នាយឧត្តមសេនីយ៍ ឯក មនោសែន - General Ek Monosen

  • Home
  • Cambodia
  • Phnom Penh
  • នាយឧត្តមសេនីយ៍ ឯក មនោសែន - General Ek Monosen

នាយឧត្តមសេនីយ៍ ឯក មនោសែន - General Ek Monosen Share idea ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា

For my social work, I am the Vice President of Higher Education Youth Committee under the leadership of His Excellency Sar Sokha (Verified Main Page: https://www.facebook.com/SarSokha). For this position, I am in charge of assembling the youth, building the youth spirit, explaining the youth on the political policy for the Royal Government of Cambodia and settling the problems on the youth.

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំតម្រង់ទិសអំពីដំណើរការប្រឡងជ្រើសរ...
01/09/2026

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំតម្រង់ទិសអំពីដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៦.........................

នៅរសៀលថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំតម្រង់ទិសអំពីដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផៃ្ទ នាសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។.............................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន

01/09/2026

បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការបើកវគ្គបណ្តុះបណ្តាល «កម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល» និងវគ្គបណ្តុះបណ្តាល «មន្ត្រីនគរបាលយុត្តិធម៌» សម្រាប់មន្ត្រីនគរបាលជាតិដែលមិនទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលទាំង២ ដែលមានខ្លឹមសារដូចភ្ជាប់ជូនមកនេះ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ គ្រូនគរបាលជាត...
31/08/2026

ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ ព្រមទាំងនិស្សិត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារទាំងអស់ បានផ្ញើសារលិខិតរំលែកមរណទុក្ខ គោរពជូន លោកជំទាវ មហាឧបាសិកា សុខ កែវ សិរីធម្មសុខាភិរ័តន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចំពោះមរណភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អតីតតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលត្រូវជាស្វាមី ដែលបានទទួលមរណភាពនៅវេលាម៉ោង០០:២៩នាទីរំលងអធ្រាត្រ ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិសដល់ថ្នាក់ដឹកនាំ ប្រធាន-នាយកអង្គប្រធាន...
31/08/2026

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិសដល់ថ្នាក់ដឹកនាំ ប្រធាន-នាយកអង្គប្រធានអង្គភាពចំណុះលើការងារចាំបាច់មួយចំនួន.........................

នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំតម្រង់ទិសដល់ថ្នាក់ដឹកនាំ ប្រធាន-នាយកអង្គប្រធានអង្គភាពចំណុះលើការងារចាំបាច់មួយចំនួនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ឧត្តមសេនីយ៍ ប្រធានមន្ទីរចាត់ការ ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលសន្និសីទ-ព្រះរាម (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីណែនាំឱ្យបន្តពង្រឹងវិន័យក្នុងការគ្រប់គ្រងការងាររបស់អង្គភាពនីមួយៗ ការងារគ្រប់គ្រងការបណ្តុះបណ្តាល និងពង្រឹងបទវិន័យផ្សេងៗសម្រាប់អ្នកសិក្សា-ហ្វឹកហាត់ ដែលមានជាធរមាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។.............................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន

30/08/2026

ចៀសវាងប្រើខុស៖ ឈ្វេងយល់ពី សញ្ញាសម្គាល់អតីតភាពឋានន្តរសក្ដិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់

#ក្រសួងមហាផ្ទៃ


សូមអានព័ត៌មានលំអិតតាមរយៈតំណភ្ជាប់ក្នុង Comment ខាងក្រោម👇👇👇

29/08/2026
29/08/2026
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ  អញ្ជើញបន្...
29/08/2026

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ អញ្ជើញបន្តសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋនៅភូមិក្រចាបទី២ មានជីវភាពលំបាក.........................

នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ដដែលនេះ បន្ទាប់ពីបញ្ចប់កម្មវិធីវេទិកាសាធារណៈ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានអញ្ជើញបន្តសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋចំនួន១០នាក់ ដែលមានជីវភាពលំបាកខ្លាំង នៅភូមិក្រចាបទី២ នៃឃុំព្រៃខ្លា ដោយបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ទទួលបានថវិកា ៥០,០០០រៀល។.............................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន

‎ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ តំណាង ឯកឧ...
29/08/2026

‎ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ អញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការសាធារណៈ នៅបរិវេណវត្តទួលពុទ្ធា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ............................

នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការសាធារណៈ នៅឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ស្ថិតនៅក្នុងបរិវេណវត្តទួលពុទ្ធា) ដែលមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ អភិបាលនៃគណៈអភិបាលស្រុក អាជ្ញាធរពាក់ព័ន្ធ និងប្រធាន អនុប្រធានក្រុមការងារឃុំភូមិទាំង១៣ ព្រមទាំងប្រជាពលរដ្ឋចូលរួមដែលមានចំនួនសរុប១៧៦ នាក់ ក្នុងនោះវត្តមានប្រជាពលរដ្ឋចំនួន១០០ នាក់ ដើម្បីស្វែងយល់អំពីសុខទុក្ខ ក្តីកង្វល់ ការលំបាក និងស្តាប់សំណូមពរ របស់ប្រជាពលរដ្ឋដើម្បីស្វែងរកដោះស្រាយ​ដោយស្មារតីបងប្អូនខ្មែរតែមួយ ។

