និយ័តករធានារ៉ាប់រងកម្ពុជា Insurance Regulator of Cambodia

  • Home
  • Cambodia
  • Phnom Penh
  • និយ័តករធានារ៉ាប់រងកម្ពុជា Insurance Regulator of Cambodia

និយ័តករធានារ៉ាប់រងកម្ពុជា Insurance Regulator of Cambodia និយ័តករធានារ៉ាប់រងកម្ពុជា⁣
Insurance Regulator of Cambodia

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា គ.ស.២០២៦ លោកស្រី តាន់ លីនណា អគ្គនាយករង...
04/09/2026

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា គ.ស.២០២៦ លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. បានអញ្ជើញជាអធិបតីក្នុងពិធី បរិច្ចាគឈាម និងប្រគល់ថវិកាសប្បុរសធម៌របស់ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) រួមសហការជាមួយនឹងធនាគារ អេ អឹម ខេ ជូនដល់មន្ទីពេទ្យកុមារគន្ធបុប្ផា កម្មវិធីនេះប្រព្រឹត្តធ្វេីឡេីងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលស្ថិតនៅផ្លូវលេខ ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
On the morning of Friday, September 4 ,2026, Ms. TAN Linna, Deputy Director General of the Insurance Regulator of Cambodia (IRC) highly representative of H.E. BOU Chanphirou, Director General of the IRC, presided over the Blood Donation and Charitable Fund Donation Ceremony organized by Daiichi Life Cambodia in collaboration with AMK Microfinance Institution Plc, in support of Kantha Bopha Children’s Hospitals.
The ceremony was held at Kantha Bopha Children’s Hospital, located on Street 47, Sangkat Wat Phnom, Khan Daun Penh, Phnom Penh.

នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៌ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា គ.ស.២០២៦ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា ...
04/09/2026

នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៌ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា គ.ស.២០២៦ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងលោកស្រី ស្ងួន ស្រីណុច ប្រធានការិយាល័យស្រាវជ្រាវ សមាជិកក្រុមការងារអន្តរក្រសួងសម្រាប់អនុវត្តការងាររៀបចំផ្លាស់ប្ដូរឆ្នាំគោលស្ថិតិគណនេយ្យជាតិកម្ពុជា ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលទ្ធផលការងារផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិ ឆ្នាំ២០២៤ តាមវិស័យ អនុវិស័យសេដ្ឋកិច្ច ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។

On the morning of Friday, September 4, 2026, Dr. HOR Sovathana, Deputy Director General of the Insurance Regulator of Cambodia (IRC) and Ms SNGOUN Sreynoch, Head of Research Division, members of the Inter-Ministerial Working Group for the Implementation of Rebasing the Cambodia National Accounts to the Base Year 2024, had attended the meeting to review and discuss the primary outcome of rebasing 2024 national account among economic sector and sub-sector. The meeting was chaired by H.E. NOR Vanndy, Director of National Institution of Statistics of Ministry of Planning.

នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា គ.ស.២០២៦ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយ...
04/09/2026

នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា គ.ស.២០២៦ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូរឯកសារ «កម្មវិធីអន្តរាគម៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ។

On the morning of Friday, September 4, 2026, H.E. BOU Chanphirou, Director General of the Insurance Regulator of Cambodia (IRC), had attended the Official Launch ceremony of the "Comprehensive Intervention Program to Respond to Multi-Crisis Situations", was highly presided over by H.E. Akka Pundit Sopheacha AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance at Sokha Phnom Penh Hotel & Residence.

នារសៀលថ្ងៃពុធ ៥ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា គ.ស.២០២៦ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គន...
02/09/2026

នារសៀលថ្ងៃពុធ ៥ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា គ.ស.២០២៦ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងវិស័យមូលបត្រនៅកម្ពុជា” រវាងនិយ័តករមូលបត្រកម្ពុជា និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា
ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃទីស្តីការ អ.ស.ហ.។

On the Afternoon of Wednesday, September 2, 2026, Dr. HOR Sovathana, Deputy Director General of the Insurance Regulator of Cambodia (IRC) highly representative of H.E. BOU Chanphirou, Director General of the IRC, attended the signing ceremony of the Memorandum of Understanding (MOU) on “Cooperation in promoting innovation and digital technology development in the Securities and Exchange sector in Cambodia” between the Securities and Exchange Regulator of Cambodia and CADT,which highly presided over H.E. SOU Socheat, Delegate of the Royal Government in charge as Director General of Securities and Exchange Regulator of Cambodia, at the meeting hall of FSA.

