រដ្ឋបាលសង្កាត់ផ្សារចាស់

រដ្ឋបាលសង្កាត់ផ្សារចាស់ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រដ្ឋបាលសង្កាត់ផ្សារចាស់, Government Organization, ផ្ទះលេខ១៣៣AE0 ផ្លូវ១១៨ ភូមិ៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ, Phnom Penh.

04/06/2026
02/06/2026
សូមជម្រាបជូនសាធារណៈជន និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់មេត្តាជ្រាបថា ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពសេវាសាធារណៈ និងទទួលមតិ...
30/05/2026

សូមជម្រាបជូនសាធារណៈជន និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់មេត្តាជ្រាបថា ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពសេវាសាធារណៈ និងទទួលមតិយោបល់ ព្រមទាំង សំណូមពររាល់បញ្ហាប្រឈម ឬការលំបាកនានា ក្នុងមូលដ្ឋាន

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានសង្កាត់ផ្សារចាស់ អញ្ជើញចូលរួមក្នុងក្រុមតេឡេក្រាម ដែលមានឈ្មោះថា "ប្រជាជនសង្កាត់ផ្សារចាស់" ឲ្យបានគ្រប់ៗគ្នា និងទាញបញ្ចូលនូវសមាជិកក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ក្នុងមូលដ្ឋានជាមួយគ្នាឲ្យបានច្រើនកុះករនៅក្នុងក្រុមតេឡេក្រាមនេះ។

សូមប្រជាពលរដ្ឋទាំងអស់ចូលរួម (Join) ក្នុងក្រុមតេឡេក្រាមតាមរយ: Link https://t.me/Sangkatphsarchas ឬក៏ QR code ដូចបានភ្ជាប់ជូនជាមួយនេះ។

សូមអរគុណ

នៅព្រឹកថ្ងៃសុក្រ​ ទី២៩​ ខែឧសភា​ ឆ្នាំ​២០២៦​ ឯកឧត្តម​ យឹម​ ជឿន ជាប្រធាន​ក្រុមការងារចុះជួយសង្កាត់ផ្សារចាស់​ បានដឹកនាំក្រុម...
29/05/2026

នៅព្រឹកថ្ងៃសុក្រ​ ទី២៩​ ខែឧសភា​ ឆ្នាំ​២០២៦​ ឯកឧត្តម​ យឹម​ ជឿន ជាប្រធាន​ក្រុមការងារចុះជួយសង្កាត់ផ្សារចាស់​ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោក​ លី​ សុខុន​ ចៅសង្កាត់​ផ្សារ​ចាស់​ ដែល​មាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ និងបានឧបត្ថម្ភថវិកាមួយចំនួន​ សូមគោរព​ជូនពរ​ឯកឧត្ដម​ លោក​ លោកស្រីទាំងអស់​ ជួបប្រទះ​ពុទ្ធ​ពរ​ទាំង​៤ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ​ ព្រមទាំងទទួលបានជ័យជំនះ​គ្រប់​ភារកិច្ច​🙏

នៅព្រឹកថ្ងៃ សុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានដឹកនាំក្រុមប្រឹក្សាខណ្ឌដូនពេញ ចុះសួ...
29/05/2026

នៅព្រឹកថ្ងៃ សុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានដឹកនាំក្រុមប្រឹក្សាខណ្ឌដូនពេញ ចុះសួរសុខទុក្ខលោក លី សុខុន ចៅសង្កាត់ ផ្សារចាស់ ដែលមានជម្ងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត និងបានពាំនាំថវិកា ឯកឧត្ត សួន រិនឌី សមាជិករដ្ឋសភា ចំនួន៥០០ដុល្លា ថវិកាលោក ហែម អាន និងថវិកាក្រុមប្រឹក្សាខណ្ឌមួយចំនួនទៀត​ សូមគោរពជូនពរ ឯកឧត្ដម លោក​ លោកស្រីទាំងអស់ជួបប្រទះ ពុទ្ធ ពរ ទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំ បី ឃ្លៀងឃ្លាត ឡេីយ ព្រមទាំងទទួលបានជ័យជំនះ គ្រប់ ភារកិច្ច 🙏

26/05/2026
26/05/2026

ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។

ព្រះរាជក្រឹត្យ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI "អ.ណ" ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។

24/05/2026

សេចក្តីប្រកាសព័ត៌មាន

យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ។

ទាក់ទងនឹងករណីនេះ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

Unofficial Translation
Press Release

According to official report received from Military Region 4 of the Royal Cambodian Armed Forces (RCAF), on the morning of May 24, 2026, between 09:24 AM and 10:10 AM, 22 rounds of unprovoked gunfire were heard, fired by Thai military forces in the area of the O’Smach International Border Checkpoint in Oddar Meanchey Province, on Cambodian territory currently being illegally occupied by Thai military forces.

In response to this incident, the Cambodian Military Region 4 Liaison Team dispatched a formal letter of protest to the Thai Army Area 2 Liaison Team, demanding that the Thai side verify the facts, strictly enforce troop discipline, and fully adhere to the Joint Statement of the Cambodia–Thailand General Border Committee (GBC) dated December 27, 2025.

Sunday, May 24, 2026
----------------------------------
- Telegram ក្រសួងការពារជាតិ https://t.me/modgovkhm
- Website ក្រសួងការពារជាតិ https://mod.gov.kh/
- TikTok ក្រសួងការពារជាតិ https://www.tiktok.com/
- X ក្រសួងការពារជាតិ https://x.com/modgovkh
- Youtube ក្រសួងការពារជាតិ https://www.youtube.com/

Address

ផ្ទះលេខ១៣៣AE0 ផ្លូវ១១៨ ភូមិ៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ
Phnom Penh
120209

Telephone

+85569844676

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់ផ្សារចាស់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share