ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation

ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation Welcome to the Official Facebook's Page of the Ministry of Foreign Affairs and International Cooperation of Cambodia

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ / His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation

គេហទំព័រផ្លូវការ/ Official Website: https://www.mfaic.gov.kh/
តេលេក្រាមផ្លូវការ/Official Telegram Channel: https://t.me/MFAICNews

នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្មាន ម៉ាណាន រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរា...
05/09/2026

នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្មាន ម៉ាណាន រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Badanam PATOKI រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងការត្រួតពិនិត្យយុទ្ធសាស្ត្រនៃសាធារណរដ្ឋតូហ្គោ នៅទីក្រុងឡូមេ ប្រទេសតូហ្គោ ក្នុងឱកាសនៃកិច្ចប្រជុំលើកទី១ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរយោបល់អំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងតូហ្គោ បន្ថែមទៀត។

ក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីឱកាសពង្រីកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងវិស័យឯកជន។ ឯកឧត្តម Badanam PATOKI បានបង្ហាញការគាំទ្រចំពោះសំណើបង្កើតឲ្យមានអនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងតូហ្គោ ដោយភាគីទាំងពីរបានចាត់តាំងអ្នកសម្របសម្រួល ដើម្បីពិនិត្យគំនិតផ្តួចផ្តើមនេះ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពបង្កើតក្រុមប្រឹក្សាធុរកិច្ចរួម ការរៀបចំបេសកកម្មធុរកិច្ច និងពាណិជ្ជកម្ម និងការបង្កើនលទ្ធភាពចូលទីផ្សារសម្រាប់ផលិតផលកម្ពុជា ជាពិសេសអង្ករ។ ឯកឧត្តម SMAN Manan ក៏បានអញ្ជើញភាគីតូហ្គោឱ្យចូលរួមក្នុងភូមិហ្វ្រង់កូហ្វូន និងហ្វ្រង់កូហ្វូតិច ដែលនឹងរៀបចំនៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកា ឆ្នាំ២០២៦។

On the morning of 3 September 2026, H.E. SMAN Manan, Secretary of State of the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia, held a meeting with H.E. Badanam PATOKI, Minister of Economy and Strategic Monitoring of the Republic of Togo, in Lomé, Togo, on the sidelines of the First Round of Bilateral Consultations between the two Foreign Ministries, to exchange views on ways to further strengthen economic and trade cooperation between Cambodia and Togo.

During the meeting, the two sides discussed opportunities to expand bilateral trade and investment and strengthen institutional and private-sector linkages. H.E. Badanam PATOKI expressed support for the proposal to establish a Memorandum of Understanding (MoU) between the Chambers of Commerce of Cambodia and Togo, with focal points designated by both sides to follow up on the initiative. The two sides also discussed the possibility of establishing a Joint Business Council, organizing business and trade missions, and enhancing market access for Cambodian products, particularly rice. H.E. SMAN Manan also invited the Togolese side to participate in the Francophonie Village and FrancoTech, which will be held in Phnom Penh in conjunction with the 20th Summit of the International Organisation of La Francophonie (OIF) in November 2026.

នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្មាន ម៉ាណាន រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណ...
04/09/2026

នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្មាន ម៉ាណាន រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Afognon Kouakou SEDAMINOU អគ្គលេខាធិការ នៃក្រសួងការបរទេស សហប្រតិបត្តិការ សមាហរណកម្មអាហ្វ្រិក និងប្រជាជនតូហ្គោនៅក្រៅប្រទេស នៃសាធារណរដ្ឋតូហ្គោ បានធ្វើជាសហប្រធានដឹកនាំ កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសទាំងពីរ នៅទីក្រុងឡូមេ សាធារណរដ្ឋតូហ្គោ។

កិច្ចពិគ្រោះយោបល់នេះបានផ្តល់នូវវេទិកាដ៏សំខាន់សម្រាប់ ពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគី និងស្វែងរកមធ្យោបាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា–តូហ្គោបន្ថែមទៀត ជាពិសេសលើវិស័យ នយោបាយ និងការទូត ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពី កិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសក្នុងក្របខណ្ឌ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងអង្គការសហប្រជាជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម។ ភាគីកម្ពុជាបានសម្តែងការអរគុណចំពោះសាធារណរដ្ឋតូហ្គោ សម្រាប់ការគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៦។

On 3 September 2026, His Excellency SMAN Manan, Secretary of State of the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia, and H.E. Afognon Kouakou SEDAMINOU, Secretary General of the Ministry of Foreign Affairs, Cooperation, African Integration and Togolese Abroad of the Republic of Togo, co-chaired the 1st Round of the Bilateral Consultations between the two Foreign Ministries in Lomé, Togo.

