ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation

ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation, Government Organization, Ministry of Industry, Science, Technology & Innovation 45, Preah Norodom Boulevard, Sangkat Phsar Thmey III, Khan Daun Penh, Phnom Penh.
(1)

ទំព័រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមស្វាគមន៍

Welcome to the official page of the Ministry of Industry, Science, Technology & Innovation (MISTI)

🏸🏆 កម្មវិធីប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦!ថ្នាក់ដឹក...
09/08/2026

🏸🏆 កម្មវិធីប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦!

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអង្គភាពនានាចំណុះក្រសួង បានចូលរួមក្នុងការប្រកួតលក្ខណៈមិត្តភាពនេះ។

លើសពីការប្រកួត កីឡាជួយលើកកម្ពស់សុខភាព ពង្រឹងទំនាក់ទំនង និងកសាងស្មារតីស្ថាប័ន។ 🏸✨

🏆 សូមអបអរសាទរដល់ជ័យលាភី៖

🥇 ជ័យលាភីលេខ១៖ ឯកឧត្តម ឈុន ម៉ារ៉ូហ្សា និងលោក រិទ្ធ ឆវ័ន្ត

🥈 ជ័យលាភីលេខ២៖ ឯកឧត្តម ដាវ អានសាន និងលោក យៀប ប៊ុនថា

🥉 ជ័យលាភីលេខ៣៖ លោក សុខ ណារ៉ាត និងលោក សុខ សុវណ្ណរ៉ា

🏸 ជ័យលាភីលេខ១ (Grade B/Lower Bracket): លោក ញ៉ឹក វីរៈ និងលោកស្រី ឡាយ ស៊ីវហេង

📍 តារាងវាយសី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
📆 ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦

07/08/2026

🔬 មិនមែនមន្ទីរពិសោធន៍ទាំងអស់សុទ្ធតែមានការវាយតម្លៃទទួលស្គាល់ទេ!

🎥 ភាគទី៣/៨ ស្វែងយល់អំពីសារប្រយោជន៍នៃការធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ដែលមានការវាយតម្លៃទទួលស្គាល់ ISO/IEC 17025

——————————-

🔬 Not all laboratories are accredited.

🎥 Part 3/8 Find out why testing at an ISO/IEC 17025 accredited laboratory matters.

[English Below]ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រៀបចំកិច្ចប្រជុំលើកទី៤ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចផ្នែកកម្ម...
06/08/2026

[English Below]

ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រៀបចំកិច្ចប្រជុំលើកទី៤ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា
----------------------

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ — រាជរដ្ឋាភិបាល និងវិស័យឯកជនផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា បានជួបពិភាក្សាស្វែករកដំណោះស្រាយ ក្នុងការលើកកម្ពស់បរិយា កាស ធុរកិច្ច ក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

វិស័យឯកជនបានលើកយកបញ្ហាប្រឈមសំខាន់ៗចំនួន១៣ ដែលប៉ះពាល់ដល់ការធ្វើអាជីវកម្ម រួមមានការនាំចូលនិងផលិតកម្មអំបិល ការទទួលបានហិរញ្ញប្បទាន ការលើកទឹកចិត្តវិនិយោគ ថ្លៃអគ្គិសនី នីតិវិធីផ្តល់អាជ្ញាបណ្ណអាជីវកម្ម ការអនុវត្តបទប្បញ្ញត្តិផ្នែកបរិស្ថាន បញ្ហាកង្វះកម្លាំងពលកម្មជំនាញ ការកែច្នៃគ្រាប់ស្វាយចន្ទី ការបញ្ជាក់ស្តង់ដាផលិតផល ការអភិវឌ្ឍសហគ្រាសក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការពង្រឹងអនុលោមភាពរបស់អាជីវកម្មលក់អនឡាញ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព។

Working Group "C" of Government-Private Sector Forum Convenes 4th Meeting to Improve Business Environment for Manufacturing, SMEs and Services
----------------------

Phnom Penh, August 6, 2026 — The Royal Government and the private sector for the manufacturing, small and medium-sized enterprises (SMEs) and services sectors met to identify practical solutions to improve Cambodia's business environment during the fourth meeting of Working Group "C" of the Government-Private Sector Forum.

