Cambodian Ophthalmological Society

Cambodian Ophthalmological Society VISION: To provide quality eye care services for all Cambodian people and to eliminate locally endemic blindness in the country.

About Cambodian Ophthalmological Society (COS):

At present, the ophthalmology science in the world has been rapidly developed and thereof there is a need for national and international collaboration for exchange professional skills, experiences among eye care professional in Cambodia and up-to-date clinical/surgical skills to provide the best quality of eye care service delivery for all eye patie

nts. The Cambodian Ophthalmological Society was established in 2003 by the group of eye doctors and approved by the Ministry of Health with the mission to provide quality eye care services in all eye care facilities in all provinces of Cambodia and help all eye care professionals to improve their professional skills and good relation in their career to improve patient reliability by improving the standards of eye care service in the country to meet international standard. Members of COS consist of Ophthalmologists, Basic Eye Doctors, Eye Doctors and Medical Assistants all over the country currently actively providing eye care service for all eye patients and providing eye health education and actively involved in the control of blindness in the country. Currently the COS has 92 members.

03/06/2026
កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ សមាគមគ្រូពេទ្យភ្នែកកម្ពុជា បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្ប...
01/06/2026

កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ សមាគមគ្រូពេទ្យភ្នែកកម្ពុជា បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងប្រមូលធាតុចូលយ៉ាងផុលផុស ក្នុងការរៀបចំសេចក្តីព្រាង និងពិនិត្យនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) របស់សមាគម។

សមាគមគ្រូពេទ្យភ្នែកកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមសាស្ត្រាចារ្យ លោកសាស្ត្រាចារ្យរង លោក លោកស្រីសាស្ត្រាចារ្យជំនួយ នៃក្រុមប្រឹក្សាភិបាលសមាគម, លោកសាស្ត្រាចារ្យ អ៊ា ប៉, លោក ប៉ាក់ តូក្យូ នាយកប្រចាំប្រទេសនៃមូលនិធិ FHF កម្ពុជា និងសហការី ព្រមទាំងក្រុមប្រឹក្សាប្រតិបត្តិសមាគមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងផ្តល់នូវមតិភាគទានយ៉ាងល្អៗ ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងពង្រឹងរចនាសម្ព័ន្ធការងាររបស់សមាគមឱ្យកាន់តែមានប្រសិទ្ធភាព និងស្តង់ដារខ្ពស់។

សូមជូនពរ ឯកឧត្តម លោកជំទាវ លោកសាស្ត្រាចារ្យ បងៗ និងសមាជិកទាំងអស់ មានសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច! 🙏

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះប...
14/05/2026

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

សូមក្រាប​បង្គំ​ទូលថ្វាយព្រះពរសព្ទសាធុការ 🙏🏻🙏🏻🙏🏻

10/05/2026
ល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ សមាគមគ្រូពេទ្យភ្នែកកម្ពុជាបានរៀបចំកិច្ចប្រជុំផ្នែកឯកទេសជាន់ខ្ពស់ផ្នែកវះកាត់ត្របកភ្នែក និងស...
09/05/2026

ល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ សមាគមគ្រូពេទ្យភ្នែកកម្ពុជាបានរៀបចំកិច្ចប្រជុំផ្នែកឯកទេសជាន់ខ្ពស់ផ្នែកវះកាត់ត្របកភ្នែក និងស្តាររចនាសម្ព័នភ្នែកលើកដំបូង សហការដោយមូលនិធិ Fred Hollows Foundation គោលបំណង ៖

១- ជំរុញការអប់រំបន្តវិជ្ជាជីវៈ(CME)
២-ពិភាក្សា ចែករំលែកបទពិសោធន៍ ករណីស្មុគស្មាញ និងបច្ចេកទេសថ្មីៗក្នុងវិស័យ Oculoplastic Lacrymal and Orbital Reconstruction surgery
៣-លើកទឹកចិត្តដល់ការសិក្សាស្រាវជ្រាវ និងការបង្ហាញវិទ្យាសាស្ត្រ
៤-គាំទ្រការបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់វេជ្ជបណ្ឌិតឯកទេសកំពុងហ្វឹកហាត់ដែលមានចំណាប់អារម្មណ៍លើឯកទេសជាន់ខ្ពស់ (OLORs)។
៥-គាំទ្រកិច្ចសហការ និងការងារជាក្រុមពហុជំនាញរវាងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ និងជំនាញផ្សេងៗ ព្រមទាំងដៃគូអភិវឌ្ឍន៍។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់៖
- ឯកឧត្តមសាស្រ្តាចារ្យ លោកសាស្រ្តាចារ្យរង លោក លោកស្រី សាស្ត្រាចារ្យជំនួយ នៃក្រុមប្រឹក្សាភិបាលសមាគម
-លោកប៉ាក់ តូក្យូ នាយកប្រចាំប្រទេសនៃមូលនិធិ FHFកម្ពុជា និងសហការី
- ក្រុមប្រឹក្សាប្រតិបត្តិសមាគម
-ក្រុមវេជ្ជបណ្ឌិតឯកទេសជាន់ខ្ពស់ផ្នែកវះកាត់ត្របកភ្នែក និងស្តាររចនាសម្ព័នភ្នែក
-និស្សិតឯកទេសចក្ខុរោគឆ្នាំទី ១ ទី២ និងទី៣
សរុបចំនួន 71 នាក់ (ស្រី នាក់)

