09/09/2026
English Below
កម្ពុជាផ្សព្វផ្សាយឱកាសវិនិយោគនៅទីក្រុងក្វាងចូវ សំដៅពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា
នាថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងក្វាងចូវ ប្រទេសចិន លេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ISI និងក្រុមហ៊ុន Sunwah បានរៀបចំវេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន» លើប្រធានបទ «ផលិតកម្មឆ្លាតវៃអាស៊ាន (China-Cambodia Collaboration: Smart Manufacturing for ASEAN)» ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចិន សមាគមធុរកិច្ច ស្ថាប័នរដ្ឋ ប្រមាណ ៥០ នាក់ ដើម្បីស្វែងរកឱកាសវិនិយោគ និងកិច្ចសហការពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ព្រមទាំងពង្រឹងទំនុកចិត្តរបស់វិនិយោគិនលើកម្ពុជា។
កិច្ចពិភាក្សាក្នុងកម្មវិធីនេះផ្តោតលើវិស័យ យានយន្ត និងយានយន្តអគ្គិសនី អេឡិចត្រូនិក គ្រឿងសង្ហារឹម និងការកែច្នៃផលិតផលកសិកម្ម។ កម្មវិធីនេះបានផ្សារភ្ជាប់វិនិយោគិនទៅនឹងឱកាសវិនិយោគនៅកម្ពុជា និងបើកផ្លូវទៅកាន់ ភាពជាដៃគូថ្មី និងការពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា។
ជាមួយនឹង ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់កាន់តែប្រសើរ ទីតាំងយុទ្ធសាស្ត្រ និងសេវាសម្របសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាព ខេត្តព្រះសីហនុកំពុងបង្កើតឱកាសថ្មីសម្រាប់ពង្រីកផលិតកម្ម និងចូលទៅកាន់ទីផ្សារអាស៊ាន។
🤝 ផ្សារភ្ជាប់វិនិយោគិន បើកឱកាសថ្មីៗ និងកសាងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា។
យើងសង្ឃឹមថានឹងមានដំណឹងល្អៗអំពីឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការថ្មីៗមកចែករំលែកជាបន្តបន្ទាប់នាពេលខាងមុខដ៏ខ្លី!
Cambodia Unlocks New Investment Opportunities in ASEAN Supply Chains!
On 8 September 2026 in Guangzhou, China, the Cambodia Coastal Master Plan Secretariat, in collaboration with the Preah Sihanouk Provincial Administration, ISI Special Economic Zone and Sunwah Group, hosted “China-Cambodia Collaboration: Smart Manufacturing for ASEAN”, bringing together around 50 Chinese enterprises, business associations and government institutions to explore investment and supply chain collaboration, further strengthening investor confidence in Cambodia.
Focusing on automotive & EV, electronics, furniture and agro-processing, the event connected investors with Cambodia’s growing opportunities and opened the door to new partnerships, supply chain expansion and concrete investment projects.
With growing infrastructure and connectivity, a strategic location, and efficient investment facilitation, Preah Sihanouk is creating new pathways for businesses to expand production and reach the ASEAN market.
🤝 Connecting investors. Unlocking opportunities. Building the next supply chains in Cambodia.
Stay tuned for more exciting investment opportunities ahead! 🌏🚀
For more information please visit:
English: https://www.mpsez.gov.kh/blogs/beyond-investment-building-the-next-supply-chains-in-cambodia
Chinese: https://www.mpsez.gov.kh/ch/blogs/beyond-investment-building-the-next-supply-chains-in-cambodia