ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology ក្រសួងធនធានទឹក និងឧតុនិយម
(Ministry of Water Resources and Meteorology-MOWRAM)

02/09/2026

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។

ស្ថានភាពទឹកទន្លេ ៖​ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននឹងកំពុងឡើងជាបន្តបន្ទាប់។

=============
App IOS: https://shorturl.at/cS5je
App Android: https://shorturl.at/biCdy
Facebook: https://www.facebook.com/mowramcambodia/
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/
TiKTok: https://www.tiktok.com/

02/09/2026

ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រពង្រីកសក្តានុពលអាងទឹកតំបន់ប៉ូលទី ៤ តាមបណ្តោយជួរព្រំដែនភាគខាងលិចប្រទេសកម្ពុជា

==============
នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

=============
App IOS: https://shorturl.at/cS5je
App Android: https://shorturl.at/biCdy
Facebook: https://www.facebook.com/mowramcambodia/
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/
TiKTok: https://www.tiktok.com/

02/09/2026

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៖

=============
App IOS: https://shorturl.at/cS5je
App Android: https://shorturl.at/biCdy
Facebook: https://www.facebook.com/mowramcambodia/
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/
TiKTok: https://www.tiktok.com/

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៖សម្ពាធទាបដែលកើតមាននៅលើមហាស...
01/09/2026

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៖

សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះទី២៤ ឈ្មោះ ក្រវាន់(Krovanh)T2624 រួមជាមួយនឹងព្យុះទី១៨ ឈ្មោះ សូដេល(Saudel)T2618 កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ៖

=============
App IOS: https://shorturl.at/cS5je
App Android: https://shorturl.at/biCdy
Facebook: https://www.facebook.com/mowramcambodia/
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/
TiKTok: https://www.tiktok.com/

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្...
01/09/2026

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

==========

នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលបានទទួលមរណភាពនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១២៖២៩នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ ដែលកំពុងតម្កល់រៀបចំពិធីបុណ្យនៅគេហដ្ឋាននៃគ្រួសារសព ក្នុងសង្កាត់បឹងកេងកង ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានសម្ដែងនូវការសោកស្តាយអាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ជាពិសេសជាមួយលោកជំទាវ សុខ កែវ ច័ន្ទសារុន។

មរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន គឺជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបប្រកបដោយមនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ និងជាការបាត់បង់នូវឪពុក និងជីតា ដ៏មានគុណូបការៈគុណដ៏ធំធេង ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ និងទឹកចិត្តសន្ដោសប្រណីមិនចេះរីងស្ងួត។ សូមវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត្យសភាចារ្យ ច័ន្ទ សារុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

=============
App IOS: https://shorturl.at/cS5je
App Android: https://shorturl.at/biCdy
Facebook: https://www.facebook.com/mowramcambodia/
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/
TiKTok: https://www.tiktok.com/

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ស្ថិតក្នុងភូ...
01/09/2026

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

==========

​នាថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្ដរក្រសួង ចុះពិនិត្យ ចំនួន ៣ កន្លែង រួមមាន៖ ១. ការងារសាងសង់ទំនប់សណ្ដរវ៉ៃគោ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ជំហានបញ្ចប់) សម្រេចបាន ១០០%។ ២. ការងារស្តារព្រែកកំពង់ជ្រៃក្រោម និងសាងសង់សំណង់សិល្បការ្យ ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ជំហាន១) សម្រេចបាន ១០០%។ ៣. ការងារជួសជុលទំនប់សណ្ដរអាងទឹកគៀនតាស៊ី និងសាងសង់សំណង់សិល្បការ្យ ស្ថិតនៅឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោយបញ្ចប់កំឡុងពេលធានាគុណភាពរយៈពេល ១២ខែ។

​​ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរនាយកដ្ឋានវិស្វកម្ម ដែលបានអនុវត្តការងារប្រកបដោយគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ព្រមទាំងបានណែនាំឱ្យបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីរួមគ្នាថែរក្សាការពារសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស និងប្រកបដោយចីរភាព៕

