កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា

កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា Reality of sovereignty, independence, territorial integrity and inviolability, neutrality and national unity of Cambodia where all Khmer people Own.

"ប្រវត្តិសាស្ត្រខ្មែរដែលពលរដ្ឋខ្មែរម្នាក់ៗគួរចេះ ដើម្បីថែរក្សា និងការពារទឹកដីខ្មែរ"ប្រវត្តិសាស្ត្រខ្មែរមានហូរហែពីសម័យបុរ...
10/08/2026

"ប្រវត្តិសាស្ត្រខ្មែរដែលពលរដ្ឋខ្មែរម្នាក់ៗគួរចេះ ដើម្បីថែរក្សា និងការពារទឹកដីខ្មែរ"

ប្រវត្តិសាស្ត្រខ្មែរមានហូរហែពីសម័យបុរេប្រវត្តិ សម័យមុនអង្គរ សម័យអង្គរ សម័យក្រោយអង្គរ សម័យលង្វែក សម័យអាណានិគមបារាំង សម័យជម្លោះភូមិសាស្រ្តនយោបាយ និងសម័យអន្តរកាលអង្គការសហ ប្រជាជាតិ។

អ្វីដែលនឹងលើកមកបង្ហាញនៅទីនេះនឹងលើកតែប្រវត្តិសាស្រ្តសម័យជម្លោះភូមិសាស្ត្រនយោបាយ និងសម័យអន្តរកាលដែលជាប់ពាក់ព័ន្ធខ្លាំងចំពោះកម្ពុជានាពេលបច្ចុប្បន្ន នាសតវត្សរ៍ទី២១នេះ។

អ្វីទៅ #សង្គ្រាមភូមិសាស្ត្រនយោបាយ ?
១~ សង្គ្រាមភូមិសាស្ត្រនយោបាយលើកទី១ (១៩៤៧-១៩៥៤) រវាងបារាំង &ចលនាកុម្មុយនីស្តឥណ្ឌូចិន បង្កើត&ដឹកនាំដោយយួន÷ សង្គ្រាមនេះនាំឲ្យកម្ពុជាត្រូវបានហែកហួរ បំបែកបំបាក់ ញុះញង់&វិទ្ធង្សនានូវរដ្ឋបាលដឹកនាំជាតិខ្មែរ &ប្រជាពលរដ្ឋខ្មែរក្នុងទឹកដីកម្ពុជាកណ្ដាល និងកាត់ផ្ដាច់កម្ពុជាក្រោមចេញពីកម្ពុជាកណ្ដាល ដោយសន្និសីទហ្សឺណែវ ថ្ងៃទី ២១ កក្កដា ១៩៥៤។

២~ សង្គ្រាមឥណ្ឌូចិនលើកទី២(១៩៥៥-១៩៧៣) រវាងសហរដ្ឋអាមេរិក និងចលនាកុម្មុយនីស្តឥណ្ឌូចិន÷ សង្គ្រាមលើកនេះ គឺកម្ទេចចោលទាំងស្រុងនូវហេដ្ឋា រចនាសម្ព័ន្ធដឹកនាំជាតិខ្មែរឲ្យរលាយរាបដល់ដីតែម្ដង ពិសេសក្រោយ ១៨ មីនា ១៩៧០ ការប្ដូររបបស្ដេចទៅជារបបសាធារណៈរដ្ឋ នាំឲ្យយួនមានលេសលើកទ័ពចូលកម្ពុជយ៉ាងពេញទំហឹង ទាំងយួនត្បូង និងយួនជើងថាដេញចក្រព័ទ្ធអាមេរិចកាំង ដែលប្លុកកុម្មុនីស្តឥណ្ឌូចិន និងសហភាពសូវៀតចូលមកយ៉ាងជ្រៅក្នុងនយោបាយ ខ្មែរ។

៣~ សង្គ្រាមឥណ្ឌូចិនលើកទី៣(១៩៧៣-១៩៩១) រវាងចិន អាមេរិច អាស៊ាន ជាមួយចលនាកុម្មុយនីស្តឥណ្ឌូចិន &សូវៀត÷ សង្គ្រាមលើកនេះគឺលេបយកខ្មែរក្រោម &ខ្មែរកណ្ដាលទាំងមូលទាំងស្រុង។
ខ្មែរក្រោមត្រូវបានលេបយក ថ្ងៃ ៣០ មេសា ១៩៧៥ និងវាយខ្មែរកណ្ដាលបានថ្ងៃ ៧ មករា ១៩៧៩ រហូតមាន #កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ទើបខ្មែរងើបរួច។

