ខាន់ ខុន អនុរដ្ឋលេខាធិការ ក.ធ.ស

  • Home
  • Cambodia
  • Phnom Penh
  • ខាន់ ខុន អនុរដ្ឋលេខាធិការ ក.ធ.ស

ខាន់ ខុន អនុរដ្ឋលេខាធិការ ក.ធ.ស យើងរស់នៅក្រោមម្លប់សន្តិភាព ដូច្នេះ សូមយើងរក្សានូវសន្តិភាពឱ្យបានគង់វង់ទាំងអស់គ្នា!
(1)

 #ហាយលែនសិ៍កម្ពុជា ឯកឧត្តម ខាន់ ខុន បានអញ្ជើញចូលរួម ទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយស (Doctor of Humanities – Honoris Causa) ...
14/08/2026

#ហាយលែនសិ៍កម្ពុជា
ឯកឧត្តម ខាន់ ខុន បានអញ្ជើញចូលរួម ទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយស (Doctor of Humanities – Honoris Causa) ពី Global Life University សហរដ្ឋអាមេរិក/ហ្វីលីពីន ។

សញ្ញាបត្របណ្ឌិតកិត្តិយសនេះ ដើម្បីជាគំរូក្នុងការបង្ហាញទីបន្ទាល់ ការទទួលស្គាល់ចំពោះស្នាដៃ ការបម្រើ ការរួមចំណែកដ៏មានតម្លៃរបស់ ឯកឧត្តម ចំពោះវិស័យ គ្រីស្ទបរិស័ទ ក្នុងសង្គម ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ការងារសាសនា និងការចូលរួមចំណែកជួយសហគមន៍។

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

 #រាជធានីភ្នំពេញ | ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ]ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញចូល...
13/08/2026

#រាជធានីភ្នំពេញ | ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ]

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុង ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង ក្រសួងធម្មការ និងសាសនា និង សមាគមសាសនាចក្រព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅ សាលផ្ការំដួល ទីស្តីការក្រសួងធម្មការ និងសាសនា។

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦

 #រាជធានីភ្នំពេញ | ពិធីទស្សនាព្រះវិហារបរិសុទ្ធភ្នំពេញ ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញច...
12/08/2026

#រាជធានីភ្នំពេញ | ពិធីទស្សនាព្រះវិហារបរិសុទ្ធភ្នំពេញ

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុង ពិធីទស្សនាព្រះវិហារបរិសុទ្ធភ្នំពេញ របស់សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះ ជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹង និងការគោរពចំពោះជំនឿសាសនា ព្រមទាំងរួមចំណែកពង្រឹង សុខដុមរមនារវាងសាសនា សាមគ្គីភាព និងការរស់នៅប្រកបដោយសន្តិភាព ក្នុងសង្គមកម្ពុជា។

📍 ទីតាំង៖ ផ្លូវសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

#ក្រសួងធម្មការនិងសាសនា
#ខាន់ខុន
#ព្រះវិហារបរិសុទ្ធភ្នំពេញ
#សុខដុមរមនារវាងសាសនា
#សន្តិភាពនិងសាមគ្គីភាព

[ រាជធានីភ្នំពេញ | ត្រៀមរៀបចំពិធីទស្សនាព្រះវិហារបរិសុទ្ធ ]ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានចុះ...
11/08/2026

[ រាជធានីភ្នំពេញ | ត្រៀមរៀបចំពិធីទស្សនាព្រះវិហារបរិសុទ្ធ ]

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានចុះពិនិត្យទីតាំង និងត្រៀមរៀបចំសម្រាប់ ពិធីទស្សនាព្រះវិហារបរិសុទ្ធភ្នំពេញ របស់សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតនៅទីតាំង៖ ផ្លូវសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

[ ខេត្តកំពង់ស្ពឺ | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ...
08/08/2026

[ ខេត្តកំពង់ស្ពឺ | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]

ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធី បណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទ ដែលមានអ្នកដឹកនាំគ្រីស្ទបរិស័ទចូលរួមសរុបចំនួន ៤២នាក់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ស្ថិតនៅ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំ ព្រមទាំងលើកកម្ពស់ស្មារតីបម្រើ និងការរួមចំណែករបស់អ្នកដឹកនាំគ្រីស្ទបរិស័ទក្នុងការអភិវឌ្ឍសហគមន៍។

តាមរយៈការបណ្តុះបណ្តាលនេះ អ្នកចូលរួមបានចែករំលែកបទពិសោធន៍ និងពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងការដឹកនាំ ការបម្រើ ការរួបរួមសាមគ្គី និងការអនុវត្តតម្លៃសីលធម៌ក្នុងជីវិតប្រចាំថ្ងៃ ដើម្បីអាចចូលរួមចំណែកកាន់តែប្រសើរឡើងក្នុងការបម្រើសហគមន៍ និងសង្គម។

