នាយកដ្ឋានអត្រានុកូលដ្ឋាន

នាយកដ្ឋានអត្រានុកូលដ្ឋាន Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from នាយកដ្ឋានអត្រានុកូលដ្ឋាន, National Road #1, Sangkat Niroad, Khan Cba Ampov, Phnom Penh.

ដំណឹងជ្រើសរើសបុគ្គលិកហាត់ការ ចំនួន៥រូប
03/04/2026

ដំណឹងជ្រើសរើសបុគ្គលិកហាត់ការ ចំនួន៥រូប

ដំណឹងជ្រើសរើសបុគ្គលិកហាត់ការផ្នែករដ្ឋបាល ចំនួន១០រូប
09/09/2025

ដំណឹងជ្រើសរើសបុគ្គលិកហាត់ការផ្នែករដ្ឋបាល ចំនួន១០រូប

ដំណឹងជ្រើសរើសបុគ្គលិកហាត់ការផ្នែករដ្ឋបាល ចំនួន០៧រូប
13/09/2024

ដំណឹងជ្រើសរើសបុគ្គលិកហាត់ការផ្នែករដ្ឋបាល ចំនួន០៧រូប

ដំណឹងជ្រេីសរេីសបុគ្គលិក​ផ្នែករដ្ឋបាល
08/12/2022

ដំណឹងជ្រេីសរេីសបុគ្គលិក​ផ្នែករដ្ឋបាល

សេចក្តីណែនាំស្តីពីការបន្តដំណេីរ​ការកែតម្រូវ​ និងមោឃភាព​ទិន្ន​ន័យនៃបញ្ជីអត្រានុកូលដ្ឋាន
23/12/2019

សេចក្តីណែនាំស្តីពីការបន្តដំណេីរ​ការកែតម្រូវ​ និងមោឃភាព​ទិន្ន​ន័យនៃបញ្ជីអត្រានុកូលដ្ឋាន

ខេត្តកណ្តាល៖ ថ្ងៃអង្គារ ០៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា  ឆ្នាំ២០១៩ក្រុមការងារនាយកដ្ឋានអត...
17/09/2019

ខេត្តកណ្តាល៖ ថ្ងៃអង្គារ ០៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩

ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានសហការជាមួយរដ្ឋបាលខេត្តកណ្តាលបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដល់មេឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំដែលជួយសរសេរបំពេញទិន្នន័យចូលក្នុងបញ្ជីអត្រានុកូលដ្ឋាន ប្រធានការិ.រដ្ឋបាលនិងហិរញ្ញវត្ថុស្រុក អភិបាលរងស្រុក នាយ ឬនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អធិការរងនគរបាលស្រុក និងអ្នកពាក់ព័ន្ធដទៃទៀត។ វគ្គទី១ នេះមានសិក្ខាមសរុបចំនួន២៩៥នាក់ ដែលមកពីស្រុកចំនួន៥ មានស្រុកលើកដែក ស្អាង ល្វាឯម កៀនស្វាយ និងស្រុកកណ្តាលស្ទឹង។

10/09/2019
10/09/2019

នៅសប្តាហ៍នេះ ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋានបាននិងកំពុងចុះតាមដាន ត្រួតពិនិត្យ និងគាំទ្រការងារអត្រានុកូលដ្ឋាននៅតាមបណ្តាក្រុងស្រុកទាំង១៣នៃខេត្តព្រៃវែង ក្នុងគោលបំណងក្តាប់បានអំពីស្ថានភាពនៃការអនុវត្តការងារអត្រានុកូលដ្ឋាននៅតាមឃុំសង្កាត់ ក៏ដូចជាលទ្ធផលនៃការអនុវត្តការងារសម្រាប់ឆ្នាំ២០១៩ និងបញ្ហាប្រឈមនានាដែលបានកើតឡើង ព្រមទាំងសំណូមពរនានាពីអ្នកផ្តល់សេវាផងដែរ។ ទន្ទឹមនោះក្រុមការងារក៏បានពិនិត្យអំពីការបំពេញទិន្នន័យចូលទៅក្នុងបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ថាតើស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ឬយ៉ាងណា?

