ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT

ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT We commit ourselves to modernize & improve the public services related to transport and public works with the aim of facilitating daily lives of our people
(1127)

Welcome to the Ministry of Public Works and Transport! First of all we would like to express my sincere thanks for your support and your follow-up to our activities through the Ministry of Public Works and Transport’s page. We commit ourselves to modernize and improve the public services related to transport and public works with the aim of facilitating daily lives of our people and trade in Cambodia. Please invite your friends to click LIKE on our page at www.facebook.com/mpwt.gov.kh to support and become a part of the solution. We would like to request of you that if you have any concern or any comment related to public works and transport, to please send us your message to our page and we will do our utmost best to address your concerns. Thank you!

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee) លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាព​​លើការ​គ្រប់គ្រងប...
05/09/2026

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee) លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាព​​លើការ​គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ​និងដឹកជញ្ជូន ជំហានទី២

ភ្នំពេញ៖ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ឯក ឃុនដឿន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់ការិយាល័យ JICA ប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម(Joint Coordinating Committee)លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាព​​លើការ​គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ​និងដឹកជញ្ជូន ជំហានទី២ ក្រោមកិច្ចសហប្រតិបត្តិការ​បច្ចេកទេស​របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោក - លោកស្រីអគ្គនាយករង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, Mr. IKEHARA Kiichi លេខាទីមួយនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា, សមាជិក-សមាជិកានៃគណៈកម្មាធិការសម្របសម្រួលរួម(JCC) គណៈកម្មាធិការបច្ចេកទេស(Technical committee) ក្រុមការងារ(Working Group) តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងក្រុមការងារJICA តំណាងក្រសួង-មន្ទីរ និងស្ថាប័នពាក់ព័ន្ធផងដែរ។

គោលបំណងរបស់កិច្ចប្រជុំនេះគឺដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធននៃការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្រោមការអនុវត្តគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសទីមួយ បានទទួលការគាំទ្រដោយ JICA ក្នុងវិស័យទឹកកខ្វក់ ហើយត្រូវបានជ្រើសរើសជាអាទិភាពខ្ពស់ ដើម្បីអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងគោលការណ៍ណែនាំបច្ចេកទេសក្នុងការគ្រប់គ្រងទឹកកខ្វក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

05/09/2026

បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា។ បណ្ណបើកបរឌីជីថលជាយន្តការបន្ថែម អនុវត្តលើអ្វីដែលមានស្រាប់ ដើម្បីបង្កលក្ខណៈងាយស្រួលជូនអ្នកប្រើប្រាស់។

ឈ្វេងយល់ពី "ផ្លាកសញ្ញាគ្រោះថ្នាក់" តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?បង្កើនចំណេះដឹងផ្នែកទ្រឹស្តីនៃច្បាប់...
05/09/2026

ឈ្វេងយល់ពី "ផ្លាកសញ្ញាគ្រោះថ្នាក់" តើផ្លាកសញ្ញាចរាចរណ៍ ខាងក្រោមនេះមានអត្ថន័យដូចម្តេច?

បង្កើនចំណេះដឹងផ្នែកទ្រឹស្តីនៃច្បាប់ចរាចរណ៍ផ្លូវគោក ដោយឆ្លើយសំណួរកម្មវិធី Cambodia Driving Rules
::: ទាញយក និងតម្លើងកម្មវិធី Cambodia Driving Rules ដោយឥតគិតថ្លៃ (FREE Download) ក្នុងការរៀនទ្រឹស្តីនៃការបើកបរ៖
- App Store (iOS): https://dr.mpwt.gov.kh/ios
- Play Store (Android): https://dr.mpwt.gov.kh/android
::: #សំណួរចម្លើយប្រចាំសប្តាហ៍ (មានផ្តល់ជូនរៀងរាល់ថ្ងៃអាទិត្យ)
ចម្លើយត្រឹមត្រូវ៖ ៣.ប្រយ័ត្នមានផ្លូវបំបែកទៅខាងស្តាំនៅខាងមុខ

ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តស្ទឹងត្រែង ត្បូងឃ្មុំ ព្រៃវែង ពោធិ៍សាត់ (ពីថ្ងៃទី៧  - ១១ កញ្ញា ២០២៦)សេវាត្រួតពិនិត្យល...
04/09/2026

ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តស្ទឹងត្រែង ត្បូងឃ្មុំ ព្រៃវែង ពោធិ៍សាត់ (ពីថ្ងៃទី៧ - ១១ កញ្ញា ២០២៦)

សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង ត្បូងឃ្មុំ ព្រៃវែង ពោធិ៍សាត់ ពីថ្ងៃទី៧ - ១១ កញ្ញា ២០២៦
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
::: ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២
| ០៩០ ៩៥៥ ៩២៧ | (HK) : ០១៥ | ០៩០ ៣៨៩ ៨០០
::: ប្រឹក្សាយោបល់៖ ១២៧៥
::: ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
::: ព័ត៌មានឆៀកប្រចាំឆ្នាំ ៖ https://www.facebook.com/share/p/14kFNCkLvYM/?mibextid=wwXIfr

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គនាយកដ្ឋានភស្តុភារកម្ម រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមពាណិជ្ជករ ដឹកជញ្ជូន ខ្សែច្រវាក...
04/09/2026

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គនាយកដ្ឋានភស្តុភារកម្ម រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមពាណិជ្ជករ ដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ ភ្នាក់ងារជើងសានៅកម្ពុជា ចូលរួមមហាសន្និបាតលើកទី២១ របស់សហព័ន្ធប្រព័ន្ធប៉ាឡែតអាស៊ី (APSF) នៅសាធារណរដ្ឋកូរ៉េ

ទីក្រុងសេអ៊ូល៖ ថ្ងៃទី៣–៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ សន សុភាវត្តី អគ្គនាយកភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គនាយកដ្ឋានភស្តុភារកម្ម រួមជាមួយ លោកជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ ដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ ភ្នាក់ងារជើងសានៅកម្ពុជា និងសមាជិកសមាគម ចូលរួមមហាសន្និបាតលើកទី២១ របស់សហព័ន្ធប្រព័ន្ធប៉ាឡែតអាស៊ី (Asia Pallet System Federation – APSF) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

មហាសន្និបាតនេះ រៀបចំដោយសមាគមកុងតឺន័រប៉ាឡែតកូរ៉េ (KPCA) ដោយមានការចូលរួមពីតំណាងប្រទេសសមាជិក APSF ដូចជា សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន និងបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួន រួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម និងថៃ។ មហាសន្និបាតបានផ្តោតលើ APSF Roadmap 2030, ប្រព័ន្ធ Unit Load System (ULS), ការធ្វើស្តង់ដារូបនីយកម្មក្នុងវិស័យភស្តុភារកម្ម និងកម្មវិធី ASEAN Smart ULS School ព្រមទាំងការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមរបស់ប្រទេសសមាជិក។

ក្នុងឱកាសនេះ ប្រទេសកម្ពុជាបានធ្វើបទបង្ហាញ អំពីវឌ្ឍនភាពនៃ APSF Roadmap 2030 របស់កម្ពុជា និងស្ថានភាពពាក់ព័ន្ធនឹងវិស័យប៉ាឡែត និងភស្តុភារកម្មនៅកម្ពុជា។ ជាមួយគ្នានេះ នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ មាន ពិធីអបអរសាទររួមខួបលើកទី៣០ របស់ KPCA និងខួបលើកទី២០ របស់ APSF ដែលជាឱកាសសម្រាប់ប្រទេសសមាជិករួមគ្នាអបអរសាទរសមិទ្ធផល និង ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យប៉ាឡែត និងភស្តុភារកម្ម។

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូបានចូលរួម កម្មវិធីទស្សនកិច្ចសិក្សា នៅ LogisALL Icheon Complex Logistics Center និង KCP Dong-Anseong Cold Chain Center ដើម្បីស្វែងយល់ពីការរៀបចំ និងប្រតិបត្តិការមជ្ឈមណ្ឌលភស្តុភារកម្ម ការគ្រប់គ្រងទំនិញ ប្រព័ន្ធខ្សែច្រវាក់ត្រជាក់ ព្រមទាំងការអនុវត្តបច្ចេកវិទ្យា និងប្រព័ន្ធភស្តុភារកម្មទំនើប។

ការចូលរួមមហាសន្និបាត និង កម្មវិធីទស្សនកិច្ចសិក្សានេះ ជាឱកាសដ៏មានសារៈសំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ និងជំរុញកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា៕

"ស្ត្រីត្រូវបន្តចូលរួមចំណែកឱ្យសកម្មបន្ថែមទៀត ក្នុងការជួយអភិវឌ្ឍសង្គមគ្រួសារ និងសង្គមជាតិ" ជាមតិលើកឡើងរបស់ លោកជំទាវ មឹន ម...
04/09/2026

