ការនិយាយពីនយោបាយនៅតែមិនទាន់មានលក្ខណះបើកចំហ និងសេរីនៅឡើយចំពោះក្រុមយុវជន និង ប្រជាពលរដ្ឋខ្មែរមួយចំនួន។ វាជារឿងមួយ ដែលត្រូវបានហាមប្រាមដោយក្រុមគ្រួសារ រឺ អាណាព្យាបាលមិនអោយនិយាយ និងចូលរួម ឬ ពាក់ព័ន្ធនឹងនយោបាយឡើយ ដើម្បីជៀសវាង គ្រោះថ្នាក់លើសុវត្ថិភាពផ្ទាល់ខ្លួន។ បើនិយាយពីសិទ្ធ និង ករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ វាហាក់បីដូចជាងាកឆ្ងាយពីយើងធ្វើការឆ្លុះបញ្ចាំងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញមាត្រា ៣៥ កថាខណ្ឌ១ចែងថា៖
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
ប្រទេសកម្ពុជា ជាប្រទេសមួយដែលប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ ដើម្បីដឹកនាំរដ្ឋ។ ច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា មាត្រា១ កថាខណ្ឌទី១ ចែងថា៖ ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
លទ្ធិប្រជាធិបតេយ្យពិត គឺមានលក្ខណះគន្លិះមួយចំនួនដូចជា
១-សិទ្ធិចូលរួមក្នុងការបោះឆ្នោត និង ឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌
២-មានគណបក្សគណបក្សនយោបាយលើសពីមួយ និងមានសិទ្ធិក្នុងការបង្កើត និងចូលរួមក្នុងគណបក្សនយោបាយទាំងនោះ។
៣-មានសិទ្ធិទទួលបានពត៌មាន និងបើកវេទិការសំរាប់ការចូលរួមក្នុងការពិភាក្សាជជែកវែកញែកជាសាធារណះ
៤-សេរីភាពក្នុងការបញ្ចេញមតិ
៥-សិទ្ធិមតិភាគតិច
៦-នីតិរដ្ឋ និងសិទ្ធិស្មើគ្នាចំពោះមុខច្បាប់
៧-ការបែងចែកអំណាច និងប្រព័ន្ធតុលាការឯករាជ្យ និង
៨-ប្រជាពលរដ្ឋ ដែលមានការអប់រំល្អ សកម្ម និងមានការទទួលខុសត្រូវ
ទាំងនេះជាលក្ខណះដែលត្រូវតែមានក្នុងសង្គម ដើម្បីឲ្យសង្គមនោះជាសង្គមដែលអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
គោលបំណងនៃការបង្កើតទំព័រហ្វេសបុក
---------------
១-ចង់ឃើញបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សនយោបាយធើ្វការជជែកជាមួយគ្នាជាសាធារណះអំពីគោល
២-ដើម្បីរួមចំនែកធ្វើឲ្យលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាកាន់តែប្រសើរឡើង
៣-ដើម្បីជំរុញឲ្យគោលនយោបាយនៃបក្សនីមួយៗកាន់តែល្អតាមរយះការប្រកួតប្រជែងជជែកដេញដោលលក្ខណះបើកចំហដល់ម្ចាស់ឆ្នោត
៤-ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតក្នុងការសំរេចចិត្តជ្រើសរើសគណបក្សនយោបាយណាមួយ
៥-ដើម្បីផ្តល់ពត៌មានគ្រប់គ្រាន់ពាក់ព័ន្ធនឹងនយោបាយ