នាយកដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិក

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិក

នាយកដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិក Government Organization

30/09/2022
24/01/2022

ដាក់ពាក្យចូលបម្រើការងារជាអ្នកជំនាញ នៅសល់ ៥ថ្ងៃទៀតប៉ុណ្ណោះ! ដើម្បីដាក់ពាក្យសូមចូលទៅកាន់ https://mptc.gov.kh/careers
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដល់សាធារណជន និងនិស្សិតជ្រាបថា ដើម្បីពង្រឹងនិងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ក្នុងទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេសដើម្បីធានាឱ្យបានភាពជោគជ័យនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក្រសួងត្រូវការជ្រើសរើសអ្នកជំនាញចំនួន ១២៥នាក់ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួង តាមជំនាញដូចខាងក្រោម៖

- អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud Technology) ចំនួន ១៥នាក់
- អ្នកជំនាញមជ្ឈមណ្ឌលទិន្នន័យ (Data Center) ចំនួន ១៥នាក់
- អ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence - AI) ចំនួន ១៥នាក់
- អ្នកជំនាញអភិវឌ្ឍសុសវែរ (Software Development) ចំនួន ១៥នាក់
- អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) ចំនួន ១៥នាក់
- អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) ចំនួន ១៥នាក់
- អ្នកជំនាញបច្ចេកវិទ្យាប្លុកឆេន (Blockchain Technology) ចំនួន ១៥នាក់
- អ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ (Telecommunications Infrastructure) ចំនួន ២០នាក់។

១. លក្ខខណ្ឌនៃការជ្រើសរើស
- បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស
- មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន
- មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ
- មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ
- មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម
- មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម
- មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត
- ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម
- គុណវុឌិ្ឍផ្សេងទៀតតាមជំនាញនីមួយៗ ដែលភ្ជាប់មកជាមួយសេចក្ដីជូនដំណឹងនេះ។

២. ភារកិច្ច និងការទទួលខុសត្រូវ
សូមបេក្ខជនមើលនៅក្នុងផ្នែកភារកិច្ចនិងទំនួលខុសត្រូវសំខាន់ៗ តាមជំនាញនីមួយៗ ដែលភ្ជាប់មក ជាមួយសេចក្ដីជូនដំណឹងនេះ។

៣. ប្រាក់បៀវត្ស និងអត្ថប្រយោជន៍
- ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមមុខតំណែង សមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជន
- ទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាល ការអនុវត្តការងារ ជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ
- ឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាព និងសមិទ្ធកម្មការងារ។

៤. កាលបរិច្ឆេទទទួលពាក្យ និងនីតិវិធីនៃការជ្រើសរើស
- បេក្ខជនទាំងពីរភេទត្រូវបំពេញពាក្យស្នើសុំតាមអាសយដ្ឋាន www.mptc.gov.kh/careers ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ នាទី។
- បេក្ខជនត្រូវប្រឡងប្រជែងតាមរយៈវិញ្ញាសាសរសេរ ឬអនុវត្តកិច្ចការ ICT (ICT Assignment)
- បេក្ខជនដែលទទួលបានលទ្ធផលជាប់លើវិញ្ញាសាសរសេរ ត្រូវមកធ្វើបទបង្ហាញ ឬ មកសម្ភាសន៍ ដោយ គណៈកម្មការរៀបចំការប្រឡងជ្រើសរើសអ្នកជំនាញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានបុគ្គលិកនិងបណ្ដុះបណ្ដាល នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈលេខទូរសព្ទ ០៩៦ ៧០០ ៦៦៦៦, ០១២ ៩២៥ ៩៣៥ និង ០៩២ ៨៨៦ ២៤២។

16/10/2021
10/09/2021

អាជីវកម្មធុនតូច និងមធ្យមនៅកម្ពុជាទាំងអស់ សូមចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធី ដែលជាមហាពិព័រណ៍ទិញទំនិញតាមអនឡាញដ៏ធំ និងអស្ចារ្យជាងគេបំផុតនៅកម្ពុជា
---
ហេតុអ្វីបានជាអ្នកគួរតែចូលរួម?
- ទទួលបានការចុះឈ្មោះលើទីផ្សារអនឡាញផ្សេងៗទៀត
- លក់លាងឃ្លាំង
- បង្កើនអតិថិជនថ្មីៗដែលមកពីតំបន់ផ្សេងៗ
- អាចចូលរួមវគ្គបណ្ដុះបណ្តាលពី UNDP ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភ ៥ ដុល្លារសម្រាប់ការ Boost Page
- លក់ដាច់!

សូមចូលរួមជាចំណែកមួយនៃវិស័យឌីជីថលនៅកម្ពុជា និងបង្កើនផ្នែកលក់បន្ថែមទៀត

ចុចទីនេះដើម្បីទទួលបានព័ត៌មានបន្ថែម! https://forms.gle/MJMG4JYqzk36e8Lq8

Address

Building 13, Phreah Monivong Boulevard
Phnom Penh

Website

Alerts

Be the first to know and let us send you an email when នាយកដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share