🙏🏻🙏🏻🙏🏻
20/04/2026

🙏🏻🙏🏻🙏🏻

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់នៃក្រសួងសុខាភិបាល ផ្ញេីសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

អបអរសាទរបុណ្យចូលថ្នាំថ្មីប្រពៃណីជាតិខ្មែរ! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិ​ ឆ្នាំមមី អដ្ឋស័ក​ ពុទ្ធសករាជ ២៥៦៩ សម...
14/04/2026

អបអរសាទរបុណ្យចូលថ្នាំថ្មីប្រពៃណីជាតិខ្មែរ!

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិ​ ឆ្នាំមមី អដ្ឋស័ក​ ពុទ្ធសករាជ ២៥៦៩ សមាគមគ្រូពេទ្យភ្នែកកម្ពុជា សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក​ និងទេព្តាឆ្នាំថ្មី​ សូមប្រោសប្រទាន​ពរជ័យជូន​ចំពោះ​ ទ្រង់ ឯកឧត្ដម លោកជំទាវ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត និង លោក លោកស្រី ដែលជាសមាជិក សមាជិកានៃសមាគមគ្រូពេទ្យភ្នែកកម្ពុជាទាំងអស់ ព្រមទាំងជនរួមជាតិទាំងមូល សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជួបតែភាពចម្រុងចម្រើន សុភមង្គល វិបុលសុខ និងប្រកបដោយពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

រីករាយឆ្នាំថ្មី 🎊

អបអរសាទរ ខួបលើកទី៧៨ នៃទិវាសុខភាពពិភពលោក (៧ មេសា ១៩៤៨ - ៧ មេសា ២០២៦) ក្រោមប្រធានបទ៖ «រួមគ្នាដើម្បីសុខភាព ឈរលើមូលដ្ឋានវិទ្...
07/04/2026

អបអរសាទរ ខួបលើកទី៧៨ នៃទិវាសុខភាពពិភពលោក (៧ មេសា ១៩៤៨ - ៧ មេសា ២០២៦) ក្រោមប្រធានបទ៖ «រួមគ្នាដើម្បីសុខភាព ឈរលើមូលដ្ឋានវិទ្យាសាស្ត្រ»

យើងខ្ញុំសូមថ្លែងអំណរគុណដល់គ្រូពេទ្យភ្នែក និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើការងារដោយផ្អែកលើចំណេះដឹង និងក្រមសីលធម៌វិទ្យាសាស្ត្រ ដើម្បីផ្តល់នូវពន្លឺ និងសុខភាពល្អជូនដល់ប្រជាជនកម្ពុជា។

សូមចូលរួមថែរក្សាសុខភាព និងជឿជាក់លើវិទ្យាសាស្ត្រវេជ្ជសាស្ត្រ!

រូបភាពដោយ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

[សេចក្ដីជូនដំណឹង]អបអរសាទរទិវាជំងឺទឹកដក់ក្នុងភ្នែកពិភពលោក (World Glaucoma Day)សមាគមគ្រូពេទ្យភ្នែកកម្ពុជា មានសេចក្តីសោមនស្...
10/03/2026

[សេចក្ដីជូនដំណឹង]

អបអរសាទរទិវាជំងឺទឹកដក់ក្នុងភ្នែកពិភពលោក (World Glaucoma Day)