The Consultations provided an important platform to review bilateral relations and explore ways to further strengthen Cambodia–Togo cooperation, particularly in political and diplomatic affairs, trade and investment, air connectivity, industry and agro-industry, tourism, and parliamentary cooperation. The two sides also exchanged views on multilateral cooperation, notably within the International Organisation of La Francophonie and the United Nations, as well as on regional and international issues of common interest. The Cambodian side expressed appreciation to Togo for its support for Cambodia’s hosting of the 20th Francophonie Summit in Phnom Penh in 2026.

កម្ពុជាតវ៉ាប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាCambodia Protests against Thail...
04/09/2026

កម្ពុជាតវ៉ាប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

Cambodia Protests against Thailand's Persistent Violations of Cambodian Sovereignty and Territorial Integrity

ភ្ជាប់មកកាន់តេឡេក្រាមផ្លូវការក្រសួង៖ https://t.me/MFAICNews

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បា...
03/09/2026

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Bakuramu tsaNKUBITO MANZI ឯកអគ្គរដ្ឋទូតរវ៉ាន់ដាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល ក្នុងឱកាសដែលឯកឧត្តមមកបំពេញបេសកកម្មការងារនៅភ្នំពេញ ពីថ្ងៃទី៣០ ខែសីហា ដល់ ៥ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចពិភាក្សា បានផ្តោតលើលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗរវាងកម្ពុជា និងរវ៉ាន់ដា និងវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូ លហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍អមនៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកាខាងមុខ។ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា កម្ពុជាទន្ទឹងរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ និងដ្ឋាភិបាល និងរដ្ឋមន្រ្តីរវ៉ាន់ដាព្រមទាំងប្រទេសសមាជិក OIF ដទៃទៀត ចូលរួមកិច្ចប្រជុំកំពូលលើកទី២០ និងសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី។


On the morning of 1 September 2026, Her Excellency Mrs. EAT Sophea, Permanent Secretary of State of the Ministry of Foreign Affairs and International Cooperation, received His Excellency Mr. Bakuramutsa Nkubito Manzi, Ambassador of Rwanda to Cambodia, resident in Seoul, during his working visit to Phnom Penh from 30 August to 5 September 2026.

The discussions focused on opportunities to further strengthen and expand bilateral cooperation in key sectors between Cambodia and Rwanda, as well as on the progress of preparations for the 20th Francophonie Summit and related events to be held in Phnom Penh in November 2026. Cambodia looks forward to warmly welcoming the high-level delegation of Rwanda, together with other Member States of the International Organization of La Francophonie (OIF), to participate in these important events.


Le 1er septembre 2026 au matin, Son Excellence Mme EAT Sophea, Secrétaire d’État permanente au Ministère des Affaires étrangères et de la Coopération internationale, a reçu Son Excellence M. Bakuramutsa Nkubito Manzi, Ambassadeur du Rwanda auprès du Royaume du Cambodge, avec résidence à Séoul, à l’occasion de sa visite de travail à Phnom Penh du 30 août au 5 septembre 2026.

Les échanges ont porté sur les opportunités de renforcer et d’élargir la coopération bilatérale dans des secteurs clés entre le Cambodge et le Rwanda, ainsi que sur l’avancement des préparatifs du 20ᵉ Sommet de la Francophonie et des événements parallèles prévus en novembre prochain à Phnom Penh.
Le Cambodge se réjouit d’accueillir chaleureusement la haute délégation rwandaise, ainsi que des autres États membres de l’Organisation internationale de la Francophonie (OIF), pour participer à ces événements d’importance.

