27/08/2026
កិច្ចពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងរ៉ែ និងថាមពល គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន តាមរយៈការផ្លាស់ប្តូរមតិយោបល់ ការលើកឡើងពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយជាក់ស្តែងរួមគ្នា។
ជាក់ស្តែង វិស័យឯកជន គឺជាដៃគូដ៏សំខាន់ និងមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្តាប់ និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង របស់វិស័យឯកជន ជាពិសេសលើបញ្ហាពាក់ព័ន្ធនឹងវិស័យរ៉ែ ថាមពល និងប្រេងកាត ដើម្បីបង្កើតបរិយាកាសធុរកិច្ច និងការវិនិយោគឱ្យកាន់តែប្រសើរ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
••• ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងរ៉ែនិងថាមពល (MME)
- Website: https://www.mme.gov.kh
- Facebook: https://www.facebook.com/MMECambodia
- Telegram: https://t.me/mmecambodiaofficial
- YouTube: https://www.youtube.com/
#ក្រសួងរ៉ែនិងថាមពល #អរគុណសន្តិភាព