The private sector presented 13 key challenges affecting business operations, including salt production and imports, access to finance, investment incentives, electricity costs, business licensing procedures, implementation of environmental regulations, shortages of skilled labour, cashew processing, product certification, the development of enterprises in the informal economy, and strengthening compliance among online businesses to ensure fair competition.

ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/TLqBfJx0rT3W
----------------------
គេហទំព័រ៖ https://misti.gov.kh/
តេលេក្រាម៖ https://t.me/infomisti

🎉 អបអរសាទរ! ការដាក់បញ្ចូលសេវាឧស្សាហកម្មទៅក្នុងប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ...
06/08/2026

🎉 អបអរសាទរ! ការដាក់បញ្ចូលសេវាឧស្សាហកម្មទៅក្នុងប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

កាន់តែងាយស្រួល រហ័ស មានតម្លាភាព និងប្រសិទ្ធភាព

📌 សេវាដែលបានធ្វើឌីជីថលូបនីយកម្មបន្ថែមរួមមាន៖

១. ការចុះបញ្ជីរោងចក្រ
២. ប្រកាសបង្កើតសាខារោងចក្រ
៣. វិញ្ញាបនបត្រដំណើរការរោងចក្រ (ថ្មី និងបន្ត)
៤. លិខិតបញ្ជាក់លើការពង្រីកផលិតកម្ម ការប្តូរទីតាំងរោងចក្រ ការប្តូរម្ចាស់ភាគហ៊ុន ការប្តូរឈ្មោះរោងចក្រ ឬការបន្ថែមមុខផលិតផលថ្មី
៥. វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃដំណើរការឧបករណ៍ គ្រឿងចក្រ និងគ្រឿងម៉ាស៊ីនដែលមានហានិភ័យ

🌐 ដើម្បីចូលប្រើសេវា សូមចូលទៅកាន់៖ https://services.misti.gov.kh
——————————————————-

🎉 Congratulations on the launch of new industrial services on the MISTI's Digital Public Service System!

Accessing these services is now faster, more convenient, transparent and efficient.

📌 The newly digitalized services include:

1. Factory Registration
2. Prakas on Establishment of a Factory Branch
3. Certificate of Factory Operation (New and Renewal)
4. Permit on Production Expansion, Factory Relocation, Change of Shareholders, Change of Factory Name or Addition of New Products
5. Certificate of Technical and Safety Compliance for the Operation of High-Risk Equipment and Machinery

🌐 To access the services, please visit: https://services.misti.gov.kh

[English Below]ឯកឧត្តម ហែម វណ្ណឌី និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ជួបសំណេះសំណាលជាមួយជ័យលាភីអាហារូបករណ៍សហភាពអឺរ៉ុបជំនាញទឹកស្អ...
05/08/2026

[English Below]

ឯកឧត្តម ហែម វណ្ណឌី និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ជួបសំណេះសំណាលជាមួយជ័យលាភីអាហារូបករណ៍សហភាពអឺរ៉ុបជំនាញទឹកស្អាត
----------------------

រាជធានីភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន៥រូប ដែលទទួលបានអាហារូបករណ៍សហភាពអឺរ៉ុបជំនាញទឹកស្អាត (European Global Gateway Scholarship in Water Professions) នៅទីស្តីការក្រសួង ដោយបានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ ខិតខំសិក្សារៀនសូត្រនៅអឺរ៉ុប និងវិលត្រឡប់មករួមចំណែកអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។

កម្មវិធីអាហារូបករណ៍នេះគាំទ្រដោយសហភាពអឺរ៉ុប និងដៃគូពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងសមត្ថភាពធនធានមនុស្សជំនាញទឹកស្អាតរបស់កម្ពុជា តាមរយៈការផ្តល់ឱកាសសិក្សា និងអភិវឌ្ឍជំនាញបច្ចេកទេសកម្រិតខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់របស់ជាតិ។