=============
App IOS: https://shorturl.at/cS5je
App Android: https://shorturl.at/biCdy
Facebook: https://www.facebook.com/mowramcambodia/
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/
TiKTok: https://www.tiktok.com/

ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រពង្រីកសក្តានុពលអាងទឹកតំបន់ប៉ូលទី...
01/09/2026

ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រពង្រីកសក្តានុពលអាងទឹកតំបន់ប៉ូលទី ៤ តាមបណ្តោយជួរព្រំដែនភាគខាងលិចប្រទេសកម្ពុជា

==============

នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សា និងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ និងពង្រីកសក្តានុពលប្រព័ន្ធអាងស្តុកទឹក នៅតំបន់ប៉ូលសេដ្ឋកិច្ចទី ៤ តាមបណ្តោយជួរព្រំដែនភាគខាងលិចប្រទេសកម្ពុជា សំដៅធានាសន្តិសុខទឹក ការពារបរិស្ថាន កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្ដ្រី បានផ្តោតលើការពិនិត្យស្ថានភាពបច្ចុប្បន្ន ការកំណត់ទិសដៅអាទិភាព និងការរៀបចំផែនការមេ ដោយជំរុញឱ្យមានការសិក្សាផ្លូវទឹក និងលើកផែនការស្តារអាងស្តុកទឹកតាមលំអានផ្លូវទឹកធម្មជាតិ ដើម្បីបង្កើនសមត្ថភាពស្តុកទឹកឱ្យបានអតិបរមា សម្រាប់ប្រើប្រាស់ទាំងក្នុងរដូវវស្សា និងរដូវប្រាំង។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ដ្រី បានបញ្ជាក់ពីការរៀបចំប្រព័ន្ធរំដោះទឹក និងប្រឡាយស្រោចស្រព ដើម្បីបង្កើនផលិតភាពកសិកម្ម និងទ្រទ្រង់សេដ្ឋកិច្ចសហគមន៍តាមព្រំដែន ព្រមទាំងពង្រឹងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងបំពាក់ស្ថានីយស្វ័យប្រវត្តិ រួមទាំងអភិវឌ្ឍអាងទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាត ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងវិស័យទេសចរណ៍។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ចុះសិក្សាវាយតម្លៃដល់ទីតាំងជាក់ស្តែង ដើម្បីធានាឱ្យការរៀបចំផែនការយុទ្ធសាស្ត្រនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល៕

=============
App IOS: https://shorturl.at/cS5je
App Android: https://shorturl.at/biCdy
Facebook: https://www.facebook.com/mowramcambodia/
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/
TiKTok: https://www.tiktok.com/

01/09/2026

វីដេអូ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបអំពីស្ថានភាពព្យុះទី២៤ ឈ្មោះ ក្រវាន់ (Krovanh) ដោយព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះឡើយ។

=============
App IOS: https://shorturl.at/cS5je
App Android: https://shorturl.at/biCdy
Facebook: https://www.facebook.com/mowramcambodia/
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/
TiKTok: https://www.tiktok.com/

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបអំពីស្ថានភាពព្យុះទី២៤ ឈ្មោះ ក្រវាន់ (Krovanh) ដោយព្រះរាជាណាចក្...
01/09/2026

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបអំពីស្ថានភាពព្យុះទី២៤ ឈ្មោះ ក្រវាន់ (Krovanh) ដោយព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះឡើយ។

=============
App IOS: https://shorturl.at/cS5je
App Android: https://shorturl.at/biCdy
Facebook: https://www.facebook.com/mowramcambodia/
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/
TiKTok: https://www.tiktok.com/

Address

#47 Preah Norodom Bvd
Phnom Penh
12351

Alerts

Be the first to know and let us send you an email when ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology:

Shortcuts

Share