11/06/2026
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងធនាគារ វឌ្ឍនៈ ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស
ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ – វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានទទួលស្វាគមន៍គណៈប្រតិភូពីធនាគារ វឌ្ឍនៈ ក្នុងជំនួបពិភាក្សាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន។
កិច្ចពិភាក្សាបានផ្តោតលើឱកាសកម្មសិក្សា ការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា ការអភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញទន់ ព្រមទាំងកិច្ចសហការលើកម្មវិធីបណ្តុះបណ្តាលបន្ថែម និងការបណ្តុះបណ្តាលជំនាញថ្មី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហការលើវិស័យបញ្ញាសិប្បនិម្មិត (AI) សន្តិសុខសាយប័រ វិទ្យាសាស្ត្រទិន្នន័យ វិស្វកម្មហិរញ្ញវត្ថុ ទូរគមនាគមន៍ និងបណ្តាញ និងការអភិវឌ្ឍគេហទំព័រ។
បន្ទាប់ពីកិច្ចប្រជុំ គណៈប្រតិភូធនាគារ វឌ្ឍនៈ បានអញ្ជើញទស្សនាមន្ទីរពិសោធន៍ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់វិទ្យាស្ថាន ដើម្បីស្វែងយល់បន្ថែមអំពីសមត្ថភាពក្នុងការអប់រំ និងការស្រាវជ្រាវរបស់ ITC។
ជំនួបនេះបានបញ្ចប់ដោយការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍធនធានមនុស្ស និងគាំទ្រតម្រូវការដែលកំពុងវិវត្តនៃវិស័យធនាគារ និងឌីជីថលនៅកម្ពុជា។
————————————
ITC and Vattanac Bank Strengthen Collaboration on Talent Development
Phnom Penh, 11 June 2026 – The Institute of Technology of Cambodia (ITC) welcomed a delegation from Vattanac Bank to discuss opportunities for strengthening collaboration between academia and industry.
The discussions focused on internship opportunities, graduate employment, technical and soft skills development, and upskilling and reskilling programs. Both parties also explored cooperation in areas such as Artificial Intelligence, Cybersecurity, Data Science, Financial Engineering, Telecommunications and Networking, and Web Development.
Following the meeting, the Vattanac Bank delegation visited several laboratories and facilities at ITC to gain a better understanding of the Institute's educational and research capabilities.
The meeting concluded with a shared commitment to developing future talents and supporting the evolving needs of Cambodia's banking and digital sectors.
————————————
More about University-Industry Linkage (UIL – ITC):
🌐 Website: https://uil.itc.edu.kh
📘 Facebook: https://web.facebook.com/UIL.ITC
📱 Telegram: https://t.me/UIL_ITC
📞 Phone: +855 12 670 696
📩 Email: [email protected]