06/10/2026
[English below] កិច្ចប្រជុំវិស័យឯកជន នៅក្នុងខេត្តគោលដៅទាំង ៤
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា (CCC) ដោយមានការគាំទ្រពីសហភាពអឺរ៉ុប (EU) និងប្រទេសអាល្លឺម៉ង់ តាមរយៈគម្រោង EU-German GATE បានបញ្ចប់ដំណាក់កាលសាកល្បងដ៏សំខាន់មួយ ក្នុងការពង្រឹងដំណើរការនៃយន្តការភាពជាដៃគូថ្នាក់ក្រោមជាតិរវាងវិស័យសាធារណៈ និងផ្នែកឯកជន។
បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយស្តីពី នីតិវិធីប្រតិបត្តិការស្តង់ដា នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនថ្នាក់ខេត្ត សភាពាណិជ្ជកម្មខេត្តចំនួន៤ រួមមាន ខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងកំពង់ធំ បានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជនដោយជោគជ័យ ដើម្បីប្រមូល ពិភាក្សា និងផ្ទៀងផ្ទាត់បញ្ហាដែលបានលើកឡើងដោយសហគមន៍ធុរកិច្ចរបស់ខ្លួន។
នៅតាមខេត្តគោលដៅសាកល្បងទាំង៤ មានបញ្ហាសរុបចំនួន ៦២ ត្រូវបានប្រមូលចេញពីតំណាងធុរកិច្ចចំនួន ១៧៣ រូប ដែលគ្របដណ្តប់លើកង្វល់ផ្នែកប្រតិបត្តិការ បទប្បញ្ញត្តិ និងបញ្ហាប្រឈមតាមវិស័យនីមួយៗ។ កិច្ចប្រជុំទាំងនេះក៏មានការចូលរួមពីតំណាងសមាគមធុរកិច្ច និងសហគមន៍កសិកម្មសរុបចំនួន ១២ នៅតាមខេត្តសាកល្បង រួមមាន សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បាត់ដំបង សមាគមម្រេចកំពង់ធំ សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) សៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សៀមរាប និងសហគមន៍កសិកម្មចំនួន ៧ មកពីខេត្តបាត់ដំបង និងកំពង់ចាម។
ការអនុវត្តសាកល្បងនេះ កំពុងជួយផ្លាស់ប្តូរការលើកពីបញ្ហាដោយមានដំណើរការមិនច្បាស់លាស់ ទៅជាដំណើរការដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដោយរាល់បញ្ហានីមួយៗត្រូវបានកត់ត្រា បញ្ជាក់ឱ្យច្បាស់ កំណត់អាទិភាព និងបូកសរុប មុននឹងយកទៅធ្វើការពិភាក្សាជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។ ដោយឡែក បញ្ហាដែលទាមទារការអន្តរាគមន៍នៅថ្នាក់ជាតិ នឹងត្រូវបញ្ជូនតាមរយៈសភាពាណិជ្ជកម្មកម្ពុជា ដើម្បីបន្តការតាមដាន និងដោះស្រាយ។
បច្ចុប្បន្ន សភាពាណិជ្ជកម្មរាជធានី-ខេត្ត ទទួលបាននូវនីតិវិធីប្រតិបត្តិការស្តង់ដា ឧបករណ៍បច្ចេកទេស និងគំរូឯកសារជាក់ស្តែង ដើម្បធ្វើការតាមដានរាល់កង្វល់របស់ធុរកិច្ចជាប្រព័ន្ធ ចាប់តាំងពីការកំណត់បញ្ហា រហូតដល់ការចាត់វិធានការ និងការបញ្ជូនបន្តទៅថ្នាក់លើក្នុងករណីចាំបាច់។
-------------
Private Sector Working Group Meeting in four provinces
On October 1st, 2026, the Cambodia Chamber of Commerce (CCC), with support from the European Union (EU) and Germany through the EU-German GATE project, completed a major pilot phase in strengthening the functioning of provincial public-private dialogue (PPPD).
Following comprehensive training on the Standard Operating Procedure (SOP) for the provincial Government-Private Sector Forum (G-PSF), four provincial chambers in Battambang, Kampong Cham, Siem Reap, and Kampong Thom conducted Private Sector Working Group meetings to collect, discuss, and validate issues raised by their business communities.
Across the four pilot provinces, 173 business representatives submitted 62 issues spanning operational, regulatory, and sector-specific concerns. The meetings also brought together 12 business associations and agricultural communities across the pilot provinces, including the Cambodia Women Entrepreneurs Association (CWEA) Battambang, the Kampong Thom Pepper Association, CWEA Siem Reap, the Young Entrepreneurs Association of Cambodia (YEAC) Siem Reap, and seven agricultural communities from Battambang and Kampong Cham.
The pilot shifts from ad-hoc issue-raising to a structured process—documenting, clarifying, prioritising and consolidating issues before dialogue with provincial authorities, with national-level matters channelled via CCC for further follow-up.
Provincial chambers now have practical SOPs, tools and templates to track concerns from identification to action and, where needed, escalation.
សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce, CWEA - Cambodia Women Entrepreneurs Association, YEAC - Young Entrepreneurs Association of Cambodia