ក្រសួងផែនការ Ministry of Planning

ក្រសួងផែនការ Ministry of Planning Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ក្រសួងផែនការ Ministry of Planning, Government Organization, #386 Monivong Boulevard, Phnom Penh.

The Ministry of Planning of the Royal Government of Cambodia is responsible for guiding and managing national socioeconomic development planning, including through the management of the statistical functions of the Government. It works in close cooperation with other Ministries and institutions in Cambodia to fulfill these planning and statistical roles (see Government links), at both the central and sub-national levels.

នាវេលាល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញផ្តល់ភ្លើងក្នុងពិធីឈាបនកិច្ចសព ...
04/09/2026

នាវេលាល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញផ្តល់ភ្លើងក្នុងពិធីឈាបនកិច្ចសព ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ ដែលប្រារព្ធនៅក្រុមជំនុំមេតូឌីស្ទវេស្លី ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់និងមន្ត្រីរាជការនៃក្រសួងផែនការជាច្រើនរូប ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃគ្រួសារសព ដើម្បីជូនដំណើរចុងក្រោយ ប្រកបដោយក្តីស្រណោះ សោកស្តាយ និងអាឡោះអាល័យជាទីបំផុត

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ

នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦, នៅក្រុមជំនុំមេតូឌីស្ទវេស្លី  ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្នាក់ដឹកនា...
03/09/2026

នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦, នៅក្រុមជំនុំមេតូឌីស្ទវេស្លី ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបនៃក្រសួងផែនការ ដឹកនាំដោយ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ និងអញ្ជើញទទួលវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ

នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦, នៅក្រុមជំនុំមេតូឌីស្ទវេស្លី  ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯកឧត្តម ប៊ិន...
02/09/2026

នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦, នៅក្រុមជំនុំមេតូឌីស្ទវេស្លី ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងជួបសួរសុខទុក្ខ លោកជំទាវ យុង ពិសិដ្ឋា និងក្រុមគ្រួសាររបស់ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៨ឆ្នាំ

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ល...
02/09/2026

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «លទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥» ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ

នាសណ្ឋាគារភ្នំពេញ ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងផែនការបានរៀបចំ «ពិធីប្រកាសផ្សព្វផ្សាយលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងផែនការ លោកស្រី Xiaoyan QIAN នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះអង្គពិធីទាំងមូល។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការអន្តរជាតិខាងការងារ (ILO) ធនាគារពិភពលោក (WB) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានសហការអនុវត្តការងារអង្កេតនេះរហូតទទួលបានជោគជ័យ។

ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់អំពីគោលបំណងនៃការរៀបចំពិធីនេះឡើង គឺដើម្បីធ្វើការប្រកាសផ្សព្វផ្សាយជាផ្លូវការនូវលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ជូនរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ អ្នកប្រើប្រាស់ទិន្នន័យ និងសាធារណជន នូវទិន្នន័យ និងសូចនាករស្ថិតិផ្លូវការ ដែលមានគុណភាព និងអាចជឿទុកចិត្តបាន ស្តីពីស្ថានភាព និងនិន្នាការទីផ្សារការងារនៅកម្ពុជា ស្របតាមស្តង់ដារស្ថិតិជាតិ និងអន្តរជាតិ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ ការធ្វើផែនការ ការតាមដាននិងត្រួតពិនិត្យ និងការវាយតម្លៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយផ្អែកលើភស្តុតាង។

បើយោងតាមលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា​ឆ្នាំ២០២៥ និងរបាយការណ៍របស់ ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តមរដ្ឋមន្ត្រីបានលើកយកទិន្នន័យគន្លឹះសំខាន់ៗនៃលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ មកបង្ហាញដូចខាងក្រោម៖