សមាគមគ្រូពេទ្យភ្នែកកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសរៀបចំ «សិក្ខាសាលាអនឡាញ» ក្រោមប្រធានបទដ៏សំខាន់មួយដែលទាក់ទងទៅនឹង៖ "Practical Approach to Normal Tension Glaucoma (NTG)" ដែលនឹងមានការចូលរួមចែករំលែកបទពិសោធន៍ដោយវាគ្មិនកិត្តិយសចំនួន២រូប ដែលជាវេជ្ជបណ្ឌិតឯកទេសជាន់ខ្ពស់ជំងឺទឹកដក់ក្នុងភ្នែក រួមមាន៖ លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា និង វេជ្ជ. គឹម ចិន្តា ។

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 19 ខែមីនា ឆ្នាំ 2026 វេលាម៉ោង 4:30 ល្ងាច ខាងមុខនេះ ។ លោក លោកស្រី អាចធ្វើការចុះឈ្មោះដោយឥតគិតថ្លៃ តាមរយៈតំណភ្ជាប់ខាងក្រោម

🔗 https://us06web.zoom.us/webinar/register/WN_atUw6AN8SkyQe5d8BSpxsg

សម្រាប់ព័ត៌មានបន្ថែម៖
សូមទំនាក់ទំនងមកកាន់ វេជ្ជ. ខៀវ ច័ន្ទសត្យា តាមរយៈ៖
• 📞 ទូរស័ព្ទលេខ៖ 070 789 534
• 📧 អុីម៊ែល៖ [email protected]

[សារលិខិត]ជូនចំពោះ សហភាតរៈ ដៃគូសហប្រតិបត្តិការ និងបងប្អូនស្ត្រីកម្ពុជាដ៏រឹងមាំទាំងអស់ ជាពិសេសបងប្អូនស្ត្រីដែលកំពុងបំពេញប...
08/03/2026

[សារលិខិត]

ជូនចំពោះ សហភាតរៈ ដៃគូសហប្រតិបត្តិការ និងបងប្អូនស្ត្រីកម្ពុជាដ៏រឹងមាំទាំងអស់ ជាពិសេសបងប្អូនស្ត្រីដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងវិស័យសុខភាពភ្នែក ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ នេះ នាងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមអបអរសាទរក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» ។ ក្នុងនាមនាងខ្ញុំជាស្ត្រីម្នាក់ដែលទទួលបានការទុកចិត្តឱ្យដឹកនាំសមាគមគ្រូពេទ្យភ្នែកកម្ពុជា នាងខ្ញុំសូមសម្តែងនូវការដឹងគុណ និងកោតសរសើរចំពោះសមិទ្ធផលដ៏អស្ចារ្យទាំងឡាយដែលស្ត្រីគ្រប់រូបសម្រេចបាន ដែលមិនត្រឹមតែជួយកសាងសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពន្លឺនាំផ្លូវនៃសុខុមាលភាព និងវឌ្ឍនភាពរបស់ប្រទេសជាតិយើងផងដែរ ។

ស្របតាមចក្ខុវិស័យជាតិ យើងត្រូវទទួលស្គាល់ថា សន្តិភាព មិនមែនគ្រាន់តែជាការស្ងប់ស្ងាត់នៃសូរគ្រាប់កាំភ្លើង ឬការអវត្តមាននៃសង្គ្រាមនោះទេ ប៉ុន្តែសន្តិភាពគឺជាវត្តមាននៃសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងកាលានុវត្តភាពនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ នៅក្នុងវិស័យចក្ខុរោគរបស់យើង យើងជឿជាក់យ៉ាងមុតមាំថា សន្តិភាពពិតប្រាកដសម្រាប់ស្ត្រី គឺ «សន្តិសុខនៃគំហើញ» ពោលគឺសិទ្ធិជាមូលដ្ឋានក្នុងការមើលឃើញពិភពលោកបានយ៉ាងច្បាស់លាស់ ការអាចប្រកបការងារបានដោយគ្មានការគំរាមកំហែងពីភាពងងឹត និងការរស់នៅដោយគ្មានក្តីព្រួយបារម្ភពីពិការភាពភ្នែក ដែលបង្កដោយជំងឺភ្នែកដែលអាចបង្ការបាន ។ សន្តិភាព គឺជាទំនុកចិត្តរបស់គ្រូពេទ្យភ្នែកនារីដែលកំពុងដឹកនាំក្នុងបន្ទប់វះកាត់ ហើយសន្តិភាពក៏ជាក្តីសង្ឃឹមរបស់មាតាគ្រប់រូប ដែលអាចសម្លឹងមើលទៅអនាគតកូនៗរបស់ពួកគេដោយកែវភ្នែកដ៏ភ្លឺស្វាង និងមានសុខភាពល្អ ។

