ្លូវតាមខ្សែបន្ទាត់ព្រំដែនមានថៃ ឡាវ និងវៀតណាមផងដែរនាពេលបច្ចុប្បន្ននេះ។
ស្នាដៃនានាក្នុងរយៈពេលកន្លងមក ក៏ពុំអាចកាត់ផ្តាច់បានដែរពីការដឹកនាំយ៉ាងឈ្លាសវៃ ត្រឹមត្រូវពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ហើយថែមទាំងមានចូលរួមសហការណ៍យ៉ាងស្អិតរមួតរបស់បណ្តាក្រសួង ស្ថាប័នរដ្ឋ ទាំងស៊ីវិល និងផ្ទៃក្នុងកងយោធពលខេមរភូមិន្ទ បណ្តាក្រុមហ៊ុននិងសប្បុរសជនទូទៅ រួមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃនិងប្រជាពលរដ្ឋ ព្រមទាំងជំនួយជាបន្តបន្ទាប់របស់បណ្តាប្រទេសជាមិត្ត។

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ ខ្វាន់​ ស៊ាម​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិ...
27/05/2026

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ ខ្វាន់​ ស៊ាម​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់អគ្គបញ្ជាការ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ ខ្វាន់​ ស៊ាម​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមក្នុង​កិច្ចប្រជុំត្រួ...
25/05/2026

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ ខ្វាន់​ ស៊ាម​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមក្នុង​កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារខែឧសភា និងដាក់ទិសដៅអនុវត្តការងារខែមិថុនា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ៕

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រកាសឱ្យប្រើច្បាប់ស្ដីពី កាតព្វកិច្ចយោធា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះមាន...
25/05/2026

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រកាសឱ្យប្រើច្បាប់ស្ដីពី កាតព្វកិច្ចយោធា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ សម្រាប់ពលរដ្ឋជាស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។

25/05/2026

សូមអញ្ជើញទស្សនាវីដេអូឯកសារ៖
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ
ថ្ងៃបង្កើតកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
( ២៥.ឧសភា.១៩៨០ - ២៥.ឧសភា.២០២៦ )

25/05/2026

ផ្សាយផ្ទាល់ ៖ « បច្ចុប្បន្នភាពស្តីពីការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជាថៃ និង​ព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើង » ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦

23/05/2026

ផ្សាយផ្ទាល់ ៖ « បច្ចុប្បន្នភាពស្តីពីការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជាថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦

ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាមអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុ...
22/05/2026

ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាមអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
=====
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈកម្មវិធី zoom (ហ្ស៊ូម) ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃនេះ គឺពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១. សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនភាព លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
២. សេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥
៣. សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្ដីពីផ្លូវថ្នល់
៤.បញ្ហាផ្សេងៗ ៕
______________________

22/05/2026

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤០នាទី ផេកក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចុះផ្សាយថា មានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុខាងលើ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ ក្រសួងការពារជាតិកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀតពីសំណាក់យោធាថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ទាំងនេះជាបន្ទាន់ ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់ សុចរិតនូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ជាពិសេសការអនុលោមតាមចំនុចទី៨ នៃសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីកសាងជំនឿទុកចិត្តទៅវិញទៅមក និងបរិយាកាសអំណោយផលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃសុក្រ ៦កើត ខែជេដ្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦

Unofficial Translation
Press Release

H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:

On the morning of May 22, 2026, at 10:40 AM, the Thai Army Spokesperson Team reported that five gunshots were heard in the Phnom Bak area of Samraong City, Oddar Meanchey Province, accusing Cambodian forces of instigating the incident. The Ministry of National Defence of Cambodia categorically rejects this report, declaring it false and misleading information fabricated to incite confusion, mislead public opinion, and escalate tensions along the border. The Ministry of National Defence of Cambodia cannot accept the repeated dissemination of groundless allegations by the Thai military and Thai media. These persistent fabrications not only defame the honor of the Royal Cambodian Armed Forces (RCAF) but also severely undermine the mutual trust established through our bilateral mechanisms.

The Spokeswoman for the Ministry of National Defence of the Kingdom of Cambodia calls upon the Thai side to immediately cease the dissemination of these slanderous reports and return to the strict, full, and faithful implementation of all existing frameworks. Most notably, we urge the Thai side to comply with Point 8 of the Joint Statement dated December 27, 2025, which explicitly mandates cooperation in combating fake news. Adhering to this commitment is essential to rebuilding mutual trust and fostering an environment conducive to the peaceful resolution of disputes, in strict accordance with international law and the treaties binding our two nations.

Taking this opportunity, the Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements. This commitment is made with the aim of ensuring rapid recovery and restoring normalcy, and long-lasting peace and stability.

The public, as well as national and international journalists, are hereby informed of the facts regarding this matter.

Friday, May 22, 2026

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- Telegram ក្រសួងការពារជាតិ https://t.me/modgovkhm
- Website ក្រសួងការពារជាតិ https://mod.gov.kh/
- TikTok ក្រសួងការពារជាតិ https://www.tiktok.com/
- X ក្រសួងការពារជាតិ https://x.com/modgovkh
- Youtube ក្រសួងការពារជាតិ https://www.youtube.com/

22/05/2026

ផ្សាយផ្ទាល់ ៖ « បច្ចុប្បន្នភាពស្តីពីការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជាថៃ និង​ព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើង » ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦

21/05/2026

ផ្សាយផ្ទាល់ ៖ « បច្ចុប្បន្នភាពស្តីពីការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជាថៃ និង​ព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើង » ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦

Address

N. R No 3, Sangkat Chom Chao, Khan Por Senchey
Phnom Penh

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Website

Alerts

Be the first to know and let us send you an email when បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ - Engineering Force Command, HC of RCAF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category