ប្រជាជនក្នុងអាយុធ្វើការ៖​ ក្នុងឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់។
ផលធៀបអ្នកនៅក្នុងបន្ទុក ៖ អត្រានៅក្នុងបន្ទុកសរុបរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ គឺមានចំនួន៤៩,៥% ដោយនៅតំបន់ទីប្រជុំជនមាន ៤៥,៩% និងនៅតំបន់ជនបទមាន ប្រមាណ ៥២,០%។ ភាគច្រើននៃអត្រានៅក្នុងបន្ទុកនេះ គឺបណ្តាលមកពីចំនួនប្រជាជនវ័យក្មេងដែលស្ថិតនៅអាយុក្រោម ១៥ឆ្នាំ ដែលមានរហូតដល់ ៣៧,៩%។ អត្រាក្នុងបន្ទុកនេះបានធ្លាក់ចុះប្រមាណ ១,១% ពី ៥០,៦% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៤៩,៥% ក្នុងឆ្នាំ២០២៥។ អត្រាក្នុងបន្ទុកប្រជាជនវ័យក្មេងដែលស្ថិតនៅអាយុក្រោម ១៥ឆ្នាំ ក៏មាន និន្នាការថយចុះពី ៤០,៤% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៣៧,៩% ក្នុងឆ្នាំ២០២៥។
អត្រាចូលរួមកម្លាំងពលកម្ម៖ ក្នុងចំណោមប្រជាជនក្នុងអាយុធ្វើការទាំងអស់ អត្រាអ្នកចូលរួមក្នុងកម្លាំងពលកម្មនៅកម្ពុជាមានចំនួន ៧១,៦% (ប្រុស ៧៧,៧% និងស្រី ៦៥,៩%) ដែលបានកើនឡើងពី ៦៩,៣% ក្នុងឆ្នាំ២០១៩ មកដល់ ៧១,៦% ក្នុងឆ្នាំ២០២៥។
អត្រាមានការងារធ្វើ៖ ក្នុងឆ្នាំ២០២៥ ក្នុងចំណោមប្រជាជនស្ថិតក្នុងអាយុធ្វើការទាំងអស់ (អាយុ១៥ឆ្នាំឡើង) មានចំនួន ៦៩,០% ឬប្រមាណ ៩,១លាននាក់ ក្នុងនោះវិស័យសេវាកម្មមាន ៤៣,០% វិស័យឧស្សាហកម្ម ២៩,៤% និងវិស័យកសិកម្ម ២៧,៦%។
អត្រាអត់ការងារធ្វើ៖ ក្នុងឆ្នាំ២០២៥ ប្រជាជនអាយុ ១៥ ឆ្នាំឡើង ដែលស្ថិតក្នុងភាពគ្មានការងារធ្វើមានប្រមាណ ៣,៦% ស្មើនឹងប្រមាណ ៣៤២ ០៦៧នាក់ (ប្រុស ១៤៦ ៥០៤នាក់ និង ស្រី ១៩៥ ៥៦៤ នាក់)។
អត្រាអ្នកស្ថិតនៅក្រៅកម្លាំងពលកម្ម ៖​ ក្នុងឆ្នាំ២០២៥ ​ចំណោមប្រជាជនស្ថិតក្នុងអាយុធ្វើការទាំងអស់ មានប្រជាជនប្រមាណ ២៨,៤% (ឬប្រមាណ ៣,៧លាននាក់) ត្រូវបានចាត់ទុកជាប្រជាជនដែលស្ថិតនៅក្រៅកម្លាំងពលកម្ម ធៀបនឹងឆ្នាំ២០១៩ អត្រាប្រជាជនដែលស្ថិតក្រៅកម្លាំងពលកម្មមានប្រមាណ ៣០,៧% ឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាជនដែលត្រូវបានចាត់ទុកស្ថិតក្រៅកម្លាំងពលកម្មមាននិន្នាការថយចុះ ដែលជាកត្តាវិជ្ជមាននាំឱ្យអត្រានៃការចូលរួមកម្លាំងពលកម្មរបស់ប្រជាជនមាននិន្នាការកើនឡើង។
ការងារក្នុង និងក្រៅប្រព័ន្ធ៖ លទ្ធផលនៃការអង្កេតបង្ហាញថា​ ប្រជាជនមានការងារធ្វើប្រមាណ ៧៥,១% ស្ថិតក្នុងការងារក្រៅប្រព័ន្ធ និង ២៤,៩% ស្ថិតក្នុងការងារក្នុងប្រព័ន្ធ។
ប្រាក់ចំណូលពីការងារ៖ ប្រាក់ឈ្នួលប្រចាំខែជាមធ្យមសម្រាប់ការងារចម្បងរបស់និយោជិត គឺ ១ ២០១ ៤៣៦រៀល (និយោជិតប្រុស ១ ២៦៣ ៥៣៣រៀល និងស្រី ១ ១២១ ៣១៦រៀល)។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាអាទិភាពស្នូល។ លទ្ធផលអង្កេតនេះគឺជាភស្តុតាងដ៏សំខាន់សម្រាប់រៀបចំគោលនយោបាយ ធ្វើផែនការ និងអន្តរាគមន៍ឱ្យចំគោលដៅ សំដៅគាំទ្រដល់ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

មុននឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «លទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥» ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សា អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ រួមគ្នាធ្វើឱ្យ «ទិន្នន័យក្លាយជាភស្តុតាង ហើយភស្តុតាងក្លាយជាសកម្មភាព» ដោយយកលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ទៅប្រើប្រាស់ឱ្យបានទូលំទូលាយនិងមានប្រសិទ្ធភាព ក្នុងការរៀបចំគោលនយោបាយ ការសម្រេចចិត្ត និងការវិនិយោគឱ្យកាន់តែចំគោលដៅ និងឆ្លើយតបនឹងការប្រែប្រួលនៃទីផ្សារការងារ។

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ
#ក្រុមការងារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងផែនការ

សេចក្តីជូនដំណឹងអំពីមរណភាពរបស់ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ តេឡេក្រាម៖ https://go.gov.kh/mop/tel...
02/09/2026

សេចក្តីជូនដំណឹងអំពីមរណភាពរបស់ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ
#ក្រុមការងារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងផែនការ

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ តំណាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងផែនការ ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោ...
01/09/2026

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ តំណាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងផែនការ ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ មហាឧបាសិកា សុខ កែវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ
#ក្រុមការងារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងផែនការ

សារលិខិតជូនពរ ឯកឧត្តម​នាយឧត្តមសេនីយ៍​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសពិធីចម្រើនជន្មាយ...
31/08/2026

សារលិខិតជូនពរ ឯកឧត្តម​នាយឧត្តមសេនីយ៍​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសពិធីចម្រើនជន្មាយុ សូមគោរពជូនពរពីយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងផែនការ

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ
#ក្រុមការងារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងផែនការ

28/08/2026
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិនិត្យនិងពិភាក្...
26/08/2026

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

ទីស្តីការក្រសួងផែនការ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងផែនការ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្របខ័ណ្ឌវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) គឺជាឧបករណ៍មួយសម្រាប់ ពិនិត្យ វិភាគ និងវាយតម្លៃលើវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម និងគម្លាតនៃការអនុវត្ត ផ.យ.អ.ជ. ពាក់កណ្តាលអាណត្តិ ហើយក្របខ័ណ្ឌវាយតម្លៃនេះ នឹងប្រើប្រាស់ជាមូលដ្ឋានសម្រាប់ធ្វើសេចក្តីសម្រេចចិត្ត កែសម្រួលទិសដៅ និងដាក់ចេញវិធានការអនុវត្តសម្រាប់ពាក់កណ្តាលអាណត្តិចុងក្រោយ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឈរលើមូលដ្ឋាននៃការវាយតម្លៃនេះ រាជរដ្ឋាភិបាលអាចកែសម្រួលនិងតម្រង់ទិសការអនុវត្តគោលនយោបាយសម្រាប់ពាក់កណ្តាលអាណត្តិចុងក្រោយ ដើម្បីធានាសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នាជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលដៅអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងបរិបទសង្គម សេដ្ឋកិច្ចដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស។