ជាមួយគ្នានេះ កម្មវិធីបានផ្តោតលើការលើកកម្ពស់ សុខដុមរមនារវាងសាសនា ការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងការរស់នៅប្រកបដោយសន្តិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការដឹកនាំល្អ នាំមកនូវការបម្រើល្អ បម្រើដោយសេចក្តីស្រឡាញ់ នាំមកនូវសន្តិភាព និងការរីកចម្រើនសម្រាប់សហគមន៍។

#សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព
#ខាន់ខុន
#ក្រសួងធម្មការនិងសាសនា
#ពង្រឹងភាពជាអ្នកដឹកនាំ
#បម្រើសហគមន៍
#សុខដុមរមនារវាងសាសនា
#សន្តិភាពនិងសាមគ្គីភាព

[ ខេត្តព្រៃវែង | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស...
06/08/2026

[ ខេត្តព្រៃវែង | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធី បណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទ ដែលមានអ្នកដឹកនាំគ្រីស្ទបរិស័ទចូលរួមសរុបចំនួន ៣៤នាក់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព នៅ ភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងគោលបំណងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងការបម្រើសហគមន៍ ព្រមទាំងលើកកម្ពស់ការអនុវត្តតម្លៃសីលធម៌ សាមគ្គីភាព និងការរួមចំណែកអភិវឌ្ឍសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខដុមរមនារវាងសាសនា និងការរស់នៅដោយសន្តិភាព។

[ ខេត្តត្បូងឃ្មុំ | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]នៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក...
05/08/2026

[ ខេត្តត្បូងឃ្មុំ | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]

នៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធី បណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទ ដែលមានអ្នកដឹកនាំគ្រីស្ទបរិស័ទចូលរួមសរុបចំនួន ៣២នាក់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព នៅ ភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងការបម្រើសហគមន៍ ព្រមទាំងលើកកម្ពស់ការអនុវត្តតម្លៃសីលធម៌ សាមគ្គីភាព និងការរួមចំណែកអភិវឌ្ឍសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខដុមរមនារវាងសាសនា និងការរស់នៅដោយសន្តិភាព។

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និង...
04/08/2026

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុង ពិធី បិទវគ្គបណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទ មានអ្នកដឹកនាំគ្រីស្ទបរិស័ទចូលរួមចំនួន ៣៦នាក់ និងរៀបចំឡើងដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ក្នុងដោយគោលបំណងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងការបម្រើសហគមន៍ ស្របតាមគោលនយោបាយសាសនាប្រកបដោយសុខដុមរមនា និងការអភិវឌ្ឍសង្គម។

ស្ថិតនៅ ភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និង...
03/08/2026

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទ។

វគ្គបណ្តុះបណ្តាលនេះ មានអ្នកដឹកនាំគ្រីស្ទបរិស័ទចូលរួមចំនួន ៣៤ នាក់ និងរៀបចំឡើងដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ដោយមានគោលបំណងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងការបម្រើសហគមន៍ ស្របតាមគោលនយោបាយសាសនាប្រកបដោយសុខដុមរមនា និងការអភិវឌ្ឍសង្គម។

ស្ថិតនៅ ភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារ ចំពោះកិច្ចស្រាវជ្រាវ និងរៀបចំសេចក្ដីព្...
30/07/2026

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារ ចំពោះកិច្ចស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងគោលការណ៍ កំណត់ស្ដីពីកម្មវិធីសិក្សាគោលសម្រាប់ការអប់រំ អំពីគម្ពីរសាសនាផ្សេងៗ (ពាហិរសាសនា) បានអញ្ជើញចូលរួមកិច្ចប្រជុំស្វែងយល់ អំពី កម្មវិធីសិក្សាគោលសម្រាប់ការអប់រំអំពី គម្ពីរ និងបព្វជិត នៃសាសនាគ្រីស្ទ ។

#នៅទីស្ដីការក្រសួងធម្មការនិងសាសនា

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦July 30, 2026

Address

Phnom Penh
121103

Telephone

+85586237424

Alerts

Be the first to know and let us send you an email when ខាន់ ខុន អនុរដ្ឋលេខាធិការ ក.ធ.ស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ខាន់ ខុន អនុរដ្ឋលេខាធិការ ក.ធ.ស:

Shortcuts

Share