អ្វីទៅ #ដំណាក់កាលអន្តរកាលដោយអង្គការសហ ប្រជាជាតិ ?
~ ដកកងកម្លាំង បុគ្គលិកយោធា ទីប្រឹក្សាយោធា និងភស្ដុភារយោធាបរទេសគ្រប់ប្រភេទទាំងអស់ពីកម្ពុជា និងធានាមិនឲ្យវិលត្រលប់មកវិញជាដាច់ខាត ដោយត្រួតពិនិត្យ តាមដាន ស៊ើបអង្កេត និងបញ្ចាក់ពីសហប្រជាជាតិ។

~ ការរៀបចំមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន និងជនផ្លាស់ប្ដូរទីកន្លែងកម្ពុជា និងការដោះលែងឈ្លើយសឹក និងជនស៊ីវិលជាប់ឃុំឃាំងដោយប្រព័ន្ធសហប្រជាជាតិ។

~ រំលាយរដ្ឋបាលស៊ីវិលរបស់គ្រប់ភាគីខ្មែរ រៀបចំបង្កើតរដ្ឋាភិបាលកម្ពុជាថ្មីមួយដោយរដ្ឋធម្មនុញ្ញកម្ពុជាកើតចេញពីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ដែលរៀបចំនិងដឹកនាំដោយអង្គការសហប្រជាជាតិ។

~ ការផ្ទេរដោយសណ្ដាប់ធ្នាប់នៃដំណាក់កាលអន្តរកាលឲ្យទៅរដ្ឋាភិបាលកម្ពុជាថ្មីមួយដែលកើតចេញពីការបោះឆ្នោតដោយសេរី &ត្រឹមត្រូវ។

ដូចនេះ ប្រវត្តិសាស្ត្រខ្មែរដ៏សំខាន់ទាំងពីរនេះ មានសារៈសំខាន់ណាស់សម្រាប់ខ្មែរក្នុងការថែរក្សា និងការពារទឹកដី÷
~ ពលរដ្ឋខ្មែរបានយល់ពីឧបាយកលទាំងឡាយរបស់មេដឹកនាំដែលជាបិសាចកៅអី បិសាចទ្រព្យ បិសាចបក្សពួក និងបរទេសឈ្លានពាន។

~ ពលរដ្ឋខ្មែរអាចបន្តស្នាដៃ និងវីរភាពរបស់ដូនតាដែលបានកសាងទុកប្រកបដោយប្រសិទ្ធភាព។

~ ពលរដ្ឋខ្មែរមានត្រីវិស័យច្បាស់លាស់ដែលចារិកក្នុងបណ្ដាគោលការណ៍ និងខ្លឹមសារក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍។

~ ពលរដ្ឋស្រលាញ់ជាតិ ចេះចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បូរណភាព អធិបតេយ្យភាព ឯករាជ្យ អព្យាក្រឹត ឯកភាពជាតិ និងសន្តិសុខ សន្តិភាព និងសិទ្ធិសេរីភាព។

តើខ្មែរម្នាក់ៗគួរធ្វើអ្វីខ្លះ ដើម្បីបន្តស្នាដៃដូនតាខ្មែរ? ១- អប់រំ ផ្សព្វផ្សាយ ឲ្យស្នាដៃទាំងនេះល្បីគ្រប់ភេទ អាយុ និន្នាក...
09/08/2026

តើខ្មែរម្នាក់ៗគួរធ្វើអ្វីខ្លះ ដើម្បីបន្តស្នាដៃដូនតាខ្មែរ?
១- អប់រំ ផ្សព្វផ្សាយ ឲ្យស្នាដៃទាំងនេះល្បីគ្រប់ភេទ អាយុ និន្នាការនយោបាយ និងគ្រប់កន្លែងឲ្យតែមានខ្មែរ។