"ស្ត្រីត្រូវបន្តចូលរួមចំណែកឱ្យសកម្មបន្ថែមទៀត ក្នុងការជួយអភិវឌ្ឍសង្គមគ្រួសារ និងសង្គមជាតិ" ជាមតិលើកឡើងរបស់ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកយេនឌ័រ និងយន្តការគាំទ្ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងវគ្គផ្សព្វផ្សាយអំពី អនុសញ្ញាស្ដីពីការលុបបំបាត់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងអនុសាសន៍ទាំង១២ចំណុចរបស់សម្ដេចមហាបវរធិបតី និងច្បាប់ពាក់ព័ន្ធមួយចំនួន នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ នាថ្ងៃសុក្រ ទី៤ កញ្ញា ឆ្នាំ២០២៦ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកយេនឌ័រ និងយន្តការគាំទ្ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លឹម សុខតូ អភិបាលរង តំណាងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងវគ្គផ្សព្វផ្សាយអំពី អនុសញ្ញាស្ដីពីការលុបបំបាត់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងអនុសាសន៍ទាំង១២ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងច្បាប់ពាក់ព័ន្ធមួយចំនួន កម្មវិធីនេះ មានការចូលរួមពី លោក-លោកស្រី ជាថ្នាក់ដឹកនាំតាមអង្គភាពក្រោមឱវាទក្រសួង និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង កំពង់ស្ពឺ ប៉ៃលិន សៀមរាប និងខេត្តបន្ទាយមានជ័យ រួមទាំង គ្រូឧទ្ទេសជាតំណាងអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សរុបអ្នកចូលរួមប្រមាណជិត ១០០ នាក់។

វគ្គផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យឃើញថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុហការលើកកម្ពស់តួនាទី និងការចូលរួមរបស់ស្រ្តីនៅគ្រប់ស្ថាប័នរាប់តាំងពីក្រុម ភូមិ ឃុំ សង្កាត់ខណ្ឌ ស្រុក រាជធានីខេត្ត ក្រសួងមន្ទីរ និងក៏បានផ្សារភ្ជាប់ជាមួយអង្គការអន្តរជាតិ ដើម្បីជាការចូលរួមគោរពច្បាប់អន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការជាសកលដើម្បីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាព សុខមាលភាព និងសិទ្ធិពេញលេញរបស់ប្រជាពលរដ្ជ ជាពិសេសស្ត្រី និងកុមារ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានពាំនាំក្តីនឹករលឹក ពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជូនចំពោះសិក្ខាកាមដែលបានចូលរួមក្នុងពិធីនេះ ព្រមទាំងបានអំពាវនាវឱ្យបងប្អូនសិក្ខាកាមជាស្ត្រី ត្រូវបន្តចូលរួមចំណែកឱ្យសកម្មបន្ថែមទៀត ព្រោះស្ត្រីជាផ្នែកដ៏សំខាន់ក្នុងការជួយអភិវឌ្ឍសង្គមគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានោះដែរ លោកជំទាវគណៈអធិបតី បានក្រើនរំលឹកដល់អ្នកចូលរួមពិធិនេះជួយពញ្ញាក់ស្មារតីប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកាន់យកគោលការណ៍សុវត្ថិភាពជាចម្បង ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ មានសុវត្ថិភាពគ្រប់ក្រុមគ្រួសារ រួមជាមួយភាពសុខដុមរមនា មិនមានការើសអើងចំពោះនារីភេទ ដែលជាកត្តាឈានដល់ការរួមចំណែកជួយជំរុញនូវការអភិវឌ្ឍសង្គមជាតិ ក្នុងន័យឆ្លើយតបចំពោះការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ ប្រាជ្ញា ចិត្ត ក្នុងការអភិវឌ្ឍប្រទេស និងជាខែលការពារប្រទេសជាតិផងដែរ៕

កិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្...
04/09/2026

កិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន

ទីស្ដីការក្រសួង៖ នាថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ តំណាង ឯក ឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង ប្រតិភូតំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សា ធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានសង្គតិភាពជាមួយច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងបញ្ចៀសការជាន់សមត្ថកិច្ចរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងធានាប្រសិទ្ធភាពក្នុងការអនុវត្ត៕

កិច្ចប្រជុំពិភាក្សាការងារលើគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល (Central Regional Road Connectivity Project) ជាមួយតំណាងធនាគារវិ...
04/09/2026

កិច្ចប្រជុំពិភាក្សាការងារលើគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល (Central Regional Road Connectivity Project) ជាមួយតំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

