25/06/2026
[ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាង
រាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)/Signing Ceremony of the Grant Agreement and Loan Agreement between the Royal Government of Cambodia and Japan International Cooperation Agency (JICA)]
--------------------------------------------
នាព្រឹក ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យ លោក SANUI Kazumasa, ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា (Chief Representative of JICA Cambodia Office) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឆ្លៀតក្នុងឱកាសនេះ បន្ទាប់ពីជំនួបសម្តែងការគួរសម ដោយទទួលបានបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ លោក SANUI Kazuma, ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ០២ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២៥ ៤២៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៧១,៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង៕
On June 25, 2026, at the Ministry of Economy and Finance, H.E. Dr. AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance, hosted the courtesy meeting by Mr. SANUI Kazumasa, Chief Representative of the Japan International Cooperation Agency (JICA) Cambodia Office.
On this occasion, with the high authorization of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, H.E. Dr. AUN Pornmoniroth, Deputy Prime Minister, on behalf of the Royal Government of Cambodia, and Mr. SANUI Kazumasa, Chief Representative of the Japan International Cooperation Agency (JICA) Cambodia Office, signed two (2) Financing Agreements (Loan Agreement and Grant Agreement) with the total amount of twenty-five billion four hundred twenty-six million Japanese Yen (JPY 25,426,000,000), equivalent to approximately USD 171.3 million.
Photos credit: Ministry of Economy and Finance and Ministry of Water Resources and Meteorology