២- ធ្វើជាគំរូក្នុងការគោរព បូជា &អនុវត្តិតាមស្នាដៃទាំងនោះ

៣- ឧបត្ថម គាំទ្រ ជម្រុញ &លើកទឹកចិត្តឲ្យមានការគោរព&អនុវត្តិតាមស្នាដៃទាំងនេះ

៤-ធ្វើជា #ពលរដ្ឋសកម្ម #ពលរដ្ឋឯកត្តនាម #ពលរដ្ឋនីតិរដ្ឋ #ពលរដ្ឋកិច្ចព្រមព្រៀងប៉ារីស៍ "ការពាររបបប្រជាធិបតេយ្យសេរីពហុបក្ស

៥- #ភូមិឃុំពាណិជ្ជកម្ម ការពារទឹកដីខ្មែរបានជារៀងរហូត។

#ខ្មែរ #សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍ស្ដីពីកម្ពុជា #២៣តុលា១៩៩១

🔔 រម្លឹក​៖ នៅសល់តែ ០២ ថ្ងៃទៀតប៉ុណ្ណោះ!⚖️ ប្រកាសសាលក្រម៖ ភឹង សោភា, ស្រ៊ុន ស្រ៊ន និង សាន សិទ្ធ🗓️ ថ្ងៃពុធ ទី២៩ មេសា ២០២៦ | ...
27/04/2026

🔔 រម្លឹក​៖ នៅសល់តែ ០២ ថ្ងៃទៀតប៉ុណ្ណោះ!
⚖️ ប្រកាសសាលក្រម៖ ភឹង សោភា, ស្រ៊ុន ស្រ៊ន និង សាន សិទ្ធ
🗓️ ថ្ងៃពុធ ទី២៩ មេសា ២០២៦ | ម៉ោង ០៨:០០ ព្រឹក
📍 ទីតាំង៖ សាលសវនាការទី១ ជាន់ផ្ទាល់ដី (សាលាដំបូងរាជធានីភ្នំពេញ)
អរគុណ🙏

ជម្រាបសួរ និងសូមជម្រាបជូនដំណឹង!📝 អំពី៖ សវនាការ របស់ ភឹង សោភា, ស្រ៊ុន ស្រ៊ន និង សាន សិទ្ធ 🗓️ កាលបរិច្ឆេទ៖  ថ្ងៃអង្គារ ៨កើ...
17/02/2026

ជម្រាបសួរ និងសូមជម្រាបជូនដំណឹង!

📝 អំពី៖ សវនាការ របស់ ភឹង សោភា, ស្រ៊ុន ស្រ៊ន និង សាន សិទ្ធ

🗓️ កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦

⏰ វេលាម៉ោង៖ ៨ និង ៣០នាទីព្រឹក​

📍 ទីតាំង៖ សាលាដំបូងរាជធានីភ្នំពេញ សាលសវនាការទី១ (ជាន់ផ្ទាល់ដី)

សូមអរគុណដោយគុណធម៌ និងការគោរព!

14/02/2026

📌 ច្បាប់អន្តរជាតិ៖ លើសពីក្រដាសស្នាម គឺជាគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍសកល 🌍⚖️



📢ជម្រាបសួរ និងសូមជម្រាបជូនដំណឹង!📝 អំពី៖ សវនាការ របស់ ភឹង សោភា, ស្រ៊ុន ស្រ៊ន និង សាន សិទ្ធ ( ប្តឹងសាទុក្ខរឿងសុំដោះលែងឲ្យន...
27/01/2026

📢ជម្រាបសួរ និងសូមជម្រាបជូនដំណឹង!

📝 អំពី៖ សវនាការ របស់ ភឹង សោភា, ស្រ៊ុន ស្រ៊ន និង សាន សិទ្ធ ( ប្តឹងសាទុក្ខរឿងសុំដោះលែងឲ្យនៅក្រៅឃុំ និងដោះលែងឲ្យមានសេរីភាព)៕

🗓️ កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦!