Minister Vanndy and Ambassador Driesmans Meet European Global Gateway Scholarship Awardees in Water Professions
----------------------

PHNOM PENH, August 5, 2026 — Minister of Industry, Science, Technology & Innovation H.E. HEM Vanndy and European Union Ambassador to Cambodia H.E. Igor Driesmans today met five Cambodian recipients of the European Global Gateway Scholarship in Water Professions at the Ministry of Industry, Science, Technology & Innovation (MISTI), encouraging them to make the most of their studies in Europe and return to help strengthen Cambodia's water sector.

The scholarship programme, supported by the European Union and partners, equips young Cambodian professionals with advanced knowledge and technical skills in water-related disciplines to support the country's long-term sustainable development and resilience.

ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/cs5tNP4dowEa
----------------------
គេហទំព័រ៖ https://www.misti.gov.kh/
តេលេក្រាម៖ https://t.me/infomisti

[English Below]ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ ពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងសំណល់ឧស្សាហក...
04/08/2026

[English Below]

ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ ពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងសំណល់ឧស្សាហកម្ម
----------------------

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយលោកបណ្ឌិត Jae-Cheon You ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោង KSP ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសំណល់ឧស្សាហកម្មតាមឌីជីថលសម្រាប់កម្ពុជា និងពិភាក្សាអំពីជំហានបន្ទាប់សម្រាប់គម្រោង។

ក្នុងជំនួបនេះ គណៈប្រតិភូកូរ៉េបានជម្រាបជូនអំពីលទ្ធផលនៃការអនុវត្តគម្រោង រួមមានការវាយតម្លៃប្រព័ន្ធគ្រប់គ្រងសំណល់ឧស្សាហកម្មបច្ចុប្បន្នរបស់កម្ពុជា បញ្ហាប្រឈមសំខាន់ៗក្នុងការធ្វើឌីជីថលូបនីយកម្ម និងអនុសាសន៍សម្រាប់ការរៀបចំប្រព័ន្ធឌីជីថលនេះ ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ឧស្សាហកម្មរបស់កម្ពុជា។

MISTI, KDI Review Progress on Industrial Waste Management Project
----------------------

Phnom Penh, August 3, 2026 — H.E. Hem Vanndy, Minister of Industry, Science, Technology & Innovation, today received a delegation from the Republic of Korea's Knowledge Sharing Program (KSP), led by its Senior Advisor Dr. Jae-Cheon You, to review progress on the development of a digital-based industrial waste management system for Cambodia and discuss the project’s next steps.

During the meeting, the Korean delegation briefed the Minister on the project’s findings, including an assessment of Cambodia’s current industrial waste management system, key challenges to digitalisation, and recommendations for developing a digital architecture to strengthen industrial waste management.

ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/x3xY3tydz4ks
----------------------
គេហទំព័រ៖ https://www.misti.gov.kh/
តេលេក្រាម៖ https://t.me/infomisti

04/08/2026

🎥 ភាគទី២/៨

នរណាក៏អាចនិយាយអះអាងថាផលិតផលរបស់ខ្លួនមានគុណភាព និងសុវត្ថិភាពបានដែរ។ ប៉ុន្តែតើពួកគេយកអ្វីមកបញ្ជាក់?

✅ ផលិតផលដែលមានសុវត្ថិភាព និងគុណភាពពិតប្រាកដ ត្រូវការភស្តុតាងវិទ្យាសាស្ត្រ តាមរយៈការធ្វើតេស្តវិភាគដោយមន្ទីរពិសោធន៍ដែលមានការវាយតម្លៃទទួលស្គាល់។

🎥 Part 2/8

Anyone can claim their products are safe and of high quality. But can they prove it?

✅ Safe, high-quality products require scientific proof through testing by accredited laboratories.