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន បានរៀបចំបទបង្ហាញ...
02/09/2026

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន បានរៀបចំបទបង្ហាញស្តីពី «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦-២០៣០» ជូនដល់មន្ត្រីការទូតកម្ពុជា នៅទីស្តីការក្រសួង។ កម្មវិធីនេះសម្របសម្រួលដោយ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមាន ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ជាវាគ្មិនកិត្តិយស និងមានការចូលរួមពីមន្ត្រីការទូតកម្ពុជាទាំងក្នុង និងក្រៅប្រទេសប្រមាណ១០០ នាក់ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

បទបង្ហាញនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់មន្ត្រីការទូត អំពីអាទិភាពក្នុងវិស័យបរិស្ថានរបស់កម្ពុជា និងតួនាទីរបស់ស្ថានតំណាងនៅបរទេស ក្នុងការលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ព្រមទាំងកៀរគរកិច្ចសហប្រតិបត្តិការ និងហិរញ្ញប្បទានអន្តរជាតិលើវិស័យនេះ។ កិច្ចខិតខំប្រឹងប្រែងក្នុងវិស័យបរិស្ថានរួមចំណែកដោយផ្ទាល់ក្នុងការការពារ និងជំរុញគោលដៅយុទ្ធសាស្ត្រកាន់តែទូលំទូលាយរបស់កម្ពុជា ដើម្បីទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារពាណិជ្ជកម្ម ស្របពេលដែលវិស័យបរិស្ថានកាន់តែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងចរន្តសេដ្ឋកិច្ចសកល។

On 1 September 2026, the Ministry of Foreign Affairs and International Cooperation, in collaboration with the Ministry of Environment, organized a presentation on the “Cambodia Environmental Diplomacy Strategy 2026–2030.” The session was moderated by H.E. Ty Nitor, Undersecretary of State of the Ministry of Foreign Affairs and International Cooperation, with H.E. Chuop Paris, Secretary of State of the Ministry of Environment, as guest speaker, and attended by approximately 100 Cambodian diplomats from the Ministry and Cambodia’s overseas missions, both in person and online.

The session aimed to strengthen diplomats’ understanding of Cambodia’s environmental priorities and the role of overseas missions in promoting Cambodia’s interests and mobilizing international cooperation and financing in this area. These efforts directly safeguard and advance Cambodia’s broader strategic goals of attracting investment and expanding trade, as environmental considerations become increasingly important in the global economy.

ភ្ជាប់មកកាន់តេឡេក្រាមផ្លូវការក្រសួង៖ https://t.me/MFAICNews

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក សារុន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារមន្ត្រីទំនាក់ទំនង និងមន្ត្រីស...
02/09/2026

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក សារុន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារមន្ត្រីទំនាក់ទំនង និងមន្ត្រីសន្តិសុខ បានអញ្ជើញដឹកនាំកិច្ចប្រជុំមន្ត្រីទំនាក់ទំនង (LO) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅទីស្តីការក្រសួង។

កិច្ចប្រជុំខាងលើមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការងារត្រៀមរៀបចំ ​និងពិភាក្សាលើផែនការត្រៀមទទួលដំណើរទស្សនកិច្ចរបស់ក្រុមនាំមុខ (​Advance Team) របស់បណ្តាប្រទេសដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ព្រមទាំងការហាត់សមរបស់មន្ត្រីទំនាក់ទំនង សំដៅធានានូវប្រសិទ្ធភាពខ្ពស់ និងកិច្ចការពិធីការដ៏រលូន ក្នុងអំឡុងនៃកិច្ចប្រជុំកំពូល។

On the morning of 31 August 2026, His Excellency UK Sarun, Under-Secretary of State and Head of the Liaison Officer and Security Officer Working Group, chaired a working session with the Liaison Officers in preparation for the upcoming 20th Francophonie Summit, at the Ministry.

The meeting aimed to review preparation progress and discuss operational plans to prepare for the upcoming visits of Advance Teams from participating countries, as well as rehearsals for the Liaison Officers to ensure high efficiency and seamless protocol ex*****on during the Summit.

