20/12/2022
#សូមមេត្តាជួយផ្ដល់ការងារឲ្យបងប្រុសពិការផង 🙏🙏🙏
Please help him! He needs urgent help!!!
បងប្រុសកុសលជាជនពិការដែលមានការតស៊ូក្នុងជីវិត ។ គាត់ធ្លាប់បង្រៀនភាសាអង់គ្លេស លក់សៀវភៅ និងធ្វើជាសន្តិសុខជាដើម ។ ពេលនេះគាត់កំពុងជួបការលំបាកខ្វះខាតខ្លាំងណាស់ ។ គាត់ និងប្រពន្ធបានមកនៅផ្ទះម្តាយក្មេក នៅភូមិព្រៃពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្ត តាកែវ ដើម្បីរង់ចាំសម្រាលកូន ។
គាត់សុំកង់ ១គ្រឿង លុយសម្រាប់ប្រពន្ធសម្រាលកូន និងគ្រឿងបរិភោគ ។ សូមសប្បុរសជនមេត្តាជួយគាត់តាមសទ្ធាជ្រះថ្លាផង ។ អ្វីដែលសំខាន់គឺគាត់ចង់បានការងារធ្វើដើម្បីចិញ្ចឹមជីវិតខ្លួន និងគ្រួសារ ។
ដូច្នេះ ខ្ញុំសូមអំពាវនាវសប្បុរសជនជួយផ្ដល់ជាការងារ ថវិកា ឬគ្រឿងឧបភោគបរិភោគសម្រាប់គាត់ និងក្រុមគ្រួសារគាត់ដែលកំពុងខ្វះខាត និងត្រូវការជំនួយទាំងនេះជាបន្ទាន់ ។
សូមបងប្អូនជួយចែករំលែកការជូនដំណឹងនេះដើម្បីជួយអំពាវនាវសុំឲ្យសប្បុរសជននានាជួយគាត់ផង ។
📞ទំនាក់ទំនងជួយគាត់តាមលេខទូរស័ព្ទ: 097 89 22 168/092 710 680
💳កុងអេស៊ីលីដាទាន់ចិត្ត 097 89 22 168 (ឈ្មោះ Aun Sopha)
🙏សូមអរគុណ!🙏