30/06/2026
នៅថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មន្រ្តីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមសិក្ខាសាលាស្តីពី ការប្រមូលធាតុចូលដើម្បីត្រៀមរៀបចំតារាងពន្ធគយកម្ពុជា ឆ្នាំ២០២៨ នៅសាលាជាតិគយ។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណង ផ្សព្វផ្សាយដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ពីការងារកសាងតារាងពន្ធគយកម្ពុជាជំនាន់ឆ្នាំ ២០២៨ របស់ អគរ ដែលជាការងារស្នូល។ ទន្ទឹមនេះ អង្គសិក្ខាសាលាក៏បានចែករំលែក ព័ត៌មានពីសាវតារនៃតារាងពន្ធគយកម្ពុជា, វឌ្ឍនភាពនៃអត្ថបទតារាងពន្ធគយថ្មី ជំនាន់ឆ្នាំ ២០២៨ និងបម្រែបម្រួលនៃបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ តាមជំនាន់តារាងពន្ធគយថ្មីផងដែរ។