ភ្ជាប់មកកាន់តេឡេក្រាមផ្លូវការក្រសួង៖ https://t.me/MFAICNews

លិខិតអបអរសាទររបស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ...
02/09/2026

លិខិតអបអរសាទររបស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តម ឡេ ហ័យ ជុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨១ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

Congratulatory Letter of His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, addressed to His Excellency LE Hoai Trung, Minister of Foreign Affairs of the Socialist Republic of Viet Nam, on the occasion of the 81st Anniversary of the Independence of the Socialist Republic of Viet Nam

លិខិតអបអរសាទររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ...
02/09/2026

លិខិតអបអរសាទររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨១ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

Congratulatory Letter of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, addressed to His Excellency LE Minh Hung, Prime Minister of the Socialist Republic of Viet Nam, on the occasion of the 81st Anniversary of the Independence of the Socialist Republic of Viet Nam

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្ត...
01/09/2026

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីក្របខណ្ឌថ្មីឆ្នាំ២០២៦ ដែលទើបប្រឡងជាប់ជាស្ថាពរ ក្នុងក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ចំនួន៥២រូប ដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរ និងលើកទឹកចិត្តដល់មន្ត្រីក្របខណ្ឌថ្មីទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា ត្រងត្រាប់ស្តាប់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ចូលរួមសកម្មភាពក្នុងថ្នាក់ឱ្យកាន់តែសកម្ម គោរពបទបញ្ជាផ្ទៃក្នុងរបស់វិទ្យាស្ថាន និងត្រូវខិតខំបំពេញការងារប្រកបដោយភាពស្វាហាប់ វិជ្ជាជីវៈ និងភក្តីភាព ប្រកបដោយមនសិការស្នេហាជាតិចំពោះប្រជាជាតិ និងប្រជាជន។

On the morning of 1 September 2026, His Excellency Dr. Khy Sovanratana, Secretary of State, representing His Excellency PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, presided over the Opening Ceremony of the training course for 52 newly recruited officials, who have successfully passed the examination to serve as foreign service officers at the Ministry of Foreign Affairs and International Cooperation (MFA-IC). The course was organized by the National Institute of Diplomacy and International Relations (NIDIR).

In his remark, His Excellency the Secretary of State, congratulated the newly recruited officials and encouraged them to study diligently, pay close attention to the speakers, actively engage in class activities, adhere to NIDIR’s regulations as well as carry out their duties with dynamism, professionalism, and unwavering allegiance, along with a patriotic spirit toward the nation and its people.

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជ...
30/08/2026

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៩ របស់គណៈប្រឹក្សាពិគ្រោះយោបល់ នៃវិទ្យាស្ថានអាស៊ានសម្រាប់សន្តិភាពនិងការផ្សះផ្សា នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

កិច្ចប្រជុំបានពិភាក្សាផ្តោតលើគម្រោងស្រាវជ្រាវអាទិភាព និងគំនិតផ្តួចផ្តើមនានា រួមមាន៖ ការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមកតាមរយៈកិច្ចសន្ទនារវាងស្ថាប័នស្រាវជ្រាវអាស៊ានជាមួយដៃគូនានា គម្រោងសកម្មភាពក្នុងចំណោមយុវជន ព្រមទាំងគម្រោងស្រាវជ្រាវស្តីពីសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ជាដើម។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានផ្លាស់ប្តូរយោបល់លើការពង្រឹងតួនាទីរបស់គណៈប្រឹក្សាពិគ្រោះយោបល់ នៃវិទ្យាស្ថាន ក្នុងគោលដៅរួមចំណែកកាន់តែសកម្មដល់ការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា នៅក្នុងតំបន់អាស៊ាន។

On the morning of 28 August 2026, H.E. Yeap Samnang, Under-Secretary of State of the Ministry of Foreign Affairs and International Cooperation, attended the 19th Meeting of the Advisory Board of the ASEAN Institute for Peace and Reconciliation (ASEAN-IPR) in Manila, the Philippines.

The Meeting focused on the priority research areas and initiatives, including deepening mutual understanding through dialogues between ASEAN Think-Tanks and their external partners, project activities among youth, and the research proposal on the Treaty of Amity and Cooperation in Southeast Asia (TAC). Additionally, the Meeting exchanged views on strengthening the role of the ASEAN-IPR Advisory Board in order to more actively contribute to fostering peace and reconciliation in the ASEAN region.

Address

#3, Samdech Hun Sen Street, Sangkat Tonle Basac, Khan Chamkamon
Phnom Penh
12301

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Telephone

+85523214441

Alerts

Be the first to know and let us send you an email when ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation:

Shortcuts

Share