ក្រសួងអធិការកិច្ច Ministry of Inspection

ក្រសួងអធិការកិច្ច Ministry of Inspection Government

ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការ និងឯកឧត្តម ឡុក ស៊ីណា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរ...
05/09/2026

ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការ និងឯកឧត្តម ឡុក ស៊ីណា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្រោមអធិបតិភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាតំណាងមកពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីចូលរួមសាទរនៃការដាក់ប្រកាសជាផ្លូវការនៃបណ្តាញនេះ នៅសណ្ឋាគារ សាំងគ្រីឡា ភ្នំពេញ។

បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដែលហៅកាត់ថា «បណ្តាញអគ្គលេខាធិការ» ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដើម្បីសម្របសម្រួលការអនុវត្តមុខងារគាំទ្ររបស់ក្រសួង ស្ថាប័នក្នុងការលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ និងជំរុញការចូលរួមអនុវត្តការងារ កែទម្រង់របស់រាជរដ្ឋាភិបាល ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦៕
————————————

05/09/2026

ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួង ចូលរួមប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានឆ្លៀតឱកាសនោះដើម្បីថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជំនាន់ និងគ្រប់មន្រ្តីពាក់ព័ន្ធ ដែលបានរួមសហការគ្នាយ៉ាងសកម្មក្នុងការដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្រ «ព៤ជ៤» ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើន ព្រមទាំងបានសង្កត់ធ្ងន់លើការអនុវត្តតួនាទីភារកិច្ចឱ្យបានពេញលេញ ប្រកាន់ខ្ជាប់នូវស្មារតី «រួមគិត រួមធ្វើ» និងបន្តអនុវត្តនូវយន្តការតាមដាន និងវាយតម្លៃឱ្យបានច្បាស់លាស់ សំដៅជំរុញវឌ្ឍនភាពនៃវិស័យអធិការកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

On the occasion of leading the Ministry's delegation to attend a meeting with the Committee on Human Rights, Complaint Reception and Investigation, and Inspection (1st Committee) of the National Assembly on September 2, 2026, H.E. SOK Soken, Minister of Inspection, took the opportunity to express his gratitude to leaders across generations and all relevant officials for their active cooperation in launching and implementing the "S4P4 Strategy," which has successfully addressed challenges and yielded fruitful achievements, while emphasizing the full implementation of roles and responsibilities by adhering strictly to the spirit of "Thinking and Doing in Unison" and continuing the implementation of clear monitoring and evaluation mechanisms aimed at driving progress within the inspection sector with greater efficiency.
————————————

សកម្មភាពសង្ខេបសំខាន់ៗប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ជាពិ...
05/09/2026

សកម្មភាពសង្ខេបសំខាន់ៗប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ជាពិសេសក្នុងការជំរុញ និងអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦៕

Weekly Summary of Key Activities of the Ministry of Inspection's Leaders in Efforts to Fulfill Roles and Duties, Particularly in Promoting and Implementing the Ministry of Inspection's "S4P4 Strategy" from August 31 to September 4, 2026.
————————————

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលជំនួបពិភាក្សាការងាររវាងក្រសួងអធិការកិច្ច និងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអ...
04/09/2026

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលជំនួបពិភាក្សាការងាររវាងក្រសួងអធិការកិច្ច និងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា

PRESS RELEASE On the Outcomes of the Meeting between the Ministry of Inspection and the Committee on Human Rights, Complaint Reception and Investigation, and Inspection (1st Committee) of the National Assembly
————————————

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការ បា...
04/09/2026

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការ បានអញ្ជើញចូលរួម «វេទិកាជាតិគណនេយ្យ ២០២៦ (Cambodia Accounting Forum 2026)» ក្រោមប្រធានបទ "ការបញ្ចូលស្តង់ដាការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦៕
————————————

04/09/2026
ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងប្រសិទ្ធភាពការងារនៃការចុះធ្...
03/09/2026

ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងប្រសិទ្ធភាពការងារនៃការចុះធ្វើអធិការកិច្ច និងតាមដានការអនុវត្តច្បាប់តាមបណ្តាខេត្តរបស់គណៈប្រតិភូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈប្រតិភូ នៅទីស្ដីការក្រសួង។

រាជធានីភ្នំពេញ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៕
————————————

ឯកឧត្តម ឡុក ស៊ីណា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន...
03/09/2026

ឯកឧត្តម ឡុក ស៊ីណា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យអធិការកិច្ច និងសមាជិក បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនតាមវិស័យ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅសាលប្រជុំទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ខេត្តកណ្តាល៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៕
————————————

ឯកឧត្តម ង៉ុយ ហាក់ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈប្រតិភូ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពនៃការដោះស្រ...
03/09/2026

ឯកឧត្តម ង៉ុយ ហាក់ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈប្រតិភូ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពនៃការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈប្រតិភូ នៅទីស្ដីការក្រសួង។

រាជធានីភ្នំពេញ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៕
————————————

លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបដិ...
03/09/2026

លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងគណៈប្រតិភូ ដែលនឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។

រាជធានីភ្នំពេញ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៕
————————————

Address

អគារលេខ ១២៦ ផ្លូវលេខ ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523221417

Alerts

Be the first to know and let us send you an email when ក្រសួងអធិការកិច្ច Ministry of Inspection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងអធិការកិច្ច Ministry of Inspection:

Shortcuts

Share