⏰ ម៉ោង៖ ៨ព្រឹក
📍 ទីតាំង៖ តុលាការកំពូល (សាលសវនាការទី១)

សូមអរគុណដោយគុណធម៌ និងការគោរព!🙏

មេត្តា ករុណា មុទិតា និងឧបេក្ខា ទាំងបួននេះខ្វះមួយណាក៏មិនបាន ទើបហៅថាព្រហ្មវិហារធម៌។ នរជនដែលតស៊ូ និងមិនប្រហែស ក្នុងការគោរព ...
25/01/2026

មេត្តា ករុណា មុទិតា និងឧបេក្ខា ទាំងបួននេះខ្វះមួយណាក៏មិនបាន ទើបហៅថាព្រហ្មវិហារ
ធម៌។ នរជនដែលតស៊ូ និងមិនប្រហែស ក្នុងការគោរព និងប្រតិបត្តិតាមព្រហ្មវិហារធម៌ តែងកសាងគ្រួសារ រួមទាំងដឹកនាំក្រុម និងប្រទេសឱ្យរីកចម្រើនដោយមង្គល សន្តិសុខ និងសន្តិភាព។ ភាពរីកចម្រើនរបស់ខ្មែរកើតពីពលរដ្ឋ មន្ត្រី និងមេដឹកនាំប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ ដែលសត្រូវបំបែកបំបាក់មិនបែក និងមិនរត់ចោលគ្នាតាមកលល្បិចរបស់សត្រូវ។ កតញ្ញុតាកតវេទិតាគឺការដឹងនិងតបស្នងគុណ ដល់មាតាបិតា ជីដូនជីតាគ្រប់សន្ដាន បុព្វបុរស ប្រទេសកំណើត ធម្មជាតិ និងបណ្ឌិតទាំងឡាយ រួមមានព្រះពុទ្ធនិងព្រះសង្ឃជាដើម។ ខ្មែរទាំងឡាយដែលតស៊ូមិនប្រហែស ចំពោះកតញ្ញុតាកតវេទិតា តែងតែមានមនសិការ និងសតិសម្បជញ្ញៈខ្ពស់ និងអាចដឹកនាំខ្លួនឯង ព្រមទាំងជាតិបាន។ ខ្មែរដែលមានលក្ខណៈបែបនេះ គឺមានគុណធម៌ និងចេះទទួលខុសត្រូវ។
គុណធម៌ និងទាន ក្នុងការកសាង និងការចែករំលែកប្រយោជន៍រួម ដូចជាធ្វើស្ពាន ផ្លូវ មន្ទីរពេទ្យ សាលារៀន វត្តអារាម វិហារ និងវត្ថុសម្រាប់ប្រយោជន៍មនុស្សជាតិដល់មនុស្ស គឺមិនទាមទារសំណង ឬការតបគុណមកវិញឡើយ។ ខ្មែរដែលមានគុណធម៌និងទាន តែងនាំឱ្យមានការលើកទឹកចិត្តគ្នាទៅវិញទៅមក។ ការកសាងស្នាដៃ ដូចជាប្រាសាទ និងមរតកដូនតា សុទ្ធសឹងជាគុណធម៌ដ៏ខ្ពង់ខ្ពស់។
មនសិការ គឺការស្គាល់អ្វីខុស, អ្វីត្រូវ, អ្វីល្អ, អ្វីអាក្រក់, អ្វីបណ្ឌិត, អ្វីពាល, អ្វីជាប្រយោជន៍បុគ្គល, អ្វីជាប្រយោជន៍រួម, អ្វីស្របច្បាប់, អ្វីខុសច្បាប់ ដោយឈរលើគោលការណ៍ «ហេតុនិងផល»។
សតិសម្បជញ្ញៈ គឺជាការព្យាយាមតាំងស្មារតីការពារយុត្តិធម៌ ការដាស់ឱ្យមានសតិជានិច្ច ចំពោះមនសិការ ក្នុងការការពារប្រយោជន៍រួម ប្រយោជន៍ជាតិ និងប្រយោជន៍មនុស្សជាតិ។
ច្បាប់សិទ្ធិមនុស្ស មានដូចជា សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ពិធីសារបន្ថែម ព្រមទាំងអនុសញ្ញាអន្ដរជាតិនានាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។
#ច្បាប់សម្រាប់មនុស្ស

ជម្រាបសួរ និងសូមជម្រាបជូនដំណឹង!📝 អំពី៖ សវនាការ របស់ ភឹង សោភា, ស្រ៊ុន ស្រ៊ន និង សាន សិទ្ធ🗓️ កាលបរិច្ឆេទ៖  ថ្ងៃពុធ ៣កើត ខែ...
16/01/2026

ជម្រាបសួរ និងសូមជម្រាបជូនដំណឹង!