‎ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានជួបបងប្អូនប្រជាពលរដ្ឋដោយបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខបងប្អូនពីសំណាក់សម្តេចក្រឡាហោមនិងឯកឧត្តមអភិសន្តិបណ្ឌិតព្រមទាំងឯកឧត្តមសាស្ត្រាចារ្យ អគ្គនាយក​សេង ផល្លី ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ ដែលតែងតែបានយកចិត្តដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងនៅមូលដ្ឋាន និងរង់ចាំស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗរបស់បងប្អូនទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្រោយពីបានផ្តល់កម្មវិធីជូនប្រជាពលរដ្ឋលើកឡើងអំពីបញ្ហានិងសំណូមពរ​ផ្សេងៗ នាឱកាសនោះមានប្រជាពលរដ្ឋ២រូប បានលើកឡើងនូវបញ្ហាមួយចំនួន៣ ដូចខាងក្រោម​៖
‎១- បញ្ហាគ្មានប្រឡាយបង្ហូរទឹកដាក់ស្រែ​និងបានសំណូមពរថ្នាក់ដឹកនាំជួយដោះស្រាយឱ្យប្រជាពលរដ្ឋផង។
‎២- សូមជួយពន្លឿនការផ្ទេរសិទ្ធិដីធ្លីពីឪពុកម្តាយ ដល់កូនចៅនិងសូមបំភ្លឺអំពីអត្រានៃការបង់ពន្ធនិងដំណើរការនៃការផ្ទេរកម្មសិទ្ធិនេះ។​
៣- បញ្ហាដីដែលគណៈកម្មការវត្តបានទិញប្រគល់ឱ្យសាលានៅមិនទាន់បានកាត់ប្លង់មកឱ្យសាលានៅឡើយ។​

‎បន្ទាប់ពីបានជ្រាបនូវការលើកជាកង្វល់និងសំណូមពរខាងលើខ្ញុំបាទបានអនុញ្ញាតឱ្យលោកមេឃុំបំភ្លឺបញ្ហាប្រឡាយនឹងសម្រេចបានសមិទ្ធផលនៅឆ្នាំ២០២៧ខាងមុខ និងអ្នកជំនាញពាក់ព័ន្ធនឹងសុរិយោដី ឡើងឆ្លើយបំភ្លឺអំពីតម្លៃនៃការបង់ព​ន្ធផ្ទេរដីកម្មសិទ្ធិនិងនីតិវិធីនៃដំណើរការច្រកចេញចូលតែមួយ ប្រកបដោយតម្លាភាពជូនប្រជាពលរដ្ឋ បានជ្រាបពីហេតុផលច្បាស់លាស់និងរង់ចាំដំណោះស្រាយពីអជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធតាមការសន្យា។​

‎នៅទីបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ បានធ្វើការបូកសរុបដោយបានឆ្លៀតឱកាសស្រាយបំភ្លឺបន្ថែមអំពីយន្តការច្រកចេញចូលតែមួយនិងនីតិវិធីនៃការដោះស្រាយបញ្ហាផ្ទេរកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបកាន់តែច្បាស់ ព្រមទាំងបានបញ្ជាក់ជូនអំពីគោលបំណងនៃអង្គវេទិការសាធារណៈនូវការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមការងាររបស់រាជរដ្ឋាភិបាល។

ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមប្រកបដោយស្មារតីសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងនិងអភិវឌ្ឍសង្គម ជាតិក្នុងស្មារតីជាតិខ្មែរតែមួយ។​

‎បន្ថែមពីនេះ ជាកិច្ចបន្ទាប់ ឯកឧត្តមនាយឧត្តមសេនីយ៍ បានឱ្យក្រុមការងាររៀបចំចែកជូនវ៉ែនតាសម្រាប់មនុស្សចាស់ចំនួន៥០០វ៉ែនតាផងដែរ។ ដោយឡែក ចំពោះអង្គវេទិកាសាធារណៈ ឯកឧត្តមនាយឧត្តមសេនីយ៍ បានផ្តល់អាហារសម្រន់និងទឹកបរិសុទ្ធជូនបងប្អូនដែលបានចូលរួមផងដែរ៕.............................
#បណ្ឌិត្យសភានគរបាលកម្ពុជា
#ឯកមនោសែន

ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ គ្រូនគរបាលជាត...
29/08/2026

ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ ព្រមទាំងនិស្សិត សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារទាំងអស់ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ អនុសេនីយ៍ឯក ចាន់ បូរី នាយផ្នែកនៃការិយាល័យផែនការនិងកម្មវិធីសិក្សា នៃវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំពោះមរណភាព លោក ចាន់ រី ដែលត្រូវជាឪពុកបង្កើត ដែលបានទទួលមរណភាពនៅវេលាម៉ោង៣និង៣៣នាទីរសៀល ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។

Address

271 Norodom Boulevard
Phnom Penh
120101

Telephone

+85517567567

Website

Alerts

Be the first to know and let us send you an email when នាយឧត្តមសេនីយ៍ ឯក មនោសែន - General Ek Monosen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយឧត្តមសេនីយ៍ ឯក មនោសែន - General Ek Monosen:

Shortcuts

Share