សម្រាប់គ្រួសារកម្ពុជា សន្តិសុខគឺជាគ្រឹះស្ថានដ៏រឹងមាំនៃសុភមង្គលក្នុងគ្រួសារ ដែលបង្កើតបានជាបរិយាកាសមួយអនុញ្ញាតឱ្យសមាជិកគ្រប់ជំនាន់អាចសម្រេចបាននូវវិបុលភាពយ៉ាងពិតប្រាកដ ។ យើងទទួលស្គាល់ថា ស្ត្រីគឺជាកម្លាំងស្នូលនៃសន្តិសុខនេះ ដ្បិតស្ត្រីគឺជាអ្នកថែទាំដំបូងបង្អស់ ដែលធានានូវសុខុមាលភាពសម្រាប់កូនចៅជំនាន់ក្រោយ ។ នៅពេលដែលយើងការពារគំហើញរបស់ស្ត្រីម្នាក់ គឺយើងកំពុងការពារស្ថិរភាពនៃគ្រួសារទាំងមូល ។ ក្នុងនាមសមាគមគ្រូពេទ្យភ្នែកកម្ពុជា យើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង «របងការពារដ៏រឹងមាំ» នៃប្រព័ន្ធសុខាភិបាលរបស់យើង ។ ក្រុមគ្រូពេទ្យភ្នែក និងបុគ្គលិកសុខាភិបាលជានារីរបស់យើង បានដើរតួជាអ្នកការពារដ៏រឹងមាំនេះ ដោយបានលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ដើម្បីធានាថាពន្លឺនៃគំហើញត្រូវបានរក្សាទុកសម្រាប់បងប្អូនទាំងអស់គ្នា ដែលនេះគឺជាការផ្តល់នូវភាពកក់ក្តៅ និងឱកាសសម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិក្នុងការឈានទៅរកភាពរុងរឿង ។

ថ្ងៃនេះ យើងមិនត្រឹមតែអបអរសាទរស្ត្រីក្នុងនាមជាអ្នកទទួលផលពីសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក្នុងនាមជាអ្នកកសាងសន្តិភាពដ៏សំខាន់បំផុត។ ក្នុងនាមជាសមាគមដែលដឹកនាំដោយស្ត្រី សមាគមគ្រូពេទ្យភ្នែកកម្ពុជា ប្តេជ្ញាបន្តផ្តល់អំណាចដល់ស្ត្រីក្នុងវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីធានាថាពួកគេគឺជា កម្លាំងដឹកនាំដ៏សំខាន់ ក្នុងកិច្ចការសម្រេចចិត្ត និងនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ ។ សន្តិភាព និងសន្តិសុខ មិនមែនកើតឡើងដោយឯកឯងនោះទេ វាទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីយើងម្នាក់ៗ តាមរយៈការគោរពគ្នាទៅវិញទៅមក និងការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ដើម្បីសមធម៌សុខាភិបាល ។

ជាទីបញ្ចប់ នាងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បងប្អូនស្ត្រីទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យបន្តបន្ទាប់ក្នុងតួនាទីជាថ្នាក់ដឹកនាំ ជាគ្រូពេទ្យ និងជាសសរស្តម្ភដ៏ឆ្នើមសម្រាប់គ្រួសារ និងសង្គមជាតិ។ សូមឱ្យយើងបន្តរួមគ្នាស្ថាបនាសង្គមមួយដែលស្ត្រី និងកុមារគ្រប់រូបអាចរស់នៅបានយ៉ាងមានសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងទទួលបាននូវកាដូដ៏វិសេសវិសាលនៃគំហើញ ។

«សន្តិភាព ចាប់ផ្តើមចេញពីពន្លឺក្នុងកែវភ្នែក និងកម្លាំងនៅក្នុងចិត្តរបស់យើង។ យើងរួមគ្នាការពារគំហើញ ដើម្បីផ្តល់ថាមពលដល់ការរស់នៅរបស់គ្រួសារកម្ពុជាគ្រប់រូប។»

អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា!

ដោយក្តីគោរពដ៏កក់ក្ដៅអំពីនាងខ្ញុំ!

វេជ្ជបណ្ឌិត សូរ សុបញ្ញាវតី
ប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា

Address

Preah Ang Duong Hospital
Phnom Penh

Alerts

Be the first to know and let us send you an email when Cambodian Ophthalmological Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share