📝 អំពី៖ សវនាការ របស់ ភឹង សោភា, ស្រ៊ុន ស្រ៊ន និង សាន សិទ្ធ
🗓️ កាលបរិច្ឆេទ៖ ថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦
⏰ ម៉ោង៖ ៨ព្រឹក
📍 ទីតាំង៖ សាលាដំបូងរាជធានីភ្នំពេញ សាលសវនាការទី១ (ជាន់ផ្ទាល់ដី)។

សូមអរគុណដោយគុណធម៌ និងការគោរព!🙏

24/12/2025

តើីធ្វើីបែបណា​ ទើប​អាច​បញ្ចប់​សង្គ្រាម​ រឿង​បូរណភាពទឹកដី​ រវាង​បរទេស​ជុំវិញ​ខ្មែរ​ ជាមួយខ្មែរ?

ធ្វើជាពលរដ្ឋការទូត! រៀន! អប់រំ! ចែករំលែក!

#ស្រ៊ុនស្រ៊ន #សាន្តសិទ្ធ #ភឹងសោភា

23/12/2025

មាត្រាទី៥ នៃកិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា :

១. ក្នុងករណីមានការរំលោភ ឬការគំរាមកំហែងរំលោភលើអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិនៃកម្ពុជា ឬលើការប្តេជ្ញាអនុវត្តដទៃទៀតណាមួយក្នុងកិច្ចព្រមព្រៀងនេះ បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះធ្វើការពិគ្រោះជាបន្ទាន់ ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីធានាការគោរពដល់ការប្តេជ្ញាចិត្តទាំងនោះ និងដោះស្រាយរាល់ការរំលោភទាំងនោះ តាមមធ្យោបាយសន្តិវិធី។

២. វិធានការបែបនេះ ក្នុងចំណោមវិធានការផ្សេងៗទៀត អាចរួមមានការរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្រើប្រាស់មធ្យោបាយដំណោះស្រាយនូវទំនាស់ដោយសន្តិវិធី យោងទៅតាមមាត្រា ៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

៣. បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះ ក៏អាចសុំការឧបត្ថម្ភពីសហប្រធាននៃសន្និសីទប៉ារីស៍ស្តីពីកម្ពុជាដែរ។

៤. ក្នុងករណីមានការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅកម្ពុជា ភាគីក្នុងកិច្ចព្រមព្រៀងត្រូវស្នើដល់អង្គការមានសមត្ថកិច្ចរបស់អង្គការសហប្រជាជាតិ ឱ្យចាត់វិធានការដទៃៗទៀតដែលសមស្រប ដើម្បីទប់ស្កាត់ និងលុបបំបាត់ការរំលោភបែបនេះដោយស្របតាមច្បាប់អន្តរជាតិដែលទាក់ទិន​។
(ទំព័រ​ ២៧៣~២៧៤​ ក្នុង​ផ្នែក​ជាភាសា​ខ្មែរ​)៕

Article 5 of the Agreement Concerning the Sovereignty, Territorial Integrity and Inviolability, Neutrality and National Unity of Cambodia:

1. In the event of a violation or threat of violation of the sovereignty, independence, territorial integrity and inviolability, neutrality, or national unity of Cambodia, or of any of the other commitments herein, the parties to the Agreement undertake to consult immediately with a view to adopting all appropriate steps to ensure respect for these commitments and resolving any such violations through peaceful means.

2. Such steps may include, inter alia, reference of the matter to the Security Council of the United Nations or recourse to the means for the peaceful settlement of disputes referred to in Article 33 of the Charter of the United Nations.

3. The parties to this Agreement may also call upon the assistance of the co-chairmen of the Paris Conference on Cambodia.

4. In the event of serious violations of human rights in Cambodia, they will call upon the competent organs of the United Nations to take such other steps are appropriate for the prevention and suppression of such violations in accordance with the relevant international instruments.

(English version, page 254)

👉[Link to the Paris Peace Agreements in 5 Languages]:
https://treaties.un.org/doc/Publication/UNTS/Volume%201663/v1663.pdf

5 of PPAs23-Oct-1991.




Address

Phnom Penh

Telephone

+85592300006

Website

Alerts

Be the first to know and let us send you an email when កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា:

Shortcuts

Share