13/08/2026
វគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងទិន្នន័យស្ថិតិរោងចក្រ និងការកំណត់ទីតាំងរោងចក្រតាមប្រព័ន្ធព័ត៌មានភូមិសាស្ត្រ-GIS
----------------------------------------------------
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
នាយកដ្ឋានកិច្ចការឧស្សាហកម្ម នៃអគ្គនាយកដ្ឋានឧស្សាហកម្ម
បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងទិន្នន័យស្ថិតិរោងចក្រ និងការកំណត់ទីតាំងរោងចក្រតាមប្រព័ន្ធព័ត៌មានភូមិសាស្ត្រ-GIS ជូនដល់មន្ត្រីជំនាញ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី-ខេត្ត ដែលនេះជាវគ្គបណ្ដុះបណ្ដាលលើកទី២ ក្នុងឆ្នាំ២០២៦នេះ។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពមន្ត្រីជំនាញ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី-ខេត្ត ក្នុងការគ្រប់គ្រងទិន្នន័យស្ថិតិរោងចក្រ តាមប្រព័ន្ធព័ត៌មានភូមិសាស្ត្រ-GIS និងការប្រើប្រាស់កម្មវិធី QGIS ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ង៉ែត វិបុល ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានអ្នកចូលរួមប្រមាណ ១០០ នាក់។
Phnom Penh, August 13, 2026
Departments of Industrial Affairs of The General Department of Industry organized a training course on factory statistical data management and factory location determination using the Geographic Information System (GIS) for official from the Departments of Industry, Science, Technology and Innovation. This is the second training course in 2026.
This training course was organized with the aim of improving the capacity of official from the Departments of Industry, Science, Technology and Innovation in factory statistical data management using the Geographic Information System (GIS) and using the QGIS software.
The program was held under the chairmanship of H.E. Nget Vibol, Advisor to the Ministry of Industry, Science, Technology and Innovation, represented of H.E. Hem Vandy, Minister of Ministry of Industry, Science, Technology and Innovation, with approximately 100 participants.
តំណភ្ជាប់ទៅកាន់៖
📡 Website (MISTI) | (https://www.misti.gov.kh/)
📘Facebook | (https://www.facebook.com/Industrial.Affairs.Department.MISTI/)
☎️Telegram (https://t.me/infomisti)