LY University

LY University Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LY University, Government Organization, #48, Sihanouk Boulevard, Phnom Penh.

ក្រសួងបរិស្ថានបានចាប់បដិសន្ធិក្នុងឆ្នាំ១៩៩៣ និងត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្មអោយដឹកនាំ និងគ្រប់គ្រងវិស័យបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា ដោយមានមុខងារ និងភារកិច្ចដូចតទៅៈ

អនុវត្តនយោបាយបរិស្ថានដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព និងភាពស្ថិតស្ថេរព្រមទាំងរៀបចំសំណើស្តីពីផែនការបរិស្ថានជាតិ និងផែនការបរិស្ថានតំបន់ដោយសហការជាមួយក្រសួងពាក់ព័ន្ធ។

រៀបចំ និងអនុវត្តបរិធានច្បាប់បរិស

្ថាននានាដើម្បីជំរុញ និងធានាអោយមានការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព និងភាពស្ថិតស្ថេរ។

អង្កេតពិនិត្យ និងផ្តល់យោបល់លើការវាយតំលៃហេតុប៉ះពាល់បរិស្ថានរបស់គំរោង និងសកម្មភាពរបស់ឯកជន ឬសាធារណៈដែលស្នើឡើងមានស្រាប់ និងកំពុងដំណើរការព្រមទាំងរៀបចំសំណើស្តីពីបែបបទនៃកិច្ចដំណើរការរៀបចំ និងពិនិត្យឡើងវិញនូវការវាយតំលៃហេតុប៉ះពាល់បរិស្ថាន។

ផ្តល់យោបល់ដល់ក្រសួងពាក់ព័ន្ធដើម្បីធានាការអភិរក្ស ការអភិវឌ្ឍន៍ និងការគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិរួមមាន ដីធ្លី ទឹក អាកាស ខ្យល់ ភូគព្ភសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាត និងឧស្ម័ន ថ្ម និងខ្សាច់ ត្បូងថ្ម ព្រៃឈើ និងអនុផលព្រៃឈើ ពពួកសត្វព្រៃ មច្ឆាជាតិ ធនធានជលផល ដោយសមហេតុសមផលប្រកបដោយនិរន្តរភាព និងភាពស្ថិតស្ថេរ។

គ្រប់គ្រងតំបន់ការពារធម្មជាតិនានា ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចមានចែងនៅក្នុងព្រះរាជក្រឹត្យស្តីពីការបង្កើតតំបន់ការពារធម្មជាតិ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ និងលើកសំណើស្តីពីការបង្កើតតំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត។

ចងក្រងបញ្ជីសារពើភ័ណ្ឌដែលបញ្ជាក់ពីប្រភព ប្រភេទ និងបរិមាណនៃសំណល់រឹង រាវ សារធាតុបំពុល សារធាតុពុល សារធាតុប្រកបដោយគ្រោះថ្នាក់ ផ្សែង សំលេង និងរំញ័រ ព្រមទាំងតាក់តែងវិធានការទប់ស្កាត់ កាត់បន្ថយ និងត្រួតពិនិត្យការបំពុលបរិស្ថានដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ។

រៀបចំនីតិវិធីនៃការធ្វើអធិការកិច្ចលើប្រភពបំពុល និងការធ្វើរបាយការណ៍ស្តីពីបទល្មើសជូនស្ថាប័នមានសមត្ថកិច្ចព្រមទាំងសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីអនុវត្តការធ្វើអធិការកិច្ចលើប្រភពបំពុល និងធ្វើរបាយការណ៍ស្តីពីបទល្មើសជូនស្ថាប័នមានសមត្ថកិច្ច។ អនុវត្តការផាកពិន័យអន្តរការណ៍ និងបទបញ្ញត្តិនានាដូចមានចែងក្នុងជំពូកទី ៩ នៃច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។

ប្រមូល វិភាគ និងគ្រប់គ្រងទិន្នន័យបរិស្ថាន និងរៀបចំចងក្រងរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពបរិស្ថាននៅព្រះរាជាណាចក្រកម្ពុជា។ ផ្តល់ពត៌មានស្តីពីសកម្មភាពរបស់ខ្លួន និងពត៌មានដែលទាក់ទងទៅនឹងកិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ឬស្ថានភាពបរិស្ថានជូនសាធារណជន ព្រមទាំងលើកទឹកចិត្តអោយមានការចូលរួមពីសាធារណជនក្នុងកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។

តាក់តែង និងអនុវត្តកម្មវិធីអប់រំបរិស្ថានសំរាប់គ្រប់ស្រទាប់នៃសង្គមដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ។

លើកសំណើជូនរាជរដ្ឋាភិបាលលើការចូលរួមក្នុងកិច្ចព្រមព្រៀង អនុសញ្ញា និងពិធីសារអន្តរជាតិនានាស្តីពីកិច្ចការពារបរិស្ថានព្រមទាំងបំពេញកិច្ចការជំនាញពាក់ព័ន្ធសំរាប់ជាមូលដ្ឋានអោយរាជរដ្ឋាភិបាល បំពេញកាតព្វកិច្ច និងការទទួលខុសត្រូវទាក់ទងនឹងកិច្ចព្រមព្រៀង អនុសញ្ញា និងពិធីសារអន្តរជាតិទាំងនោះ។

ជំរុញលើកទឹកចិត្តការវិនិយោគទុនក្នុងវិស័យការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ព្រមទាំងរៀបចំ និងគ្រប់គ្រងមូលនិធិទាយជ្ជទានបរិស្ថានសំរាប់កិច្ចការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ។

សហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងបណ្តាប្រទេសនានា សំដៅធានាកិច្ចការពារបរិស្ថាននៅព្រះរាជាណាចក្រកម្ពុជា។

Address

#48, Sihanouk Boulevard
Phnom Penh

Website

Alerts

Be the first to know and let us send you an email when LY University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share