ខេត្តកំពង់ស្ពឺ ៖​ ថ្ងៃអង្គារ ០៥កេីត ខែភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ក្រុមការងាររបស់​...
03/09/2019

ខេត្តកំពង់ស្ពឺ ៖​ ថ្ងៃអង្គារ ០៥កេីត ខែភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩

ក្រុមការងាររបស់​នាយកដ្ឋានអត្រានុកូលដ្ឋាន​បាន​បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញពីរបៀបកត់ត្រា ការងារ​អត្រានុកូលដ្ឋាន ការប្រើ​ប្រាស់​សៀវភៅ​​ស្រង់​ស្ថិតិ​កំណើត អាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទដ្ឋានថ្មីៗ វគ្គទី១​ ដែលមានសិក្ខាកាមសរុប ២០៧នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

ខេត្តតាកែវ ៖​ ថ្ងៃច័ន្ទ ១៣រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ក្រុមការងាររបស់​នាយកដ្ឋ...
29/07/2019

ខេត្តតាកែវ ៖​ ថ្ងៃច័ន្ទ ១៣រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩

ក្រុមការងាររបស់​នាយកដ្ឋានអត្រានុកូលដ្ឋាន​បាន​ចុះ​ត្រួតពិនិត្យ និង​គាំទ្រ​ ការអនុវត្ត​ការងារ​អត្រានុកូលដ្ឋាន ការប្រើ​ប្រាស់​សៀវភៅ​​ស្រង់​ស្ថិតិ​កំណើត អាពាហ៍ពិពាហ៍ មរណភាព ចំនួន១៥ឃុំ ក្នុង​ស្រុកបាទី ខេត្ត​តាកែវ ។

ខេត្តកំពត ៖​ ថ្ងៃច័ន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានអត្រានុកូលដ្ឋា...
15/07/2019

ខេត្តកំពត ៖​ ថ្ងៃច័ន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩

នាយកដ្ឋានអត្រានុកូលដ្ឋាន​បានបើក​វគ្គបណ្តុះបណ្តាល​រំលឹកឡើងវិញ ស្តីពី របៀបកត់ត្រា​អត្រានុកូលដ្ឋាន និងសៀវភៅ​ស្រង់ស្ថិតិ​កំណើត អាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ។

ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គន...
11/07/2019

ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំ ដកពិសោធន៍ការងារអត្រានុកូលដ្ឋាន ។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការ អញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង លោក-លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន លោក-លោកស្រី នាយ-ប្រធានការិយាល័យ ព្រមទាំង មន្ត្រី ចំណុះនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម។
ឆ្លងតាមបទពិសោធន៍នៅក្នុងអំឡុងពេលនៃការអនុវត្តការងារកែតម្រូវ និងធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ទោះបីជាមានការប្រឈម មួយចំនួនក្តី ប៉ុន្តែមានចំណុចខ្លាំងមួយចំនួនគួរឱ្យកត់សម្គាល់ សម្រាប់ការដឹកនាំ ការត្រួតពិនិត្យ និងបម្រើប្រជាពលរដ្ឋ៖
១-ប្រជាពលរដ្ឋមានការសាទរជាមួយនឹងការដាក់ពាក្យស្នើសុំកែតម្រូវ មោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋានដោយមិចចាំបាច់ស្មុកស្មាញក្នុងការដាក់ពាក្យទៅស្ថាប័នតុលាការ
២-ការគ្រប់គ្រង លើការងារកែតម្រូវ និងមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន មានភាពល្អប្រសើរ
៣-បានបង្ខិតសេវាជិតប្រជាពលរដ្ឋ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល
៤-បានកែលម្អនូវចំណុចខុសឆ្គង និងបំពេញនូវចំណុចខ្វះខាតរបស់រដ្ឋបាល ថ្នាក់ឃុំ សង្កាត់ ដែលបានអនុវត្តការងារកន្លងមក
៥-បានជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យមានឯកសារអត្តសញ្ញាណត្រឹមត្រូវ គឺបុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ
៦-កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដោយពុំចាំបាច់បង់ប្រាក់ប្រដាប់ក្តី ឬការចំណាយផ្សេងៗលើសេវាកែតម្រូវ និងមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន។

Address

National Road #1, Sangkat Niroad, Khan Cba Ampov
Phnom Penh

Alerts

Be the first to know and let us send you an email when នាយកដ្ឋានអត្រានុកូលដ្ឋាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share