04/09/2026
📌 រដ្ឋបាលខណ្ឌជ្រោយចង្វារ រៀបចំកិច្ចប្រជុំពង្រឹងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបើកកិច្ចប្រជុំស្តីពី ការពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ តាមការិយាល័យច្រកចេញ-ចូលតែមួយខណ្ឌ យន្តការច្រកចេញ-ចូលតែមួយសង្កាត់ និងការងារប្រតិកម្មរហ័ស ក្រោមអធិបតីភាព លោក ស៊ឹម តុលា អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ។
កិច្ចប្រជុំមានការចូលរួមពីមន្ត្រីការិយាល័យពាក់ព័ន្ធ និងលោកស្មៀនសង្កាត់ទាំង៥ សរុប ២១នាក់ ដើម្បីពង្រឹងប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័សក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។