នាព្រឹកថ្ងៃពុធ ៥ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា គ.ស.២០២៦ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គ...
02/09/2026

នាព្រឹកថ្ងៃពុធ ៥ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា គ.ស.២០២៦ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងស្ដីពី “ការកសាងសមត្ថភាព ការស្រាវជ្រាវ ការផ្លាស់ប្ដូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការ” រវាងនិយ័តករមូលបត្រកម្ពុជា និងអេស៊ីស៊ីអេ (ACCA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា
ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃទីស្តីការ អ.ស.ហ.។

On the morning of Wednesday, September 2, 2026, Dr. HOR Sovathana, Deputy Director General of the Insurance Regulator of Cambodia (IRC) highly representative of H.E. BOU Chanphirou, Director General of the IRC, attended the signing ceremony of the Memorandum of Agreement (MoA) on “Concerning Capacity Building, Research, Exchange of Information, and Cooperative Networking” between the Securities and Exchange Regulator of Cambodia and ACCA, which highly presided over H.E. SOU Socheat, Delegate of the Royal Government in charge as Director General of Securities and Exchange Regulator of Cambodia, at the meeting hall of FSA.

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា គ.ស.២០២៦ លោកស្រីបណ្ឌិត ហោ សុវឌ្ឍ...
27/08/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា គ.ស.២០២៦ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. បានទទួលជួបប្រជុំពិគ្រោះយោបល់ជាមួយជំនាញការបច្ចេកទេស តំណាងកម្មវិធីពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (Regional Trade for Development-RT4D) សម្រាប់ជំនួយបច្ចេកទេសពាក់ព័ន្ធការផ្លាស់ប្ដូរទៅអនុវត្តអភិក្រមអវិជ្ជមានក្នុងវិស័យហិរញ្ញវត្ថុ។

On the morning of Thursday, August 27, 2026, Dr. HOR Sovathana, Deputy Director General of Insurance Regulator of Cambodia (IRC), highly representative of H.E. BOU Chanphirou, Director General of the IRC, had a consultation meeting with RT4D Facility consultant to discuss on the technical assistance for the transition to negative list of the Financial Services Sector.

27/08/2026

វីដេអូអប់រំខ្លីស្តីពី ៖ "អត្ថប្រយោជន៍នៃការមានធានារ៉ាប់រងយានយន្ត"

នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា គ.ស.២០២៦ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គ...
24/08/2026

នារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា គ.ស.២០២៦ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ធនាគារអេស៊ីលីដាភីអិលស៊ី និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិកាដ្ឋាន អ.ស.ហ. ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃទីស្តីការ អ.ស.ហ.។

On the afternoon of Monday, August 24, 2026, Dr. HOR Sovathana, Deputy Director General of the Insurance Regulator of Cambodia (IRC) highly representative of H.E. BOU Chanphirou, Director General of the IRC, attended the signing ceremony of the Memorandum of Understanding (MoU) between the Non-Banking Financial Services Authority, ACLEDA Bank Plc., and ACLEDA University of Business, which highly presided over by H.E. Mey Vann, Secretary of State of the Ministry of Economy and Finance, Secretary General of the General Secretariat of the Non-Banking Financial Services Authority (NBFSA), at the meeting hall of FSA.

នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា គ.ស.២០២៦ ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយ...
24/08/2026

នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា គ.ស.២០២៦ ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ។
On the morning of Monday, August 24, 2026, H.E. BOU Chanphirou, Director General of the Insurance Regulator of Cambodia (IRC), attended a virtual meeting to discuss the Draft Law on the General State Budget Settlement for the 2025 Financial Management. The meeting was chaired by H.E. Akka Pundit Sapheacha AUN Pornmoniroth, Deputy Prime Minister and Minister of Economy and Finance, via Zoom.

នារសៀលថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា គ.ស.២០២៦ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អ...
23/08/2026

នារសៀលថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា គ.ស.២០២៦ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងសហការី បានអញ្ជើញចូលរួមកម្មវិធីប្រគល់ពានរង្វាន់ ការប្រកួតបាល់ទាត់មិត្តភាពកុមារ "Daiichi Junior Cup 2026" វគ្គផ្តាច់ព្រ័ត្រ នៅតារាងបាល់ទាត់ហ្គ្រេនសែនសុខ អារីណា រាជធានីភ្នំពេញ។

​On the afternoon of Sunday, 23rd August 2026, Dr. HOR Sovathana, Deputy Director General of the Insurance Regulator of Cambodia (IRC) and officials, joined the awards ceremony of the Grand Final of "Daiichi Junior Cup 2026", held at Grand Sen Sok Arena, Phnom Penh.

Address

Building #168F (6th Floor), Street 598, Sangkat Chraing Chamres 1, Khan Russey Keo
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+855712580896

Alerts

Be the first to know and let us send you an email when និយ័តករធានារ៉ាប់រងកម្ពុជា Insurance Regulator of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to និយ័តករធានារ៉ាប់រងកម្ពុជា Insurance Regulator of Cambodia:

Shortcuts

Share