ទីស្ដីការក្រសួង៖ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំ ឯកឧត្ដមនាយករងគម្រោង លោកប្រធានគ្រប់គ្រងគម្រោង លោក-លោកស្រី ជាសមាជិក-សមាជិកាគម្រោង ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនទីប្រឹក្សា និងក្រុមការងារធនគារ AIIB ដឹកនាំដោយលោកស្រី Jaishree Jindel , Project Team Leader of AIIB អំពីគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល (Central Region Connectivity Project) ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងពីសំណាក់ក្រុមហ៊ុនទីប្រឹក្សា និងជជែកពិភាក្សាលើនីតិវិធីពាក់ព័ន្ធដើម្បីពន្លឿនការអនុម័តថវិកាសម្រាប់ការសាងសង់៕

សកម្មភាពការងារថ្ងៃទី២ - ៣ កញ្ញា ២០២៦ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្ល...
04/09/2026

សកម្មភាពការងារថ្ងៃទី២ - ៣ កញ្ញា ២០២៦ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

នៅថ្ងៃទី២ - ៣ កញ្ញា ២០២៦ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ប៉ៃលិន កំពត កែប ព្រះសីហនុ កោះកុង តាកែវ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង បានចុះជួសជុលថែទាំលើផ្លូវជាតិសំខាន់ៗ នៅតាមបណ្ដាខេត្តរបស់ខ្លួន។
សកម្មភាពជួសជុលថែទាំជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
- Facebook: https://www.facebook.com/mpwt.gov.kh
- Telegram: https://t.me/mpwtnews
- TikTok: https://www.tiktok.com/.tiktok

សិក្ខាសាលាផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការថែទាំសុខភាព នៅមន្ទីរពហុព្យាបាល សុខ រក្សា ដែលជាដៃគូសហការជាមួយក្រសួងសាធារណការ ន...
04/09/2026

សិក្ខាសាលាផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការថែទាំសុខភាព នៅមន្ទីរពហុព្យាបាល សុខ រក្សា ដែលជាដៃគូសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយមន្ទីរពហុព្យាបាល សុខ រក្សា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការថែទាំសុខភាព នៅមន្ទីរពហុព្យាបាល សុខ រក្សា ជាដៃគូសហការជាមួយក្រសួង ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពី លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ លោក លោកស្រីមន្រ្តីរាជការក្រោមឱវាទក្រសួង។

គោលបំណងនៃពិធីនៅព្រឹកនេះ គឺដើម្បីផ្សព្វផ្សាយអំពីកិច្ចសហការប្រតិបត្តិការរួមគ្នាលើការថែរក្សាសុខុមាលភាព រួមទាំងការផ្តល់ព័ត៌មានអំពីអត្ថប្រយោជន៍នៃការពិនិត្យនិងព្យាបាលនៅមន្ទីរពហុព្យាបាល សុខ រក្សា តាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស និងការបញ្ចុះតម្លៃបន្ថែមទៅតាមការព្រមព្រៀងគ្នា ដែលជាការផ្តល់ជូននូវជម្រើសបន្ថែម ព្រមទាំងការរចែករំលែកចំណេះដឹងអំពីការថែទាំសុខភាពទូទៅជូនដល់មន្រ្តីរាជការក្រសួងឱ្យបានយល់ដឹង និងចូលរួមថែរក្សាសុខភាពទាំងអស់គ្នា។ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការប្រឹក្សាផ្តល់យោបល់ផ្នែកសុខភាព ការធ្វើតេស្តជាតិស្ករ និងធ្វើតេស្តឈាម ជូនដល់មន្រ្តីរាជការក្រសួងដោយឥតគិតថ្លៃផងដែរ។

សូមជម្រាបជូនថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនៅព្រឹកនេះ ត្រូវបានរៀបចំស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រសួង ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់លើ សុខភាពរបស់មន្រ្តី និងក្រុមគ្រួសារមន្រ្តី និងណែនាំដល់ក្រុមការងារនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ឱ្យជំរុញរៀបចំកិច្ចសហការរួមគ្នាជាមួយមន្ទីរពហុព្យាបាល សុខ រក្សា ព្រមទាំងបានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ក្នុងគោលបំណងចម្បង គឺការផ្តល់នូវជម្រើសក្នុងការថែទាំសុខភាពជូនដល់មន្រ្តី និងក្រុមគ្រួសាររបស់មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន៕

Address

598
Phnom Penh
12000

Opening Hours

Monday 07:30 - 12:00
13:30 - 17:00
Tuesday 07:30 - 12:00
13:30 - 17:00
Wednesday 07:30 - 12:00
13:30 - 17:00
Thursday 07:30 - 12:00
13:30 - 17:00
Friday 07:30 - 12:00
13:30 - 17:00

Alerts

Be the first to know and let us send you an email when ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT:

Shortcuts

Share