នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ Prevent Firefighting Police And Rescue Department 👮‍♂️🧑‍🚒🚒🇰🇭

ព័ត៌មាន​បឋម​ ខណៈនេះ​មានករណីអគ្គិភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង​ ដែលស្ថិតនៅ​ផ្លូវ​លេខ​ ៣៦៩​ សង្កាត់​ ព្រែកប្រា​...
05/09/2026

ព័ត៌មាន​បឋម​ ខណៈនេះ​មានករណីអគ្គិភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង​ ដែលស្ថិតនៅ​ផ្លូវ​លេខ​ ៣៦៩​ សង្កាត់​ ព្រែកប្រា​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ វេលាម៉ោង​ ១និង១០នាទីរសៀល​ ថ្ងៃទី០៥​ ខែកញ្ញា​ ឆ្នាំ២០២៦។

សេចក្តីជូនដំណឹង​ពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ស្តីពីការព្យាករអាកាសធាតុលើកទី៣ សម្រាប់រដូវវស្សាចាប់ពីខែកញ្ញា ដល់ខែតុលា...
04/09/2026

សេចក្តីជូនដំណឹង​ពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​
ស្តីពីការព្យាករអាកាសធាតុលើកទី៣ សម្រាប់រដូវវស្សាចាប់ពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២៦​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

04/09/2026
រាជធានី​ភ្នំពេញ​៖(ព័ត៌មាន​លម្អិត​)​ នៅវេលាម៉ោង ១៥និង៥០នាទីរសៀល ថ្ងៃព្រហស្បតិ៍  ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ...
03/09/2026

រាជធានី​ភ្នំពេញ​៖
(ព័ត៌មាន​លម្អិត​)​ នៅវេលាម៉ោង ១៥និង៥០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុច ស្ថិតនៅ លំនៅដ្ឋានសុភមង្គល ផ្លូវតាផុន (១៩BT) ភូមិ​ សន្សំកុសល៥ សង្កាត់​ បឹងទំពុន១ ខណ្ឌ​ មានជ័យ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំងឈ្មោះ​ សុង កប ភេទ​ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកគ្រប់គ្រង។
+ មូលហេតុ: បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី។

+​ ប្រភេទសំណង់: ថ្មបេតុងទំហំ ១៦ម៉ែត្រ ២៥ម៉ែត្រ។
+​ ខូចខាតសម្ភារៈ ឆេះបន្ទប់នៅជាន់ទី៣ទំហំ ០៥ម៉ែត្រ x ០៦ម៉ែត្រចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនត្រជាក់ ០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

+​ ស្លាប់ មនុស្ស : គ្មាន​ ។
+​ របួសមនុស្ស : គ្មាន ។

+​ បាន​ប្រេី​ប្រាស់រថយន្ត​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ចំនួន ១២គ្រឿង បានប្រេីប្រាស់ទឹកអស់ចំនួន ០៩​ រថយន្ត​ ស្មើនឹង ៣៦ម៉ែត្រគូប។
+​ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ពុំបានប្រើប្រាស់ទឹក នឹង​រថយន្ត​សង្គ្រោះ​បន្ទាន់​ចំនួន​ ០១គ្រឿង​។
+​ រថយន្តអគ្គិភ័យបុរីប៉េងចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត​ ស្មើនឹង ០៦ម៉ែត្រគូប។
+​ ពន្លត់ចប់: នៅវេលាម៉ោង ១៦នឹង១០នាទីល្ងាច នាថ្ងៃខែ ឆ្នាំដដែល។

រាជធានី​ភ្នំពេញ​៖(ព័ត៌មាន​លម្អិត​)​ នៅវេលាម៉ោង ១៤និង០០នាទីរសៀល ថ្ងៃព្រហស្បតិ៍  ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ...
03/09/2026

រាជធានី​ភ្នំពេញ​៖
(ព័ត៌មាន​លម្អិត​)​ នៅវេលាម៉ោង ១៤និង០០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចស្ថិតនៅ ក្រុម៨ ភូមិព្រែកទាល់ សង្កាត់​ ស្ទឹងមានជ័យ២ ខណ្ឌ​ មានជ័យ​ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំងឈ្មោះ មឿង ផល្លី ភេទ​ ស្រី អាយុ ៤៩ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ​ អ្នកអនាម័យ ។
+​ មូលហេតុ: បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី ។
+​ ប្រភេទសំណង់: ឈើប្រក់ស័ង្កសី ទំហំ ០៤ម៉ែត្រ ០៤ម៉ែត្រ ។
+​ ខូចខាតសម្ភារៈ ឆេះផ្ទះឈើប្រក់ស័ង្កសីចំនួន ០៧ខ្នង, ម៉ូតូចំនួន ០២គ្រឿង រួមទាំងសម្ភារៈប្រើប្រាស់អស់ស្រុង ។

+​ ស្លាប់ មនុស្ស : គ្មាន ។
+​ របួសមនុស្ស : គ្មាន ។

+​ ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រេី​ប្រាស់​រថយន្តអគ្គិភ័យចំនួន ១៦គ្រឿង បានប្រេីប្រាស់ទឹកអស់ចំនួន ១៦​រថយន្ត​ ស្មើនឹង ៦៤ម៉ែត្រគូប។
- រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ ចំនួន​ ១គ្រឿង​។
-​ រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត​ស្មើនឹង ១២ម៉ែត្រគូប។
-​ រថយន្តអគ្គិភ័យបុរីប៉េងចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត​ ស្មើនឹង ០៦ម៉ែត្រគូប។
-​ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត​ ស្មើនឹង ០៦ម៉ែត្រគូប ។
+​ ពន្លត់ចប់: នៅម៉ោង ១៥នឹង០៥នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល។

03/09/2026

ព័ត៌មាន​បឋម​ ខណៈ​នេះ​មាន​ករណី​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះសណ្ឋាគារមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវ19BT ក្បែរវត្តសន្សំកុសល សង្កាត់​ បឹងទំពុន​ទី១​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ វេលា​ម៉ោង​ ៣:៥០ នាទី ថ្ងៃរសៀល ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៦នេះ។

03/09/2026

ព័ត៌មាន​បឋម​ ខណៈ​នេះ​មាន​ករណី​ឆេះផ្ទះនៅក្រោយផ្ទះសំណាក់ប៉ៃលិន កន្លែង​ចាក់សំរាមចាស់ស្ទឹងមានជ័យ​ សង្កាត់​ ស្ទឹង​មានជ័យ​ទី២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​ ១៤:០៥​ នាទី​រសៀល​ ថ្ងៃទី​៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៦នេះ។

01/09/2026

ព័ត៌មាន​បឋម​ ខណៈនេះ​មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង​ ដែលស្ថិតនៅសង្កាត់​ ជ្រោយចង្វារ ខណ្ឌ​ ជ្រោយចង្វារ រាជធានីភ្នំពេញ​ វេលាម៉ោង​ ៥និង៥៥នាទីល្ងាច ថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ២០២៦។

Address

Ministry Of Interior
Phnom Penh
12000

Alerts

Be the first to know and let us send you an email when នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ:

Shortcuts

Share