01/08/2026

ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យមន្ទីរពិសោធន៍ទាំងរដ្ឋ និងឯកជន ប្រកាន់ខ្ជាប់នូវសុចរិតភាពក្នុងការធ្វើតេស្តវិភាគ

ថ្លែងក្នុងទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦

Minister HEM Vanndy Urges Public and Private Laboratories to Uphold Integrity in Testing

World Accreditation Day, 31 July 2026.

[English Below]កម្ពុជារៀបចំទិវាវាយតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ២០២៦ ផ្តោតលើការជំរុញនវានុវត្តន៍ ទំនុកចិត្ត និងនិរន្តរភាព---...
31/07/2026

[English Below]

កម្ពុជារៀបចំទិវាវាយតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ២០២៦ ផ្តោតលើការជំរុញនវានុវត្តន៍ ទំនុកចិត្ត និងនិរន្តរភាព
----------------------
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ "នវានុវត្តន៍ ទំនុកចិត្ត និងនិរន្តរភាព៖ អានុភាពនៃការវាយតម្លៃទទួលស្គាល់" ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃការវាយតម្លៃទទួលស្គាល់ (Accreditation) និងការវាយតម្លៃភាពអនុលោម (Conformity Assessment) ក្នុងការជំរុញនវានុវត្តន៍ ពង្រឹងទំនុកចិត្តទីផ្សារ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។

ទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ឆ្នាំ២០២៦ ត្រូវបានផ្តួចផ្តើមដោយ Global ACI ជាស្ថាប័នសកលថ្មីមួយ ដែលកើតចេញពីការរួមបញ្ចូលគ្នារវាងវេទិកាវាយតម្លៃទទួលស្គាល់អន្តរជាតិ (IAF) និងស្ថាប័នកិច្ចសហប្រតិបត្តិការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍អន្តរជាតិ (ILAC) ដើម្បីជំរុញការយល់ដឹងអំពីសារសំខាន់នៃការវាយតម្លៃទទួលស្គាល់ និងការវាយតម្លៃភាពអនុលោម ក្នុងការធានាគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃទំនិញ និងសេវាកម្មនៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។

MISTI Marks World Accreditation Day 2026, Promoting Innovation, Trust, Sustainability
----------------------
Phnom Penh, July 31, 2026 — The Ministry of Industry, Science, Technology & Innovation (MISTI) today hosted World Accreditation Day 2026 under the theme, “Innovation, Trust and Sustainability: The Power of Accreditation,” to raise awareness of the role of accreditation and conformity assessment in advancing innovation, strengthening market confidence and supporting sustainable development.

World Accreditation Day 2026 was initiated by Global ACI, a new global organisation formed through the merger of the International Accreditation Forum (IAF) and the International Laboratory Accreditation Cooperation (ILAC), to promote awareness of the importance of accreditation and conformity assessment in ensuring the quality, safety and competitiveness of goods and services in domestic and international markets.

ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/DfgqbTOnz5Hx
----------------------
គេហទំព័រ៖ https://misti.gov.kh/
តេលេក្រាម៖ https://t.me/infomisti

31/07/2026

🎥 ភាគទី១/៨

🔬ស្វែងយល់អំពីការកែទម្រង់ និងការបង្កើនសមត្ថភាពធ្វើតេស្តវិភាគរបស់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីរួមចំណែកពង្រឹងគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា។ ▶️✨

🎥 Part 1/8

🔬Discover how the Science, Technology & Innovation National Laboratory (STINL) is strengthening its testing and analytical capabilities to enhance product quality, safety and the competitiveness of Cambodian industries. ▶️✨

Address

Ministry Of Industry, Science, Technology & Innovation 45, Preah Norodom Boulevard, Sangkat Phsar Thmey III, Khan Daun Penh
Phnom Penh
120203

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Telephone

+85523211141

Alerts

Be the first to know and let us send you an email when ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation:

Shortcuts

Share