ចំពោះការរៀបចំការវាយតម្លៃពាក់កណ្តាលអាណត្តិនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីគោលបំណងសំខាន់ៗដូចខាងក្រោម៖
ទី១. ដើម្បីវាយតម្លៃវឌ្ឍនភាពនៃការអនុវត្ត ផ.យ.អ.ជ. ធៀបនឹងចំណុចដៅដែលបានកំណត់។
ទី២. ដើម្បីពិនិត្យភាពស៊ីចង្វាក់គ្នារវាងគោលនយោបាយអាទិភាពដែលមានចែងក្នុង ផ.យ.អ.ជ. ជាមួយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ផែនការអភិវឌ្ឍតាមវិស័យ និងផែនការសកម្មភាពរបស់ក្រសួង ស្ថាប័ន។
ទី៣. ដើម្បីពិនិត្យប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពនិងកម្មវិធីអាទិភាពរបស់ក្រសួង ស្ថាប័ន ក្នុងការគាំទ្រដល់ការអនុវត្ត ផ.យ.អ.ជ.។
ទី៤. ដើម្បីពិនិត្យឡើងវិញលើសូចនាករសមិទ្ធកម្ម និងចំណុចដៅដែលបានកំណត់ក្នុង ផ.យ.អ.ជ.។
ទី៥. ដើម្បីកំណត់បញ្ហាប្រឈម ហានិភ័យ និងផ្តល់អនុសាសន៍តម្រង់ទិសសម្រាប់ការអនុវត្ត ផ.យ.អ.ជ. ពាក់កណ្ដាលអាណត្តិចុងក្រោយ។

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ
#ក្រុមការងារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងផែនការ

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យឯកឧត្តម ប៉ាង ឈីវី (Mr Steven P...
25/08/2026

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យឯកឧត្តម ប៉ាង ឈីវី (Mr Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ថ្លែងក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ប៉ាង ឈីវី (Mr Steven Pang Chee Wee) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដោយឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការគាំទ្រ និងផ្តល់នូវកិច្ចសហការយ៉ាងពេញលេញ ហើយសង្ឃឹមថា តាមរយៈអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរីកាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនងល្អជាប្រពៃណី និងយូរអង្វែងរវាងប្រទេសទាំងពីរ ចាប់តំាងពីសិង្ហបុរីមុនទទួលបានឯករាជ្យ ហើយកម្ពុជាជាប្រទេសដែលបានគាំទ្រឯករាជ្យរបស់សិង្ហបុរី ដែលបានបន្តវេនពីថ្នាក់ដឹកនាំគ្រប់ជំនាន់ ចាប់តាំងពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តម លី ក្វាន់យូ រហូតដល់ថ្នាក់ដឹកនាំជំនាន់បច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស សិង្ហបុរីបានជួយបណ្តុះបណ្តាលមន្ត្រីរដ្ឋាភិបាលកម្ពុជាចំនួន ១៩,០០០នាក់ រួមទាំងការផ្តល់វគ្គបណ្តុះបណ្តាលតាមជំនាញជាក់ស្តែងស្របតាមតម្រូវការស្ថាប័នកម្ពុជា តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាល សិង្ហបុរី-កម្ពុជា នៅរាជធានីភ្នំពេញ។ ឯកឧត្តមឯកអគ្គរដ្ឋទូតមានការចាប់អារម្មណ៍ជាខ្លាំងក្នុងការចូលរួមចំណែកជួយគាំទ្រដល់កម្ពុជាក្នុងដំណាក់កាលនៃការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច(LDCs) ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនថាជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជានឹងចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច(LDCs)ក្នុងឆ្នាំ២០២៩ ហើយបច្ចុប្បន្ននេះ ក្រសួងផែនការកំពុងរៀបចំយុទ្ធសាស្ត្រអន្តរកាលចាកចេញដោយរលូនរបស់កម្ពុជាសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (STS-LDC Cambodia) ដែលគ្រោងនឹងដាក់ឆ្លងគណៈរដ្ឋមន្ត្រីនៅដំណាច់ឆ្នាំនេះ និងបានស្នើសុំភាគីសិង្ហបុរីជួយពង្រឹងលើការងារតាមដាន-វាយតម្លៃ (M&E) និងគោលនយោបាយបម្រែបម្រួលប្រជាសាស្ត្រ រួមទាំងការផ្លាស់ប្តូរទស្សនកិច្ចសិក្សានៅសិង្ហបុរីផងដែរ។

ជាទីបញ្ចប់ ភាគីទាំងពីរ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផែនការ ស្ថិតិ និងការអភិវឌ្ឍប្រជាសាស្ត្រឱ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

តេឡេក្រាម៖ https://go.gov.kh/mop/telegram
#ក្រសួងផែនការ
#ក្រុមការងារព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងផែនការ

Address

#386 Monivong Boulevard
Phnom Penh
12302

Alerts

Be the first to know and let us send you an email when ក្រសួងផែនការ Ministry of Planning posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងផែនការ Ministry of Planning:

Shortcuts

Share