Samdech Heng Samrin

Samdech Heng Samrin Samdech HENG SAMRIN

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិ...
31/08/2026

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតរំលែកមរណទុក្ខ​ ជូនចំពោះ​ លោកជំទាវ សុខ កែវ និងក្រុមគ្រួសារ​ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបអនុប្រធានរដ្ឋសភាវៀតណាម=============ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សម្តេ...
28/08/2026

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបអនុប្រធានរដ្ឋសភាវៀតណាម
=============

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន បានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធីថាញ់ (Nguyen Thi Thanh) សមាជិកាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាអនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខ នៅភូមិគ្រឹះចំការមន។

ក្នុងជំនួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីរីករាយចំពោះវត្តមានរបស់លោកជំទាវ និងគណៈប្រតិភូ ដែលអញ្ជើញមកកម្ពុជាចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចបានចាត់ទុកវត្តមាននេះ ជាសក្ខីភាពបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ព្រមទាំងបញ្ជាក់ពីជំនឿថា ប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីថែរក្សា និងពូនជ្រុំមិត្តភាពកម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ និងគង់វង្ស។

លោកជំទាវ ង្វៀន ធីថាញ់ បានសម្តែងក្តីសោមនស្សរីករាយ និងកិត្តិយសដែលបានជួបសម្តេចចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានបន្តមរតកពីជំនាន់មួយទៅជំនាន់មួយ។

សម្តេចចក្រី បានជំរុញឲ្យរដ្ឋសភាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្អិតរមួតជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជននៃកម្ពុជា និងវៀតណាម។

សម្តេចក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំវៀតណាមគ្រប់រូប និងជូនពរលោកជំទាវ និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងបេសកកម្មការងារ និងមានសុខភាពល្អ៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខ...
13/08/2026

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏សិរីមង្គលថ្លៃថ្លា នៃពិធីចម្រើនអាយុវឌ្ឍនមង្គល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ខាងមុខ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខ...
03/08/2026

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏សិរីមង្គលថ្លៃថ្លា នៃពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់៧៤ ឈានចូល៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក...
30/07/2026

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
----------------

ខេត្តត្បូងឃ្មុំ៖ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមជាមួយ ឯកឧត្តម វង សូត អនុប្រធានទី២នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ បានអញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ បានប្រព្រឹត្តទៅនៅវត្តគីរីសុវណ្ណរាម (ហៅវត្តថ្កូវ) ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីរួមចំណែកទ្រទ្រង់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សារយៈពេលបីខែ។

ពិធីបុណ្យចូលព្រះវស្សាដែលមានរយៈពេលបីខែ តែងតែចូលមកដល់នៅថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ។ ការចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម ក្នុងគោលបំណងសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ។ ដើម្បីចូលរួមទ្រទ្រង់ដល់ព្រះសង្ឃក្នុងរយៈពេលបីខែនេះ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ជីវរ សំពត់ស្លាដក និងគ្រឿងសម្ភារផ្សេងៗទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម។

ក្នុងឱកាសនោះ សម្តេចចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំង ឯកឧត្តម វង សូត និងលោកជំទាវ បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួនដល់វត្តទាំង ១៨ ក្នុងស្រុកពញាក្រែក ដោយក្នុងមួយវត្តៗទទួលបាន៖ ទៀនព្រះវស្សា ១គូ អង្ករ ១០០គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់កសាងចំនួន ១លានរៀល។ ដោយឡែក យាយជី និងតាជីចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានប្រេងកូឡា ១ប្រអប់ និងថវិកាចំនួន ២ម៉ឺនរៀល។

ក្នុងពិធីសំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តម វង សូត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តមក៏បានលើកឡើងថា ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសាមគ្គីភាពជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនា ដែលបន្តទទួលបានការយកចិត្តទុកដាក់ និងរីកចម្រើនជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ជាពិសេសភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា នៅពេលមានហេតុការណ៍អាសន្នណាមួយកើតឡើង៕

ខេត្តព្រៃវែង៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ព...
29/07/2026

ខេត្តព្រៃវែង៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងសហការី នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន---------...
14/07/2026

គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន
--------------------------

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅភូមិគ្រឹះសម្តេចចំការមន។

គណៈប្រតិភូព្រឹទ្ធសភា បានសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាពញាចក្រី ដែលស្ទើរតែពេញមួយជន្មាយុរបស់សម្តេច បានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។

គណៈប្រតិភូព្រឹទ្ធសភា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក តាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេងសំរិន ទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជាពិសេសសូមសម្តេចទាំងទ្វេ សមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចអគ្គមហាពញាចក្រី បានថ្លែងអំណរគុណ ចំពោះប្រតិភូព្រឹទ្ធសភា ដែលបានឆ្លៀតពេលវេលា ចូលជួបសាកសួរសុខទុក្ខសម្តេច និងសម្តេចធម្មវិសុទ្ធវង្សា ដល់គេហដ្ឋាន និងជូនសព្ទសាធុការពរជ័យដល់ឯកឧត្តមបណ្ឌិត និងប្រតិភូ សមប្រកបដោយពុទ្ធទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អបអរសាទរ ខួបលើកទី៩ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៨ កក្កដា ២០១...
08/07/2026

អបអរសាទរ ខួបលើកទី៩ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦

អបអរសាទរខួបលើកទី១៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ «៧ កក្កដា ២០០៨- ៧ កក្កដា ២...
07/07/2026

អបអរសាទរខួបលើកទី១៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
«៧ កក្កដា ២០០៨- ៧ កក្កដា ២០២៦»

គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ...
02/07/2026

គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន
--------------------------

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅភូមិគ្រឹះសម្តេចចំការមន។

គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏ដូចជាសម្តេចរដ្ឋសភាធិបតី ផ្ទាល់ បានសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាពញាចក្រី ដែលស្ទើរតែពេញមួយជន្មាយុរបស់សម្តេច បានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។

គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក តាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេងសំរិន ទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជាពិសេសសូមសម្តេចទាំងទ្វេ សមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចអគ្គមហាពញាចក្រី បានថ្លែងអំណរគុណ ចំពោះប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានឆ្លៀតពេលវេលា ចូលជួបសាកសួរសុខទុក្ខសម្តេចផ្ទាល់ និងសម្តេចធម្មវិសុទ្ធវង្សា ដល់គេហដ្ឋាន និងជូនសព្ទសាធុការពរជ័យ ដល់សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា និងសមាជិកសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទាំងអស់ សមប្រកបដោយពុទ្ធទាំង៤ប្រការ ដើម្បីបន្តដឹកនាំស្ថាប័ននីតិប្បញត្តិ-រដ្ឋសភា ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជាតិមាតុភាព និងប្រជាជន៕

Address

National Assembly Street
Phnom Penh
120101

Alerts

Be the first to know and let us send you an email when Samdech Heng Samrin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Samdech Heng Samrin:

Shortcuts

Share