អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
(3)

ឯកឧត្ដម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំតម្រង់ទិសអំពីដំណើរការប្រឡងប្រជែងជ្រើសរ...
01/09/2026

ឯកឧត្ដម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំតម្រង់ទិសអំពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៦។

ទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំតម្រង់ទិសអំពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយក អគ្គស្នងការរង អគ្គនាយករង ប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃ លោក លោកស្រីប្រធាននាយកដ្ឋាន ស្នងការ អនុប្រធាននាយកដ្ឋាន ស្នងការរងនគរបាលរាជធានី-ខេត្ត នាយការិយាល័យ និងលេខាធិការដ្ឋាននៃគណៈកម្មការប្រឡង ចំនួន ១២៦រូប។

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងមានការចង្អុលបង្ហាញពី លោក ឧត្តមសេន...
01/09/2026

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ អ៊ុកគឹមអធិការ ប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី ប៉ោ សារ៉ាក់ អនុប្រធាននាយកដ្ឋាន តំណាង លោក ឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ ប្រធាននាយកដ្ឋានលិខិតឆ្លងដែន អញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានលិខិតឆ្លងដែន បានចុះសួរសុខទុក្ខ និងនាំយកនូវថរិកា មួយចំនួនដែលជាអំណាយរបស់លោកប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីចំណុះនាយកដ្ឋាន ជូនលោកអនុសេនីយ៍ឯក ច្រឹក សិលា នាយរងផ្នែក ដែលមានជម្ងឺជាទម្ងន់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ព្រមទាំងពាំនាំនៅការផ្តាំផ្ញើ និងជូនពររបស់លោកប្រធាននាយកដ្ឋានជម្រាបជូនដល់លោកអនុសេនីយ៍ឯក ច្រឹក សិលា ផងដែរ។

[English Below] ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់ស៊ីវិ...
01/09/2026

[English Below] ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់ស៊ីវិល ដោយសារអំពើឈ្លានពានរបស់យោធាថៃ ព្រមទាំងបញ្ជាក់ពីគោលជំហរគាំទ្រ សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕

The Ministry of Interior of the Royal Government of Cambodia issued a press release regarding the situation of displaced persons and the impact on civilians caused by the Thai military's aggression, as well as affirming its stance in support of the statement of the Spokesperson of the Senate of the Kingdom of Cambodia.

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមកិច្ចសន្ទនាកម្រិតគោលនយោបាយថ្នាក់ជាតិ ស្ដីពីសិទ្ធិកុមារ និងអភិបាលកិច្ចមូលដ្ឋ...
01/09/2026

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមកិច្ចសន្ទនាកម្រិតគោលនយោបាយថ្នាក់ជាតិ ស្ដីពីសិទ្ធិកុមារ និងអភិបាលកិច្ចមូលដ្ឋាន។

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ផុន លីវិរៈ អគ្គនាយករង តំណាងឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចសន្ទនាកម្រិតគោលនយោបាយថ្នាក់ជាតិ ស្ដីពីសិទ្ធិកុមារ និងអភិបាលកិច្ចមូលដ្ឋាន នៅសណ្ឋាគារ អានីក ផាលេស (Anikpalace Hotel) រាជធានីភ្នំពេញ។

ក្នុងកិច្ចសន្ទនានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលាជាតិរដ្ឋបាលមូលដ្ឋាន សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងអស់លោក លោកស្រីដែលពាក់ព័ន្ធ។

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិភាក្សាស្ដីពីការកំណត់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ...
01/09/2026

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិភាក្សាស្ដីពីការកំណត់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ CamDX។

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំបន្តពិភាក្សាស្ដីពីការកំណត់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ CamDX ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គស្នងការរង អគ្គនាយករង ព្រមទាំងលោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានពាក់ព័ន្ធ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ផងដែរ។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ស្តីពី ការបង្ក្...
01/09/2026

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត អគ្គលេខាធិការគ.ជ.ប.ជ ព្រមទាំង ឯកឧត្តម លោកជំទាវ និង លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ តំណាងក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទីចាត់ការការងារព្រំដែន នៃក្រសួងការពារជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានកណ្តាលសន្តិសុខ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋានស្រាវជ្រាវបទល្មើស និងប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុបចំនួន ៤៧រូប (ស្រី ៨រូប)។

📍តើប្រជាពលរដ្ឋខ្មែរអាចស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង និងស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ( បន្...
01/09/2026

📍តើប្រជាពលរដ្ឋខ្មែរអាចស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង និងស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ( បន្តសុពលភាព បាត់បង់ ខូចខាត និងកែតម្រូវ) នៅទីកន្លែងណាខ្លះ ?

📍ចុះប្រសិនបើប្រជាពលរដ្ឋខ្មែរ ដែលបានចំណាកស្រុក តើអាចស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង និងស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ( បន្តសុពលភាព បាត់បង់ និងខូចខាត ) នៅទីកន្លែងណាខ្លះ ?

👉 ឯកសារភ្ជាប់សម្រាប់ស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូងរួមមាន ៖
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ ។

👉 ឯកសារភ្ជាប់សម្រាប់ស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា (ក្នុងករណីអស់សុពលភាព) រួមមាន ៖
- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ (៦ខែ)
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ ( ក្នុងករណីផ្លាស់ប្តូរលំនៅឋានអចិន្រ្តៃយ៍ថ្មី ) ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្ដអំពីការងាររៀបចំកិច្ចប្រជុំពិគ្រោះយោបល់អន្ដរក្រ...
31/08/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្ដអំពីការងាររៀបចំកិច្ចប្រជុំពិគ្រោះយោបល់អន្ដរក្រសួង និងកិច្ចការមួយចំនួនពាក់ព័ន្ធនឹងការវាយតម្លៃបញ្ចប់ការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្មដំណាក់កាលទី១។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្ដអំពីការងាររៀបចំកិច្ចប្រជុំពិគ្រោះយោបល់អន្ដរក្រសួង និងកិច្ចការមួយចំនួនពាក់ព័ន្ធនឹងការវាយតម្លៃបញ្ចប់ការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្មដំណាក់កាលទី១។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកអនុប្រធាននាយកដ្ឋាន លោកទីប្រឹក្សាជាតិ ព្រមទាំងលោកនាយ/ប្រធាន នាយរង/អនុប្រធានការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ។

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សកម្មភាពជំនាញគ្រប់...
31/08/2026

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សកម្មភាពជំនាញគ្រប់គ្រងការស្នាក់នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចំណុះអធិការដ្ឋាននគរបាលស្រុក ក្រុង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រគល់សៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ (ក៤) ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។

-ប្រជាពលរដ្ឋអាចស្នើសុំផ្តល់ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នៃលំនៅឋានដែលសាមីខ្លួនកំពុងរស់នៅអចិន្រ្តៃយ៍។

👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-Join Telegram📱 https://t.me/GDI_service_news
-Website🌐 http://www.gdi.gov.kh/
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សកម្មភាពជំនាញអត្តសញ...
31/08/2026

ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សកម្មភាពជំនាញអត្តសញ្ញាណកម្ម ចំណុះអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបំពេញបែបបទផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ (ក៤) ជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។

👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-Join Telegram📱 https://t.me/GDI_service_news
-Website🌐 http://www.gdi.gov.kh/
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

Address

ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
Phnom Penh

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម:

Shortcuts

Share