19/08/2025
ក្រុមការងារថ្នាលបឋម PLP សូមជូនដំណឹងដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ
មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនមេត្តាជ្រាបថា៖
ដោយសារប្រព័ន្ធមានបញ្ហារអាក់រអួលពេលមានសិស្សចូលអនុវត្តច្រើន ដូចនេះការអនុវត្តតេស្តស្តង់ដាបញ្ចប់ឆ្នាំសិក្សាតាមរយៈថ្នាលបឋម ត្រូវអនុវត្តដូចខាងក្រោម៖
១. សិស្សអាចធ្វើតេស្តពីផ្ទះពេលណាក៏បាន តាមគោលការណ៍ស្ម័គ្រចិត្ត និងមិនយកលទ្ធផលសម្រេចឱ្យឡើងថ្នាក់ ឬត្រួតថ្នាក់នោះទេ និងម្យ៉ាងទៀត ដើម្បីកុំឱ្យរំខានពេលវេលាមាតាបិតា អ្នកអាណាព្យាបាលក្នុងការជូនកូនមកសាលារៀនដើម្បីធ្វើតេស្ត ។
២. លើកទឹកចិត្តឱ្យមាតាបិតា ឬអ្នកអាណាព្យាបាលនៅក្បែរដើម្បីជួយការងារបច្ចេកទេសសិស្សអំឡុងពេលអនុវត្តតេស្តនៅផ្ទះ។
៣. ករណីធ្វើតស្តនៅសាលារៀន លោកគ្រូ អ្នកគ្រូត្រូវសម្របសម្រួលដល់ដំណើរការតេស្ត។
៤. សូមចាកចេញ (log out) ពីគណនីពេលអនុវត្តតេស្តរួចរាល់ ដើម្បីសម្រួលដល់
ដំណើរការប្រព័ន្ធ៕
សូមអរគុណ និងសូមអធ្យាស្រ័យចំពោះការជូនដំណឹងក្នុងរយៈពេលដ៏ខ្លីនេះ 🙏
🔍តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា🔵
📱 Facebook 📱 YouTube
📱TikTok 📱 Telegram
☺️ ថ្នាលបឋមPLP