មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ

  • Home
  • Cambodia
  • Phnom Penh
  • មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ

មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ

The Royal Cambodian Armed Forces Sports Center is under the supervision of the director of center, Ministry of National Defence is given responsibility for Information affairs related to the Royal Cambodian Armed Forces sports activities; such as, athletes training, national and international competitions as well as sports event ceremony.

សូមគោរពជូននូវសព្ទសាធុការពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរ ជូនពរចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ...
31/08/2026

សូមគោរពជូននូវសព្ទសាធុការពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរ ជូនពរចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសដ៏សិរីមង្គលថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់៤៦ ឈានចូល៤៧ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ កាន់តែរីកចម្រើន ។

#កម្ពុជាមាតុភូមិខ្ញុំ​ #ក្រសួងការពារជាតិ #មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ

30/08/2026
29/08/2026
ជួបគ្នាឆាប់ៗ✨ កីឡានាំមកនូវសន្តិភាព កីឡានាំមកនូវក្តីសង្ឃឹម🥰 ការប្រកួតបាល់ទាត់មិត្តភាពសប្បុរស នៃកម្មវិធី «បេះដូងសប្បុរសដើម...
28/08/2026

ជួបគ្នាឆាប់ៗ✨ កីឡានាំមកនូវសន្តិភាព កីឡានាំមកនូវក្តីសង្ឃឹម🥰

ការប្រកួតបាល់ទាត់មិត្តភាពសប្បុរស នៃកម្មវិធី «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» ប្រកួតនៅកីឡដ្ឋានកងយោធពល ខេមរភូមិន្ទ
__________________________
📍នៅថ្ងៃសៅរ៍ ទី២៩ សីហា ២០២៦ | វេលាម៉ោង ៥៖៣០ នាទីល្ងាច

#មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ

នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ខូវ ឆាយ...
26/08/2026

នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទនិងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៨៦៤ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងបំពាក់មេដាយជូន កងរាជអាវុធហត្ថលេខ៨៧២ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ទី៣ ដែលបានបំពេញ បេសកកម្មដោយជោគជ័យនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលបាយ័ន ទីស្តីការក្រសួងការពារជាតិ។

#កម្ពុជា​ #ក្រសួងការពារជាតិ​ #មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ

នៅព្រឹក ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ឯកឧត្ដម ឧត្ដមសេនីយ៍...
25/08/2026

នៅព្រឹក ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទនិងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានអញ្ជើញដឹកនាំប្រជុំពិភាក្សារៀបចំផែនការចូលរួមការប្រកួតកីឡាកងទ័ពពិភពលោករដូវក្តៅលើកទី៨ ឆ្នាំ២០២៧ នៅសហរដ្ឋអាមេរិក និងត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ និងកីឡាជាតិជនពិការលើកទី៣ឆ្នាំ២០២៦ និង​ត្រៀមសហការការងារជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ សប្បុរសធម៌ ដើម្បីអ្នកភូមិរងចាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហាខាងមុខនេះ​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ នាយករង នាយ នាយរង ការិយាល័យ និងនាយប្រភេទកីឡារបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នៅសាលប្រជុំ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ( ស្តាត ចាស់ )។

#កម្ពុជា​ #ក្រសួង​ការពារ​ជាតិ​ # មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ

ព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូ...
24/08/2026

ព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ​និង​ជា​នាយក​មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ​ បានអញ្ជើញចូលរួម ពិធីបើកសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ទិសយោធភូមិភាគទី៤ និងទី៥ ដែលបើកសិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅទីស្តីការក្រសួងការពារជាតិ ។

​ #​ក្រសួង​ការពារ​ជាតិ​ #មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ

សូម​ចូល​រួម​ អបអរសាទរ​ ជូន​ចំពោះ​ ប្រភេទ​កីឡា​ជឺជីតស៊ូ​កងយោធពលខេមរភូមិន្ទ​ ទទួល​បាន​មេដាយ​សរុប​ចំនួន​ ២២​គ្រឿង​ មេដាយមាស...
24/08/2026

សូម​ចូល​រួម​ អបអរសាទរ​ ជូន​ចំពោះ​ ប្រភេទ​កីឡា​ជឺជីតស៊ូ​កងយោធពលខេមរភូមិន្ទ​ ទទួល​បាន​មេដាយ​សរុប​ចំនួន​ ២២​គ្រឿង​ មេដាយមាស​ចំនួន​៣🥇គ្រឿង​ មេដាយប្រាក់​ចំនួន​ ៨🥈គ្រឿង​និង​មេដាយ​សំរឹទ្ធ​ចំនួន​ ១១🥉គ្រឿង​ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ (5th Southeast Asian Ju-Jitsu Regional Championship 2026)​ នៅខេត្តសៀមរាប ចាប់​ពី​ថ្ងៃទី២១ដល់២៣ ខែសីហា ឆ្នាំ២០២៦​។

#កម្ពុជាមាតុភូមិខ្ញុំ​ #ក្រសួង​ការពារ​ជាតិ​ #កងយោធពលខេមរភូមិន្ទ​ #មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ

នាយ​ទាហាន​ នាយទាហានរង​និង​ពលទាហាន​ មន្ត្រី​បច្ចេកទេស​ គ្រូបង្វឹក​ កីឡាករ​ កីឡាការិនី​ របស់​មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូម...
24/08/2026

នាយ​ទាហាន​ នាយទាហានរង​និង​ពលទាហាន​ មន្ត្រី​បច្ចេកទេស​ គ្រូបង្វឹក​ កីឡាករ​ កីឡាការិនី​ របស់​មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ​ សូម​អបអរសាទរ​ ជូន​ចំពោះ​ ឯឧត្តមឧ​ ត្តមសេនីយ៍ទោ ខូវ ឆាយ ត្រូវបានតែងតាំងជាប្រធានសមាគមក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ចាប់ពីរដូវកាលនេះតទៅ ។

#ក្រសួង​ការពារ​ជាតិ​ #មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ​
#យើងជាកងទ័ពរួមគ្នាប្រយុទ្ធដើម្បីជ័យជំនៈ

អបអរសាទរ ជូន ចំពោះប្រភេទកីឡាវាយសីកងយោធពលខេមរភូមិន្ទ ទទួលបានមេដាយសរុប ចំនួន ៥ គ្រឿង មេដាយប្រាក់ ចំនួន​ ២🥈គ្រឿង និង មេដាយស...
23/08/2026

អបអរសាទរ ជូន ចំពោះប្រភេទកីឡាវាយសីកងយោធពលខេមរភូមិន្ទ ទទួលបានមេដាយសរុប ចំនួន ៥ គ្រឿង មេដាយប្រាក់ ចំនួន​ ២🥈គ្រឿង និង មេដាយសំរឹទ្ធ​ចំនួន​ ៣🥉គ្រឿង ក្នុង ព្រឹត្តិការណ៍ ការ ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងែទី២១ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

#កម្ពុជា #ក្រសួងការពារជាតិ #មជ្ឈមណ្ឌល កីឡា កងយោធពលខេមរភូមិន្ទ

Address

Street 70, Sras Chak Commune, Doun Penh District, Phnom Penh City, Kingdom Of Cambodia
Phnom Penh

Telephone

+855717777389

Website

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ:

Shortcuts

Share